Call Directions

KST Share With Us : https://t.me/khimsothea

29/09/2026

Eysanborak

29/09/2026

ទិដ្ឋភាពប្រាសាទសំបូរព្រៃគុកហ៍នៅរដូវវស្សា❤️🇰🇭🌳🌻
នាំបងប្អូនមកទស្សនាទាំងអស់គ្នា🥰

រៀន
20/05/2026

រៀន

Working
20/05/2026

Working

02/04/2026

សេចក្តីជូនដំណឹង!!!
រដ្ឋាករទឹកស្វយ័តសៀមរាប (រ.ស.ស) សូមគោរព សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត សៀមរាប មានបញ្ហាធុំក្លិនដី ក្លិនភក់ ជាពិសេសស្ថិតនៅផ្នែកខាងកើតនៃស្ទឹងសៀមរាប ដែលការផ្គត់ផ្គង់ទឹក មានប្រភពចេញពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដោយប្រើប្រាស់ប្រភពទឹកពីបឹងទន្លេសាប។ បញ្ហាខាងលើនេះ ដោយសារបម្រែបម្រួល បណ្តាលមកពីប្រភពទឹកបឹងទន្លេសាបមានការប្រែប្រួលគុណភាពលឿនខុសប្រក្រតី អាកាសធាតុក្តៅខ្លាំង បណ្តាលឱ្យប្រភពទឹក គោករាក់ ភក់ ស្លែ និងពាំកើនឡើងខ្ពស់។ មូលហេតុទាំងអស់ នេះបណ្តាលឱ្យប្រព័ន្ធប្រព្រឹត្តិកម្មរោងចក្រទឹកស្អាតជ្រាវ មិនអាចដកក្លិនបានទាំងស្រុង។ ឆ្លើយតបទៅនឹងការ លើកឡើងរបស់អតិថិជន និងសាធារណជន រដ្ឋាករទឹកស្វយ័តសៀមរាប សូមធ្វើការជម្រាបជូនថា យើងបាន នឹងកំពុងមានវិធានការបន្ទាន់ក្នុងការស្តារ និងដោះស្រាយបញ្ហាទាំងអស់នេះឱ្យបានឆាប់បំផុត។
ទន្ទឹមនឹងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប សូមបញ្ជាក់ផងដែរថា បញ្ហាក្លិនដែលកំពុងជួបប្រទះ បច្ចុប្បន្នមិនបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។
សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖(៨៥៥) ៦៣ ៩៦៣ ៣៩៥។
អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាយោគយល់ អធ្យាស្រ័យ និងជ្រាបជាព័ត៌មាន។
រដ្ឋាករទឹកស្វយ័តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមមតិយោបល់ ការ ផ្តល់ព័ត៌មាន និងការសហការនាពេលកន្លងមក។

01/04/2026
25/03/2026

សាកAIនឹងគេដែរសិនមើល៍

01/01/2026

#ប្រទេសអុីស្រាអែល
ប្រទេសអីុស្រាអែលបានបាត់បង់ទឹកដីទាំងស្រុង
អស់រយះពេលជាង២០០០ឆ្នាំ។ កត្តាដែលគេយក
បានមកវិញមានពលិកម្ម៣យ៉ាង៖
១-អ្នកក្រមានតែកម្លាំងគ្មានប្រាជ្ញា យកកម្លាំងចូល
រួមរាល់សកម្មភាពសង្គម។
២-អ្នកមានប្រាក់កាសមធ្យមឬច្រេីនទំនុកបំរុងប្រាក់
កាសឲ្យអ្នកក្រនិងអ្នកមានបញ្ញា។
៣-អ្នកមានបញ្ញាយកប្រាជ្ញាខ្លួនទៅផ្សព្វផ្សាយឲ្យអ្នក
ក្នុងនិងក្រៅយល់ច្បាស់។

#ពូជសាសន៍អុីស្រាអែល
ដែល​ជាប់​ឈ្មោះ​ថា​ជា​ពូជសាសន៍​ដែល​ឆ្លាតជាងគេ
លេីលោកនឹងជាប្រទេសដ៏តូចមួយនៅអាសុីភាគខាង
លិច​នោះគឺ​អុីស្រាអែល​!
ជាមួយនឹងទឹកដីបច្ចុប្បន្នត្រឹម 20,770 km² អុីស្រាអែល គឺជារដ្ឋមួយដ៏អស្ចារ្យ និងនឹកស្មានមិនដល់ ។ ហេតុផលមួយចំនួនដែលនាំឲ្យប្រទេសអុីស្រាអែលខ្លាំង:

១- នៅអុីស្រាអែល អ្នកមានលុយទិញកាសែត បន្ទាប់ពីអានរួចហើយ គេយកទៅដាក់នៅទីសាធារណ: ដើម្បីអោយអ្នកគ្មានលទ្ធភាពអាចយកទៅអានបន្ត។

២- កាដូរដែលល្អបំផុតនៃកម្មវិធីផ្សេងៗគឺ សៀវភៅ។ ជនជាតិនេះចូលចិត្តអានសៀវភៅណាស់។ ផ្លូវចូលទៅក្នុងផ្ទះរបស់ជនជាតិអុីស្រាអែល ភាគច្រើនយកសៀវភៅមកតាំងជំនួសឲ្យសម្ភារៈមានតម្លៃផ្សេងៗ។

៣- មេដឹកនាំអុីស្រាអែលនិយាយទៅកាន់សហគមន៍អារ៉ាប់ដែលចង់បំបាត់ពូជសាសន៍អីុស្រាអែលថា បើអ្នកទិញជនជាតិអុីស្រាអែលបានតែម្នាក់ គេនឹងអោយប្រទេសអុីស្រាអែលទាំងមូល។

៤- ទាហ៊ានអុីស្រាអែលអាចបើកយន្តហោះចំបាំងក្នុងកំរិតកំពស់ត្រឹមតែ ៣០ ម៉ែត្រពីដី ដើម្បីកុំអោយរ៉ាដាសត្រូវចាប់បាន។ ហើយសមត្ថតភាពនេះ មិនទាន់មានប្រទេសណាធ្វើបាននៅឡើយទេ។

៥- បាត់ពីផែនទីពិភពលោក ២ ពាន់ឆ្នាំ នៅតែយកមកវិញបាន។

៦- ជាប្រទេសស្ថិតនៅលើវាលខ្សាច់ គ្មានរ៉ែ គ្មានទឹក ប៉ុន្តែមានសេដ្ឋកិច្ចរីកចំរើនខ្លាំង។

៧- ជាជនជាតិដែលឈ្នះពានរង្វាន់ ណូបែលច្រើនជាងគេបំផុតនៅលើលោក។

៨- ជាង ៥០% នៃជើងឯកលេងអុកលើពិភពលោកជាជនជាតិ អុីស្រាអែល។

By:Khmer son

Address

Siem Reap
17000

Telephone

+855975888808

Website

Alerts

Be the first to know and let us send you an email when KST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share