05/12/2025 យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ឆ្នាំ២០២៥ ............................... ក្រសួងកិច្ចការនារី បានសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូពាក់ព័ន្ធដែលបានអនុវត្តការងារលើកម្ពស់សមភាពយេនឌ័រ និងការងារទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមគ្នារៀបចំកម្មវិធីប្រកួតពានរង្វាន់កីឡាបាល់ទាត់មិត្តភាព ដើម្បីចូលរួមអបអរយុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីឆ្នាំ២០២៥។ លើសពីសកម្មភាពកីឡា ព្រឹត្តិការណ៍នេះគឺបង្ហាញពីការប្តេជ្ញាចិត្ត និងការលើកកម្ពស់ការចូលរួមរបស់បុរស និងក្មេងប្រុស ក្នុងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ តោះ! ចូលរួមជាមួយយើងទាំងអស់គ្នា ក្នុងព្រឹត្តិការបាល់ទាត់មិត្តភាពដើម្បីចូលរួមអបអរយុទ្ធនាការ១៦ថ្ងៃ។ 🗓នៅថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០២៥ ⏳️វេលាម៉ោង៖ ៣:០០នាទីរសៀល 📍ទីតាំងនៅតារាងបាល់ពស់កេងកង ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ https://maps.app.goo.gl/ioVh4VUg9ZzSsctZ8 16 Days of Activism to End Violence Against Women and Girls 2025 ............................... The Ministry of Women’s Affairs, in collaboration with development partners and relevant organizations working to promote gender equality and prevent gender-based violence, is organizing a friendly football tournament to celebrate the 16 Days of Activism against Gender-Based Violence 2025. Beyond the sports activities, this event highlights our commitment to promoting the participation of men and boys in preventing gender-based violence. Come and join us for a friendly football event to celebrate the 16 Days of Activism! 🗓on Sunday, December 7, 2025 ⏳️Time: 3:00 PM 📍Location: Puh Keng Kang Sport Club, Krang Thon Sangkat, Sen Sok District, Phnom Penh https://maps.app.goo.gl/ioVh4VUg9ZzSsctZ8