Bunrong -BR

Bunrong -BR

Share

គុណធម៌ ក្ហាហាន ជំនះ ការពិត និងក្តីស្រលាញ់ 💪

25/05/2026

🪷 #ការតស៊ូ_និងមិនប្រមាទនីតិវិធីសន្តិវិធី_និងការអនុវត្តច្បាប់មានប្រយោជន៍អ្វីខ្លះដល់ជនរួមភាសា?
🌳១. ការតស៊ូដោយសន្តិវិធី នីតិវិធី និងការអនុវត្តច្បាប់៖
🌿~ រៀនឈ្វេងយល់ ប្ដឹងតវ៉ា ប្ដឹងទាមទារ ប្ដឹងបរិហារ និងប្ដឹងរដ្ឋបាលតាមនីតិវិធី និងសន្តិវិធី ចំពោះការអនុវត្តល្មើសច្បាប់ ឬរំលោភអំណាច ទោះបរាជ័យលើកទីមួយ ទីពីរ ទីបី រាប់មិនអស់ក៏ដោយ ការតស៊ូប្រើសន្តិវិធី និងនីតិវិធីបច្ចុប្បន្ននិងនាំឲ្យខ្មែរមានម៉ែត្រវាស់ការអនុវត្តច្បាប់របស់អង្គការរដ្ឋ របស់បុគ្គលនៃអង្គការនេះ ទៅរកប្រទេសនីតិរដ្ឋ និងប្រជាធិបតេយ្យដ៏រឹងមាំ ។
🌿~ ការតស៊ូនេះជាហេតុបច្ចុប្បន្ន ដើម្បីបង្កើតផលអនាគតដែលខ្មែរចង់រស់នៅ គឺយុត្តិធម៌ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យសេរីពហុបក្ស។
#ប្រាសាទតាសោម #ចុងសតវត្សទី12

24/05/2026

🌳 #មិនគួរប្រើជីវិតដូច (តចប់)
🌾១. ក្អែបដាច់ក្បាល រស់ពឹងតែមេ ពេលគ្មានមេក៏ត្រដររស់មួយរយៈពេលក៏ស្លាប់បាត់ទៅ។
🌾២. ធ្វើអ្វីចង់បានផលលឿន ដូចភ្លើងចំបើង មើលរំលងហេតុផល និងធម្មជាតិនៃប្រយោជន៍ទាំងឡាយសុទ្ធតែត្រូវការពេលវេលា តាមអាយុនៃវត្ថុទាំងនោះ។ ត្រសក់ត្រូវការរយៈពេល ៤៥ថ្ងៃ ហើយត្នោតត្រូវការពេល ១៥ ទៅ ២០ ឆ្នាំ ទើបអាចមានផ្លែផ្កាសម្រាប់ប្រើជាប្រយោជន៍។
🌾៣. ដង្កូវជើងមួយរយ ឬម្រើមព្រះ ងាប់រក្សារូបរាងដូចរស់ពេលងាប់។ មនុស្សដែលក្បត់ឧត្តមគតិ មនសិការ និងសតិសម្បជញ្ញៈ មានតែរូបកាយ តែគ្មានចិត្តជាខ្លួនឯងធ្វើការបម្រើបរទេស តែអួតថាខ្លួនឯងនៅល្អដូចដើម។
🌾៤. ត្រីក្នុងសម្រាស់ រកតែរស់មួយគ្រាៗ ចាញ់កលគេត្រឹមកូន ឬចៅក៏អស់ប្រយោជន៍ ឬដល់រដូវត្រូវគេយកប្រយោជន៍ទាំងត្រកូល។🪷🪷🪷

23/05/2026

🪷🪷 #មិនគួរប្រើជីវិតដូច៖
🌾១. ពាល៖ មិនគួរប្រើជីវិតជាពាល ឬសេពគប់ពាល ព្រោះពាលទ្រុស្ត #ច្បាប់ជាតិ និង #ច្បាប់សម្រាប់មនុស្ស។ តែប្រឹងតស៊ូ ប្រើទាំងកាយ វាចា ចិត្ត គោរពនិងអនុវត្តដោយមិនប្រហែសឡើយ នូវលោភៈ ទោសៈ មោហៈ និងមានៈ ចូលចិត្តវិនិច្ឆ័យអ្នកដទៃដោយមើលបំណាំ និងប្រចាំមិនខ្មាសអៀន។
🌾២. មិនគួរប្រើជីវិតដូចហ្វូងគោ ពេលរកស៊ី ធ្វើការ ឬស្រលាញ់ជាតិ ធ្វើការងារជាក្រុមព្រោះជឿអ្វីមួយ ឬនរណាម្នាក់ដោយខ្វះ សុ.ចិ.បុ.លិ មិនពិចារណារកហេតុនិងផល បែងចែកខុសនិងត្រូវ។ ពាលឬបណ្ឌិត នាំឲ្យខ្លួនធ្វើខុសដោយអចេតនា ឬងាយចាញ់បោកគេ រហូតតក់ស្លុត ឬបាក់ស្បាតមិនខាន។
🌾៣. ត្រីហ្វូង ឬត្រចៀកស ឆាប់ជឿពាក្យគេនាំឲ្យវិនាសទាំងត្រកូល។

19/05/2026

🪷🪷 #រៀនអំពីខ្លួនឯងដើម្បីធ្វើម្ចាស់ការ
🌿~ កាយ វាចា និងចិត្ត ត្រូវគិតអ្វីដែលត្រូវប្រឹង តស៊ូ និងមិនប្រហែស និយាយនិងធ្វើតាមការគិតឲ្យបានជាដាច់ខាត។ #គិតអ្វីត្រូវ? គិតថាគោរព បូជា និងប្រតិបត្តិតាម #ច្បាប់សម្រាប់មនុស្ស ដោយខន្តី និងដើម្បីធ្វើម្ចាស់ខ្លួនឯង។
🌿~ ការចិញ្ចឹមជីវិតត្រូវ៖ មានជំនាញច្បាស់លាស់មួយ ឬពីរយ៉ាងហោចដើម្បីអាចធ្វើការនិងប្រកបរបរចិញ្ចឹមជីវិតដោយខ្លួនឯង។ ជំនាញនោះ មុខរបរការងារនោះ ត្រូវស្របតាមច្បាប់សម្រាប់មនុស្ស។
🌿~ តស៊ូ និងមិនប្រមាទបញ្ហា ហើយដោះស្រាយបញ្ហាតូចធំ៖ តស៊ូនិងមិនប្រមាទចំពោះបញ្ហានិងដំណោះស្រាយការតាំងចិត្តប្រើបច្ចុប្បន្ន គឺរកបញ្ហាឃើញ។ បង្កើតដំណោះស្រាយតាមគ្រប់វិធី រកឃើញ ២.៣.៤ នៅតែបន្តរកដំណោះស្រាយតាមលទ្ធភាព និងសមត្ថភាពដែលខ្លួនមានម្ចាស់ការលើបញ្ហា បញ្ហាជាមិត្ត។
🌿~បែងចែកការងារច្បាស់លាស់ លក្ខណៈបុគ្គល លក្ខណៈគ្រួសារ លក្ខណៈជាតិកំណើត លក្ខណៈសកលលោក៖ កាយ វាចា និងចិត្តធ្វើអ្វីខ្លះដើម្បីប្រយោជន៍បុគ្គល គ្រួសារជាតិកំណើត មនុស្សជាតិ និងសកលលោក។🌾🪷🌿

13/05/2026

🌳🪷 #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា_ជាត្រីវិស័យធានាជាតិខ្មែរ។
🌳 #ដោះស្រាយទំនាស់ក្នុងប្រទេស_ទំនាស់អន្តរជាតិ និងការរំលោភដល់សិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
🌟~ ខ្មែរមានប្រៀបលើបរទេស ជាពិសេសប្រទេសជាប់នឹងព្រំដែនដូចជា លាវ សៀម និងយួន ពេលមានជម្លោះទឹកដី (ព្រំដែនទឹក ព្រំដែនគោក ព្រំដែនអាកាស ) ការរំលោភអធិបតេយ្យ ឯករាជ្យ អព្យាក្រឹត និងឯកភាពជាតិខ្មែរ។ 👉ព្រោះអ្វី?
🌟~ ព្រោះបរទេសទាំងនោះ ព្រមដកកងកម្លាំង ទីប្រឹក្សា បុគ្គលិកយោធា សម្ភារៈយោធា និគមជន, លុបចោលកិច្ចព្រមព្រៀង និងសន្ធិសញ្ញាប៉ះពាល់ដល់បូរណភាពអធិបតេយ្យ ឯករាជ្យ អព្យាក្រឹត ឯកភាពជាតិខ្មែរ និងធានាថាមិនវិលវិញដាច់ខាត។
🌟~ បណ្ដាហត្ថលេខី អំពាវនាវឲ្យអន្តរជាតិគោរព និងជំរុញឲ្យគោរពដល់អធិបតេយ្យ ឯករាជ្យ បូរណភាព អព្យាក្រឹត ឯកភាពជាតិ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
🌟~ បណ្ដាលរដ្ឋហត្ថលេខីក៏ព្រមព្រៀងតាមមាត្រាទី៥ថា បើមានការរំលោភជាថ្មី ឬរំលោភលើអធិបតេយ្យ ឯករាជ្យបូរណភាព អព្យាក្រឹត និងឯកភាពជាតិ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គឺត្រូវប្រើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មាត្រាទី ៣៣ នៃធម្មនុញ្ញអង្គការសហប្រជាតិ សន្និសីទអន្តរជាតិ ដោយសហប្រធានបារាំង និងឥណ្ឌូនេស៊ី អង្គការមានសមត្ថកិច្ចអង្គការសហប្រជាជាតិនិងវិធានការពិសេសដទៃទៀត។

#រដ្ឋធម្មនុញ្ញខ្មែរ #២៣តុលា១៩៩១

13/05/2026

🪷 #វិធីបង្ការការពារ_និងជម្នះពីមារសត្រូវពីខាងក្រៅសម្លាប់ខ្មែរអ្នកស្នេហាជាតិ_និងគុណធម៌៖ (ត)
🪷៥. ម្ចាស់ការជីវភាពខ្លួនឯង និងគ្រួសារ៖
🌾~ មានជំនាញពីរ ទៅបីច្បាស់លាស់ ក្នុងការប្រកបមុខរបរ ឬការងារចិញ្ចឹមជីវិត ព្រោះអ្នកស្រឡាញ់ជាតិអាចប្រឈមមុខនឹងបញ្ហាលើសមនុស្សទូទៅ និងធ្វើការច្រើនម៉ោងលើសអ្នកធ្វើការទូទៅ។
🌾~ ភូមិឃុំពាណិជ្ជកម្ម គឺជានិរន្តរភាព ចំពោះការរស់នៅ ពឹងអាស្រ័យនឹងខ្លួនឯង មិនចាំបាច់ធ្វើការឲ្យគេ ឬរង់ចាំគេផ្ដល់ជំនួយដើម្បីធ្វើការងារសង្គមបម្រើប្រយោជន៍ជាតិ។

13/05/2026

🌳🌳 #វិធីបង្ការការពារ_និងជម្នះបញ្ហាពីមារសត្រូវពីខាងក្រៅសម្លាប់ខ្មែរអ្នកស្នេហាជាតិ និងគុណធម៌៖ (ត)
🌳៤. តស៊ូមតិ និងធ្វើនយោបាយឲ្យសកម្ម៖
🌿~ មានបញ្ហាទុក្ខលំបាក ឧបសគ្គ ភាពល្ងង់ខ្លៅ ការបរាជ័យ ជំងឺ បញ្ហាប្ដឹងផ្ដល់ជាច្រើន ត្រូវការអ្នកដទៃជួយយើង នេះជាធម្មជាតិ។ ជាធម្មតាកំណើតមនុស្ស សត្វ និងរុក្ខជាតិ មានជីវិតត្រូវពឹងអធ្យាស្រ័យគ្នាទៅវិញទៅមក។
🌿~ មេធាវី និងអ្នកជំនាញច្បាប់
🌿~ អង្គការសង្គម ស្ថានទូត កុងស៊ុល សារព័ត៌មានក្រុមហ៊ុនឯកជនធំៗ ចលនាមហាជនក្នុង និងក្រៅប្រទេស។
🌿~ បុគ្គលមានអំណាច មានឥទ្ធិពល ឬមានប្រជាប្រិយភាព
🌿~ អង្គការរដ្ឋ ពិសេសអង្គការកំពូលរបស់ជាតិ។

11/05/2026

🌳🌳 #វិធីបង្ការការពារ_និងជម្នះបញ្ហាពីមារសត្រូវពីខាងក្រៅសម្លាប់ខ្មែរអ្នកស្នេហាជាតិ_និងគុណធម៌៖ (ត)
🌳៣. ការចរចា និងសម្របសម្រួលក្រៅប្រពន្ធតុលាការ៖
🌾~ ផ្សះផ្សា រវាងគូជម្លោះ ដោយចេះអហោសិកម្ម ឬដកមួយ ពីរជំហានម្នាក់។
🌾~ ការដោះដូរ ឬទូទាត់ផលប្រយោជន៍សម្រាប់ជាតិ ទោះអាចខាតប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍គ្រួសារខ្លះៗក៏ដោយ។
🌾~ ការសុំអន្តរាគមន៍ខាងក្រៅប្រព័ន្ធតុលាការ ដូចជាព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី បុគ្គល ឬស្ថាប័នមានឥទ្ធិពល។
🌿តែនេះមិនត្រូវលក់មនសិការ ឧត្តមគតិ សតិសម្បជញ្ញៈ ដើម្បីប្ដូរយកដំណោះស្រាយឡើយ។

09/05/2026

(កំណាព្យបទពាក្យប្រាំបី)
«ចង់កើតសាមគ្គី ទាល់តែស្គាល់ក្បួននាំឲ្យសាមគ្គី»
១. ឫសគល់បែកបាក់ជាធ្នាក់ចង្រៃ
ដែលអាចប្រល័យជាតិរីងរៃបាន
សត្រូវលបលួចកួចមួលរុករាន
វាយឆ្មក់ទន្ទ្រានហ៊ានគ្រប់ឧបាយ។

២. សាមគ្គីទើបខ្លាំងកម្លាំងនៃជាតិ
វាយសត្រូវខ្ទាតគ្រោតគ្រាតទាំងហ្លាយ
ចុះអ្វីអាចឲ្យសាមគ្គីកើតងាយ
ទោះទីជិតឆ្ងាយត្រួសត្រាយមកបាន។

៣. កើតសាមគ្គីជាតិទាល់តែស្គាល់ជាតិ
ជ្រុងបួនជាស្នៀតមិនអាចឃ្លាតបាន
សេដ្ឋកិច្ចវប្បធម៌នយោបាយក្សាន្ត
ពលរដ្ឋជាស្ពានជាធនធានពិត។

៤. កើតសាមគ្គីជាតិគិតប្រយោជន៍ជាតិធំ
មិនពួនសំងំផ្គាប់ផ្គួនជីវិត
គិតតែខ្លួនឯង មេកោយ កៀកកិត
លង់លក់ងងឹតចាកជាតិឆ្ងាយអើយ។

៥. វាសនាទឹកដីថ្លៃឥតគណនា
ពឹងលើខេមរាប្រជានេះហើយ
ចូរខំសិក្សាកុំប្រហែសឡើយ
ដឹងនៅកន្តើយសោយទុក្ខមិនខាន៕

រូបថត​ចាស់​!

09/05/2026

🪷 #វិធីបង្ការការពារ_និងជម្នះបញ្ហាពីមារសត្រូវពីខាងក្រៅសម្លាប់ខ្មែរអ្នកស្នេហាជាតិ_និងគុណធម៌៖
🌳២. ជឿគោរពប្រតិបត្តិ ដោយចេះច្បាប់ និងនីតិវិធីច្បាប់តាមប្រព័ន្ធតុលាការជាតិ និងអន្តរជាតិ៖
🌿~ ប្ដឹងតវ៉ា ប្ដឹងទាមទារ ប្តឹងបរិហារ ប្ដឹងរដ្ឋបាលទៅតុលាការដំបូង តុលាការឧទ្ធរណ៍ តុលាការកំពូល (សវនាការមុនអង្គសេចក្តី សវនាការអង្គសេចក្តី សវនាការទាស់សេចក្តី) ។
🌿~ ទៅក្រុមប្រឹក្សានៃអង្គចៅក្រម ក្រុមប្រឹក្សាធម្មនុញ្ញ សហប្រធានសន្និសីទប៉ារីសស្ដីពីកម្ពុជា វិធានការអន្តរជាតិតាមរយៈអង្គការមានសមត្ថកិច្ចអង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិ។✍️✍️

Photos from Bunrong -BR's post 08/05/2026

"សុ ចិ បុ លិ៖ វិថីរុងរឿងនៃបញ្ញា" 💡📜

​ការរៀនសូត្រមិនមែនត្រឹមតែជាការអាននោះទេ ប៉ុន្តែជាការអនុវត្តតាមក្បួនច្បាប់នៃអ្នកប្រាជ្ញ៖
👂 សុ (ស្ដាប់/អាន)៖ ចាប់ផ្ដើមដោយការអានសៀវភៅល្អៗ ដើម្បីបើកទ្វារចំណេះដឹង។

🧠 ចិ (គិត)៖ ពិចារណាឱ្យស៊ីជម្រៅលើខ្លឹមសារច្បាប់ និងឫសគល់ប្រវត្តិសាស្ត្រ។

❓ បុ (សួរ)៖ ស្វែងរកចម្លើយចំពោះអ្វីដែលមន្ទិល ដើម្បីពង្រីកពន្លឺបញ្ញា។

✍️ លិ (កត់)៖ កត់ត្រានូវអ្វីដែលបានរៀន ទុកជាទ្រព្យជាប់ខ្លួនជានិរន្តរ៍។

​📚 ស្វែងរកឯកសារយោងផ្នែក ច្បាប់ វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីកសាងអនាគតដ៏រឹងមាំជាមួយយើង។

​🌟 ទំនាក់ទំនងបន្ថែម៖
📞 តេលេក្រាម /លេខទូរស័ព្ទ៖ ០៩៨ ២៣ ១០ ៩១ | ០៦៩ ៣៧ ៣៦ ៦២

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Siem Reap