លោក យួស សាវុធ៖ កែប្រែជីវិតពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារទៅជាម្ចាស់អាជីវកម្ម ដែលបានចំណូលរាប់ពាន់ដុល្លារ ដោយសារជំនាញបរិក្ខារត្រជាក់
#ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ - NPIA
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
បណ្ដុះបណ្ដាលជំនាញ៖ បរិក្ខារត្រជាក់ តម្លើងបណ្ដាញអគ្គិសនី តម្លើងបណ្ដាញទឹក ជាងកំបោរ ជួសជុលម៉ូតូ និងម៉ាស៊ីនធុនតូច សេវាកម្មកុំព្យូទ័រ គូរប្លង់អគារ បច្ចេកទេសបំពងសម្លេង និងពន្លឺ(ចង្កៀងបំភ្លឺឆាក) ថែទាំ និងជួសជុលអគ្គិសនី/ម៉ាស៊ីនត្រជាក់រថយន្ត...
25/05/2026
គណៈគ្រប់គ្រង មន្រ្តីរាជការ គ្រូបច្ចេកទេស បុគ្គលិក និងសិស្ស និស្សិតរបស់វិទ្យាស្ថាន គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃចន្ទ័ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
23/05/2026
នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ សកម្មភាពលោកគ្រូ អ្នកគ្រូ ០២រូប តំណាងឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានដឹកនាំនិស្សិតចំនួន ១៨រូប ស្រី ០៦រូប ចូលរួមកម្មវិធីពិព័រណ៍កម្មវិធីសិក្សាប្រចាំឆ្នាំរបស់សាលាសណ្ឋគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។
———————————————————
គេហទំព័រ ៖ www.npia.edu.kh
ទំព័រ Facebook៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ - NPIA
អ៊ីម៉ែល ៖ [email protected]
Tik Tok: https://www.tiktok.com/.cambodia
ទីតាំងវិទ្យាស្ថាន តាមរយះ Google Map: https://maps.app.goo.gl/4fcykP9NSW8qq5gn8
23/05/2026
ថ្ងៃទី២ នៃវេទិកាការងារ សន្តិសុខ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅសាលាបឋមសិក្សាបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុក ប៉ាន់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានមតិសំណេះសំណាល និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់មកពីប្រទេសថៃចូលរួមកសាងគ្រឹះសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិតាមរយៈការចាប់យកជំនាញមួយច្បាស់លាស់ ដើម្បីឱ្យការប្រកបអាជីពកាន់តែមានភាពងាយស្រួល។
23/05/2026
ថ្ងៃចុងសប្តាហ៍ បងប្អូនអតីតពលករទំនេរសម្រាកពីការងារ ចំណាយពេលត្រឹមតែ ៣ម៉ោង សម្រាប់ការធ្វើតេស្តវាយតម្លៃសមត្ថភាពជំនាញរបស់ខ្លួនឯងបាននៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ - NPIA ។
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ការអនុវត្តធ្វើតេស្តសមត្ថភាព (វេនព្រឹក) សម្រាប់បេក្ខជនសរុបចំនួន ១១នាក់ លើ #ជំនាញ
👉🏻 #ការងារកំបោរ ០៦នាក់
👉🏻 #ការងារការ៉ូ ០៥នាក់
ចង់ឱ្យជំនាញរបស់អ្នកមានការទទួលស្គាល់ពេញលេញ មកធ្វើតេស្តនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរឥឡូវនេះ។
____________________________________
👉🏻 ព័ត៌មានលម្អិត សូមទំនាក់ទំនងៈ
+855 (0)81 719 662 Smart មានTelegram
+855 (0)93 403 852 Smart មានTelegram
+855 (0)87 527 876 Smart មានTelegram
គេហទំព័រ ៖ www.npia.edu.kh
ទំព័រ Facebook៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ - NPIA
អ៊ីម៉ែល ៖ [email protected]
Tik Tok: https://www.tiktok.com/.cambodia
ទីតាំងវិទ្យាស្ថាន តាមរយះ Google Map: https://maps.app.goo.gl/4fcykP9NSW8qq5gn8
22/05/2026
ការទទួលស្គាល់ជំនាញពីមុន (RPL) បើកឱកាសដល់បងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ ធ្វើតេស្តវាយតម្លៃសមត្ថភាពជំនាញរបស់ខ្លួន ដើម្បីទទួលបានសញ្ញាបត្របញ្ជាក់ពីជំនាញក្រោមការទទួលស្គាល់របស់ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ។
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានរៀបចំការធ្វើតេស្តសមត្ថភាព និងចែកជូនសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈក្រោយបញ្ចប់ការធ្វើតេស្តដល់បេក្ខជនដែលមកពីឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប សរុបចំនួន ៨២នាក់ ស្រី ០៦នាក់ លើជំនាញទាំង ០៥ ដូចជា៖
១. ការងារកំបោរ
២. ការងារការ៉ូ
៣. ការដំឡើងបណ្តាញអគ្គិសនី
៤. ការដំឡើងសរសៃដែក
៥. ការដំឡើងពុម្ព
_____________________________________________
មានត្រឹមតែជំនាញ បទពិសោធន៍ តែគ្មានសញ្ញាបត្រ កម្មវិធីការទទួលស្គាល់ជំនាញពីមុន (RPL) គឺជាវិថីមួយក្នុងការដឹកនាំបងប្អូនឆ្ពោះទៅរកអាជីពកាន់តែប្រសើរ។
👉🏻 ព័ត៌មានលម្អិត សូមទំនាក់ទំនងៈ
+855 (0)81 719 662 Smart មានTelegram
+855 (0)93 403 852 Smart មានTelegram
+855 (0)87 527 876 Smart មានTelegram
គេហទំព័រ ៖ www.npia.edu.kh
ទំព័រ Facebook៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ - NPIA
អ៊ីម៉ែល ៖ [email protected]
Tik Tok: https://www.tiktok.com/.cambodia
ទីតាំងវិទ្យាស្ថាន តាមរយះ Google Map: https://maps.app.goo.gl/4fcykP9NSW8qq5gn8
22/05/2026
22/05/2026
ឱកាសការងារ ៩២,៥១៩កន្លែង បាននាំយកមកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ និងយុវជនក្នុងខេត្តសៀមរាប។
ថ្ងៃទី១ នៃវេទិកាការងារ សន្តិសុខ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» នៅក្នុងបរិវេណវត្តអារញ្ញគិរីមុនីសុខុម ស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ឯកឧត្តម ប៉ុក ប៉ាន់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រុញ និងទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អតីតពលករ និងយុវជនដែលត្រឡប់មកពីប្រទេសថៃឱ្យចាប់អារម្មណ៍កសាងការងារ និងអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីកសាងគ្រឹះសេដ្ឋកិច្ចជាតិ និងគ្រួសារឱ្យកាន់តែរឹងមាំ។
_____________________________________________
ជួបគ្នាម្តងទៀត នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨៖០០នាទីព្រឹក នៅក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយស្រី ខេត្តសៀមរាប។
📣 ឱកាសបន្ថែមសម្រាប់បេក្ខជន ១០នាក់តែប៉ុណ្ណោះ
👉🏻 ជំនាញ៖ ការថែទាំ និងជួសជុលរថយន្ត ( C1 ១.៥លាននាក់)
👉🏻 វេនសិក្សា៖ ចន្ទ-សុក្រ (៦៖០០ល្ងាច-៩៖០០យប់)
👉🏻 ចាប់ផ្តើមចូលរៀនដំបូងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
រង់ចាំអីទៀត ទំនាក់ទំនងមកវិទ្យាស្ថានឥឡូវនេះ ដើម្បីទទួលបានឱកាសសិក្សាដោយឥតបង់ថ្លៃ
«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»
———————————————————
👉🏻 ព័ត៌មានលម្អិត សូមទំនាក់ទំនងៈ
+855 (0)81 719 662 Smart មានTelegram
+855 (0)93 403 852 Smart មានTelegram
+855 (0)87 527 876 Smart មានTelegram
គេហទំព័រ ៖ www.npia.edu.kh
ទំព័រ Facebook៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ - NPIA
អ៊ីម៉ែល ៖ [email protected]
Tik Tok: https://www.tiktok.com/.cambodia
ទីតាំងវិទ្យាស្ថាន តាមរយះ Googlemap: https://maps.app.goo.gl/4fcykP9NSW8qq5gn8
21/05/2026
នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ពិធីផ្តល់បទបាឋាកថាស្តីពី «ការគ្រប់គ្រង និងដំណោះស្រាយភាពតានតឹងនៅក្នុងកន្លែងការងារ» ក្រោមអធិបតីយភាព ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ លោក លោកស្រីអគ្គនាយករង TVET នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប សាខាបេឡាជាតិសន្តិសុខសង្គម ខេត្តសៀមរាប និងវិទ្យាពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ សរុបចំនួន ២១៧នាក់។
20/05/2026
នាថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងក្រុមហ៊ុន យូណាយធីត មើឃ្យូរី គ្រុប។
Wednesday 20th May, 2026 Signing ceremony on Memorandum of Understanding (MoU) between National Polytechnic Institute of Angkor (NPIA) and United Mercury Group (UMG).
———————————————————
👉🏻 ព័ត៌មានលម្អិត សូមទំនាក់ទំនងៈ
+855 (0)81 719 662 Smart មានTelegram
+855 (0)93 403 852 Smart មានTelegram
+855 (0)87 527 876 Smart មានTelegram
គេហទំព័រ ៖ www.npia.edu.kh
ទំព័រ Facebook៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ - NPIA
អ៊ីម៉ែល ៖ [email protected]
Tik Tok: https://www.tiktok.com/.cambodia
ទីតាំងវិទ្យាស្ថាន តាមរយះ Google Map: https://maps.app.goo.gl/4fcykP9NSW8qq5gn8
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Siem Reap
855
Opening Hours
| Monday | 07:30 - 05:30 |
| Tuesday | 07:30 - 17:30 |
| Wednesday | 07:30 - 17:30 |
| Thursday | 07:30 - 17:30 |
| Friday | 07:30 - 17:30 |