20/05/2026
{English Below}
ការចាប់ផ្តើមដ៏រីករាយ! គម្រោងសាងសង់ផ្ទះសប្បុរសធម៌ទី៦២ (Charity House #62) នៅភូមិរំដេង សម្រេចការសាងសង់ជំហានដំបូងបាន ៣០% ហើយ។
យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Williams Persky សម្រាប់ការឧបត្ថម្ភដ៏ថ្លៃថ្លា ដែលជួយឱ្យគ្រួសារខ្វះខាតមួយនេះ ជិតទទួលបានផ្ទះថ្មីដ៏កក់ក្តៅ។
A beautiful beginning! We are excited to share that Charity House Project #62 in Romdeng Village has reached its first major milestone—30% completed!
Our heartfelt thanks go to Williams Persky for making this project possible. Thanks to your wonderful generosity, this deserving family is now one step closer to having a safe, secure place to call home.
The HVTO Charity House program continues to transform lives in our community. To learn more or get involved, please visit our website:
🌐 www.hvto.org ✉️ [email protected]
19/05/2026
{English Below}
នាថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក ម៉េង សៀកណាំ នាយកប្រតិបត្តិអង្គការ HVTO បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី “ការតម្រង់ទិស និងការណែនាំការងារ (Orientation and Induction Course)” ជូនដល់លោកគ្រូ-អ្នកគ្រូ និងក្រុមការងារការិយាល័យកណ្តាលទាំងអស់របស់អង្គការ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងពីបេសកកម្មស្នូលរបស់អង្គការ និងលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង។
អង្គការ HVTO សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ដើម្បីរួមគ្នាកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងសហគមន៍របស់យើង! 🙏✨
On Tuesday, May 19, 2026, Mr. Seaknam Meng, Executive Director of HVTO, successfully led an “Orientation and Induction Course” for all HVTO teachers and the Head Office team.
The session focused on aligning our team with HVTO’s core mission and elevating our educational standards.
Thank you to our dedicated staff for their active participation and continuous commitment to creating a brighter future for our students and community! 🙏✨
19/05/2026
{English Below}
យើងខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកបណ្ឌិត ស៊ិម ពិសិដ្ឋ ស្ថាបនិក និងជាប្រធានអង្គការ HVTO ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលអង្គការ A Drop of Life (ADOL) ក្នុងទីក្រុងហុងកុង!
កិច្ចសហការជាអន្តរជាតិដ៏រឹងមាំនេះ គឺជាកម្លាំងចលករដែលធ្វើឱ្យគម្រោងស្នូលរបស់យើងលេចចេញជារូបរាងឡើង៖
💧 ទឹកស្អាត៖ អណ្តូង និងធុងចម្រោះ BioSand
🚽 អនាម័យ៖ បង្គន់អនាម័យលក្ខណៈគ្រួសារ
🎒 ការអប់រំ៖ សាលារៀនឥតគិតថ្លៃ
🤝 ម្ចាស់ជំនួយបច្ចុប្បន្ន៖ នេះគឺជាសមិទ្ធផលដែលកើតចេញពីការជឿទុកចិត្តរបស់អ្នក!
🌟 ដៃគូអនាគត៖ ក្លាយជាផ្នែកមួយនៃបេសកកម្មដែលមានតម្លាភាព និងផ្លាស់ប្តូរជីវិតពិតៗជាមួយយើងនៅថ្ងៃនេះ!
អរគុណ ADOL សម្រាប់កិច្ចស្វាគមន៍ និងការគាំទ្រជានិច្ចមក! 🇰🇭❤️🇭🇰
➖➖➖➖➖➖➖➖➖➖
We are thrilled to share that HVTO Founder and President, Dr. Sim Piseth, recently visited the headquarters of our incredible partner, A Drop of Life (ADOL), in Hong Kong!
This powerful international partnership is the driving force behind our core life-saving projects:
💧 Clean Water: Pumps & BioSand Filters
🚽 Sanitation: Family Toilets
🎒 Education: Free Learning Centers
🤝 Current Sponsors: This milestone is a direct result of your trust and support!
🌟 Future Partners: Be part of a transparent, life-changing mission. Partner with us today!
Thank you, ADOL, for the amazing welcome and your endless support! 🇰🇭❤️🇭🇰
18/05/2026
{English Below}
សូមចូលរួមអបអរសាទរ! គម្រោងសាងសង់ផ្ទះសប្បុរសធម៌ទី៦១ (Charity House #61) ជូនដល់គ្រួសារខ្វះខាតនៅក្នុងភូមិស្រិត សម្រេចការសាងសង់បាន ៧០% ហើយ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Craig និង Terrie Stewart ដែលបានឧបត្ថម្ភថវិកាដ៏មានតម្លៃ បង្កើតជម្រកដ៏សុវត្ថិភាព និងផ្តល់ស្នាមញញឹមដល់គ្រួសារមួយនេះ។
We are thrilled to share that Charity House Project #61 for a needy family in Sreth Village is now 70% completed!
Our heartfelt thanks go to Craig and Terrie Stewart for their generous sponsorship. Your incredible support is providing a safe shelter and a brighter future for this family.
The HVTO Charity House program continues to transform lives in our community. To learn more or get involved, please visit our website:
🌐 www.hvto.org
14/05/2026
កាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ អង្គការ HVTO បានបញ្ជូនតំណាងពីររូបគឺ កញ្ញា តេ កែវសុផានីតា មន្ត្រីទទួលបន្ទុកផ្នែកធនធានមនុស្ស និងរដ្ឋបាល និង លោក ណែម រ័ត្នធី ជំនួយការប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការ ចូលរួមសិក្ខាសាលាក្រោមប្រធានបទ៖ «ការលើកកម្ពស់ឧត្តមានុវត្តន៍ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងដោះស្រាយលើបញ្ហាប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជា៖ ការពង្រឹងកិច្ចសហការ ជំនាញពាក់ព័ន្ធ និងយន្តការគាំទ្រ» ដែលរៀបចំដោយ EMDR Cambodia នៅសណ្ឋាគារសូម៉ាទេវី អង្គរ ខេត្តសៀមរាប។
🧠 ខ្លឹមសារសង្ខេប៖
១. ស្វែងយល់ពីសញ្ញានៃការប៉ះទង្គិចផ្លូវចិត្ត និងការគាំទ្រសុខុមាលភាពក្នុងសហគមន៍។
២. ពិភាក្សាលើផែនការយុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវចិត្ត (២០២៣-២០៣២)។
៣. ពង្រឹងកិច្ចសហការរវាងគ្រូបង្រៀន អង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។
ចំណេះដឹងទាំងនេះនឹងជួយឱ្យក្រុមការងារ HVTO បង្កើនសមត្ថភាពក្នុងការជួយដល់សហគមន៍ឱ្យកាន់តែប្រសើរឡើង។ សូមអរគុណដល់ EMDR Cambodia សម្រាប់ការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ!
11/05/2026
{English Below}
ក្នុងស្មារតីយកចិត្តទុកដាក់លើការអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជន កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា កន្លងទៅនេះ អង្គការ HVTO បានរៀបចំកិច្ចប្រជុំប្រចាំខែសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី ១០, ១១ និង ១២ នៅមជ្ឈមណ្ឌលអប់រំទី១។
នៅក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិ ម៉េង សៀកណាំ បានចែករំលែកនូវចំណេះដឹងយ៉ាងស៊ីជម្រៅអំពី៖
✅ ការរៀបចំកាលវិភាគសិក្សាឱ្យមានប្រសិទ្ធភាព។
✅ គន្លឹះ និងបទពិសោធន៍ល្អៗក្នុងការរៀនសូត្រឱ្យពូកែ។
ទន្ទឹមនឹងនេះ ប្អូនៗសិស្សានុសិស្សក៏បានបញ្ចប់ការសរសេរសំបុត្រជូនដល់ម្ចាស់ជំនួយ និងកំពុងបន្តដំណើរការបើកប្រាក់ឧបត្ថម្ភប្រចាំខែ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបានបន្តគាំទ្រ និងផ្តល់ឱកាសឱ្យប្អូនៗមានអនាគតដ៏ភ្លឺស្វាង។ 🙏❤️
In our ongoing commitment to education and youth development, HVTO held its monthly meeting for grade 10, 11, and 12 scholarship students this past Sunday, May 10, at Education Center 1.
During the session, our Executive Director, Mr. Seaknam Meng, shared invaluable insights on:
✅ Effective study schedule management.
✅ Proven tips and experiences for academic excellence.
In addition to the workshop, students completed their monthly letters to their sponsors and are currently receiving their financial support, which continues from May 11th through May 16th, 2026.
We would like to express our deepest gratitude to all our generous sponsors and donors for your continued support in providing these bright young students with a pathway to a better future. 🙏❤️
04/05/2026
#សេចក្ដីជូនដំណឹងស្តីពី_កិច្ចប្រជុំ_និងការបើកប្រាក់ឧបត្ថម្ភប្រចាំខែឧសភា_ឆ្នាំ២០២៦
អង្គការ HVTO សូមជម្រាបជូនសិស្សអាហារូបករណ៍ទាំងអស់ជ្រាបថា៖
១. កិច្ចប្រជុំប្រចាំខែ (សម្រាប់ថ្នាក់ទី១០, ១១ និង ១២):
✓ កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ ម៉ោង ២:០០ ដល់ ៤:០០ រសៀល នៅមជ្ឈមណ្ឌលអប់រំទី១។
២. ការកែសម្រួលសំបុត្រ:
✓ ថ្ងៃទី១០ ឧសភា: ម៉ោង ២:០០ ដល់ ៤:០០ រសៀល (តាមបន្ទប់ដែលបានកំណត់)។ ទំនាក់ទំនងលោកគ្រូ ស៊ិញ សុង (០៩៦ ៦៤៣ ៥៦៥០)។
៣. ការបើកប្រាក់ឧបត្ថម្ភ:
✓ កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
✓ ម៉ោងធ្វើការ៖ ព្រឹក ៨:០០-១១:០០ និងរសៀល ១:០០-៥:០០ នៅអគាររដ្ឋបាល។ ទំនាក់ទំនងអ្នកគ្រូ ស សម្ផស្ស (០៩២ ៩០ ៤៤ ៧២ / ០១៥ ៦៥៥ ៦៩១)។
សូមប្អូនៗសិស្សានុសិស្សមកចូលរួម និងបើកប្រាក់ឧបត្ថម្ភឱ្យបានទាន់ពេលវេលា។ សូមអរគុណ!
03/05/2026
អង្គការ HVTO មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា នាថ្ងៃអាទិត្យនេះ យើងបានស្វាគមន៍សិស្សានុសិស្សចំនួន ៨ នាក់បន្ថែមទៀត ចូលមកក្នុងកម្មវិធីឧបត្ថម្ភការសិក្សារបស់យើង។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ បានធ្វើឱ្យចំនួនសិស្សសរុបដែលស្ថិតក្រោមការឧបត្ថម្ភរបស់យើងកើនឡើងដល់ ៨៤៥ នាក់ ហើយ!
យើងខ្ញុំសូមសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះម្ចាស់ជំនួយដ៏សប្បុរស ដែលបានផ្តល់ការជឿជាក់លើចក្ខុវិស័យរបស់ លោកបណ្ឌិត ស៊ិម ពិសិដ្ឋ ស្ថាបនិកអង្គការ HVTO។ ការគាំទ្ររបស់លោកអ្នក គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្តល់ឱកាសឱ្យកុមារនៅតាមជនបទក្នុងប្រទេសកម្ពុជា ទទួលបានការសិក្សាខ្ពង់ខ្ពស់ និងអនាគតដ៏ភ្លឺស្វាង។
🙏 សូមអរគុណជាពិសេសដល់ម្ចាស់ជំនួយដែលបានផ្តល់ឱកាសដល់សិស្សទាំង ៨នាក់ នាថ្ងៃនេះ៖
១. Dana and Susan Smith
២. Larry and Nita Brown
៣. Sasha and Nadya
៤. Guy and Helen Raymaker
៥. Juliann Eveges
សិស្សានុសិស្សទាំងនេះនឹងទទួលបានការឧបត្ថម្ភថវិកា ១២០,០០០៛ ($30) ក្នុងមួយខែ ចាប់ពីកម្រិតថ្នាក់បច្ចុប្បន្ន រហូតដល់បញ្ចប់ថ្នាក់ទី ១២។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺពួកគេមានឱកាសបន្តការសិក្សារយៈពេល ៤ ឆ្នាំបន្ថែមទៀតនៅក្នុងសាកលវិទ្យាល័យទៅលើជំនាញដែលពួកគេប្រាថ្នា។
រួមគ្នា យើងផ្លាស់ប្តូរជីវិតកុមារម្នាក់ក្នុងពេលតែមួយ! ❤️🇰🇭
May 3, 2026, HVTO is very happy to announce that we welcomed 8 more students into our Sponsorship Program today! This means we now help a total of 845 students build their futures.
We want to say a big "Thank You" to our generous donors for believing in the vision of Dr. Sim Piseth, our Founder. Because of you, rural children in Cambodia have the chance to get a better and higher education.
🙏 Special thanks to the sponsors who helped these 8 students today:
1. Dana and Susan Smith
2. Larry and Nita Brown
3. Sasha and Nadya
4. Guy and Helen Raymaker
5. Juliann Eveges
These students will receive $30 (120,000 Riel) every month from their current grade until they finish Grade 12. After high school, they also have the wonderful chance to study for 4 more years at university in any major they choose.
Together, we are making a better future for Cambodia! ❤️
25/04/2026
{English Below}
នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អង្គការ HVTO មានកិត្តិយសសូមជម្រាបជូននូវសមិទ្ធផលថ្មីប្រកបដោយមោទនភាព តាមរយៈការរៀបចំកិច្ចប្រជុំស្តីពីការបញ្ចូលសិស្សានុសិស្សចំនួន ៣១ នាក់បន្ថែមទៀត ទៅក្នុងកម្មវិធីឧបត្ថម្ភការសិក្សា។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យចំនួនសិស្សសរុបដែលស្ថិតក្រោមការគ្រប់គ្រង និងឧបត្ថម្ភរបស់អង្គការកើនឡើងដល់ ៨៣៨ នាក់ ។
យើងខ្ញុំសូមសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបានផ្តល់ការជឿជាក់លើចក្ខុវិស័យរបស់ លោកបណ្ឌិត ស៊ិម ពិសិដ្ឋ (Dr. Sim Piseth) ស្ថាបនិកអង្គការ HVTO ក្នុងការស្វែងរកឱកាស និងកសាងមូលដ្ឋានគ្រឹះសម្រាប់ការអប់រំកម្រិតខ្ពស់ជូនដល់កុមារនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។🙏
សូមថ្លែងអំណរគុណយ៉ាងដាច់ដោយឡែកជូនចំពោះម្ចាស់ជំនួយដែលបានឧបត្ថម្ភដល់សិស្សានុសិស្សទាំង ៣១ នាក់នេះ៖
១. Thomas R. Nelson
២. Larry Johns
៣. Warren and Gisela Kennedy
៤. Glenn and Margaret Angermeier
៥. Diane Brennan
៦. Molly and Justin Phillips
៧. Jon and Melinda Bauman
៨. Janet Ghio
៩. Dana and Susan Smith
១០. Carol Ketterman
១១. Larry and Nita Brown
១២. Frank and Sherri Labedz
១៣. Thomas Collins and Tricia McLaren
១៤. Randy and Teresa
១៥. Eva Dahl Scottsdale AZ
១៦. Eric Perez and Troy Gras
១៧. Joanne Anderson
រាល់ការឧបត្ថម្ភរបស់លោកអ្នក មិនត្រឹមតែជាការផ្តល់ថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវពន្លឺ និងអនាគតថ្មីសម្រាប់យុវជនកម្ពុជា។ យើងខ្ញុំប្តេជ្ញានឹងបន្តបេសកកម្មនេះឱ្យកាន់តែរឹងមាំ ដើម្បីផ្លាស់ប្តូរជីវិតកុមារតាមរយៈការអប់រំ។ដោយក្តីគោរព និងដឹងគុណ!
---------------------
On April 24, 2026, The Homestay Volunteer Teachers Organization (HVTO) is pleased to formally announce the successful enrollment of 31 new students into our Sponsorship Program. This latest expansion brings the total number of students in our sponsorship program to 838 individuals.
We wish to express our profound gratitude to our distinguished sponsors for their unwavering belief in the vision of Dr. Sim Piseth, Founder of HVTO. Your commitment to providing rural children in Cambodia with access to quality higher education is instrumental in breaking the cycle of poverty and fostering sustainable development.
🙏 Special Recognition to the Sponsors of these 31 Newly Enrolled Students:
1. Thomas R. Nelson
2. Larry Johns
3. Warren and Gisela Kennedy
4. Glenn and Margaret Angermeier
5. Diane Brennan
6. Molly and Justin Phillips
7. Jon and Melinda Bauman
8. Janet Ghio
9. Dana and Susan Smith
10. Carol Ketterman
11. Larry and Nita Brown
12. Frank and Sherri Labedz
13. Thomas Collins and Tricia McLaren
14. Randy and Teresa
15. Eva Dahl Scottsdale AZ
16. Eric Perez and Troy Gras
17. Joanne Anderson
Your investment in these young scholars ensures they have the resources necessary to succeed from their current grade through university. Together, we are creating a brighter, educated future for Cambodia. ❤️🇰🇭