សូមស្វាគមន៍ប្អូនៗគ្រប់ជំនាន់ចូលរួមកម្មវិធីសង្រ្កាន្ដអនុវិទ្យាល័យចុងឃ្នៀស នាថ្ងៃស្អែកនេះ
កម្មវិធីចាប់ផ្ដើមនៅម៉ោង ៧ព្រឹកតទៅ
អនុវិទ្យាល័យចុងឃ្នៀស
Chong Khneas Secondary is the public school where located in Chong Khneas District, Siem Reap City, Siem Reap Province.
Operating as usual

អនុវិទ្យាល័យ ចុងឃ្នៀស សូមថ្លែងអំណរព្រះគុណ ចំពោះ ព្រះតេជគុណ ព្រះបញ្ញាវិសុទ្ធីរង្សី អកទ្ធមោ ម៉ៃ ភីរុណ ព្រះចៅអធិការវត្តសុវណ្ណសាគរ (វត្តកោះខ្សាច់) ដែលបានចូលរួមជាបច្ច័យចំនួន ១០០,០០០៛ (ដប់ម៉ឺនរៀល) សម្រាប់ប្រើប្រាស់នៅក្នុងការរៀបចំកម្មវិធីសង្ក្រាន្ដអនុវិទ្យាល័យចុងឃ្នៀសនាថ្ងៃទី៥ ខែមេសា ខាងមុខនេះ ។
សូមគោរពជូនពរ ព្រះចៅអធិការ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យរាល់ភារៈកិច្ចគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសគឺពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។ សូមអរគុណ !
•
#អនុវិទ្យាល័យចុងឃ្នៀស
#សូមថ្លែងអំណរគុណ
#សង្ក្រាន្ដអនុវិទ្យាល័យចុងឃ្នៀស

អនុវិទ្យាល័យចុងឃ្នៀស សូមគោរពថ្លែងអំណរគុណដល់បងប្រុស « ម៉ៃ មាន » ដែលបានឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនរៀល និងក្អមចំនួន ១០ តាមរយៈកូនប្រុសដែលជាសិស្សថ្នាក់ទី៨ ដើម្បីរៀបចំកម្មវិធីពិពណ៌ស្នាដៃសិស្ស និងសង្ក្រាន្ដអនុវិទ្យាល័យចុងឃ្នៀស
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរបងប្រុស និងក្រុមគ្រួសារ ជួបប្រទះតែនឹងសេចក្ដីសុខសេចក្ដីចម្រើន មានសុខភាពល្អ រកស៊ីទទួលទានមានបាន ប្រាថ្នាអ្វីសូមឲ្យបានសម្រេចដូចក្ដីបំណង និងជាពិសេសសូមជួបតែនឹងពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអរគុណ 🙏🏼
•
#អនុវិទ្យាល័យចុងឃ្នៀស
#សូមថ្លែងអំណរគុណ

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤
សកម្មភាពខ្លះៗនៃការចាក់វ៉ាក់សាំងតេតាណូស ដូសទី២ ដល់ប្អូនៗសិស្សានុសិស្សនៃអនុវិទ្យាល័យចុងឃ្នៀស
សូមអរគុណដល់ក្រុមអ្នកគ្រូពេទ្យនៃមណ្ឌលសុខភាពចុងឃ្នៀសដែលបានចុះផ្ដល់សេវាផ្ទាល់នៅសាលារៀនតែម្ដង🙏🏼
សូមប្អូនៗដែលខកខានមិនបានមកទទួលនៅថ្ងៃនេះ សូមប្អូនឆាប់រួសរាន់ទៅទទួលដោយផ្ទាល់នៅមណ្ឌលសុខភាពចាប់ពីស្អែកនេះតទៅ
•
#អនុវិទ្យាល័យចុងឃ្នៀស
#មណ្ឌលសុខភាពចុងឃ្នៀស
#វ៉ាក់សាំងបង្ការជំងឺតេតាណូស

នាងខ្ញុំជាតំណាងឲ្យ គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ សូមថ្លែងអំណរគុណដល់ « លោក ស៊ា សុផល Sophal Sea Taing » ប្រធានអង្គការទំពាំងស្នងឫស្សី ដែលបានឧបត្ថម្ភប្រាក់ចំនួន ១០ម៉ឺនរៀលដល់សាលាអនុវិទ្យាល័យចុងឃ្នៀស ។ ថវិកានេះពួកខ្ញុំបានបែកចែក ដោយ ៥ម៉ឺនរៀល ចូលរួមក្នុងការឈូសឆាយទីធ្លាសាលា និង ៥ម៉ឺនរៀលទៀតយកមកទិញសម្ភារៈរៀបចំកម្មវិធីពិពណ៌ស្នាដៃសិស្ស និងសង្រ្កាន្តឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមេសា ខាងមុខនេះ ។
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរបងប្រុស និងក្រុមគ្រួសារ ជួបប្រទះតែនឹងសេចក្ដីសុខសេចក្ដីចម្រើន រកស៊ីទទួលទានមានបាន មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ ជាពិសេសជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លាងឃ្លាតឡើយ 🙏🏼🙏🏼
•
#អនុវិទ្យាល័យចុងឃ្នៀស

🙏🏼 សូមថ្លែងអំណរគុណដល់ « លោកពូ ចាន់ សុផា » ប្រធានគណៈកម្មការគ្រប់គ្រប់គ្រងសាលារៀន ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ម៉ឺនរៀល សម្រាប់ការឈូសឆាយទីធ្លាសាលា
សូមគោរពជូនពរលោកពូមាន សុខភាពល្អ ការងារ មុខរបររីកចម្រើន គ្រួសារមានសុភមង្គល នឹងបន្ដការជ្រោមជ្រែង អភិវឌ្ឍសាលារៀនពួកយើងបន្ដទៅមុខទៀត
•
#អនុវិទ្យាល័យចុងឃ្នៀស
#សូមថ្លែងអំណរគុណ
អបអរសាទរទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ « អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត »
•
#អនុវិទ្យាល័យចុងឃ្នៀស
#ទិវាជាតិអំណាន

ដំណើរការប្រឡងឆមាសលើកទី១
សម័យប្រឡង ១១ មីនា ២០២៤
•
#អនុវិទ្យាល័យចុងឃ្នៀស
#ប្រឡងឆមាស
អំណាននាំមកនូវចំណេះដឹង
ចូរបង្កើនទម្លាប់អានចាប់ពីពេលនេះតទៅ
•
#ទិវាជាតិអំណាន

០៨ មីនា ២០២៤
នាងខ្ញុំជាគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យចុងឃ្នៀស និងជាតំណាងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងលោកពូ អ្នកមីង លោកតា លោកយាយ ទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងស្រី តាន់ ដាណេ និងបងប្រុស ហេង ប៊ុនធឿន ព្រមទាំងក្រុមគ្រួសារទាំងអស់ដែលបានផ្ដល់ជាសម្ភារៈសិក្សា និងថវិកាដល់សិស្សានុសិស្សទាំងអស់សរុប ១០៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន៤នាក់ ។ ផ្ដល់អង្ករ និងថវិកាដល់គ្រួសារក្រីក្រសរុបចំនួន ១០០គ្រួសារផងដែរ ក្នុងថ្ងៃទិវាអន្តជាតិនារី ខួបលើកទី១១៣ និងជាពិសេសគឺថ្ងៃកំណើតបងស្រី ។
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរបងៗ និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អ កាន់តែរីកចម្រើនក្នុងមុខរបរ ការងារ មានសេចក្ដីសុខ សុភមង្គល ជាពិសេសជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។
•
•
•
#អនុវិទ្យាល័យចុងឃ្នៀស
#សូមថ្លែងអំណរគុណ

ប្អូនៗចង់រៀនជំនាញបង្កើតជាមុខរបរអាចទៅដាក់ពាក្យបាន
•
•
•
•
•
•
https://www.facebook.com/share/p/Utonfm5EsuCQoKpN/?mibextid=WC7FNe
សេចក្តីជូនដំណឹងៗ ការចុះឈ្មោះរៀនជំនាញដោយឥតបង់ប្រាក់ ជាមួយអង្គការជីវិតនៅកម្ពុជា តោះចូលរៀនទាំងអស់គ្នាដើម្បីជំនាញនាពេលអនាគត👉📢
តេលេក្រាមៈ https://t.me/Moto_Docto
ទំព័រហ្វេសប៊ុកៈ https://www.facebook.com/krupaetmoto
ទីតាំងៈ https://goo.gl/maps/WYsQqj8U5sHZCFBR6

សាររំលែកទុក្ខ
ជូនចំពោះក្រុមគ្រួសារលោកគ្រូ ស្រី សារ៉ាត់
ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ
នាងខ្ញុំ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ មានសេចក្ដីក្រៀមក្រំ និងសោកស្ដាយដោយទទួលដំណឹងថា ឧបាសិកា ស្រី សុខ ដែលត្រូវជាឳពុកបង្កើតរបស់លោកគ្រូ ស្រី សារ៉ាត់ បានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវការសោកស្ដាយ ដោយក្ដីអាឡោះអាល័យជាមួយលោកគ្រូ និងក្រុមគ្រួសារ ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ចៅទាំងអស់ ។
យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ស្រី សុខ សូមឆាប់បានទៅចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមលោកគ្រូSarath Sreytoch និងក្រុមគ្រួសារទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីយើងខ្ញុំទាំងអស់គ្នា ។

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ »
•
•
•
•
•
https://www.facebook.com/share/p/vCzmLC21cuqpFyjM/?mibextid=WC7FNe
អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ"
Vai: Samdech Thipadei Hun Manet, Prime Minister of Cambodia


ការប្រកួតធ្វើម្ហូបនៃអនុវិទ្យាល័យចុងឃ្នៀស សម្រាប់ឆមាសទី១
ដឹកនាំដោយអ្នកគ្រូ ឡយ ស៊ីណា និងមើលការខុសត្រូវបន្ថែមដោយអ្នកគ្រូ លឹម បូរ៉ែន និងលោកគ្រូ ស្រីសារ៉ាត់ ដែលជាគ្រូបន្ទុកថ្នាក់ ដាក់ពិន្ទុដោយគណៈកម្មការ ដែលមានសមាសភាពដូចជា សមាជិកក្រុមប្រឹក្សាសង្កាត់ចុងឃ្នៀស គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលា នាយកសាលាបឋមសិក្សា វិស្វករប្រចាំសាលា លោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ ។
មុខម្ហូបនីមួយជាទឹកដៃប្អូនៗសិស្សថ្នាក់ទី៧ ៨ ៩ រៀបចំបានស្អាត រសជាតិក៏ឆ្ងាញ់ អនាម័យល្អ ។ ការប្រកួតមានឈ្នះមានចាញ់ សូមអបអរដល់ក្រុមដែលបានចំណាត់ថ្នាក់ និងសោកស្ដាយចំពោះក្រុមមិនទទួលបានជ័យលាភី ជួបគ្នាម្ដងទៀតនៅឆមាសទី២ ជាបន្តទៀត 🙏🏼☘️🍀
•
សូមថ្លៃអំណរគុណដល់លោក អ៊ុំ ណារី ប្រធានក្រុមប្រឹក្សាសង្កាត់ចុងឃ្នៀស ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៣ម៉ឺនរៀល
សូមថ្លៃអំណរគុណដល់លោក ហ៊ិន សៅហន វិស្វករប្រចាំការដ្ឋានអនុវិទ្យាល័យចុងឃ្នៀស ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៩ម៉ឺនរៀល
សូមថ្លៃអំណរគុណដល់លោក ចាន់ សុផា ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀនដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥ម៉ឺនរៀល
ថវិការខាងលើត្រូវបានបូកបន្ថែមសម្រាប់ចែកជូនដល់សិស្សពីលើកញ្ចប់រង្វាន់ដែលមានស្រាប់សម្រាប់ជ័យលាភីលេខ១ លេខ២ លេខ៣ និងមិនជាប់ជ័យលាភី
•
#អនុវិទ្យាល័យចុងឃ្នៀស
#បំណិនរកចំណូល
#ទ្រឹស្ដីផ្សាភ្ជាប់នឹងការអនុវត្ត

សកម្មភាពលោកគ្រូអ្នកគ្រូរៀបចំថតរូបប្អូនៗថ្នាក់ទី៩ សម្រាប់ដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ០២ កញ្ញា ២០២៤ ខាងមុខនេះ
•
#អនុវិទ្យាល័យចុងឃ្នៀស
#ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
#រូបថតសិស្ស
តើអ្នកអានសៀវភៅ
នៅពេលណាដែរ?
#ទិវាជាតិអំណាន

សូមថ្លែងអំណរគុណដល់អ្នកគ្រូពេទ្យនៃមណ្ឌលសុខភាពចុងឃ្នៀសដែលបានចុះផ្សព្វផ្សាយពីជំងឺគ្រុនឈាម និងចាក់ថ្នាំបង្ការជំងឺតេតាណូសដល់សិស្សានុសិស្សទាំងបីកម្រិតថ្នាក់គ្រប់ៗគ្នា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ 🍀🙏🏼🍀
•
#អនុវិទ្យាល័យចុងឃ្នៀស
#មណ្ឌលសុខភាពចុងឃ្នៀស
#វ៉ាក់សាំងបង្ការជំងឺតេតាណូស
#ទប់ស្កាត់ជំងឺគ្រុនឈាម
#សុខភាពល្អអនាគតបវររុងរឿង

ថ្ងៃនេះប្អូនៗថ្នាក់ទី៩ រៀនធ្វើម្ហូប «បាយមាន់» «ភ្លាសាច់គោ» និង «ឆាគ្រឿងឬឆាបន្លែ» ដឹកនាំដោយអ្នកគ្រូ ឡយ ស៊ីណា
•
តើម្ហូបទាំងបីមុខខាងលើមួយណាគួរឲ្យឆ្ងាញ់ដែរ?
#គេហវិទ្យា
#បំណិនរកចំណូល
#ទ្រឹស្ដីផ្សាភ្ជាប់នឹងការអនុវត្ត
#អនុវិទ្យាល័យចុងឃ្នៀស
តើបច្ចុប្បន្ន អ្នកកំពុងអានសៀវភៅអ្វី? អ្នកអាចចែករំលែករូបភាពសៀវភៅ ឬសរសេរក្នុង comment ខាងក្រោម
#ទិវាជាតិអំណាន

ថ្ងៃចុងបញ្ចប់នៃការធ្វើតេស្ដខែកុម្ភៈ កម្រិតថ្នាក់ទី៧ និងទី៩
#អនុវិទ្យាល័យចុងឃ្នៀស
#ការធ្វើតេស្ដ
🌼 បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា រួមគ្នាសម្អាតបរិស្ថាន ឈប់ប្រើប្រាស់ប្លាស្ទិក ដើម្បីអ្នក គ្រួសារអ្នក និងផែនដីយើងទាំងមូល 🌏

រូបភាពនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
•
យើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការមជ្ឈមណ្ឌលធនធានស្រ្តី ដែលបាននាំយកនូវកង់ ចំនួន១០គ្រឿង ឧបត្ថម្ភដោយសប្បុរសជន និងម្ចាស់ជំនួយរបស់អង្គការ មកចែកជូនដល់សិស្សស្រី ចំនួន១០នាក់ ដែលពួកគេសុទ្ធតែជាសិស្សដែលមានជីវភាពលំបាក ។ អំណោយនេះបានជួយសម្រួលការធ្វើដំណើរមកសាលារៀនដល់ពួកគាត់ទាំងអស់គ្នា ។
•
#អនុវិទ្យាល័យចុងឃ្នៀស
#ការចូលរួមរបស់អង្គការដៃគូ
#អង្គការមជ្ឈមណ្ឌលធនធានស្ត្រី

កម្រងរូបភាពនៃសកម្មភាពខ្លះៗកាលពីដំណើរការតេស្ដប្រចាំខែមករា ដោយមានការចូលរួមពីសហគមន៍ និងមាតាបិតាសិស្សផងដែរ ។ អរគុណប្អូនៗក្រុមប្រឹក្សាកុមារដែលធ្វើឲ្យដំណើរការតេស្ដប្រព្រឹត្តទៅដោយរលូន ។
•
#ការធ្វើតេស្ដ
#អនុវិទ្យាល័យចុងឃ្នៀស

កម្រងរូបភាពនៃដំណើរការជ្រើសរើស គណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាកុមារកម្ពុជាអនុវិទ្យាល័យចុងឃ្នៀសក្រោមការចូលរួមរបស់ លោក សោម សឿន អនុប្រធាន គ.គ.ស លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ (សមាជិកសាខានីមួយៗ) ក្រោមបរិយាកាសសប្បាយរីករាយ
#អនុវិទ្យាល័យចុងឃ្នៀស

• សកម្មភាព : ការពិភាក្សាក្រុមរកចម្លើយនៃសំណួរដោយប្រើសៀវភៅសិក្សាគោល « ថ្នាក់ទី៧ »
• មុខវិជ្ជា : ផែនដីវិទ្យា
• មេរៀនទី១ : កំណកំណើតប្រព័ន្ធព្រះអាទិត្យ
• សន្លឹកកិច្ចការកម្រិត១ និងកម្រិត២
#អនុវិទ្យាល័យចុងឃ្នៀស

🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭
🎉អបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិភណ្ឌពិភពលោក🎉
🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭
•
២ ធ្នូ ២០១៥ - ២ ធ្នូ ២០២៣
•
#អនុវិទ្យាល័យចុងឃ្នៀស
#ចែករំលែកពីនេះពីនោះ

កម្រងរូបភាពនៃការអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ (០១ ធ្នូ ២០២៣)
និងការប្រជុំធ្វើបច្ចុប្បន្នកម្មគណៈកម្មការគ្រប់គ្រងសាលារៀន (គ.គ.ស) ក្រោមការចូលរួមរបស់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេប៉ុស្ដិ៍ និងមាតាបិតាសិស្ស(ប្រធានគ.គ.ថ) ដែលបានដំណើរការទៅដោយរលូន មានសកម្មភាពយ៉ាងផុសផុល និងក្រោមបរិយាកាសសប្បាយរីករាយ ។
•
#អនុវិទ្យាល័យចុងឃ្នៀស
Click here to claim your Sponsored Listing.
Videos (show all)
Location
Category
Telephone
Website
Address
63
Siem Reap
17257
Opening Hours
Monday | 06:00 - 17:00 |
Tuesday | 06:00 - 17:00 |
Wednesday | 06:00 - 17:00 |
Thursday | 06:00 - 17:00 |
Friday | 06:00 - 17:00 |
Saturday | 06:00 - 17:00 |
Siem Reap, 17251
Educating kindergarten to primary students in Siem Reap Cambodia
Psar Dam Krolanh Road East
Siem Reap, 17259
大家来学习中文吧! តោះរៀនភាសាចិន ព្រះវិហារសៀនទ័រទទួលបង្រៀនភាសាចិនគ្រប់កម្រិត📖✏👩🎓🀄តេឡេក្រាម060948223🀄
Trach Village, Balang Commune Siem Reap District, Siem Reap Town
Siem Reap, 17653
Just a place where we want to share the outsiders and our kids what our kids are doing at school.
Prasat Bakong
Siem Reap, 1710
ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប https://web.facebook.com/hsbakong
Bakheng Road
Siem Reap
KMK Law Research Club is a group of law student come to learn and research about laws in Cambodia. This Program is founded by Mr. Muot Sopheaktra, He is a paralegal and Lawyer Assistant. This Club is attached to Khmer Mekong Law Group.
Ouv Loak, Bakong, Prasat Bakong
Siem Reap, 17123
ទំព័រព័ត៌មាន វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង
Watsvay Primary School
Siem Reap
សាលាបឋមសិក្សាវត្តស្វាយ ស្ថិតនៅភូមិ វត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ខេត្ត សៀមរាប។
Siem Reap, 1704
Svay Thom Primary School is located in Andong Koki Village (annexed village), Sleng Kong Village, Kork Thlok Leu Commune, Chi Kreng District, Siem Reap Province, 75 km away from Siem Reap Province and about 20 km down to the North taking path road.
JRG6+7RR, Chub
Siem Reap, 1701
សាលាបឋមសិក្សាជប់ប្រាសាទ គឺស្ថិតនៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។
#P18, បូរីប្រិមប្រិយ៍ ភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប កម្ពុជា
Siem Reap, 171203
សាលាកាកេហាសុិគឺជាសាលាដ៏ធំមួយដែលមានអជ្ញាប័ណ្ណបញ្ជូនសិក្ខាកាមអោយទៅបម្រើការងារនៅជប៉ុន070733086/078783361
ផ្ទះលេខT62 ផ្លូវតាព្រហ្ម បុរីប្រិមប្រិយ ខេត្តសៀមរាប
Siem Reap, 17000
ផ្ទះលេខT62 ផ្លូវតាព្រហ្ម បុរីប្រិមប្រិយ ខេត្តសៀមរាប ☎️ 071 71 03 288/096 63 55 023