14/04/2026
🇰🇭🙏🏻ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ🙏🏻🇰🇭
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មហាសង្ក្រាន្តប្រារព្ធ
ឡើងនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសក
រាជ២០៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។
🙏🏻វិទ្យាល័យសសរស្តម្ភសូមធ្វើការបួងសួង និងឧទ្ទិសដល់
ទេវតាឆ្នាំថ្មី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុសក្តិសិទ្ធិទាំង
អស់សូមជួយថែរក្សាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រម
ទាំងប្រជាជនខ្មែរទាំងអស់គឺសូមជួបប្រទះតែនឹងសេចក្តីសុខ
សុវត្ថិភាព សុខភាពល្អ និងជោគជ័យលើការងារភារកិច្ច។ជាពិ
សេសគឺពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀង
ឃ្លាតឡើយ។🙏🏻🇰🇭
សូមអរព្រះគុណ និងអរគុណ!🙏🏻
03/04/2026
នៅថ្ងៃសុក្រ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ខែមេសា ឆ្នាំ២០២៦
វិទ្យាល័យសសរស្តម្ភបានប្រារពពិធីសូត្រមន្តសុំសេចក្តីសុខ សិរីសួស្តី ចម្រើនព្រះបរិត្ត ប្រគេនចង្ហាន់ព្រះភិក្ខុសង្ឃ និងនិមន្តព្រះសង្ឈប្រក់ព្រំ សុំក្តីសុខលើដងផ្លូវជាតិលេខ០៦ ពីព្រំប្រទល់ឃុំល្វា នឹងឃុំសសរស្តម្ភរហូតដល់ព្រំប្រទល់ឃុំព្រៃជ្រូក នឹងឃុំសសរស្តម្ភ🙏🙏🙏
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
27/03/2026
វិទ្យាល័យសសរស្តម្ភ នៅថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ព្រះតេជគុណ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះរាជាគណៈថ្នាក់កិត្តិយស នាយកអង្គការ ពុទ្ធសាសនា ដើម្បីការអប់រំនៅកម្ពុជា បាននិមន្តសម្តែងព្រះធម៌ អប់រំ ទូន្មាន អំពី សីលធម៌ សុជីវធម៌ដល់ប្អូនៗសិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំង លោកយាយ លោកតា ដែលមានខ្លឹមសារដូចខាងក្រោម
-ទី១: ច្រៀងបទពង្សាវតារខ្មែរ
-ទី២: សម្តែងពីទម្លាប់ល្អក្នុងសង្គម
-ទី៣:សម្តែងពីធម៌ នាំឱ្យជោគជ័យ(ឆន្ទៈ វីរិយៈ ចិត្តៈ វិមំសា)
-ទី៤: សំណេរអង្គរអំពីពាក្យ ប្រតិព័ទ្ធ
-ទី៥: ស៣(ស្អាត ស្វាង ស្ងប់)
-ទី៦: ពាក្យ សង្ឃសព្ទ (និមន្ត ព្រះតេជគុណ ឆាន់ វច្ចកុដិ …)
-ទី៧: សំណួរ ចម្លើយ និងរង្វាន់លើកទឹកចិត្ត
-ទី៨: បិទកម្មវិធី ច្រៀងបទ គោរពទង់ជាតិ និងបទដែនដីខ្មែរ
16/03/2026
🙏🏻🙏🏻នៅព្រឹក ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ព្រះតេជគុណព្រះនាមរតនប្បិយោ ណាក់ សុផានណា គង់នៅវត្តសសរស្តម្ភបាននិមន្តមកសម្តែងធម៌ទេសនារយៈពេល៤៥នាទី ដើម្បីអប់រំផ្លូវចិត្តដល់សិស្សានុសិស្សនៃវិទ្យាល័យសសរស្តម្ភ។🙏🏻🙏🏻 ប្រធានបទ«សីល»គឺជាសភាវៈទ្រទ្រង់នូវសេចក្តីល្អពោលគឺនាំផ្លូវចិត្តរបស់យើងឱ្យប្រព្រឹត្តអំពើល្អ រាប់បានទាំងសីលធម៌ សុជីវធម៌ និងគុណធម៌ជាដើម។🙏🏻🙏🏻 អាណាចក្រ និងពុទ្ធចក្រគឺជាធាតុផ្សំនៃសច្ចភាពដែលបានដឹកនាំសង្គមជាតិយើងឱ្យមានសុខសន្តិភាពជានិរន្តរ៍។🇰🇭🙏🏻
01/03/2026
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសសរស្តម្ភ ។ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកគ្រូ ម៉ៅ សុផានី ដែលបានចូលរួមឧបត្ថម្ភថវិកាចំនួន ១៥មុឺនរៀល ដល់សិស្សពូកែចំនួនបីនាក់ ដែលត្រូវទៅចូលរូមក្នុងការប្រឡងសិស្សពូកែទូទាំងខេត្តនៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នេះ។ សូមគោរពជូនពរអ្នកគ្រូ និងក្រុមគ្រួសារ មានសុខភាពល្អ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!
21/02/2026
ការប្រឡងឆមាសលើកទី១ ថ្នាក់ទី៩ និងថ្នាក់ទី១២
សម័យប្រឡង: ១៨/០២/២០២៦
10/02/2026
អបអរសាទរប្អូនស្រី ចាប ស៊ាន់ ជាសិស្សនៃវិទ្យាល័យសសរស្តម្ភទទួលបាននិទ្ទេសA ឆ្នាំសិក្សា២០២៤-២០២៥
(សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនរង្វាន់លើកទឹកចិត្ដដល់សិស្សនិទ្ទេស A ក្នុងម្នាក់ៗទទួលបាន Galaxy Tab ១គ្រឿង អមជាមួយថវិកា ២លានរៀល)
#បាក់ឌុប២០២៥
07/02/2026
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានចូលរួមពិធីបុណ្យទេសនាមហាវេស្សន្តរជាតកនៅវត្តសសរស្តម្ភ
03/02/2026
ថ្ងៃចន្ទ១៥កើត ខែ មាឃ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ នឹងថ្ងៃទី ០២ ខែ កុម្ភ: ឆ្នាំ ២០២៦ មានការប្រជុំអាណាព្យាបាលសិស្សថ្នាក់ទី៩ ដើម្បីជួយជំរុញឱ្យកូនៗខិតខំសិក្សារៀនសូត្របានទៀងទាត់ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ ។
26/01/2026
គណៈគ្រប់គ្រង ព្រមទាំងលោកគ្រូអ្នកគ្រូវិទ្យាល័យសសរស្តម្ភ សូមអបអរសាទរ ដល់សិស្សពូកែលេីមុខវិជ្ជាគណិតវិទ្យា ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ស្រុកដោយទទួលលេខ 1 និងលេខ 3 សម្រាប់ថ្នាក់ទី១២ និងលេខ 2 សម្រាប់ថ្នាក់ទី៩ ។ សូមជូនពរឲ្យកូនៗ ទទួលបានជោគជ័យនៅថ្នាក់ខេត្តបន្តទៀត។ សូមអរគុណ!