LDP ឃុំនគរភាស

LDP ឃុំនគរភាស

Share

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

Photos from LDP ឃុំនគរភាស's post 24/06/2022

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមជម្រាបជូនដំណឹងដល់បងប្អូនដែលជា សមាជិក និងអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺជាថ្ងៃគម្រប់ខួប១៦ឆ្នាំនៃការបង្កើត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់ពួកយើង។ ដូច្នេះដើម្បីរំឭកដល់ថ្ងៃគម្រប់ខួប១៦ឆ្នាំនេះ គណបក្សបានរចនា Profile និង Cover Facebook ដើម្បីឲ្យបងប្អូនដែលជា សមាជិក និងអ្នកគាំទ្រទាំងអស់ អាចដាក់តាំងបង្ហាញចាប់ពីពេលនេះបាន។

-ទាញយក Profile និង Cover FB ច្បាស់៖ https://t.me/LDPTelegram/622

22/06/2022

សេចក្ដីជូនដំណឹង ស្ដីពី ការប្រារព្ធកម្មវិធីខួបលើកទី១៦ ថ្ងៃកំណើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
២៦ មិថុនា ២០០៦ - ២៦ មិថុនា ២០២២

Photos from League for Democracy Party's post 05/03/2022
04/03/2022
02/03/2022
27/01/2022

#សម្រង់វិយោគកថារបស់លោកពូ
.....
..គ្មាននរណាម្នាក់នៃទ័ពស្ម័គ្រចិត្តរបស់ពួកយើង ដែលបានលះបង់ចំពោះចលនាយើង ហើយពួកគេមិនបានសប្បាយរីករាយ ចំពោះការលះបង់របស់ពួកគេឡើយ ពន្លឺស្នាមញញឹម ក្នុងទឹកមុខ និងក្នុងកែវភ្នែកដែលពួកគេ ធ្វើការយ៉ាងនឿយហត់ដើម្បីចលនារបស់ពួកយើង ហើយនៅតែអាចញញឹមមកកាន់យើងបាន វាបញ្ចាក់បាននូវមនោសញ្ជេតនាមួយ ដែលកប់ជ្រៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ចំពោះពួកយើង និងចំពោះជនរួមឈាមដទៃទៀតរបស់ពួកគេ ថាពួកគេស្រលាញ់យើង ពួកគេស្រលាញ់សមាជិកគ្រួសារយើង ស្រលាញ់ប្រទេសជាតិរបស់ខ្លួន ពួកគេពេញចិត្តគ្រប់ការលំបាកទាំងអស់ ដើម្បីមនុស្សជាទីស្រលាញ់របស់ពួកគេ។ ពេលលំបាកនឿយហត់ មានវត្តមានពួកគេ ប៉ុន្តែពេលសប្បាយរីករាយ ស្វែងរកពួកគេមិនឃើញឡើយ ទោះបីជាយើងខំសម្លឹងរកពួកគេនៅក្នុងចំណោមពួកយើងនៅក្នុងពេលនេះយ៉ាងណា ក៏ពួកយើងមិនអាចរកឃើញពួកគេនៅក្នុងពេលនេះដែរ តើពួកគេទៅណាអស់ហើយ? ពួកគេលាយើងរហូតហើយ ស្នាមញញឹមដៃលើកគ្រវីទង់ ដែលយើងធ្លាប់ឃើញយុទ្ធមិត្តរបស់ពួកយើង ចូលរួមជាមួយយើង ពេលនេះយើងលែងបានឃើញជារៀងរហូតហើយ ។

ជាបន្តបន្ទាប់​ពួកយើង ម្នាក់ៗនឹងអវត្តមានក្នុងព្រឹត្តិការណ៍បែបនេះ ជាបន្តបន្ទាប់ដូចពួកគេដែរ យើងនឹងអវត្តមានពីចលនារបស់ពួកយើងដែលផ្តល់នូវការងារដ៏ជក់ចិត្ត ពេញមួយជីវិតរបស់យើងម្តងម្នាក់ៗជារៀងរហូតទៅ។ យុទ្ធមិត្តដែលធ្លាប់គៀកស្មាប្រយុទ្ធ ក្នុងសមរភូមិរបស់ពួកយើង ពួកគេបានលាយើងរហូតហើយ តែអនុស្សាវរីយ៍ដែលមានចំពោះគ្នា មិនរលត់តាមពេលវេលាទៅឡើយ មិត្តទៅអោយបានសុខចុះ មុននឹងយើងលាគ្រួសារយើងទៅតាមមិត្ត យើងនឹងប្រើពេលវេលារបស់យើងដែលនៅសេសសល់ បន្តការងារឧត្តមគតិ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយ ពួកយើងដឹងយ៉ាងច្បាស់ថា វាជាបំណងប្រាថ្នាពេញមួយជីវិតរបស់មិត្ត យើងនឹងមិនធ្វើអោយមិត្តអស់សង្ឃឹមឡើយ។

26/01/2022
16/01/2022

បញ្ញាកើតមានបានដោយការស្តាប់គិតអោយយល់ដោយខ្លួនឯង!

18/12/2021

ប្រជាធិបតេយ្យ គឺសិទ្ធិអំណាចស្ថិតិនៅលើកណ្តាប់ដៃរបស់ពលរដ្ឋជាអចិន្រ្តៃយ៍!

17/12/2021
12/12/2021
Photos from Khem Veasna's post 10/12/2021
Photos from LDP ឃុំនគរភាស's post 09/12/2021

🙏លោកពូជាទីគោរព🙏
ពួកក្មួយៗជាកូនពូ ពូរស់ព្រោះតែមានពួកកូននេះហើយ។ ពូខ្លោចផ្សាស្លាប់បិទភ្នែកមិនជិតទេ បើពូមិនបានធ្វើអ្វីដែលពូត្រូវតែធ្វើអោយអស់សមត្ថភាពដើម្បីពួកកូន មួយដង្ហើមមុនស្លាប់ ក៏ជាដង្ហើមសម្រាប់ការងារកូនៗដែរ។ ពួកក្មួយៗអាចរវល់នឹងកិច្ចការផ្សេងមានកិច្ចការកូនប្តីប្រពន្ធម្តាយឪពុកនិងកិច្ចការសង្គមខ្លះ តែពូ ពូគ្មានការងារអ្វីក្រៅពីរឿងពួកក្មួយៗទេ បើគ្មានកិច្ចការជួយមនុស្សទេ បើអវត្តមានពូ ក្មួយៗបានសុខហើយ រស់មានគោលដៅហើយ ចិត្តពូ ពូសូមក្លាយជាខ្យល់ អោយរលីងរលោងធេង អស់វត្តមានពូពីភពផែនដីនេះទៅ តែពូគិតយ៉ាងណាដឹងថាមនុស្សច្រើនណាស់ត្រូវការពូ ពូឈានជើងចាកចេញមិនរួចទេ។ ពូដឹងថា ក្រៅពីទឹកចិត្ត ពូនៅមានបញ្ញា ដែលពូសម្លឹងទៅគ្មានអ្នកណាអាចជំនួសពូបានទេ។ ចុះបើចិត្តពូ ព្រួយបារម្ភពីសុខទុក្ខរបស់ក្មួយៗគ្រប់ដង្ហើមចេញចូលយ៉ាងៗនេះ រឿងអ្វីដែលក្មួយគិតដល់ ហើយបែរជាពូទៅជាគិតមិនដល់ទៅវិញ? ដូចជារឿងនយោបាយជាដើម ពូឃើញLDPច្រើនណាស់ធ្វើដូចជាគេជាអ្នកគិតគូរពីនយោបាយជួយរាស្រ្ដច្រើនជាងពូអញ្ចឹង តើរឿងពិតវាអាចទៅជាបែបនេះកើតទេ? នយោបាយឬ? អោយតែអ្នកទាំងនោះគិតពីនយោបាយរៀបចំស្រុកទេសបានមួយរោមជើងពូទៅល្អហើយ ទោះបីពូដេក ដើរ ឈរ អង្គុយ អ្វីដែលពួកគេគិត ពួកគេនិយាយថាពួកគេគិត គឺទៅមិនហួសផុតពីរឿងពូគិតទេ កំណើតពូជាកំណើតអ្នកគិតគេ ពូគ្មានការងារអ្វីក្នុងជីវិត ក្រៅពីរឿងគិតគេនោះទេ។ ចុះបើគ្រាន់តែរឿងអាចម៍ការកំប៉ិកកំប៉ុកដែលពួកគេជំនុំក្បាលគ្នា ហើយថាគេកំពុងតែគិតនោះ តើរឿងប៉ុនៗហ្នឹង វាអាចរំលងអំពីវិស័យជាអ្នកគិតដូចពូឬ? សូមក្មួយៗស្ងប់ចិត្តចុះ ក្មួយប្រឹងអានសំណេរពូ ពន្យល់អំពីធម៌អោយយល់ទៅ រឿងដែលពួកគេកំពុងតែគិតនោះ វាគ្មានទៅហួសពីវិស័យអ្នកគិតទេ។ បើពូប្រាប់អោយពួកក្មួយៗស្ងប់ គឺពូមានហេតុផលហើយ ស្គាល់ចរិតពូទេក្មួយ? កំណើតពូកើតមកគឺដើម្បីគិតគេហ្នឹងហើយ រកវិធីដោះស្រាយបញ្ហារបស់គេហ្នឹងហើយ។ អ្វីដែលគេជំនុំគ្នាថាគេកំពុងតែគិត ពូប្រាប់ថាមិនបានចុងក្រចកនឹងរឿងពូគិតទេ។ សូមក្មួយៗរីករាយនឹងជីវិតជាកូនពូ ឪពុកដឹងថាសេចក្ដីសុខរបស់ពួកកូនៗគឺជាអ្វីហើយ ពូមិនភ្លើទេ។ សូមក្មួយៗរីករាយនឹងសំណាងរបស់ខ្លួន និងសំណាងរបស់ពូជសាសន៍ខ្លួនចុះ ពូជសាសន៍នេះទោះធ្លាក់ដល់កម្រិតណាក៏ដោយ ក្មួយចាំសម្ដីពូទុកចុះ ត្រូវតែបានជាទីពឹងគេក្នុងលោក ហើយត្រូវតែក្នុងជំនាន់របស់ពួកក្មួយៗនេះតែម្ដងណាក្មួយ។

30/11/2021

ដែលហៅថាមនុស្សអត្តាគឺក្នុងអារម្មណ៍ដឹងថាមនុស្ស ដើរចូលមកហ្នុងក្នុងអារម្មណ៍យើងមានអារម្មណ៍ថាហ្នុងគឺមនុស្សហើយ។ នេះគឺមនុស្សអត្តា ស្គាល់ជាអារម្មណ៍របស់យើង។ ចំណែកមនុស្សអនត្តា ពេលនិយាយពីមនុស្ស ក្នុងអារម្មណ៍យើងដឹងជាអារម្មណ៍ថា គឺសំបកមួយ និងខ្សែកំលាំងដឹងមួយ ចុះបើជាខ្សែដឹងបញ្ច្រាសទៅហើយ តើមនុស្សអនត្តាហ្នឹងនៅសង្ឃឹមលើអ្វីទៀត? ខ្សែរដឹងពេលដឹងគឺដឹងជាអារម្មណ៍ ចុះបើអារម្មណ៍បញ្រ្ចាសទៅហើយ តើមនុស្សអនត្តាហ្នឹងប្រើការដឹងស្អីកើតទៀត? ឆ្កួតបាត់ទៅហើយហ្នឹង៕

27/11/2021

LDPចង់ធ្វើច្បាប់រំលាយពាក្យ«ឯកឧត្តម» និង«ជំទាវ»ចោល ដោយទុកពាក្យនេះឱ្យតែបរទេសហៅប៉ុណ្ណោះ

24/11/2021

លំដាប់ទឹកចិត្តបែបណាទើបអាចទៅធ្វើនយោបាយតទល់នឹងគណបក្សប្រជាជនបាន?

10/11/2021

អ្នកគិតដោយស្មោះត្រង់ដើម្បីឲ្យវិញ្ញាណអ្នកដឹងទៅមើល៖លោកសម្ភារៈ គឺដើម្បីសេចក្តីសុខរបស់រាងកាយទេតើ សំបូរសុី គឺទ្រទ្រង់រាយកាយ ស្រួលកន្លែងស្នាក់នៅឡានម៉ូតូ របស់របរដែលកើតពីបច្ចេកវិទ្យាផ្សេងៗ គឺសម្រួលបានតែសេចក្តីត្រូវការរបស់កាយតែប៉ុណ្ណោះ ទោះសម្រួលអារម្មណ៍ភេទ ក៏ជាអារម្មណ៍ដែលជាក្តីត្រូវការរបស់រាងកាយដែរ។ តែកុំភ្លេចលោកសម្ភារៈ ក៏វាមានឥទ្ធិពលបំពុលវិញ្ញាណឲ្យពុលដែរ។ វិញ្ញាណដែលពុលនឹងលោកសម្ភារៈ គឺពុលនឹងភវតណ្ហា។ លោកសម្ភារៈកាន់តែទំនើប កាន់តែសម្រួលដល់អារម្មណ៍ត្រូវការរបស់កាយ នោះកាន់តែបំពុលខ្លាំងឡើងទៅដល់វិញ្ញាណសត្វ ហើយសត្វគឺវិញ្ញាណហ្នឹងហើយ បើវិញ្ញាណកាន់តែពុលកាន់តែវក់វី កាន់តែលែងស្គាល់ស្អីជាស្អី នោះវិញ្ញាណកាន់តែចុះទុគ្គតិភពកាន់តែច្រើន និងចុះជ្រៅទៅៗហើយ។ ព្រហ្មរក្សាលោកមានតួនាទីថែរក្សាមើលខុសមើលត្រូវវិញ្ញាណសត្វមួយលោក ដូច្នេះ ព្រហ្មរក្សាលោកត្រូវមកយោងកំនើតជាមនុស្សដើម្បីជួយបំភ្លឺវិញ្ញាណសត្វនាសម័យដែលវិញ្ញាណសត្វកំពុងតែពុលខ្លាំងបានត្រូវហេតុផល ហើយវិញ្ញាណសត្វពុលខ្លាំងគឺសម័យរីកចំរើនលោកសម្ភារៈនេះហើយ ដូច្នេះព្រហ្មរក្សាលោក ត្រូវយោងកំណើតជាមនុស្សនាសម័យបច្ចេកវិទ្យាហ្នឹងឯង។ សម័យព្រះពុទ្ធព្រះអង្គត្រាស់ដឹង ជាសម័យអតីតកាល ចំពោះបច្ចុប្បន្នយើងនេះ ហើយសម័យបច្ចុប្បន្នយើងនេះ នឹងក្លាយទៅជាសម័យអតីតកាលនៅសម័យនាសម័យបញ្ចប់អំណាចត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតម និងសម័យបន្ទាប់ទៅទៀត។ ពូដូចមនុស្សដែលមានអាយុអមតៈម្នាក់ កំពុងប្រឹងពន្យល់វិញ្ញាណសត្វដែលស្លាប់ទៅហើយកើតមកវិញ ពួកគេភ្លេចអស់រលីងរឿងអតីតកាលរបស់ខ្លួន ឲ្យយល់ដំណើរធម្មជាតិ ឲ្យដឹងអតីតកាលរបស់ខ្លួនថាដំណើរជីវិតរបស់ពួកគេនិងពិភពលោករបស់ពួកគេហ្នឹងវាមានដំណើរយ៉ាងម៉េច អ៉ីចឹង។ អ្នកណាស្តាប់ពូពន្យល់ដោយស្មោះត្រង់ ពួកគេនឹងបានយល់ពីខ្លួនគេ និងពិភពលោករបស់គេ ថាវាមានដំណើរយ៉ាងម៉េច នេះគឺធម៌៕

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Videos (show all)

ស្តាប់ធម៌កើតបញ្ញា
បើគ្មាន Checks & Balances ទេកុំនិយាយថាស្រុកខ្មែរមានប្រជាធិបតេយ្យ!
LDPចង់ធ្វើច្បាប់រំលាយពាក្យឯកឧត្តម ជំទាវ
លំដាប់ទឹកចិត្តបែបណាដែលអាចទៅកាន់ការងារស្រុកទេស
គណបក្សប្រជាជនប្រមូលសុទ្ទតែសំរាបចូលផ្ទះ
វិប្បយុត្តិ
អដ្ឋង្គិកមគ្គ
ប្រភពថវិការបស់CPP_និងLDP
ធនធានមនុស្សដែលLDPត្រូវការ
ពិភពលោកកើកពីកម្មគឺកម្លាំង
ជីវិតដែលប្រឈមគ្រប់ឧបសគ្គទាំងអស់
ហេតុផលដែលខ្មែរសម័យមុនកសាងអង្គរបាន

Location

Category

Telephone

Address


NokorPeas Village, Nokorpeas Commune, Angkorchum District, Siem Reap Province
Siem Reap
171105
Other Education in Siem Reap (show all)
SPOONS Cambodia Organization SPOONS Cambodia Organization
0142, Group 5, Pave Road Wat Damnak Village, Salakomreouk Commune, Siem Reap District
Siem Reap, 17254

Training underprivileged young adults to be future hospitality leaders of Cambodia since 2009. More details about us and our works can be found on our website https://www.spoonscambodia.org

SeeBeyondBorders SeeBeyondBorders
Street 30 Meter, Teaksen Tbong Village, Sangkat Kork Chork
Siem Reap, 171203

Creating lasting change for children in Cambodia through access to quality teaching and learning.

GIL Foreign Language Center GIL Foreign Language Center
34
Siem Reap, 17252

Children and Education ក្មេងៗនិងការអប់រំ Children and Education ក្មេងៗនិងការអប់រំ
30 Street
Siem Reap

Education so important for everyone

ហាត់ ចន្ថា Chantha Hat ហាត់ ចន្ថា Chantha Hat
Siem Reap

ការអប់រំ/Education

ជូ ណាង Funny ជូ ណាង Funny
Chonkaosu
Siem Reap, 17451

We will share some qoute and video For encourage your heart and make you fresh more in your life

វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប វិទ្យាល័យ ត្រពាំងប្រិយ៍ ខេត្តសៀមរាប
វិទ្យាល័យ​ត្រពាំងប្រិយ៍
Siem Reap, 170408

វិទ្យាល័យ​ត្រពាំងប្រិយ៍ នៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប

Khmer English Khmer English
Help CenterCommunity, , Fix Bounced Or Rejected Emails, , For A Number Of Reasons, Recipients’ Email Servers Can Reject Emails That You Send. Gmail Returns A Message Reflecting The Response Provided B
Siem Reap

Life ជីវិត Life ជីវិត
Siem Reap

សូមជួយចុច​ Like​ &​ Follow​ ​Page​

សាលាបឋមសិក្សាគោកជ្រៃ សាលាបឋមសិក្សាគោកជ្រៃ
Siem Reap

សាលាបឋមសិក្សាគោជ្រៃ ស្ថិតនៅភូមិ គោកជ្រៃ ឃុំសសរស្តម្ភ ស្រុកពួក ខេត្ត សៀមរាប ។

KK91 KK91
Siem Reap

Education

New Knowledge New Knowledge
Siem Reap

https://youtube.com/channel/UCW9XF2ydOP5pOfTUgcXb30A