LDP ឃុំគោល

LDP ឃុំគោល

Share

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

18/06/2021

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គ្មានគោលនយោបាយណាបង្កើតឡើងក្នុងបំណងទាក់ទាញយកសមានចិត្តពលរដ្ឋម្ចាស់ប្រទេសឲ្យមកបោះឆ្នោតឲ្យបក្ស LDP ឡើយ។ ទីនេះ LDP ជាកន្លែងដែលពលរដ្ឋម្ចាស់ប្រទេសមានឱកាសលះបង់កម្លាំងកាយ កម្លាំងចិត្ត លុយ បញ្ញា #បើករណីចាំបាច់អាចនឹងលះបង់ដល់អាយុជីវិតផងដែរ ដើម្បីកសាងមាតុភូមិមួយដ៏ស្រស់បំព្រង ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់ពួកយើង

#នេះហើយ_LDP

Photos from Khem Veasna's post 16/06/2021
10/06/2021

មនុស្សម្នាក់ពីរនាក់មិនអាចដោះស្រាយបញ្ហាជាតិបានទេ តែប្រជាជនត្រឹមតែ ៥០ ភាគរយបូក ១ អាចដោះស្រាយបាន។
-----------------
ចុចចូលរួមក្រុបការងារ https://web.facebook.com/groups/448033783066829

09/06/2021

មុនដំបូង កំលាំងច្រឡំដឹង ទៅជាវិញ្ញាណ។ វិញ្ញាណគឺជាខ្សែកំលាំង ប្រែខុសដំណើរ ប្រែមិនទំនងសោះ ទៅជាខ្សែដឹង ហៅថាវិញ្ញាណ។ វិញ្ញាណគឺកើតមានឡើងរបៀបហ្នឹង។ ខ្សែកំលាំងដែលកើតចេញពីការវិលនៃកលាបៈ វាមិនត្រូវដឹងទេ បានត្រូវ តែជារឿងពិតវាបានប្រែខុសទំនងហើយទៅជាខ្សែដឹងហើយ។ ខ្សែកំលាំងសោះប្រែទៅជាដឹង វាមិនត្រូវទេ តែជាការពិតមិនអាចបដិសេធបាន វាបានប្រែមកជាខ្សែដឹងទៅហើយ។ អីចឹងហើយបានព្រះពុទ្ធប្រើពាក្យអវិជ្ជា សំគាល់ដំណើរប្រែប្រួលខុសទំនងរបស់ខ្សែកំលាំងនេះ។ ក្រោយពីអវិជ្ជា គឺខ្សែកំលាំងបានប្រែទៅជាខ្សែរដឹង ហើយខ្សែដឹងបានរុំដោយកំលាំងធាតុ ដែលមានទ្វារវិញ្ញាណប្រាំមួយមក ខ្សែវិញ្ញាណនោះក៏ដឹងច្រឡំមួយជាន់ទៀតថាខ្លួនវាជាសត្វដែលមានខ្លួន គឺអត្តា ហើយសំគាលដឹងច្រឡំថាពិភពលោកជុំវិញវាជាធាតុ មិនមែនដឹងត្រូវថាពិភពលោករបស់វាជាកំលាំងធាតុទេ ហើយវាក៏រស់នៅជាសត្វមិនយល់ការពិតបែបនេះលិចអណ្តែតៗ រាប់លានកោដិផែនដីនេះទៅ។ នេះហើយជីវិតសត្វរស់លិចអណ្តែតក្នុងវាលវដ្តសង្សានេះនោះ។ ព្រះពុទ្ធជាអ្នកដឹងយល់រឿងនេះ ព្រះអង្គពន្យល់សត្វអោយសត្វយល់ដំណើរធម្មជាតិនេះ ហៅថាប្រោសសត្វ។ មុនដំបូងខ្សែកំលាំងច្រឡំទៅជាខ្សែដឹង ហើយខ្សែរដឹងនេះរុំកំលាំងធាតុដែលមានទ្វារវិញ្ញាណទាំងប្រាំមួយ សំគាល់ខុសថាខ្លួនវាជាសត្វទៅ។ បន្ទាប់ពីច្រឡំដឹងរួចមក ចូលដល់ដំណាក់កាលនៃការដឹងច្រឡំវិញម្តង គឺដឹងច្រឡំថាពិភពលោកដែលវាជាសត្វរស់នៅក្នុង ជាធាតុ ការពិតជាកំលាំងធាតុទេតើ។ ធាតុនិងកំលាំងធាតុ ខុសគ្នាដូចមេឃនិងដី។ មនុស្សច្រើនយល់ថា ពិភពលោកកើតពីធាតុក៏ដោយ កើតពីកំលាំងក៏ដោយ តើវាមានអីខុសគ្នា? អញគិតតែពីខំរកសុី អោយមានបានទៅ ហើយធ្វើបុណ្យសំរាប់ជាតិក្រោយទៅវាចប់ហើយ។ ឱ សត្វអើយសត្វធាតុ សត្វឯងនេះ គ្មានដឹងខ្យល់អីសោះហើយនេះ! ព្រះពុទ្ធព្រះអង្គល្ងង់ជាងសត្វឯងឬបានជាព្រះអង្គប្រឹងពន្យល់ប្រោសសត្វឯង ដោយប្រាប់សត្វថា ធម្មទានឈ្នះអស់ទានទាំងពួង ធម្មទានមានតំលៃលើស ទានជាលុយ ជារបស់ ជាសេវាផ្សេងៗ ទានស្អីក៏មិនមានតម្លៃស្មើនឹងធម្មទានដែរ តើសត្វឯងយល់ថាព្រះពុទ្ធព្រះអង្គប្រាប់សត្វឯងពីរឿងអីទេសត្វ? ស្តាប់ការពន្យល់ដំណើរធម្មជាតិ វិញ្ញាណសត្វឯងមានបញ្ញា។ បញ្ញា គឺវិញ្ញាណកត្តញ្ញូ កត្តញ្ញូ ជាធម៌មេហ្វូង នាំកុសលទាំងអស់មកអោយវិញ្ញាណសត្វឯង ហើយបញ្ញានាំសត្វឯង អោយយោងកំណើតនៅសុខគតិភពណាសត្វ។ ព្រះពុទ្ធប្រាប់សត្វឯងអីចឹង ម៉េចសត្វឯងមិនចាប់អារម្មណ៍នឹងពាក្យរបស់ព្រះអង្គអីចឹងសត្វ? តើសត្វឯងយល់ថាព្រះពុទ្ធល្ងង់ជាងសត្វឯងឬ? សត្វឯងនឹងឆ្លើយថា ទេៗៗៗ!សត្វឯងមិនបានគិតអីចឹងទេ។ សត្វឯងឆ្លើយថាទេ សត្វឯងមិនបានគិតអីចឹងទេ តែទង្វើមិនអើពើនឹងពាក្យព្រះអង្គប្រាប់ដល់សត្វឯងហ្នឹងហើយ ដែលបង្ហាញថា សត្វឯងមិនចាត់ទុកពាក្យសំដីរបស់ព្រះអង្គថាសំខាន់នោះណាសត្វ។ នែសត្វ! គិតយល់ពីដំណើរកំលាំងបង្កើតលោក ប្រសើរជាងសត្វឯងបានលុយរយលានដុល្លាទៀតណាសត្វ៕

28/05/2021
Photos from គសប រាជធានីភ្នំពេញ's post 23/05/2021
04/05/2021

ប្រទេសកម្ពុជាប្រជាជនជាង ៨០% ជាកសិករធ្វើកសិកម្មតែវិស័យនេះមិនអាចជួយប្រជាពលរដ្ឋអោយមានជីវភាពធូរធារបានទេ ដោយសាររដ្ឋគ្មាន
គោលនយោបាយលើកស្ទួយ និងអនុវត្តន៍ផែនការ ផលិតផលគ្មានទីផ្សារ។

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Gold Village, Gold Commune, Angkorchum District, Siem Reap Province
Siem Reap
171104