02/08/2022
✍ចាប់ទទួលចុះឈ្មោះចូលរៀនឆ្នាំសិក្សាថ្មី ២០២២ ២០២៣ ពីថ្ងៃជូនដំណឹងនេះតទៅ
✍រៀន1ឆ្នាំដោយមិនគិតថ្លៃ សម្រាប់សិស្សថ្មី
✍ចូលរៀនថ្នាក់ត្រៀមនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមិនគិតថ្លៃ
ព័ត៌មានបន្ថែម៖ 081 900 825/089 85 2005
08/04/2020
សេចក្តីណែនាំ
ស្តីពីការពន្យាពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០
សូមលោក លោកស្រី ជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ជាពិសេសសិស្សានុសិស្សដែលត្រូវប្រឡង សូមអានលម្អិតនូវសេចក្តីណែនាំទាំងស្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ សូមអរគុណ
13/03/2020
គណៈគ្រប់គ្រង សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ជាមាតាបិតាសិស្ស ឬអ្នកអាណាព្យាបាលសិស្ស ជាពិសេសប្អូនៗសិស្សានុសិស្សថ្នាក់ទី ៩ និងថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩ ២០២០ ទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២០ ស្តីពីការរៀនតាមប្រព័ន្ធអេឡិចត្រូនិច ( E Learning) ដើម្បីជាការជំនួយដល់សិស្សានុសិស្សក្នុងពេលសាលាបិទផ្អាកការសិក្សាបណ្តោះអាសន្ន ។ សូមប្អូនៗសិស្សានុសិស្សចូលរួមសិក្សាឲ្យបានគ្រប់ៗគ្នា
សូមអរគុណ
10/03/2020
សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ ពេលសាលាបើកដំណើរការវិញ លោកគ្រូ អ្នកគ្រូ នឹងបានជួបកូនៗហើយ។
១ ផ្អាកតែសាលា កូនត្រូវស្វ័យសិក្សាខ្លួនឯងនៅផ្ទះផង។
២ ចំណេះវិជ្ជាគ្មានដែនកំណត់ទេ។
07/03/2020
សេចក្តីជូនដំណឹង
ស្តីពី
ការផ្អាកការសិក្សាជាបណ្តោះអាសន្ន
គណៈគ្រប់គ្រងសាលា នៃ សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប មានកិត្តិយសសុំការអនុញ្ញាតជម្រាបជូនមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបថា សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប ផ្អាកការសិក្សាជាបណ្តោះអាសន្ន តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ សូមអរគុណ
07/03/2019
សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប មានសេចក្តីសោមនស្ស និងមោទនភាពជាទីក្រៃលែងចំពោះការប្រឡងជាប់ជ័យលាភីសិស្សពូកែទូទាំងខេត្តប្រចាំឆ្នាំសិក្សា ២០១៨~២០១៩។
សូមអបអរសាទរចំពោះសិស្សពូកែគណិតវិទ្យា២រូប និងសិស្សពូកែរូបវិទ្យា១រូបខាងក្រោមនេះ។
ជួសមុខអោយគណៈគ្រប់គ្រងសាលា ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូដែលបានគាំទ្រ និងបំពេញកាតព្វកិច្ចក្នុងការបង្រៀនសិស្សអោយបានទទួលជោគជ័យមួយនេះ។
សូមជូនពរអោយជ័យលាភីទាំង៣រូបនេះទទួលបានជោគជ័យបន្តបន្ទាប់ក្នុងការប្រឡងទូទាំងប្រទេសខាងមុខ។