ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើកាំ
#សុភាសិតខ្មែរ
នាទីអក្សរសាស្ត្រខ្មែរ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាទីអក្សរសាស្ត្រខ្មែរ, Education, Siem Reap.
ទំព័រនេះបង្កើតឡើងដើម្បីបង្រៀនដោយឥតគិតថ្លៃផ្នែកអក្សរសាស្ត្រខ្មែរ រួមមានកំណាព្យ អក្សរសិល្ប៍ខ្មែរ សិក្សាពាក្យខ្មែរ និងសំណេរតែងសេចក្ដីជាដើម ដែលជាជំនួយសម្រាប់ប្អូនៗសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា។ សូមឲ្យការលះបង់របស់ខ្ញុំ ក្លាយជាប្រយោជន៍នៃអ្នកផងទាំងឡាយ។
21/08/2026
ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើកាំ
សុភាសិតនេះចង់ឲ្យយើងចេះស្គាល់ពីចិត្តសាស្ត្រមនុស្សឲ្យបានស៊ីជម្រៅដោយហេតុថាក្នុងសង្គមនេះមានមនុស្សជាច្រើនដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្សេងៗគ្នា ហេតុនេះយើងត្រូវប្រើពួកគេទៅតាមជំនាញ។យើងមិនត្រូវមើលងាយគេទេ ត្រូវចេះគ្រប់គ្រង ប្រើប្រាស់ពួកគេទៅតាមការគួរ។
#អក្សរសាស្ត្រខ្មែរ
#អក្សរសិល្ប៍ខ្មែរ
#សុភាសិតខ្មែរ
ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាឱបភ្នំ
#អក្សរសាស្ត្រខ្មែរ
#អក្សរសិល្ប៍ខ្មែរ
#សុភាសិតខ្មែរ
រលកក្រោយច្រានរលកមុខ
#អក្សរសាស្ត្រខ្មែរ
#អក្សរសិល្ប៍ខ្មែរ
#សុភាសិតខ្មែរ
20/08/2026
ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ស្រវាឱបភ្នំ
តើបងប្អូនយល់យ៉ាងណាដែរចំពោះសុភាសិតនេះ?
#អក្សរសាស្ត្រខ្មែរ
#សុភាសិតខ្មែរ
បុរសសង្ហាដោយវិជ្ជា នារីសោភាដោយចរិយា
#អក្សរសាស្ត្រខ្មែរ
#អក្សរសិល្ប៍ខ្មែរ
#សុភាសិតខ្មែរ
19/08/2026
«បុរសសង្ហាដោយវិជ្ជា នារីសោភាដោយចរិយា»
🤜 សេចក្ដីពន្យល់៖ «បុរសសង្ហា» មិនមែនជាបុរសដែលឆើតឆាយឡូយសង្ហានោះទេ គឺសំដៅលើបុរសដែលមានចំណេះដឹង និងសីលធម៌ ចេះឲ្យតម្លៃ និងគោរពអ្នកដទៃ។ «នារីសោភាដោយចរិយា» គឺសំដៅទៅលើនារីដែលមានឥរិយាបថ និងចរិតសមសួន សមជានារីខ្មែរ គឺមិនមែនសម្គាល់លើមនុស្សស្រីដែលស្រស់ស្អាតត្រឹមតែសម្បកក្រៅនោះឡើយ។
#អក្សរសាស្ត្រខ្មែរ
#អក្សរសិល្ប៍ខ្មែរ
#សុភាសិតខ្មែរ
18/08/2026
រលកក្រោយច្រានរលកមុខ
ដំណើរជីវិតចេះតែទៅមុខរហូត ថ្ងៃនេះយើងខ្លាំងពូកែមិនប្រាកដថាខ្លាំងរហូតនោះទេ រមែងមានអ្នកក្រោយមកទៀត ហេតុនេះយើងត្រូវចេះទទួលស្គាល់ច្បាប់ធម្មជាតិដោយមិនអាចប្រកែកបាន។
ចូររៀនទទួលស្គាល់ការពិត ហើយខំបណ្ដុះអ្នកជំនាន់ក្រោយបន្តទៀត។
#សុភាសិតខ្មែរ
#អក្សរសាស្ត្រខ្មែរ
#អក្សរសិល្ប៍ខ្មែរ
17/08/2026
ចេះពីរៀន មានពីរក
#អក្សរសាស្ត្រខ្មែរ
#សុភាសិតខ្មែរ
16/08/2026
ស្ដេចយល់ប្អូនមាស
ពិតពុំឆ្លើយឆ្លាស
ទើបក្សត្រចោមចៅ
បែរបៀតចូលជិត
ដល់ជិតប្អូនពៅ
ថ្នមដាក់លើភ្លៅ
បបោសអង្គា។
កកៀកជួញជិត
ថើបថែស្នេហ៍ស្និទ្ធ
រួមរស់ប្អូនភ្ងា
រួមឯកអង្គប្រាណ
មិនមានឃ្លាតឃ្លា
ដូចកលព្រះរា
ចាប់ចន្ទរាហូ។
(និពន្ធដោយបណ្ឌិតស្អាត ឬសម្អាត រឿងព្រះចន្ទគោរព ឬនាងមុច្ចលិន)
#អក្សរសាស្ត្រខ្មែរ
#អក្សរសិល្ប៍ខ្មែរ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Siem Reap
17554
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 07:00 - 17:00 |
| Sunday | 01:00 - 08:00 |