សាលាបឋមសិក្សាបុស្សធំ Bosthom Primary School

សាលាបឋមសិក្សាបុស្សធំ Bosthom Primary School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សាបុស្សធំ Bosthom Primary School, Middle School, C3MJ+7QV សាលាបឋមសិក្សាបុស្សធំ, Siem Reap.

សាលាបឋមសិក្សាបុស្សធំ មានទីតាំងស្ថិតនៅភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
Bosthom Primary School is located in Bosthom Village, Khnarpo Commune, Sotnikum District, Siem Reap Province.

Photos from សាលាបឋមសិក្សាបុស្សធំ Bosthom Primary School's post 08/06/2026

ស្នាមញញឹម និងផ្លែផ្កាពីសួនបន្លែបង្ការ របស់សិស្សានុសិស្សសាលាបឋមសិក្សាបុស្សធំ !

03/06/2026

សាលាបឋមសិក្សាបុស្សធំ
#បរិស្ថានស្អាត
#បរិស្ថានបៃតង

03/06/2026

ប្រមាថ-ប្រមាទ
តើពាក្យណាមួយដែលមានន័យថា ភ្លេច ធ្វេស ប្រហែស ស្មារតី?
#ភាសាខ្មែរភាសាខ្ញុំ

02/06/2026

ស្នាមញញឹម និងភាពស្រស់ស្រាយរបស់កូនៗ គឺជាកម្លាំងចិត្តរបស់លោកគ្រូអ្នកគ្រូ!
ទោះបីជាការរៀនសូត្រមានភាពហត់នឿយខ្លះ មេរៀនមានភាពស្មុគស្មាញខ្លះ ប៉ុន្តែឱ្យតែបានចូលរួមសកម្មភាពល្បែងសិក្សារួមគ្នា កូនៗតែងតែបង្ហាញស្នាមញញឹម និងភាពក្លាហានជានិច្ច។ មើលកាយវិការទៅចុះ ទាំងរស់រវើក ទាំងគួរឱ្យស្រឡាញ់! 👏🏼❤️
#រីករាយក្នុងការរៀនសូត្រ #អនាគតភ្លឺស្វាង

01/06/2026

អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»

ការប្រារព្ធទិវាកុមារអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យ ការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។

១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៦

#កម្ពុជា
#អរគុណសន្តិភាព
#កម្ពុជាស្រឡាញ់សន្តិភាព

01/06/2026

បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា!
1.ថ្ងៃនេះខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ
2.កម្ពុជាស្អាតខ្មែរធ្វើបាន
3.ការពារសុខភាពយេីង សូមកុំដុតសំណល់ប្លាស្ទិក
4.ដេីម្បីសៀមរាបស្អាត សូមកុំដុតសំរាម
5.ដេីម្បីខ្យល់ស្អាត សូមកុំដុតសំណល់ផ្សេងៗ
#ទីក្រុងស្អាត
#បរិស្ថានស្អាត

Photos from សាលាបឋមសិក្សាបុស្សធំ Bosthom Primary School's post 01/06/2026

សមិទ្ធផលថ្មីសម្រាប់កូនៗនៅសាលាបឋមសិក្សាបុស្សធំ!
​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំស្វះស្វែងរបស់ លោកស្រីនាយិកាសាលា និងទឹកចិត្តដ៏សប្បុរសរបស់ លោក Sun Jin lee (ជនជាតិកូរ៉េ) ដែលបានឧបត្ថម្ភតុកៅអីសិក្សាថ្មីជូនដល់សាលារៀន !
​ថ្នាក់រៀនមានរបៀបរៀបរយ សិស្សានុសិស្សខិតខំរៀនសូត្រ! 🙏
​ #សាលារៀនខ្ញុំ #អភិវឌ្ឍន៍សាលារៀន #អរគុណសប្បុរសជន

29/05/2026

ភាពជោគជ័យ មិនមែនជាការទទួលបានរបស់អ្វីមួយដោយងាយស្រួលនោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃការតស៊ូ ការព្យាយាម និងការលះបង់។
រូបភាពនេះបង្ហាញពីភាពតស៊ូ និងការប្តេជ្ញាចិត្តរបស់កូនសិស្សម្នាក់។ គាត់បង្ហាញយើងថា ទោះបីជាយើងមានអ្វីតិចតួចក៏ដោយ ក៏យើងនៅតែអាចសម្រេចបាននូវរឿងដ៏អស្ចារ្យបាន ប្រសិនបើយើងមានឆន្ទៈដ៏មោះមុត។
ចូរយើងរៀនសូត្រពីក្មេងប្រុសម្នាក់នេះ និងតស៊ូដើម្បីអនាគតដែលយើងចង់បាន!
#សាលាបឋមសិក្សាបុស្សធំ
#ការសិក្សា
#ការតស៊ូ

28/05/2026

ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងភាពស្រស់បំព្រងនៅសាលាបឋមសិក្សាបុស្សធំ។
#សាលាបឋមសិក្សាបុស្សធំ #ទេសភាពសាលា #បរិស្ថានបៃតង #ស្រឡាញ់ការសិក្សា

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


C3MJ+7QV សាលាបឋមសិក្សាបុស្សធំ
Siem Reap

Opening Hours

Monday 06:30 - 17:30
Tuesday 06:30 - 17:30
Wednesday 06:30 - 17:30
Thursday 06:30 - 17:30
Friday 06:30 - 17:30
Saturday 06:30 - 17:30