សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School

សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School, School, https://maps. app. goo. gl/B1GsqmT6Ah6UGfGu 9, Siem Reap.

14/04/2026

#សួស្ដីឆ្នាំថ្មី

សូមថ្វាយព្រះពរ និងគោរពជូនពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ក្នុងឱកាសចូលឆ្នាំថ្មី មហាសង្ក្រាន្ត ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០

Photos from សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School's post 02/04/2026

នាំសិស្សសម្អាតបរិស្ថានតាមដងផ្លូវ
អរគុណ ទឹកចិត្តបងស្រី ផាត់ ស៊ីនួន 🙏
សូមចូលរួមសម្អាត បរិស្ថានទាំងអស់គ្នា

12/02/2026

ការបំពុលខ្យល់អាចបង្កគ្រោះថ្នាក់ខ្លាំងដល់កុមារ ជាពិសេសក្មេងតូចៗ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ថា គុណភាពខ្យល់មិនសូវល្អ នេះគឺជាវិធីសាស្ត្រសាមញ្ញៗមួយចំនួន ដើម្បីជួយការពារកូនៗរបស់អ្នកពីការបំពុលខ្យល់៖

• អំឡុងពេលដែលមានការបំពុលខ្យល់ខ្ពស់ សូមឱ្យកុមារនៅក្នុងផ្ទះ និងកាត់បន្ថយការលេង ឬធ្វើសកម្មភាពដែលហត់នឿយខ្លាំងនៅខាងក្រៅ។
•​ ប្រសិនបើចាំបាច់ត្រូវចេញក្រៅ សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងជិតល្អ។
• ពង្រឹងសុខភាពកូនរបស់អ្នក តាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹមសម្បូរទៅដោយ វីតាមីន។
• តាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន Ministry of Environment, គេហទំព័រ (https://airquality.moe.gov.kh) ឬកម្មវិធីទូរសព្ទដូចជា CGS SPA.

ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន អាចជួយឱ្យសួតរបស់កូនៗមានសុខភាពល្អ និងរឹងមាំ។ 💙

Photos from សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School's post 19/12/2025

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជាការរំលែកនូវការលំបាកដល់ពុកម៉ែបងប្អូនដែលភៀសសឹកមកស្នាក់អាស្រ័យក្នុងភូមិគោកគ្រើល និងសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្សនូវទឹកចិត្តចូលរួមជាគ្រឿងឧបភោគបរភោគជូនដល់គាត់ សូមគោរពជូនពរឱ្យជួបនូវពរ៤ប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏♥️🇰🇭។

12/12/2025

សេចក្តីជូនដំណឹង📢📢📢
សាលាបឋមសិក្សាគោកគ្រើលសូមជម្រាបជូនដំណឹង ដល់សិស្សានុសិស្សដែលជាជនភៀសសឹកមកកាន់ទីតាំង ភូមិភ្លង់ (គោកគ្រើល) ស្រុកអង្គរធំ
ប្អូនៗអាចមកចុះឈ្មោះចូលរៀននៅសាលាបាន ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ ១១៖៣០នាទី

សូមទំនាក់ទំនង:061600227

29/10/2025

🙏🙏🙏

ទូលព្រះបង្គំ​ជាខ្ញុំ​ ខ្ញុំម្ចាស់​ ថ្នាក់ដឹកនាំ​ បុគ្គលិក​អប់រំ​នៃ​ ក្រសួងអប់រំ​ យុវជន​ និង​​កីឡា​ សូម​ក្រាបបង្គំ​ទូល​ថ្វាយព្រះពរ​ ក្នុង​ព្រះ​វរោកាស​ដ៏​មហា​នក្ខត្តឫក្ស​ នៃព្រះរាជពិធីខួបលើកទី២១​ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់​មាន​ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ។

Photos from សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School's post 21/08/2025

កូនៗសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ៊ំស្រី ភូ ណារួន ដែលបានផ្ដល់សាប៊ូសម្រាប់ធ្វើអនាម័យដល់កូនៗនិងសូមគោរពជូនពរអ៊ំស្រីនិងក្រុមគ្រួសារជួបតែនឹងពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏❤️❤️🇰🇭🇰🇭🇰🇭។

Photos from សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School's post 11/06/2025

នេះជាសកម្មភាពដ៏រីករាយក្នុងកម្មវិធីការផ្សារភ្ជាប់មេរៀនក្នុងថ្នាក់រៀនទៅនឹងសួននិងផ្ទះបាយសិក្សា🥦🫑🍏🥬🥕🍊

Photos from សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School's post 19/03/2025

គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាគោកគ្រើលសូមគោរពថ្លែអំគុណយ៉ាងជ្រាលជ្រៅចំពោះស្រី ឃៅ ពុទ្ធី និងក្រុមគ្រួសារក្នុងការជួយឧបត្ថម្ភថវិកាសម្រាប់ការចំអិនអាហារពេលព្រឹកដល់សិស្សានុសិស្ស យើងខ្ញុំសូមជូនពរលោកស្រីព្រមទាំងក្រុមគ្រួសារឲ្យគេជួបប្រទះនូវពរបួនប្រការ គឺអាយុវណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

Photos from សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School's post 15/02/2025

សកម្មភាពអប់រំកាយនិងកីឡានាថ្ងៃចុងសប្តាហ៍។

Photos from សាលាបឋមសិក្សា គោកគ្រើល Kok Kreul Primary School's post 06/01/2025

🙏សូមថ្លែងអំណរគុណ ក្រុមសមាគមន៍ រ៉ូតារីក្លឹបដឹកនាំដោយលោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ បានផ្សព្វផ្សាយពី សុខភាពមាត់ធ្មេញ ការសម្អាតដៃ លេងកីឡានិង បានចែកសម្ភារៈសិក្សាដល់សិស្សសាលាបឋមសិក្សាគោកគ្រើលចំនួន១៨៨នាក់។

ក្មេងៗគួរឱ្យស្រឡាញ់ណាស់ មានសុជីវធម៌ល្អចំពោះភ្ញៀវ😍

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Https://maps. App. Goo. Gl/B1GsqmT6Ah6UGfGu 9
Siem Reap