CT Sharing

CT Sharing

Share

ការអប់រំ បំផុសគំនិត ចំណេះដឹងទូរទៅ ចង់អោយប្រទេសជាតិរឹងមាំ រីកចំរើន មនុស្សទាំងអស់ត្រូវតែទទួលបានការអប់រំត្រឹមត្រូវ ជាមុនសិន ចំនេះដឹងគឺជាវិជ្ជា
(critical thinking)

04/01/2026

«ឃ្លោកលិច អំបែងអណ្តែត»

និយមន័យ៖
-ឃ្លោកគឺសំដៅទៅលើ បញ្ញវន្ត,អ្នកចេះដឹង,បណ្ឌិត,អ្នកប្រាជ្ញ។
-អំបែងគឺសំដៅទៅលើមនុស្សឥតវិជ្ជា,ពាល,ល្ងង់,វិបល្លាសស្មារតី(តាមន័យអ្នកច្បាប់)…។

*តាមធម្មតា ឃ្លោកត្រូវតែអណ្តែត បើកាលណាគេដាក់ទៅក្នុងទឹក។ តែហេតុអ្វី បែរជាលិចទៅវិញ? ចុះហេតុអ្វីបានជាអំបែងដែលជាវត្ថុធ្ងន់ បែរជាអណ្តែត?

«លិច» មានន័យថាបណ្ឌិត,អ្នកប្រាជ្ញ,អ្នកចេះដឹង,អស់ពន្លឺ អស់រស្មី ឥតមានការគោរពរាប់អានពីអ្នកផង​។
«អណ្តែត» មានន័យថារុងរឿង ត្រចះត្រចង់ចាំងពន្លឺ​ មានគេគោរពលើកតម្កើងថាជាអ្នកប្រាជ្ញ ។

សុភាសិតនេះ និយាយឱ្យចំឬបញ្ឆិតបញ្ចៀងពីស្ថានភាពមនុស្សនៅក្នុងសតវត្សរ៍បច្ចុប្បន្ន ដែលមានការភ័ន្ត​ច្រឡំសជាខ្មៅ, ចេះជាល្ងង់ ច្របូកច្របល់ពេញនគរដោយសារសត្រូវដែលមានបំណងលេបទឹកដីនោះផង ដោយសារមនុស្សខ្វះការរៀនសូត្រ និងខ្វះមគ្គុទេសដ៏ត្រឹមត្រូវមកកាន់ការធំនោះផង។

មនុស្សឥតវិជ្ជារួចឡើងកាន់មុខតំណែង ជាអ្នកដឹកនាំគេចាត់ទុកជាអំបែងអណ្តែត ។ អ្នកមានតំរិះ​ខ្ពង់​ខ្ពស់ព្រមទាំងមានចរិយាសម្បត្តិពេញលេញ រួចត្រូវគេទាត់ចោល មិនឲ្យកាន់កិច្ចការសំខាន់ៗ ចាត់ទុក​ជា “ឃ្លោកលិច” ។

ជាក់ស្តែងសម័យដឹកនាំបែបតាមសុភាសិត(ឃ្លោកលិច អំបែងអណ្តែត) នេះជាសម័យដែរហានិភ័យបំផុតចំពោះសង្គមនិងប្រទេសជាតិដូចជាសម័យ«កម្ពុជាប្រជាធិបតេយ្យ»អ្នកចេះដឹងប្រៀបដូចជាឃ្លោកត្រូវបានលិច រីឯអ្នកល្ងង់ខ្លៅត្រូវបានគេលើកតម្កើងប្រៀបដូចអំបែងត្រូវបានអណ្តែត។

Photos from CT Sharing's post 08/12/2025

ពត៍មានធំៗជាច្រើនបានផ្សាយថា ថៃបានបើកការវាយប្រហារតាមដែនអាកាសមកលើ ប្រទេសកម្ពុជា ដោយមិនខ្វល់ពីកិច្ចព្រមព្រៀងសន្តិភាព រវាងប្រទេសទាំងពី ដែលមានលោកប្រធានាធិបតី ដូណាល់ត្រាំជាសាក្សីទេ



Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Angkor Wat
Siem Reap