សាលាអនុវិទ្យាល័យជប់តាត្រាវ

សាលាអនុវិទ្យាល័យជប់តាត្រាវ

Share

#ភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប
070370108
092796334

18/04/2026

សូមជូនដំណឹងដល់អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សថា សាលានឹងដំណើរការឡើងវិញចាប់ពីថ្ងៃចន្ទ ទី២០ ខែមេសាឆ្នាំ២០២៦សូមប្អូនៗត្រៀមរៀបចំខ្លួនឲ្យបានរៀបរយជាពិសេសសក់ក្បាល

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 21/02/2026

តាងនាមជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់នៃ អនុវិទ្យាល័យជប់តាត្រាវ ដែលស្ថិតនៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប សូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយសារសាលាយើងខ្ញុំបានរៀបចំកសាង និងអភិវឌ្ឍន៍សាលារៀន ហើយមានការខ្វះខាតនូវថវិកា យើងខ្ញុំជាគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សង្ឃឹមថានឹងមានការចូលរួមពីសំណាក់សាធារណៈជនក្នុងការរួមចំណែកអភិវឌ្ឍន៍សាលារៀនផងដែរ។
សូមអរគុណ🙏🏼🙏🏼

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 19/02/2026

ដំណើរការប្រឡងឆមាសលើកទី១
+ថ្នាក់ទី៧ និងទី៨ ដំណើរការប្រឡងថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២៦
+ថ្នាក់ទី៩ ដំណើរការប្រឡងថ្ងៃទី ១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦
ដំណើរការប្រឡងត្រូវបានបញ្ចប់ទៅដោយរលូន និងជូនពរប្អូនៗទទួលបានលទ្ធផលល្អ💪🏻🙏🏼

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 11/12/2025

សូមជម្រាបជូនដំណឹងដល់ មាតាបិតា អាណាព្យាបាល បងប្អូន ពូមីង លោកយាយលោកតា និងប្អូនៗសិស្សានុសិស្ស ដែលមានបងប្អូនភៀសសឹកមករស់នៅក្នុង ឃុំជប់តាត្រាវ ដែលមានកម្រិតសិក្សានៅកម្រិតអនុវិទ្យាល័យ(ថ្នាក់ទី៧-ថ្នាក់ទី៩) អាចមកទទួលការសិក្សាជាបណ្ដោះអាសន្ននៅ #សាលាអនុវិទ្យាល័យជប់តាត្រាវ បាន។ យើងខ្ញុំជាគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងរងចាំទទួលប្អូនៗសិស្សានុសិស្សរៀងរាល់ម៉ោងធ្វើការ
-ពេលព្រឹក ម៉ោង 7:00-11:00
-ពេលរសៀល ម៉ោង 2:00-5:00
សូមអរគុណ🙏🏼🙏🏼

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 05/12/2025

សកម្មភាពលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សរៀបចំបរិស្ថានសាលារៀន និងសកម្មភាពប្អូនៗសិស្សានុសិស្សចូលរួមសម្អាតបរិស្ថានសាលារៀននាពេលព្រឹកព្រលឹមមុនដំណើរការម៉ោងសិក្សា🌳🌳❤️

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 25/11/2025

អបអរសាទរ ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ខួបលើកទី២០ (២៥ វិច្ឆិកា ២០០៥-២៥ វិច្ឆិកា ២០២៥) និងសូមថ្លែងអំណរអរគុណដល់ម្ចាស់ជំនួយ KDDI មកពីជប៉ុន ដែលបាននាំយកល្ខោនស្រមោលស្បែកធំមកសម្ដែងចែកជូនដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សបានទស្សនា🙏🏼❤️

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 18/11/2025

ដំណើរការតេស្តដើមឆ្នាំសិក្សា ២០២៥-២០២៦ ត្រូវបានបញ្ចប់ទៅដោយរលូន។ ជូនពរប្អូនៗទទួលបានលទ្ធផលល្អទាំងអស់គ្នា🙏🏼❤️❤️

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 01/11/2025

អបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦
ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 16/07/2025

កម្រងរូបភាពអនុស្សាវរីយ៍ថ្ងៃប្រឡងសញ្ញាបត្រថ្នាក់ទី៩ ឆ្នាំសិក្សា ២០២៤-២០២៥ ជូនពរប្អូនៗជោគជ័យ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា💪🏻💪🏻🙏🏼🙏🏼

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 17/06/2025

ដំណើរការប្រឡងឆមាសទី២ ថ្នាក់ទី៩ ត្រូវបានបញ្ចប់ដោយរលូន ជូនពរប្អូនៗទាំងអស់ទទួលបានលទ្ធផលល្អ និងត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាប័ត្រនាពេលខាងមុខនេះ💪🏻💪🏻💪🏻

Photos from សាលាអនុវិទ្យាល័យជប់តាត្រាវ's post 05/06/2025

ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥
ទិវា​បរិ​ស្ថាន​ជាតិ និង​បរិ​ស្ថាន​ពិភព​លោក ខួបលើកទី២៩🌳🌲

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


#ភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប
Siem Reap
17702