12/04/2026
សូមចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ-មហាសង្រ្កាន្ត 🎉🇰🇭
ឆ្នាំមមី អដ្ឋស័ក នឹងចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦
⏰ វេលាម៉ោង ១០:៤៨ នាទីព្រឹក
🪷ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជារាជបុត្រីទី ៣ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់លោ*ហិ*ត (ឈា*ម) ព្រះហស្តស្តាំទ្រង់ធ្នូ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៌ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ ។