11/12/2025
ទោះជាសាលាយើងមានសុទ្ធតែអ្នកគ្រូ តែអ្នកគ្រូអាចធ្វើបានទៅតាមសមត្ថភាពដែលមាន (រៀបចំសួនបំណិនជីវិត)🌱🌳🌻🌴🌷💪💪💪។
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from បឋមសិក្សាមេបុណ្យ, School, Siem Reap.
11/12/2025
ទោះជាសាលាយើងមានសុទ្ធតែអ្នកគ្រូ តែអ្នកគ្រូអាចធ្វើបានទៅតាមសមត្ថភាពដែលមាន (រៀបចំសួនបំណិនជីវិត)🌱🌳🌻🌴🌷💪💪💪។
10/12/2025
យើងសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពព្រះដាក់ ដែលបានចុះមកចាក់វ៉ាក់សាំង ការពារជម្ងឺមហារីកមាត់ស្បូន ដល់កូនៗកុមារី ដែលមានអាយុ9ឆ្នាំ ក្នុងថ្ងៃនេះ។🙏🙏🙏
15/11/2025
យើងខ្ញុំជាគ្រូ គណៈគ្រប់គ្រង សិស្ស ព្រមទាំង មាតាបិតាសិស្ស មានការសប្បាយចិត្តយ៉ាងខ្លាំង ដោយ សប្បុរសជនអន្តរជាតិបានយកកង់ចំនួន១០គ្រឿង មកជួយឧត្ថម្ភដល់សិស្សក្រីក្រនៅសាលាបឋមសិក្សាមេបុណ្យ យើងខ្ញុំ តាមរយៈ KAI Foundation and Kouprey Hotel ។ យើងខ្ញុំសូម គោរពជូនពរ លោក លោកស្រី ក្រុមការងារទាំងអស់ ជួបតែ សេចក្ដីសុខ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។សូមអរគុណ🙏🙏🙏
01/11/2025
រីករាយថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦។
23/10/2025
កម្មវិធីស្វាគមន៍ចំពោះម្ចាស់ជំនួយសាងសង់អគារសិក្សា 🙏🙏🙏KAI and Kouprey Hotel។
05/10/2025
អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៥ ក្រោមប្រធានបទ៖ គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត យើងមានថ្ងៃនេះ ដោយសារលោកគ្រូ អ្នកគ្រូ🙏🙏🙏។
30/08/2025
កម្មវិធីផ្ដល់រង្វាន់ និងបណ្ណសរសើរដល់កូនៗដែលទទួលបានលទ្ធផលសិក្សាល្អ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ពីលេខ១ ដល់លេខ៥។
29/08/2025
ត្រៀមរង្វាន់ សម្រាប់កូនៗ ដែលទទួលបានលទ្ធផលសិក្សាល្អ ពី លេខ១ ដល់លេខ ៥ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
24/07/2025
ក្រោយពីការចំណាយពេលសាងសង់អគារសិក្សា អស់រយៈពេលជាងមួយខែកន្លងមក ថ្ងៃនេះ នៅសាលាបឋមសិក្សាមេបុណ្យបានរៀបចំកម្មវិធី សម្ភោធអគារសិក្សាថ្មី មួយខ្នង បីបន្ទប់។ យើងខ្ញុំ ជាគណៈគ្រប់គ្រង គ្រូ សិស្សនុសិស្ស ទាំងអស់សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ ភ្ញៀវ ជាតិ និង អន្តរជាតិ ដែលបានជួយដល់សាលាយើងខ្ញុំតាម រយៈ មូលនិធិ KAI Foundation and Kouprey Hotel Adventures សៀមរាប។ យើងខ្ញុំសូមគោរពជូនពរដល់ក្រុមការងារទាំងអស់បាននូវសេចក្ដីសុខ និងស្វែង រកជំនួយបានកាន់តែច្រើន ដើម្បីជាចំណែកចូលពង្រីកវិស័យអប់រំតាមមូលដ្ឋានកាន់តែល្អប្រសើរ។
12/07/2025
សកម្មភាពរបស់កូនៗ ជាមួយអ្នកគ្រូៗ នៅថ្ងៃចុងសប្ដាហ៍ ។សាលាសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់អ្នកគ្រូៗនៅក្នុងសាលាបឋមសិក្សាមេបុណ្យទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បី ចាក់ ដី និងទិញ កូនផ្កាដាំលម្អដែលជាការចូលរួមចំណែក រៀបចំបរិស្ថានសាលារៀនឱ្យកាន់តែស្រស់ស្អាត។
10/07/2025
ក្រុមគ្រូពេទ្យមកពីកូរ៉េ ជួយពិនិត្យសុខភាពបេះដូងដល់សិស្សានុសិស្ស។
08/06/2025
សកម្មភាពជាងកំពុងសាងសង់អគារសិក្សាថ្មី និង ការតំឡើងប្រព័ន្ធចំរោះទឹកស្អាត ។