13/05/2026
សាលាបឋមសិក្សាព្រៃទទឹង
គោលបំណងក្នុងការបង្កេីតផេចនេះគឺចង់ផ្សព្វផ្សាយចំណេះដឹង វិន័យ សីលធម៌ អនាម័យសម្មភាពនានាក្នុងសាលារៀន។
13/05/2026
05/05/2026
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ជាថ្ងៃដែលកម្ពុជា ប្រារព្ធព្រះរាជពិធីបុណ្យ "ច្រត់ព្រះនង្គ័ល" ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ "គោឧសភរាជ"។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕
19/04/2026
សេចក្តីជូនដំណឹង
សូមជម្រាបជូនដំណឹងដល់មាតា បិតា ឬអាណាព្យាបាលព្រមទាំងកូនៗជាសិស្សានុសិស្សយើងថាថ្ងៃស្អែកត្រូវថ្ងៃចន្ទទី ២០ ខែមេសា ២០២៦ សាលា ចូលរៀនវិញហើយ។ សូមអរគុណ!
14/04/2026
ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សូមបួងសួងដល់គុណបុណ្យព្រះរតនាត្រ័យវត្ថុស័ក្កិសិទ្ធទាំងអស់ក្នុងលោក
ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ តាមបីបាច់ថែរក្សាលោក និងលោកស្រី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ ជួបនូវពុទ្ធពរបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី
អង្គភាពសាលាបឋមសិក្សាព្រៃទទឹង
https://www.facebook.com/share/v/1BXUxhzwrv/
វិធីការពារខ្លួននៅរដូវក្ដៅ
==========
២) សូមស្លៀកសម្លៀកបំពាក់ស្ដើងៗ ពណ៌ស ឬពណ៌ក្រហម និងជៀសវាងស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ។ នៅពេលចេញក្រៅ ត្រូវប្រើអាវដៃវែង ខោជើងវែង ពាក់មួក ឬបាំងឆត្រ។
២) សូមពិសាទឹកឱ្យបានគ្រប់គ្រាន់
៣) កុំទុកដបទឹកសុទ្ធក្នុងឡាន ដែលនឹងបណ្ដាលឱ្យមានការឆាបឆេះ
៤) បើមានរោគសញ្ញាដូចជា វិលមុខ ឈឺក្បាល ដកដង្ហើមញាប់ៗ ឬបេះដូងដើរលឿនខ្លាំង ត្រូវយកទៅមន្ទីរពេទ្យភ្លាមៗជាបន្ទាន់
៥) លាបឡេការពារកម្ដៅថ្ងៃ (SPF 50+) មុនពេលចេញទៅក្រៅ
៦) កុមារ មនុស្សចាស់ ឬស្ដ្រីមានផ្ទៃពោះ ត្រូវប្រុងប្រយ័ត្នខ្លាំងបំផុត ជាពិសេសជៀសវាងទុកកូនក្នុងឡាន ឬក្នុងបន្ទប់បិទជិត
៧) បើអាច សូមជៀសវាងចេញទៅក្រៅនៅពេលកណ្ដាលថ្ងៃត្រង់ ពិសេសចន្លោះម៉ោងក្ដៅខ្លាំង (១១៖០០ថ្ងៃត្រង់ - ៣៖០០រសៀល)
៨) ត្រៀមទឹក និងប្រអប់ថ្នាំសង្គ្រោះបឋម នៅពេលមានការធ្វើដំណើរផ្លូវឆ្ងាយ
៩) មិនត្រូវដុតសំរាមជាដាច់ខាត ព្រោះអាចបណ្ដាលឱ្យមានផ្សែង និងជាតិពុលចូលសួត ជាពិសេសងាយស្រួលនឹងបណ្ដាលឱ្យមានការឆាបឆេះដោយកម្ទេចភ្លើង។ សូមប្រុងប្រយ័ត្នជានិច្ច !
=============
សូមជម្រាបជូនសិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់គ្នា! ខ្ញុំសូមរំឭកថា វិស្សមកាលតូចចាប់ផ្តើមពីថ្ងៃទី៦ ខែមេសា ក្នុងអំឡុងពេលវិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ សូមអាណាព្យាបាលទាំងអស់ឧស្សាហ៍រំឮកកូនៗឱ្យធ្វើស្វ័យសិក្សាជាប់ជាប្រចាំទាំងការអានសៀវភៅ ធ្វើលំហាត់ និងអនុវត្តថ្នាលបឋម (PLP)
រីករាយឆ្នាំថ្មី សូមទេព្តាឆ្នាំថ្មី តាមថែរក្សាបងប្អូនទាំងអស់គ្នា សូមមានសុខភាពល្អ សុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច!
23/03/2026
ជូនជាដំណឹងថ្នាលបឋមភីអិលភី
....
20/03/2026
ការប្រឡងឆមាសលើកទី១ តាមថ្នាលបឋមភីអិលភី(ទី១ ដល់ទី៦)ចាប់ដំណើរការប្រឡងចាប់ពីថ្ងៃទី២០\០៣\២០២៦ហើយ
...
19/03/2026
លទ្ធផលការប្រឡងប្រចាំឆមាសលើកទី១តាមថ្នាក់នីមួយៗ
19/03/2026
លទ្ធផលសិក្សាថ្នាក់ទី6 ក សម្រាប់ប្រឡងប្រចាំឆមាសលើកទី១
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Siem Reap