Let's Think,Do,Tell,Share

Call Directions Contact the school

Let's Think,Do,Tell,Share ខ្ញុំធ្វើផេកនេះឡើងក្នុងគោលបំណង់ចែករំលេកចំណេះដឺងដល់អ្នកសិក្សាទាំងអស់គ្នា។

បច្ចុប្បន្នដើម្បីរកលុយបានលឿនគេច្រើនតែអនុវត្តតាមវិធីសាស្ត្រខាងក្រោម១. ធ្វើអ្វីមួយដើម្បីល្បី២. ធ្វើឲ្យគេចូលចិត្ត៣. ធ្វើឲ្យ...
10/11/2025

បច្ចុប្បន្នដើម្បីរកលុយបានលឿនគេច្រើនតែអនុវត្តតាមវិធីសាស្ត្រខាងក្រោម
១. ធ្វើអ្វីមួយដើម្បីល្បី
២. ធ្វើឲ្យគេចូលចិត្ត
៣. ធ្វើឲ្យគេទុកចិត្ត
៤. រកផលិតផលណាមួយមកលក់
ជាចិត្តសាស្រ្ត មនុស្សមានទំនោរទិញពីមនុស្សដែលខ្លួនឯងស្គាល់ ចូលចិត្ត និងទុកចិត្ត។

“អ្នករកសុីទើបដឹងរឿងទាំងនេះ”💡1-  ភ្ញៀវចំណាយអស់ 10.2$ យកភ្ញៀវតែ 10$ ថ្ងៃក្រោយគាត់នឹងមកទៀត2-  អ្នករកស៊ីប៊ូហ្វេ គេគិតរួចហើយ ...
10/11/2025

“អ្នករកសុីទើបដឹងរឿងទាំងនេះ”💡

1- ភ្ញៀវចំណាយអស់ 10.2$ យកភ្ញៀវតែ 10$ ថ្ងៃក្រោយគាត់នឹងមកទៀត

2- អ្នករកស៊ីប៊ូហ្វេ គេគិតរួចហើយ បើអ្នកមិនខ្ចប់ទៅផ្ទះ ឬមិនខ្ចះខ្ជាយទេ អ្នកញ៉ាំច្រើនប៉ុណ្ណា ក៏ថៅកែហាងមិនខាតដែរ

3- បើអាចសុំពេលទូទាត់ប្រាក់ជាមួយអ្នកផ្គត់ផ្គង់ឱ្យបានកាន់តែយូរកាន់តែល្អ 3ខែ 6ខែ ចាំទូទាត់ម្តង មានលំហូរសាច់ប្រាក់ច្រើនអាចយកទៅដាក់ធនាការ យកការប្រាក់បាន

4- បើកហាងកុំរកកន្លែងថោក ថ្លៃជួលថ្លៃបន្តិចក៏បាន ឱ្យតែមានមនុស្សដើរឆ្លងកាត់ច្រើន

5- នៅខាងមុខហាងកុំដាក់ផ្កា កុំដាក់រនាំង កុំឱ្យមានកាំជណ្តើរ វាជាឧបសគ្គភ្ញៀវដើរចូលហាង បើកភ្លើងឱ្យភ្លឺ កញ្ចក់ជូតឱ្យស្អាត ឱ្យភ្ញៀវដើរកាត់មើលឃើញពីខាងក្រៅ

6- បើកហាងកាត់សក់ ហាងសាឡន ហាងកាហ្វេ នៅមុខកន្លែងលាងឡាន ភ្ញៀវកើនឡើងទ្វេដង

7- ឱ្យគេសាក Free ឱ្យគេភ្លក់ Free មនុស្សភាគច្រើនសាកហើយចង់តែទិញ ព្រោះក្រែងចិត្ត

8- កុំបញ្ចុះតម្លៃ 50% លក់មួយថែមមួយ ធ្វើឱ្យការលក់កើនឡើងទ្វេដងហើយ ទំនិញមិនកប់ស្តុកទៀត

9- បើលក់ផ្លែឈើ ចិតឱ្យហើយបកឱ្យហើយ លក់បានថ្លៃជាងមុន ដាច់ជាងមុន

10- កុំបញ្ចុះតម្លៃ ពេលក្រោយពិបាកឡើងថ្លៃវិញណាស់ ស៊ូឱ្យរបស់ថែមវិញ មិនត្រឹមតែខ្លួនមិនខាតទេ អតិថិជនក៏យល់ថាខ្លួនចំណេញដែរ។

ក្បួនបោកក្មេងៗទើបរៀនចប់ ប្រើដោយមិនអស់ប្រាក់ ខែ៖នៅសម័យនេះ ឬ សម័យមុន បើយើងគ្មានចំណេះដឹងគេបោក យើងហើយ ។ ក្មេងៗ កំពុងរៀន និង ...
28/08/2025

ក្បួនបោកក្មេងៗទើបរៀនចប់ ប្រើដោយមិនអស់ប្រាក់ ខែ៖

នៅសម័យនេះ ឬ សម័យមុន បើយើងគ្មានចំណេះដឹងគេបោក យើងហើយ ។ ក្មេងៗ កំពុងរៀន និង រៀនចប់ ត្រូវគិតឲ្យបាន វែងឆ្ងាយ កុំឲ្យគេបោកប្រើបាន ។

ខាងក្រោមនេះគឺជារបៀបដែលគេអាចបោក ក្មេងៗ ដែលគ្មាន បទពិសោធន៍ការងារប្រើ ៖

1. គេរើស Internship គេមិនឲ្យប្រាក់ខែយើងទេ គេ និយាយថា ៖ យើងមកយកបទពិសោធន៍ ។ តែការពិត ក្បួន Internship គឺមាន Allowance តិចតួចឲ្យ ដូចជាការ ចាក់សាំង និង អាហារ ជាដើម អាចបានត្រឹម $50 ទៅ $100 ឬ លើស នេះ ។

2. តាមសកលខ្លះ គេតម្រូវឲ្យយើង មានបទពិសោធន៍ Internship ការងារ 3 ទៅ 6 ខែ បានអាចចេញពី សកលវិទ្យាល័យគេបាន ៖ ក្នុង ករណីនេះ យើងត្រូវរើសមើល កន្លែងការងារណាដែល អាចផ្តល់ Allowance ខ្លះ ដែល លើសពីបទពិសោធន៍ មិនបែបធ្វើការអត់បានលុយសោះទេ ។

3. ក្រុមគ្រូ Network Marketing ៖ ប្រកាសរើសបុគ្គលិក តែក្មេងៗ ត្រូវបង់លុយចូល Training សិន អស់លុយអាច $125 ហើយការងារនោះគឺរើសមនុស្សបន្ត មកបង់ $125 ទៀត ។ នៅឆ្នាំ 2012 មានច្រើន ប្រភេទ ថ្មីៗ ក៏មានគ្រូខ្លះនៅ ប្រើក្បួននេះដែរ ត្រូវប្រយ័ត្ន ។

4. បោកបុគ្គលិកឲ្យធ្វើអ្វីមួយលើសពីការងារ (JDs) ហើយ យកជាប្រយោជន៍ស្ថាប័ន ។ កន្លែងនេះក្មេងៗ ខ្វះបទពិសោធន៍ ការងារ ពិបាករត់គេចពីមនោគមន៍គេណាស់ ។

5. ឲ្យប្រាក់ខែតិចពេក លុយដែលបុគ្គលិករកបាន លើសពី ប្រាក់ខែ 30 ដង ឬ 50 ដង ហើយដាក់មនោគមន៍បំភ័យ កុំឲ្យ ហ៊ានផ្លាស់ប្តូរការងារ ឬ ចេញរកស៊ីខ្លួនឯង ។

ប្អូនៗ បងជាអ្នកសរសេរនេះ ធ្វើការលើស 16 ឆ្នាំហើយ តួនាទីធ្វើពី Internship បាន Allowance $100 មក Manager មក General Manager និង ចុងក្រោយ Director អ្វីក៏ធ្លាប់ជួបដែរ មិនថា ក្រុមហ៊ុនឯកជន រដ្ឋ អង្គការ សាលារៀនឯកជន ។ ការសរសេរនេះ គឺក្នុង ចេតនា បង្កើត បញ្ញាដល់ក្មេងៗ ហើយចេះគិតផង រៀនធ្វើ Fact-Checking ផង ថាពិតឬ អត់ !

Campill Education

#ចំណេះដឹងសង្គម #ចំណេះដឹង #បំណិនជីវិត #ចំណេះដឹង ថ្មីៗ #ចំណេះដឹងទូទៅ

Skill សំខាន់ៗ
20/07/2025

Skill សំខាន់ៗ

តើប្អូនៗបេក្ខជនមានអារម្មណ៍បែបណា? សល់ពេលត្រឹមតែ ២០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!
18/09/2024

តើប្អូនៗបេក្ខជនមានអារម្មណ៍បែបណា? សល់ពេលត្រឹមតែ ២០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ!

Telrgrame Group: Let's Think,Do,Tell,Share បង្កើតក្នុងគោលបំណងចែករំលែកឯកសារផ្សេងៗទាក់ទង និងការប្រលង។Link: https://t.me/+K...
28/08/2024

Telrgrame Group: Let's Think,Do,Tell,Share
បង្កើតក្នុងគោលបំណងចែករំលែកឯកសារផ្សេងៗទាក់ទង និងការប្រលង។
Link: https://t.me/+KcHAksy7iT4xYWU1
----------

រូបមន្ត រូបវិទ្យា នេះជារូបមន្តសំខាន់ ------------  #សិស្សទី12    #វប្បធម៌ខ្មែរ  #អក្សរសាស្ត្រខ្មែរ  #ចំណេះទូទៅ  #វប្បធម៌...
28/08/2024

រូបមន្ត រូបវិទ្យា
នេះជារូបមន្តសំខាន់
------------
#សិស្សទី12 #វប្បធម៌ខ្មែរ #អក្សរសាស្ត្រខ្មែរ #ចំណេះទូទៅ #វប្បធម៌ទូទៅ #ចំណេះដឹងទូទៅ #បាក់ឌុប2023 #ថ្នាក់ #បាក់ឌុប #វិទ្យាសាស្រ្តសង្គម #ប្រវត្តវិទ្យា #សិល្បៈខ្មែរ #សុភាសិតខ្មែរ #ខ្មែរធ្វើបាន

មេរៀន សំណួរ ចម្លើយ មេរៀនរូបវិទ្យា​ Bacll 2024
28/08/2024

មេរៀន សំណួរ ចម្លើយ មេរៀនរូបវិទ្យា​ Bacll 2024

រូបមន្ត សំខាន់ៗក្នុងមេរៀនរូបវិទ្យា ដែលប្អូនៗត្រូវចេះដើម្បីការប្រឡង នៅថ្ងៃខាងមុខ
28/08/2024

រូបមន្ត សំខាន់ៗក្នុងមេរៀនរូបវិទ្យា ដែលប្អូនៗត្រូវចេះដើម្បីការប្រឡង នៅថ្ងៃខាងមុខ

ជំពូកទី1 មេរៀនទី២ ច្បាប់ទី១ ទែម៉ូឌីណាមិច
28/08/2024

ជំពូកទី1 មេរៀនទី២ ច្បាប់ទី១ ទែម៉ូឌីណាមិច

ជំពូកទី១ ទែម៉ូឌីណាមិចមេរៀនទី១ ទ្រឹស្ដីស៊ីនេទិចនៃឧស្ម័ន-----------------------  #ចំណេះដឹងទូទៅ  #វិទ្យាសាស្រ្តសង្គម  #ចំណេ...
28/08/2024

ជំពូកទី១ ទែម៉ូឌីណាមិច
មេរៀនទី១ ទ្រឹស្ដីស៊ីនេទិចនៃឧស្ម័ន
-----------------------
#ចំណេះដឹងទូទៅ #វិទ្យាសាស្រ្តសង្គម #ចំណេះទូទៅ #ប្រវត្តវិទ្យា #វប្បធម៌ខ្មែរ #សិល្បៈខ្មែរ #បាក់ឌុប #វប្បធម៌ទូទៅ #ឯកសារ #ខ្មែរធ្វើបាន #ថ្នាក់ #សិស្សទី12 #អក្សរសាស្ត្រខ្មែរ #បាក់ឌុប2023 #សុភាសិតខ្មែរ

សល់ពេលទំនេរ ឈ្លៀតធ្វើខ្លះទៅវិញ្ញាសា គណិតវិទ្យា (វិទ្យាសាស្ត្រ)    #បាក់ឌុប    #បាក់ឌុប2023  #ថ្នាក់  #សិស្សទី12    #សិស្...
28/08/2024

សល់ពេលទំនេរ ឈ្លៀតធ្វើខ្លះទៅ
វិញ្ញាសា គណិតវិទ្យា (វិទ្យាសាស្ត្រ)
#បាក់ឌុប #បាក់ឌុប2023 #ថ្នាក់ #សិស្សទី12 #សិស្សវិទ្យាល័យ #ចំណេះដឹងទូទៅ #ឯកសារ #អក្សរសាស្ត្រខ្មែរ #ខ្មែរធ្វើបាន #វប្បធម៌ទូទៅ #ចំណេះទូទៅ #វប្បធម៌ខ្មែរ #សិល្បៈខ្មែរ #វិទ្យាសាស្រ្តសង្គម #ប្រវត្តវិទ្យា

Address

St 6
Siem Reap
17710

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85585684636

Website

Alerts

Be the first to know and let us send you an email when Let's Think,Do,Tell,Share posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Let's Think,Do,Tell,Share:

Shortcuts

Share

Category