02/01/2026
លទ្ធផលប្រឡងប្រចាំខែធ្នូ ឆ្នាំសិក្សា២០២៥.២០២៦
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាអនុវិទ្យាល័យត្រកៀត, School, ផ្លូវជាតិលេខ 6, Siem Reap.
02/01/2026
លទ្ធផលប្រឡងប្រចាំខែធ្នូ ឆ្នាំសិក្សា២០២៥.២០២៦
27/12/2025
ថ្ងៃទី២៦.១២.២០២៥ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបាននាំយកសម្ភារៈប្រើប្រាស់ដូចជាកន្ទេល ខ្នើយ មុង ភួយ និងទឹកសុទ្ធ អង្ករ នំ មកប្រគេនព្រះសង្ឃសម្រាប់ចាត់ចែងចែកជូនបងប្អូនភៀសសឹក។
ថវិកាដែលចំណាយទិញសម្ភារៈខាងលើបានមកពីការដើររៃអង្គាសរបស់ប្អូនៗសិស្សានុសិស្សតាមភូមិ។
ដូច្នេះហើយសាលាសូមគោរពអរគុណចំពោះទឹកចិត្តបងប្អូនតាមភូមិទាំងអស់ក្នុងឃុំមុខប៉ែនដែលបានចូលរួមថវិកានៅពេលសិស្សានុសិស្សចុះទៅដល់តាមផ្ទះ។សូមគោរពជូនពរបងប្អូនទាំងអស់ជួបប្រទះតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏
18/12/2025
សូមថ្លែងអំណរគុណចំពោះលោក ថាំង មនោ មេឃុំមុខប៉ែនដែលផ្តល់ថវិកាចំនួន១៤៥.០០០៛សម្រាប់ទិញឯកសណ្ឋានសិស្សចែកជូនប្អូនៗភៀសសឹកដែលមិនមានឯកសណ្ឋាន៥នាក់ចូលមករៀននៅសាលាអនុវិទ្យាល័យត្រកៀត។
សូមគោរពជូនពរលោក និងក្រុមគ្រួសារមានសុខភាពល្អ
ទទួលជោគជ័យគ្រប់ភារកិច្ច ជួបប្រទះតែនឹងពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ🙏🙏
18/12/2025
សូមអរគុណចំពោះប្អូនស្រីយន់ ចាន់ថន នៅភូមិមុខប៉ែនដែលបានចូលរួមថវិកាចំនួន៥០.០០០៛សម្រាប់ទិញសម្ភារៈសិក្សាចែកជូនប្អូនៗភៀសសឹកចូលមករៀននៅសាលាអនុវិទ្យាល័យត្រកៀត។
សូមជូនពរប្អូន និងក្រុមគ្រួសារមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន🙏🙏
18/12/2025
សូមអរគុណប្អូនស្រីថុន ចាន់ និងស្វាមីដែលបានជួយសៀវភៅ២០ក្បាល ប៑ិក២០ដើមសម្រាប់ចែកជូនប្អូនៗភៀសសឹកដែលចូលមករៀននៅសាលាអនុ.វិទ្យាល័យត្រកៀត។
សូមជូនពរប្អូន និងក្រុមគ្រួសារមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច មានសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរទីជិតទីឆ្ងាយ🙏🙏
15/12/2025
សូមថ្លែងអំណរគុណចំពោះលោក ទី សៀង និងលោកស្រីឆយ លន់ ដែលបាននាំយកសៀវភៅមកចែកជូនដល់ប្អូនៗភៀសសឹកចំនួនបីនាក់ដែលចូលមករៀននៅសាសាអនុវិទ្យាល័យត្រកៀត។
សូមជូនពរលោក និងភរិយាព្រមទាំងកូនៗមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច ជួបសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរទីជិតទីឆ្ងាយទាំងអស់🙏🙏
07/11/2025
សូមថ្លែងអំណរគុណចំពោះលោកឌិត ង៉ា និងភរិយា
នៅភូមិត្រកៀត ដែលបានជួយថវិកាចំនួន៤០.០០០៛ សម្រាប់ដាក់សំយាបខាងមុខអាគារសិក្សាថ្មី។
សូមជូនពរលោក និងក្រុមគ្រួសារមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច ជួបសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរទីជិតទីឆ្ងាយ🙏🙏
07/11/2025
សូមថ្លែងអំណរគុណចំពោះឧបាសិកា ខិម ពៅ ព្រមទាំងកូនចៅដែលបានជួយជាថវិកាចំនួន៥០.០០០៛ក្នុងការដាក់សំយាបខាងមុខអគារសិក្សាថ្មី។
សូមជូនពរឧបាសិកា និងកូនចៅមានសុខភាពល្អ ប្រកបកិច្ចការអ្វីក៏ជោគជ័យ ជួបសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរទីជិតទីឆ្ងាយទាំងអស់🙏🙏
04/11/2025
សូមថ្លែងអំណរគុណចំពោះឧបាសិកា ភឿន លាភ ព្រមទាំងក្រុមគ្រួសារដែលបានជួយថវិកាចំនួន៥០.០០០៛ សម្រាប់ដាក់សំយាបខាងមុខអាគារសិក្សាថ្មី។
សូមជូនពរឧបាសិកា ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ ប្រកបកិច្ចការអ្វីក៏ទទួលបានជោគជ័យ ធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា🙏🙏
01/11/2025
កម្មវិធីបើកបវេសកាលឆ្នាំសិក្សាថ្មី២០២៥.២០២៦ និងចែករង្វាន់លើកទឹកចិត្តសិស្សពូកែនាឆ្នាំសិក្សា២០២៤.២០២៥។
ឆ្លៀតក្នងឱកាសនេះក៏សូមថ្លែងអំណរគុណចំពោះលោកតាលោកយាយ លោក លោកស្រី អ៑ំពូមីង ដែលបានចូលរួមជាថវិកា និងសម្ភារ:សិក្សាសម្រាប់ចែករង្វាន់លើកទឹកចិត្តដល់សិស្សពូកែ ក្រុមប្រឹក្សាកុមារ ប្រធានថ្នាក់ និងសិស្សានុសិស្សទាំងអស់ផងដែរ🙏🙏
សប្បុរសជនដែលបានចូលរួមជួយជាថវិកា និងសម្ភារ:បន្ថែមក្នុងថ្ងៃនេះផ្ទាល់មានដូចតទៅ
១.ឧបាសក ដុំ ចាន់ ភូមិគោករុន ២០.០០០៛
២.ឧបាសក ហូយ វង់ មេភូមិត្រកៀត ១០.០០០៛
៣.ឧបាសក ឆាំ រឹត ភូមិត្រកៀត ២០.០០០៛
៤.លោករឿម សំ ភូមិត្រកៀត ១០.០០០៛
៥.លោកយែម ហ៑ាត ភូមិត្រកៀត ២០.០០០៛
៦.ឧបាសក លី ឡាន នៅភូមិត្រកៀត ២០.០០០៛
៧.លោកស្រី ឆាំ ប៉ាក់ មេភូមិគោករុន ៣០.០០០៛
៨.លោក ឌិត ដឿម នៅភូមិគោករុន៥០.០០០៛
៩.លោកចាយ ហ៑ាង និងភរិយា នៅភូមិគោករុន សៀវភៅសរសេរ៤០ក្បាល។
គណ:កម្មាការគ្រប់គ្រងសាលា គណៈគ្រប់គ្រងសាលា
លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់សូមគោរពជូនពរលោកតា លោកយាយ លោកអ៑ំ ពូ មីងមា សប្បុរសជនទាំងអស់ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ🙏🙏
01/11/2025
សូមថ្លែងអំណរគុណចំពោះលោក អុិម សាន និងភរិយាដែលបានជួយថវិកាចំនួន៤០.០០០៛ សម្រាប់ទិញសម្ភារ:សិក្សាចែករង្វាន់សិស្សពូកែ។
សូមជូនពរលោក និងក្រុមគ្រួសារមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច មានសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរទីជិតទីឆ្ងាយទាំងអស់🙏🙏
01/11/2025
សូមថ្លែងអំណរគុណចំពោះលោក តន់ ហ៑ាត និងឧបាសិកាឃ្លោក លាន ដែលបានជួយថវិកាចំនួន៤០.០០០៛សម្រាប់ទិញសម្ភារ:សិក្សាចែករង្វាន់សិស្សពូកែ។
សូមជូនពរលោក និងក្រុមគ្រួសារមានសុខភាពល្អ ទទួលជោគជ័យគ្រប់ភារកិច្ច ជួបសុខសុវត្ថិភាពគ្រប់ការធ្វើដំណើរទីជិតទីឆ្ងាយទាំងអស់🙏🙏