Kokchan Primary School

Kokchan Primary School

Share

Kokchan Primary School is located in Kokchan Village Ampil Commune PrasatBakong District SiemReapTown

Photos from Kokchan Primary School's post 01/11/2025

នាព្រឹកថ្ងៃសៅរ៍​ ទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ សាលាបឋមសិក្សា​ គោកចាន់ បានប្រារព្ធពិធីបេីកបវេសនកាលឆ្នាំសិក្សាថ្មី​២០២៥-២០២៦ ក្រោមអធិបតីភាព៖
១.​ លោក ​ឧត្តមសេនីយ៍ត្រី ហៃ លឹមគ្រី ក្រុមការងារអង្គភាពមន្ទីរពេទ្យកេតុមាលាចុះជួយឃុំអំពិល
២.​ លោក​ ស៊ាន សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកប្រាសាទបាគង
៣.​ លោក​ ឈន់ ឆន មន្រ្តីការិយាល័យអប់រំស្រុក
៤. លោក កឹក ម៉ៅ សមាជិកក្រុមប្រឹក្សាឃុំអំពិល
៥. លោក​/លោកស្រី គគស គគថ
៦. លោកមេភូមិទាំង៥ និងអាណាព្យាបាលសិស្ស

Photos from Kokchan Primary School's post 03/10/2025

#សេចក្តីជូនដំណឹង
គណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា គោកចាន់សូមជម្រាបជូនដំណឹងដូចខាងក្រោម

Photos from Kokchan Primary School's post 19/08/2025

ក្រុមការងារថ្នាលបឋម PLP សូមជូនដំណឹងដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ
មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនមេត្តាជ្រាបថា៖

ដោយសារប្រព័ន្ធមានបញ្ហារអាក់រអួលពេលមានសិស្សចូលអនុវត្តច្រើន ដូចនេះការអនុវត្តតេស្តស្តង់ដាបញ្ចប់ឆ្នាំសិក្សាតាមរយៈថ្នាលបឋម ត្រូវអនុវត្តដូចខាងក្រោម៖

១. សិស្សអាចធ្វើតេស្តពីផ្ទះពេលណាក៏បាន តាមគោលការណ៍ស្ម័គ្រចិត្ត និងមិនយកលទ្ធផលសម្រេចឱ្យឡើងថ្នាក់ ឬត្រួតថ្នាក់នោះទេ និងម្យ៉ាងទៀត ដើម្បីកុំឱ្យរំខានពេលវេលាមាតាបិតា អ្នកអាណាព្យាបាលក្នុងការជូនកូនមកសាលារៀនដើម្បីធ្វើតេស្ត ។

២. លើកទឹកចិត្តឱ្យមាតាបិតា ឬអ្នកអាណាព្យាបាលនៅក្បែរដើម្បីជួយការងារបច្ចេកទេសសិស្សអំឡុងពេលអនុវត្តតេស្តនៅផ្ទះ។

៣. ករណីធ្វើតស្តនៅសាលារៀន លោកគ្រូ អ្នកគ្រូត្រូវសម្របសម្រួលដល់ដំណើរការតេស្ត។

៤. សូមចាកចេញ (log out) ពីគណនីពេលអនុវត្តតេស្តរួចរាល់ ដើម្បីសម្រួលដល់
ដំណើរការប្រព័ន្ធ៕

សូមអរគុណ និងសូមអធ្យាស្រ័យចំពោះការជូនដំណឹងក្នុងរយៈពេលដ៏ខ្លីនេះ 🙏

Photos from Kokchan Primary School's post 18/08/2025

សេចក្តីជូនដំណឹង
សាលាបឋមសិក្សាគោកចាន់ សូមជម្រាបជូនដំណឹងដល់អាណាព្យាបាលសិស្សថ្នាក់ទី១ដល់ទី៦អំពីការធ្វើតេស្តស្តង់ដាចុងឆ្នាំសិក្សា២០២៤-២០២៥តាមរយៈថ្នាល់បឋម(PLP)ចាប់ពីថ្ងៃទី២០ដល់២៥ខែសីហាឆ្នាំ២០២៥។

04/08/2025

នាព្រឹកថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ លោកនាយក លោកគ្រូ អ្នកគ្រូ នឹងសិស្សានុសិស្សព្រមទាំងអ្នកអាណាព្យាបាលសិស្ស បានធ្វើការគោរពវិញ្ញាណក្ខន្ធវិរកងទ័ព ព្រមទាំងដឹងនូវគុណដ៏ធំធេងមិនអាចវាស់បានរបស់វិរកងទ័ពដែលបានពលីក្នុងសមរភូមិជាតិខ្មែរ 🇰🇭

Photos from Kokchan Primary School's post 26/07/2025

សាលាបឋមសិក្សាគោកចាន់ Kok Chan Primary School
ស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប
សូមគោរពជម្រាបជូនដំណឹង
ស្តីការទទួលសិស្សានុសិស្សរបស់បងប្អូនក្រុមគ្រួសារភៀសសឹកមកពីតំបន់ព្រំដែននៅតាមតំបន់ដែលទទួលរងសង្គ្រាមពីការឈ្លានពានរបស់សៀម(ថៃ)ឱ្យចូលរៀនជាបណ្តោះអាសន្ននៅសាលារៀនយើងចាប់ពីថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥តទៅ។
សូមអរគុណ

10/04/2025

🇰🇭សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! 🇰🇭
ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​ម្សាញ់ សប្តស័ក​ ព.ស.២៥៦៩ គ.ស.២០២៥ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាគោកចាន់សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ បវរ​សួស្តី​ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ លោក តាន់ វិច្ឆិការង្សី ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកប្រាសាទបាគង និង ភរិយា ព្រមកូនៗ សូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

09/04/2025

🇰🇭សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! 🇰🇭
ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​ម្សាញ់ សប្តស័ក​ ព.ស.២៥៦៩ គ.ស.២០២៥ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃសាលាបឋមសិក្សាគោកចាន់សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ បវរ​សួស្តី​ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ លោក ព្រៀន ប្រប ប្រធានក្រុមប្រឹក្សាឃុំអំពិល និង ភរិយា ព្រមកូនៗ សូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

09/04/2025

🇰🇭សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! 🇰🇭
ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​ម្សាញ់ សប្តស័ក​ ព.ស.២៥៦៩ គ.ស.២០២៥ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ បវរ​សួស្តី​ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ លោក គន់ គិន នាយកសាលាបឋមសិក្សា គោកចាន់ និង ភរិយា ព្រមកូនៗ សូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខមហាប្រសើរ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

31/12/2024

ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល​ ២០២៥​ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សូមគោរពជូនពរលោកនាយក និងភរិយា ព្រមទាំងបុត្រ មានសុខភាពល្អ​ ជោគជ័យគ្រប់ភារកិច្ច​ និងសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​ 🙏❤️🙏

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Ampil Commune Prasat Bakong District
Siem Reap