22/04/2026
សូមថ្លែងអំណរគុណដល់មាតាបិតាសិស្សទាំងអស់នៃថ្នាក់រៀនមត្តេយ្យកម្រិតមធ្យម (ខ) និងមត្តេយ្យកម្រិតខ្ពស់(គ) ដែលបានចូលរួមថវិកា ដើម្បីទិញទូរទស្សន៍ស្មាតTV សម្រាប់បំពាក់ក្នុងថ្នាក់រៀនផ្ទាល់
សូមគោរពជូនពរលោក អ្នកស្រី និងគ្រួសារមានសុខភាពល្អ ចៀសផុតពីជំងឺនិងរកសុីចេះតែមានបានគ្រប់ពេលវេលា
#សូមអរគុណ🙏
11/03/2026
ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ទិវាអំណានសាលាមត្តេយ្យសិក្សាហ៊ុនសែនស្វាយលើ (អានច្រើន ចេះច្រើន ការអានសៀវភៅមានគ្រប់ទីកន្លែង អានដោយពេញចិត្តចងចាំបានយូ)
25/02/2026
កម្មវិធីអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនា
ថ្ងៃ ពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៦
សាលាមត្តេយ្យសិក្សាហ៊ុនសែនស្វាយលើ បានរៀបចំកម្មវិធីអប់រំផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សមត្តេយ្យសិក្សា
ការអប់រំតាមបែបព្រះពុទ្ធសាសនា ជាការអប់រំដែលមិនអាចខ្វះបាន ជាពិសេសព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសតិ ស្មារតី ឱ្យសព្វសត្វកើននូវបញ្ញា ក្លាយជាមូលធនមនុស្សដែលមានគុណធម៌ ចរិយាធម៌ សីលធម៌ វិន័យ ភាពអត់ធ្មត់ ការទទួលខុសត្រូវ ពេញដោយសមត្ថភាព និងរួមចំណែកលើកកម្ពស់ការអនុវត្តន៍គោលនយោបាយជាតិស្តីពី សុខភាពសិក្សា និងការសិក្សាពេញមួយជីវិត។
01/10/2025
សេចក្ដីជូនដំណឹង!
#ស្ដីពីការចុះឈ្មោះសិស្សចូលរៀនថ្មី
សាលាមត្តេយ្យសិក្សាហ៊ុនសែនស្វាយលើ សូមជម្រាបជូនដំណឹងដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សឱ្យបានជ្រាបថា៖ សាលានឹងទទួលចុះឈ្មោះសិស្សចូលរៀនឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ចាប់ពីថ្ងៃ សុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃ សុក្រ ទី ១៧ ខែតុលា ឆ្នាំ២០២៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ជ្រាបជាព័ត៌មាន និងមកចុះឈ្មោះកូនឱ្យបានទាន់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែម សូមអានខ្លឹមសារលម្អិតខាងក្រោម។
សូមអរគុណ!
22/07/2025
សកម្មភាពខ្លះៗ នៃអនុវត្តតេស្តវាស់សមត្ថភាពកុមារ និងមាតាបិតា សម្តាប់ចុងឆ្នាំសិក្សា ២០២៤-២០២៥
19/07/2025
សាលាមត្តេយ្យសិក្សាហ៊ុនសែនស្វាយលើ សូមជម្រាបជូនដំណឹងដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថា៖ សាលានឹងរៀបចំការធ្វើតេស្តវាយតម្លៃសមត្ថភាពកុមារ និងមាតាបិតាសម្រាប់ចុងឆ្នាំសិក្សា ចាប់ពីថ្ងៃចន្ទទី ២១ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី ២៦ ខែកក្កដា ឆ្នាំ២០២៥។
សូមមាតាបិតាត្រៀមលក្ខណៈឱ្យបានរួចជាស្រេចនៅក្នុងការចូលរួមនាំកូនមកធ្វើតេស្តសម្រាប់ចុងឆ្នាំ ឱ្យបានគ្រប់ៗគ្នា ដើម្បីបូកសរុបលទ្ធផលតាមកម្រិតថ្នាក់។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើសូមមាតាបិតាឬអ្នកអាណាព្យាបាលសិស្សទាំងអស់ ចូលរួមសហការជាមួយសាលា និងជូនកូនមកធ្វើតេស្តចុងឆ្នាំឱ្យបានគ្រប់ៗគ្នា តាមកាលបរិច្ឆេទដូចបានកំណត់ជូនខាងលើ
សូមអរគុណ!
02/04/2025
សូមថ្លែងអំណរគុណដល់អាណាព្យាបាលរបស់កូនៗ រៀននៅថ្នាក់មត្តេយ្យកម្រិតទាប (ក) ដែលបានចំណាយថវិការផ្ទាល់ខ្លួនដើម្បីទិញអាហារឲ្យកូនៗមត្តេយ្យសិក្សា នៅថ្ងៃកម្មវិធីវិស្សមកាលតូច
សូមគោរពជូនពរលោក លោកស្រី និងគ្រួសារមានសុខភាពល្អ ចៀសផុតពីជំងឺនិងរកសុីចេះតែមានបានគ្រប់ពេលវេលា
#សូមអរគុណ🙏