Siem Reap Adviser

Siem Reap Adviser

Share

*This Objectives make us to get what u want and what u needs, Especially it can make students aware of general motions of education or act, etc.

28/04/2021

មុនដំបូងគិតថានឹងកាប់វាចោលព្រោះអស់សង្ឃឹម ដាំប៉ុន្មានឆ្នាំហើយនៅមិនធំគ្មានផ្លែសោះ ដាំបាន៣ឆ្នាំក៏យកចំណេះដឹងមកចែករំលែកគ្នាបន្ត ៖
‘’ត្រូវដាំកន្លែងដែលចង្អៀតបន្តិច ពន្លឺថ្ងៃសមល្មម’’
‘’មិនបាច់បាញ់ថ្នាំ កាត់តែមែកបន្តិច’’
...ឆ្នាំទី១ស្រោចទឹកបន្តិចបន្តួច
...ឆ្នាំទី២ថែរូបរាងដើមឱ្យស្អាត
...ឆ្នាំទី៣ពេលមែករឹងមាំក៏ទៅផ្សារទិញទុរេនមកចងភ្ជាប់ជាមួយមែកតាមចំណង់ចំណូលចិត្ត ចង់បានពូជអីទិញយកមកចងភ្ជាប់ជាការស្រេច #ងាយៗ 🤣😂😅

ប្រភព ៖ ហ្វេសប៊ុគ

28/04/2021

😂

14/10/2020

✅ស្ថានភាពទូទៅ
ខេត្តសៀមរាបជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាភួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។

✅ប្រជាសាស្រ្ត
នៅទាំងខេត្តសៀមរាបទាំងមូល មានអត្រាប្រជាជនសរុបចំនួន ៩២០,១២៣នាក់។ ក្នុងនោះអ្នកដែលរស់ក្នុងក្រុងសៀមរាបមានចំនួន ១៩៧,៣០១នាក់។ (ទិន្នន័យ មុនជំរឿន ២០១៩)
ខេត្តសៀមរាបទាំងមូលមានផ្ទៃក្រឡាចំនួន ១០,២៩៩គីឡូម៉ែត្រការ៉េ មានក្រុងចំនួនមួយ ស្រុកមានចំនួន១១ ឃុំមានចំនួន ៨៧ សង្កាត់ចំនួន ១៣ និងភូមិចំនួន ៨៧៥[២]។ ប្រជាជនដែលរស់នៅក្រុងសៀមរាបភាគច្រើនជាអ្នកផ្លាស់ទីលំនៅមកពីកន្លែងផ្សេងៗរបស់ប្រទេសកម្ពុជាដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម បន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម។ សៀមរាបគឺជាតំបន់គោលដៅទេសចរណ៍។

✅លក្ខណៈភូមិសាស្ត្រ
ខេត្តសៀមរាបជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យ នៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានចំងាយប្រវែង៣១៤គ.ម ពីរាជធានីភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប ។ ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ស្រុកសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់ និងនិយមនៃសីតុណ្ហភាព ការហួតហែង សំនើម ភាពរាំងស្ងួត និងជំនន់ យើងអាចបែងចែកតំបន់ទាំងនេះជាបីផ្នែកគឺ ផ្នែកខាងលើមាន ១៣ ឃុំ ផ្នែកកណ្តាលមាន៦៩ឃុំ និងផ្នែកខាងក្រាមជាប់បឹងទន្លេសាបមាន ១៨ឃុំ។ តំបន់ខាងលើសំបូរទៅដោយព្រៃភ្នំមានសណ្ឋានដូចជាដីទូលឬខ្ពង់រាប ខ្វះខាតទឹក និងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយ និងលំនៅឋានព្រមទាំងប្រាង្គប្រាសាទនានា និងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំ។ ជាតំបន់ជលវេគពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ ពេលណាគ្មានភ្លៀងស្ងួតហួតហែង មានផ្ទៃក្រលាសរុបប្រមាណ ១២.០១៥ គ.ម២ ចែកចេញជា ១២ក្រុងស្រុក ១០០ឃុំ និង៩០៧ភូមិ ដោយមានប្រជាជនសរុប៧៣៣.៨៨២នាក់ ត្រូវជា ៦,០៩% នៃប្រជាជនសរុបទូទាំងប្រទេស។ មុខរបរសំខាន់នៃផ្នែកទាំងបីនេះមានភាពខុសៗគ្នាពោលគឺ៖

ក. ខាងលើធ្វើស្រូវចំការ និងរុករកអនុផលព្រៃឈើ
ខ. កណ្តាលធ្វើស្រែនិងសេវាកម្មផ្សេងៗ
គ. ខាងក្រោមធ្វើស្រែនិងចំការដំនាំតាមរដូវ និងប្រកបអាជីវកម្មនេសាទ។
ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជន និងក្រុងដែលមានមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។ ខេត្តសៀមរាបចែកចេញជា១២ស្រុក ១០០ឃុំ និង៩០៧ភូមិ[៣]៖

✅កូដស្រុកនិងក្រុង ស្រុកនិងក្រុង ឈ្មោះស្រុកនិងក្រុងជាអក្សរឡាតាំង
១៧០១ អង្គរជុំ Angkor Chum
១៧០២ អង្គរធំ Angkor Thum
១៧០៣ បន្ទាយស្រី Banteay Srei
១៧០៤ ជីក្រែង Chi Kraeng
១៧០៦ ក្រឡាញ់ Kralanh
១៧០៧ ពួក Puok
១៧០៩ ប្រាសាទបាគង Prasat Bakong
១៧១០ សៀមរាប Siem Reab
១៧១១ សូទ្រនិគម Soutr Nikom
១៧១២ ស្រីស្នំ Srei Snam
១៧១៣ ស្វាយលើ Svay Leu
១៧១៤ វ៉ារិន Varin

✅សេដ្ឋកិច្ច

ទីផ្សារនៅខេត្តសៀមរាប:

ផ្សារ៖ កណ្ដាល កំពង់ក្ដី កំពង់ថ្កូវ ក្រឡាញ់ ក្រោម ខ្វាវ ឃ្លាំង ចារឈូក ចាស់ ចុងឃ្នាស ញ៉ែ ដើមក្រឡាញ់ ដំដែក ទឹកវិល បន្ទាយស្រី បុរីប្រិមប្រិយ ពពេល ពួក ព្រៃជ្រូក ភូមិទ្រាំង ភូមិអូរ ភ្នំបូក រលួស រាត្រីសៀមរាប រាត្រីអង្គរ រ៉ូម៉ាលី លើធំថ្មី(លើ) វត្តបូព៌ សសរស្ដម្ភ សាមគ្គី ស្ពានដែក(ពោធិ៍លង្កា) ស្រីស្នំ ស្រែណូយ ស្វាយធំ ស្វាយលើ អង្គ្រង អធ្វារ អន្លង់សំណ[[ផ្សារដីហុយ]ផ្សារក្របីរៀល ផ្សារកោកថ្លោក ផ្សារក្រវ៉ាន់

✅តំបន់ទេសចរណ៍ខេត្តសៀមរាប

តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី៩ដល់សតវត្សរ៍ទី១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.មការ៉េ។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់រាងជាពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុង ប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នថាប្រាកដជាទីក្រុងមួយដែលជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរព័រទុយហ្គាល់ត្រូវបានគេជឿថាជាជនស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត (Henri Mouhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃ បានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងនាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន ប្រាសាទអង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះដូចជាប្រាសាទបន្ទាយស្រី ឬប្រាសាទបន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។

✅ខេត្តសៀមរាបនៅមុនសម័យអង្គរ

អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា ព្រះបាទជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងហរិហរាល័យឬ ទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធអង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌‌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ [៤]។

ឯកសារពិគ្រោះ

↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF) National Institute of Statistics, Ministry of Planning 3 September 2008
↑ ព័ត៌មានរបស់ក្រសួងទេសចរណ៍នៅដើមឆ្នាំ២០១៣
http://www.cambodia.gov.kh/unisql1/egov/khmer/province/siem_reap.html
↑ អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា

កូអរដោនេ: 13°21′N 103°51′E / 13.350°N 103.850°E

Reference: https://km.m.wikipedia.org/wiki/ខេត្តសៀមរាប

22/07/2020

រោគសញ្ញាសំខាន់ទាំង ៣ នៃជំងឺគ្រុនឈីក បណ្តាលមកពីមូសខ្លាញីខាំ

ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត
|
ដោយ ដេត ធន្នី

មូស​ខ្លា​ញី​មិន​ត្រឹម​​តែ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចម្លង​ជំងឺ​គ្រុន​ឈីក​ផង​ដែរ។ តើ​ជំងឺ​គ្រុនឈីក​មាន​រោគ​សញ្ញា​សំខាន់ៗ​អីខ្លះ? អាច​បណ្តាល​ឲ្យ​ស្លាប់​ទេ?

គ្រុនឈីក ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ឈីក បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នេះបើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល។

១. រោគ​សញ្ញា​ជំងឺ​គ្រុនឈីក

ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖

– គ្រុនក្តៅ ៣-៤ ថ្ងៃ
– ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង
– មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបានឲ្យដឹងថាជំងឺ​គ្រុន​ឈីក​នេះ​អាច​ជា​សះ​ស្បើយ​ដោយ​ឯក​ឯង ដោយ​គ្រាន់​តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុន​ក្ដៅ​ធម្មតា​ប៉ុណ្ណោះ។

២. វិធានការ​ការពារ​ជំងឺ​គ្រុនឈីក

– បំផ្លាញ​ប្រភព​ដង្កូវ​ទឹក មូសខ្លា
– ប្រមូល​រាល់​វត្ថុ​អាច​ដក់​ទឹក​បាន កម្ទេច ឬ​កប់​ចោល
– បំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ
– កុំ​គេង​នៅ​ទី​ងងឹត​នៅ​ពេល​ថ្ងៃ ត្រូវ​គេង​ក្នុង​មុង
– កុមារ-មនុស្ស​ចាស់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​វែងៗ​ការពារ​មូសខាំ
– បើកទ្វារ​បង្អួចផ្ទះ​ឲ្យ​ពន្លឺ​ថ្ងៃ​ចេញ​ចូល​គ្រប់​គ្រាន់ ដើម្បី​ដេញ​មូសខ្លា។

06/07/2020

អូនរៀបការចោលបង អោយមានសេចក្តីណាអូន😂

06/07/2020

ហរ៎ ម្ចាស់ខួបឡើងហើយ 🔥🚀

Photos from Siem Reap Adviser's post 03/06/2020

សូមចំណាយពេលពីរបីនាទីដើម្បីអាន! វាគឺអំពីស្ថានភាពដែលយើងកំពុងមាននាពេលបច្ចុប្បន្ននេះទាក់ទងនឹងការស្លាប់របស់ George Floyd ភ្ជាប់ដោយព័ត៌មានលម្អិតនិងរូបភាព

•តើមានរឿងអ្វីកើតឡើង?

-នៅថ្ងៃទី ២៥ ឧសភានៅ Minneapolis USA , George Floyd បានទៅទិញបារីនៅហាងមួយហើយបានប្រើវិក័យប័ត្រលុយ២០ ដុល្លារ។ ម្ចាស់ហាងបានគិតថាលុយ ២០ ដុល្លារជាលុយក្លែងក្លាយដូច្នេះពួកគេបានទូរស័ព្ទហៅប៉ូលីសមកចាប់គាត់។ មួយសន្ទុះក្រោយមកប៉ូលីស ៤ នាក់បានមកដល់កន្លែងកើតហេតុ។ ប៉ូលីស ២ នាក់ដំបូងបានមកដល់ដោយបដិសេដមិនស្តាប់Georgeថាលុយ ២០ ដុល្លារនោះមិនមែនជាលុយក្លែងក្លាយទេ ពួកគេកាន់កាំភ្លើងមកលើគាត់ហើយបង្ខំគាត់អោយចូលក្នុងឡានប៉ូលីស។ រហូតដល់មួយសន្ទុះក្រោយមកប៉ូលីស ២ នាក់ទៀតបានមកដល់ហើយម្នាក់ក្នុងចំណោមពួកគេគឺ Derek Chauvin ជាបុរសដែលបានសម្លាប់លោក George Floyd ដោយដាក់ជង្គង់របស់គាត់លើកញ្ចឹងក George ។George បានប្រាប់ប៉ូលីសថាគាត់មិនអាចដកដង្ហើមបានច្រើនដងហេីយ(I can’t breathe) ប៉ុន្តែប៉ូលីសបានបដិសេធមិនយកជង្គង់របស់គាត់ចេញពីកGeorge ទេ ។ Dereck បានដាក់ជង្គង់របស់គាត់នៅលើក George ប្រហែល ៨ នាទី ៤៦ វិនាទី រហូតដល់ George ដកដង្ហេីមមិនរួច។

•តើGeorge Floyd ជានរណា?

-George Floyd អាយុ ៤៦ ឆ្នាំជាបុរសជនជាតិស្បែកខ្មៅម្នាក់(ជនជាតិអាមេរិកកាំងអាហ្វ្រិក)ដែលត្រូវបានសម្លាប់ដោយប៉ូលីសឈ្មោះ Derek Chauvin។ គាត់គ្រាន់តែជាជនស៊ីវិលធម្មតាម្នាក់ដែលគ្មានផ្ទុកអាវុធទេ។

•តើ ២០ ដុល្លារពិតទេ?

-លុយ ២០ ដុល្លារជាលុយពិតជាមិនជាលុយក្លែងក្លាយដូចដែលបានអះអាងដោយប៉ូលីសនិងម្ចាស់ហាងនោះទេ។

•ហេតុអ្វីបានជាប្រជាជនតវ៉ា? ហេតុអ្វីបានជាមានបំផ្លាញហាងផ្សេងៗ?

-ជនជាតិអាមេរិកាំងកំពុងតវ៉ារកយុត្តិធម៌សម្រាប់ George និងមនុស្សស្បែកខ្មៅដទៃទៀតដែលកំពុងរស់នៅជាមួយការរើសអើងជាតិសាសន៍ពីជនជាតិស្បែកស។ ពួកគេកំពុងតែបំផ្លាញហាងដែលជាចលនាតវ៉ាដើម្បីស្វែងរកយុត្តិធម៌និងបញ្ឈប់ការរើសអើងជាតិសាសន៍។ ដំបូងពួកគេតវ៉ាដោយសន្តិវិធីរហូតដល់ប៉ូលីសចាប់ផ្តើមប្រើអាវុធទៅលើក្រុមអ្នកតវ៉ានោះគឺជាពេលដែលពួកគេចាប់ផ្តើមបំផ្លាញហាង។ តារាល្បី ៗ ជាច្រើនក៏កំពុងតែធ្វើបាតុកម្មដែរ។ ប្រទេសជាច្រើនក៏កំពុងតែចូលរួមប្រឆាំងដែរ។

•តេីអ្វីជាblack lives matter ?

-Black Lives Matter (BLM) គឺជាចលនាសិទ្ធិមនុស្សទាមទារយុត្តិធម៌បង្កេីតដោយសហគមន៍ជនជាតិស្បែកខ្មៅដែលធ្វើយុទ្ធនាការប្រឆាំងនឹងការរើសអើងជាតិសាសន៍ទៅលើមនុស្សស្បែកខ្មៅ។

•តើនេះជាលើកទីមួយហើយដែលប៉ូលីសធ្វេីបាបមនុស្សស្បែកខ្មៅ?

-ទេនេះមិនមែនជាលើកទីមួយទេ។ មានករណីជាច្រើនត្រូវបានគេរាយការណ៍អំពីបញ្ហានេះ។ ជនជាតិស្បែកសបានប្រកាន់ពូជសាសន៍ចំពោះជនជាតិស្បែកខ្មៅអស់រយៈពេលជាច្រើនឆ្នាំហេីយ។ ប៉ូលីសតែងតែដកកាំភ្លើងទៅលើមនុស្សជនជាតិស្បែកខ្មៅទោះបីគេគ្មានកំហុសក៏ដោយ ។

•ហេតុអ្វីបានជាមនុស្សខ្លះលួចវត្ថុផ្សេងៗ?(looters)

-អ្នកត្រូវតែយល់ថាអ្នកលួចនិងអ្នកតវ៉ាខុសគ្នា។ នៅគ្រប់ស្ថានភាពទាំងអស់មានមនុស្សល្អនិងមនុស្សអាក្រក់។ មនុស្សអាក្រក់តែងតែរកវិធីដើម្បីទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯង។ លួចវត្ថុ បំផ្លាញហាងគ្រួសារតូចៗ។ នោះមិនមែនជាផ្នែកនៃចលនាតវ៉ាទេ។ មនុស្សល្អជាច្រើនកំពុងតវ៉ាដោយមានហេតុផលល្អ។ សូមកុំលាយបញ្ចូលគ្នា។

•តើមានអ្វីកើតឡើងចំពោះប៉ូលីស( Dereck Chauvin)ដែលបានសម្លាប់George Floyd?

-គាត់ត្រូវបានបណ្តេញចេញពីនាយកដ្ឋានប៉ូលីស។ ឥឡូវគាត់ត្រូវបានឃុំខ្លួនពីបទឃាតកម្មក្នុងការស្លាប់របស់ George Floyd.

•ហេតុអ្វីបានជាមនុស្សនៅទូទាំងពិភពលោកចូលរួមក្នុងចលនានេះ?

-មនុស្សនៅជុំវិញពិភពលោកបានក្រោកឈរឡើងដើម្បីចលនានេះពីព្រោះការរើសអើងជាតិសាសន៍មានបញ្ហាអស់រយៈពេលជាច្រើនឆ្នាំហើយវាចាំបាច់ត្រូវបញ្ឈប់។ មនុស្សជនជាតិស្បែកខ្មៅមិនអាចរស់នៅដូចនេះជារៀងរហូតទេព្រោះវាអយុត្តិធម៌។ មនុស្សមិនគួររើសអើងមនុស្សដោយសារតែពណ៌ស្បែករបស់ពួកគេ។ ប្រសិនបើគ្មានការតវ៉ាទេជនស្បែកខ្មៅនឹងរស់នៅដូចនេះរហូត រស់នៅដោយភ័យខ្លាចដោយគ្មានយុត្តធម៌។
នេះគឺជាLinks ភ្ជាប់ទៅកាន់គេហទំព័រដែលអ្នកអាចបរិច្ចាគឬចុះហត្ថលេខាបាន។

https://petitions.whitehouse.gov/petition/raise-degree-remove-bail-derek-chauvin-murderer-george-floyd

https://t.co/lbiplJbXhX

https://www.change.org/p/mayor-jacob-frey-justice-for-george-floyd?recruiter=895898514&utm_source=share_petition&utm_medium=twitter&utm_campaign=psf_combo_share_initial&utm_term=psf_combo_share_initial&recruited_by_id=6a4669c0-a74d-11e8-a554-dd9015f4e479

https://blacklivesmatters.carrd.co/

https://blacklivesmatter.com

https://charity.gofundme.com/o/en/campaign/cambodia-town-business-relief-fund?fbclid=IwAR1ysfl3H97ds0sPp45YrEOaHveg4yQAWnyFinRJF23MIBHBNPVX1JlGuXw

27/01/2020

ខំពាក់ម៉ាស់ចង់ងាប់addមករកងាប់អី☹️

Photos from Cambodian Online Teacher's post 21/12/2019
Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Tapul Village, Siem Reap City
Siem Reap