ទស្សនមនុស្សនឹងធម្មជាតិ

ទស្សនមនុស្សនឹងធម្មជាតិ

Share

is creative for sharing some ideas and experience of the writer to all kind of people.

04/03/2026

អាហារមួយពេល តែមនុស្សត្រូវធ្វើការលើសសម្រាប់ទ្រទ្រង់ជីវិតឲ្យបានយូរថ្ងៃតាមសមត្ថភាពបញ្ញារៀងៗខ្លួន។

Photos from ទស្សនមនុស្សនឹងធម្មជាតិ's post 11/01/2023

ផ្លូវច្បាប់និងឯកសារគតិយុត្តិ: ការបកអាក្រាតលើឥរិយាបថទុចរឹតរបស់បុគ្គលឈ្មោះ #តាំងគុយហុង អំពី «ការប្រើប្រាស់ព័ត៌មានក្លែង ការប្រើប្រាស់ឯកសារមិនប្រក្រតី និងក្លែងបទចោទប្រកាន់» វគ្គ១:- ដោយ #ហែមសោភ័ន្ត

នៅក្នុងបណ្ដឹងរបស់បុគ្គលឈ្មោះ #តាំងគុយហុង និងក្រុមគ្រួសារ ដែលប្ដឹងឈ្មោះ #កែវចំរើន ពីបទរំលោភយកដីចម្ការ កាលពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្ន គឺបុគ្គលនេះបានប្រើប្រាស់ឯកសារនេះដើម្បីអះអាងប្រាប់អាជ្ញាធរនិងមន្ត្រីយុត្តិធម៌ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ថា ជាឯកសារបញ្ជាក់អំពីភាពត្រឹមត្រូវនៃកម្មសិទ្ធិនៅលើដីចម្ការមួយកន្លែងនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលដីនេះគឺជាដីចម្ការកាន់កាប់ផ្ដាច់មុខតែឯងដោយក្រុមគ្រួសារ #កែវចំរើន តាំងពីឆ្នាំ១៩៧៩រហូតមកពេលនេះ។

បុគ្គលឈ្មោះ #តាំងគុយហុង បាននឹងកំពុងដេកមមើលទាំងកណ្ដាលថ្ងៃត្រង់ថា ឯកសារនេះគឺជាឯកសារត្រឹមត្រូវនិងឥតក្លែងបន្លំស្របតាមឯកសារគតិយុត្តិនៃច្បាប់រដ្ឋបាល ដូច្នេះហើយទើបបុគ្គលនេះហ៊ានយកឯកសារនេះមកសំអាងដើរបណ្ដឹងរហូតដល់សព្វថ្ងៃ។

តើឯកសារនេះពិតមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ស្របតាមលិខិតនិងឯកសាររដ្ឋបាលនៃគតិយុត្តិច្បាប់ដែរឬទេ ដែលឯកសារនេះបានបញ្ជាក់អំពីដីលំនៅដ្ឋាន ទំហំតែ២០០០ម៉ែត្រការ៉េ លេខបង្កាន់ដៃកែប្រែ គ្មានលេខចុះ គ្មានសាក្សី គ្មានហត្ថលេខានិងត្រារបស់មន្ត្រីជំនាញនានានោះ។

ការសង្ស័យបន្ថែម តើឈ្មោះ #ប៉ាត់អ៊ែល ដែលជាអនុកម្មការនៅពេលនោះ ពិតជាបានចុះហត្ថលេខានិងបោះត្រាឈ្មោះនៅលើឯកសារនេះដែរឬទេ? ហើយតើស្នាមមេដៃរបស់ឈ្មោះ #កែវចំរើន ឈ្មោះ #ទុយង៉ោ និង ឈ្មោះ #នូនឹម ពិតជាស្នាមមេដៃពិតប្រាកដឥតក្លែងបន្លំដែរឬទេ?
សូមបងប្អូនមិត្តភក្ដិនិងមហាជននានាមេត្តាជួយចូលរួមបញ្ចេញមតិយោបល់ដោយក្ដីអនុគ្រោះផងចុះ ដើម្បីផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារ កែវ ចំរើនដែលបាននឹងកំពុងរងទុក្ខខ្លោចផ្សារពីភាពបង្កហេតុឥតឈប់ឈរនិងភាពលោភលន់របស់បុគ្គលឈ្មោះ #តាំងគុយហុង នេះ៕ 11/01/2023

07/01/2023

យុត្តិធម៌តែងតែមាន បើបក្សប្រជាជនកម្ពុជានៅតែកាន់អំណាច រីជនផ្ដល់ព័ត៌មានក្លែងដល់មន្ត្រីយុត្តិធម៌ដើម្បីធ្វើឲ្យគេរងគ្រោះគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់និងផ្ដន្ទាទោសឲ្យខាងតែបាន! #ជយោសន្តិភាព #អរគុណសន្តិភាព

ក្រុមគ្រួសារលោកតា កែវ ចំរើន និង លោកយាយ ជុំ ខូវ រស់នៅភូមិល្វា សង្កាត់កោះដាច់ ភ្នំពេញ ស្វែងរកក្ដីអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ #អុឹមយឿន និងឈ្មោះ #តាំងគុយហុង ហៅបារាំង និងជនសមគំនិតឯទៀត ដែលបានរារាំងដល់ការស្នើសុំចុះបញ្ជីកាន់កាប់ដីចម្ការស្របច្បាប់ដោយពួកគេបានប្រើប្រាស់ឯកសារមិនប្រក្រតីជាច្រើន ក្លែងអត្តសញ្ញាណ ផ្ដល់សក្ខីកម្មក្លែងដល់មន្ត្រីសាធារណ: និងបំពានសាលដីកាសម្រេចរក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ។

07/01/2023

ពលរដ្ឋរងគ្រោះដីធ្លីស្នើឲ្យមានចំណាត់ការផ្លូវច្បាប់លើបុគ្គលឈ្មោះ #អុឹមយឿន ដែលបានក្លែងអត្តសញ្ញាណនិងផ្ដល់សក្ខីកម្មក្លែងដល់មន្ត្រីយុត្តិធម៌៕ #ជយោសន្តិភាព #អរគុណសន្តិភាព

10/02/2021

🎁🎁🎁កាដូពិសេស ពីសៀវភៅ នាឱកាសបុណ្យចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ ២០២១។
🛒🛒🛒បញ្ចុះតម្លៃ៨ដុល្លារ រាល់ការជាវចាប់ពីថ្ងៃនេះតទៅ រហូតដល់ខែឧសភា ២០២១!
📚📚📚អានសៀវភៅ Angkor Kingdom Guide Book គឺដើម្បីចេះអានថ្ម ចេះស្ដាប់ថ្មនិយាយ និងយល់អត្ថន័យថ្មចម្លាក់ប្រាសាទបុរាណនាសម័យមហាអាណាចក្រអង្គរ!

The Excellent Guide Book Of Cambodia 27/01/2020

តើបងប្អូនមានសៀវភៅទាំងនេះក្នុងដៃហើយឬនៅ? តើបងប្អូនចង់រៀនអ្វីដែលថ្មីទេ? តើបងប្អូនចង់ទទួលបានចំណេះដឹងជំនាញដ៏កម្រមួយនេះទេ?

បើកមើលសិនទៅ មិនខាតពេល មិនអស់ប្រាក់អីដែរ ហើយគាំទ្រលើកទឹកចិត្តស្នាដៃចងក្រងរបស់កូនខ្មែរម្នាក់នេះក្នុងន័យចូលរួមសកម្មភាពអភិវឌ្ឍន៍ធនធានមនុស្សក្នុងសង្គមយើងទាំងអស់គ្នា! តោះLIKE & SHAREម្នាក់មួយ ដើម្បីឲ្យគ្នាយើងបានដឹងផង ពិតមានប្រយោជន៍ណាស់សម្រាប់សាធារណជន!
https://www.youtube.com/watch?v=lAjNRWdS3q8&t=7s
of Cambodia that you must read when you travel there. The books are written in and by a professional tour guide in ...

The Excellent Guide Book Of Cambodia of Cambodia that you must read when you travel there. The books are written in and by a professional tour guide in ...

Photos from ទស្សនមនុស្សនឹងធម្មជាតិ's post 12/03/2019

ពេលបងប្អូនធ្វើដំណើរទៅខេត្តសៀមរាប ត្រូវការជិះរុឺម៉កឬTuk Tuk ដើរលេងទៅប្រាសាទនានា ក្នុងតម្លៃសមរម្យ ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់ សូមអញ្ជើញទាក់ទងមកយើងខ្ញុំ ដើម្បីយើងខ្ញុំរៀបចំជូនដោយក្ដីរីករាយនិងការទទួលខុសត្រូវខ្ពស់៕ ០៨៩ ៨៣ ៣២ ៤៧ និង ០៨៧ ៤៧ ៧៣ ៧៣

14/02/2019

នៅពេលដែលអ្នកស្ថិតនៅជាមួយក្រុមមនុស្សដែលមានគំនិតមុជមិនជ្រៅទៅមិនឆ្ងាយ បើទោះបីជាអ្នកខ្លាំងយ៉ាងណាក៏ដោយ ក៏ថ្ងៃណាមួយមិនយូរ អ្នកក៏នឹងមិនអាចធ្វើអ្វីបានច្រើនហើយរបៀបនៃការគិតរបស់អ្នកក៏កាន់តែរិចរិល។

ដូច្នេះបើអ្នកបានយល់អំពីស្ថានការណ៍ដ៏អាប់អួរជាមួយក្រុមមនុស្សទាំងនោះហើយ បើទោះបីជាអ្នកខំប្រឹងប្រតិបត្តិកិច្ចដ៏ប្រសើរនៅក្នុងក្រុមមនុស្សទាំងនោះក្ដីក៏អ្នកនឹងមិនបានទទួលស្ងើចសរសើរនិងលើកទឹកចិត្តអ្វីពីពួកគេដែរ ផ្ទុយទៅវិញអ្នកនឹងទទួលមកវិញនូវភាពពេបជ្រាយនិងក្ដីឈ្នានីសបន្ថែមពីជនមិនរុងរឿងផ្នែកផ្នត់គំនិតរបស់មនុស្សទាំងនោះ។

ចូរប្រញ៉ាប់ដកខ្លួនឲ្យនៅឆ្ងាយ ហើយតាំងខ្លួននៅទីដែលមានបរិយាកាសល្អ ទើបអ្នកនឹងកើតមានគំនិតភ្លឺស្វាងឡើងវិញ។

អ្នកប្រាជ្ញមិនឈ្លោះជាមួយជនពាលា រីឯអ្នកមានគំនិតភ្លឺស្វាងរមែងចែករំលែកឧត្ដមគតិរបស់ខ្លួននៅចំពោះមុខសាធារណដោយភាពទន់ភ្លន់ ជាជាងខិតខំប្រជែងយកមុខនិងគាប់គួរស្ងាត់ៗជាមួយបុគ្គលណាម្នាក់ឬជាមួយជនមួយក្រុមតូច ដើម្បីលាភសក្ការៈខុសទំនង ព្រោះនោះគឺជារបៀបនៃនៃការរក្សាគុណតម្លៃរបស់ជនដ៏ឧត្ដម៕ ហែម សោភ័ន្ត ០៩៦ ៨២២ ២៨៨ ២

Photos from ទស្សនមនុស្សនឹងធម្មជាតិ's post 17/12/2018

មើលអគារនៃការិយាល័យ តំណាងរាស្ត្រខេត្តកំពង់ធំ!

ពេលខ្ញុំឃើញទិដ្ឋភាពនិងបរិស្ថាននៃអគាររបស់ក្រុមតំណាងរាស្ត្រខេត្តកំពង់ធំនេះ ហាក់ធ្វើឲ្យខ្ញុំកើតក្ដីសោកសង្រេង ដែលមើលទៅទីធ្លានេះនិងការិយាល័យតំណាងរាស្ត្ររបស់រដ្ឋមួយទាំងមូល បែរជាមានល្អធូលីកកក្រាស់ក្រែល មានឡានតាក់សុីចតនិងក្លាយជាចំណតឡានផ្ញើរ ហើយក៏ក្លាយជាកន្លែងលក់បាយថ្ងៃត្រង់។

មិនដឹងអគារនេះ មានតែឈ្មោះហើយគ្មានតំណាងរាស្ត្រឬម្ត្រីណាម្នាក់មកធ្វើការសោះ ឬគេបោះបង់លែងមានអ្នកធ្វើការ(បើដូច្នោះម្ដេចមិនលុបអក្សរចេញឲ្យអស់ទៅ?) ឬក៏អ្នកតំណាងរាស្រ្តមកធ្វើការយូរៗម្ដងទើបសម្អាត?

ឱកន្លែងធ្វើការរបស់អ្នកច្បាប់ស្រុកខ្មែរអើយ ពេលរាស្ត្រត្រូវការពឹងពាក់ មិនដឹងជាត្រូវទៅរកអស់លោកតំណាងរាស្ត្រនៅឯណាទេ បើមកការិយាល័យតំណាងរាស្ត្រមួយនេះ ឃើញបិទតែទ្វារ និងមានតែល្អងធូលីដ៏ក្រាស់ខ្មឹកយ៉ាងនេះ? ហែម សោភ័ន្ត ០៩៦ ៨២២ ២៨៨ ២ ១៨/១២/២០១៨

Photos from Angkor Kingdom Guide Book's post 29/11/2018
Photos from OTO Cambodia's post 11/05/2018
Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Siem Reap
Siem Reap
855