Westgate International School-Cambodia

Westgate International School-Cambodia

Share

សាលាចំណេះទូទៅបីភាសាបញ្ចូលគ្នា ខ្មែរ អង់គ្លេស ចិន
Trilingual Programs Khmer English Chinese
ខេត្តសៀមរាប។

ចំណេះទូទៅភាសាខ្មែរ មត្តេយ្យសិក្សា ដល់ មធ្យមសិក្សា ថ្នាក់ទី១២ 🇰🇭
ចំណេះទូទៅភាសាអង់គ្លេស(កម្មវិធីសិក្សាស្តង់ដាអប់រំរដ្ឋអូស្រ្តាលី)+ភាសាចិន🇦🇺🇨🇳

Khmer General Education Kindergarten- Grade12
Western Australian Curriculum (K-12) + Chinese

20/06/2026

💙👨‍👧‍👦 #ទិវាលោកឪពុក 👨‍👦‍👦💙

លោកឪពុក គឺជាវីរបុរសក្នុងជីវិតរបស់កូនៗ ជាអ្នកផ្តល់កម្លាំងចិត្ត ក្តីស្រឡាញ់ និងការលះបង់ដោយមិនគិតពីភាពនឿយហត់។

ក្នុងឱកាសទិវាលោកឪពុកនេះ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកឪពុកគ្រប់រូប ដែលតែងតែខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កូនៗ និងសុភមង្គលរបស់គ្រួសារ។

សូមជូនពរលោកឪពុកទាំងអស់ ទទួលបានសុខភាពល្អ សេចក្តីសុខ និងភាពជោគជ័យគ្រប់ពេលវេលា។ 💙

✨ រីករាយទិវាលោកឪពុក! ✨
❤️ 's_Day 💐

📅 ២១ មិថុនា ២០២៦


————————————
Follow us!
👉 Telegram Channel: https://t.me/westgateinternationalschool
👉 YouTube Channel: https://youtube.com/?si=omFdpwyE70Sv0gOz
👉 TikTok Channel: https://www.tiktok.com/.is?_t=8nhueGlAxpg&_r=1
👉 Website: https://westgate.education/

Photos from Westgate International School-Cambodia's post 20/06/2026

🎨✨ #សិស្សានុសិស្សថ្នាក់បឋមសិក្សា របស់យើងពោរពេញដោយភាពរំភើបរីករាយ ក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ @វិចិត្រសាលធាម។

តាមរយៈដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សបានស្វែងយល់អំពីស្នាដៃសិល្បៈខ្មែរ ភាពច្នៃប្រឌិត និងវប្បធម៌ជាតិដ៏សម្បូរបែប។ បទពិសោធន៍នេះបានជួយលើកកម្ពស់ការសង្កេត ការគិតច្នៃប្រឌិត និងការកោតសរសើរចំពោះសិល្បៈ និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

យើងជឿជាក់ថា បទពិសោធន៍សិក្សាក្រៅថ្នាក់រៀនបែបនេះ មិនត្រឹមតែផ្តល់ចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍជំនាញជីវិត និងការយល់ដឹងអំពីពិភពលោកជុំវិញខ្លួនផងដែរ។

📸 សូមទស្សនារូបភាពសកម្មភាពដ៏សប្បាយរីករាយរបស់សិស្សានុសិស្សរបស់យើង!
—————————
🚌 Our were full of excitement and joy during their educational field trip to the 's Gallery.🧑‍🎓

Through this visit, students had the opportunity to explore Khmer artworks, creativity, and Cambodia’s rich cultural heritage. The experience helped enhance their observation skills, inspire creative thinking, and deepen their appreciation for Cambodian art and culture.

We believe that learning beyond the classroom not only enriches students’ knowledge but also helps develop essential life skills and broadens their understanding of the world around them.

📸 Enjoy these wonderful moments from our students’ memorable and enriching experience!

#វិចិត្រសាលធាម

Photos from Westgate International School-Cambodia's post 20/06/2026

🐎✨ ការសិក្សាក្រៅថ្នាក់រៀន បង្កើតបទពិសោធន៍ថ្មី និងអនុស្សាវរីយ៍ដ៏មានតម្លៃ! ✨🐎

#សិស្សានុសិស្សថ្នាក់បឋមសិក្សា របស់យើងបានចូលរួមដំណើរទស្សនកិច្ចសិក្សាឆ្នាំ ២០២៦ ទៅកាន់ «កសិដ្ឋានចិញ្ចឹមសេះ ហែបភីរ៉ាញ់» ដោយពោរពេញទៅដោយភាពរីករាយ និងការស្វែងយល់ថ្មីៗ។

តាមរយៈដំណើរនេះ សិស្សានុសិស្សបានសិក្សាអំពីសត្វសេះ ការថែទាំសត្វ និងធម្មជាតិជុំវិញខ្លួន ព្រមទាំងបានអភិវឌ្ឍជំនាញសង្កេត ការគិតច្នៃប្រឌិត និងការសហការជាមួយមិត្តភក្តិ។

យើងជឿជាក់ថា បទពិសោធន៍ជាក់ស្តែងបែបនេះ ជួយឱ្យសិស្សានុសិស្សរៀនសូត្រកាន់តែមានប្រសិទ្ធភាព បង្កើនទំនុកចិត្ត និងពង្រីកការយល់ដឹងអំពីពិភពលោកជុំវិញខ្លួន។

📸 សូមរីករាយទស្សនារូបភាពនៃដំណើរទស្សនកិច្ចនេះ។
————————
✨ Learning Beyond the Classroom Creates New Experiences and Lasting Memories! 🐎

Our recently participated in an educational field trip to , where they enjoyed a fun-filled day of exploration and discovery.

During the visit, students learned about horses, animal care, and the natural environment around them. The experience also helped develop their observation skills, creativity, teamwork, and confidence.

We believe that hands-on learning experiences like this enhance students' understanding, encourage curiosity, and broaden their knowledge of the world beyond the classroom.

📸 Please enjoy the photos from this memorable educational trip!

Photos from Westgate International School-Cambodia's post 20/06/2026

🚌🌿🐠 #ដំណើរទស្សនកិច្ចសិក្សា_ឆ្នាំ២០២៦ 🐠🌿🚌

#សិស្សានុសិស្សថ្នាក់បឋមសិក្សា របស់យើងបានចូលរួមក្នុងដំណើរកម្សាន្តសិក្សាដ៏រីករាយ និងមានអត្ថន័យទៅកាន់ #សួនឧទ្យានអង្គរវ៉ាយដ៏ឡាយហ្វ៍ & អឺឃ្វារៀម។

តាមរយៈកម្មវិធីនេះ សិស្សានុសិស្សបានទទួលបទពិសោធន៍ផ្ទាល់ក្នុងការស្វែងយល់អំពីសត្វព្រៃ ជីវចម្រុះ និងជីវិតសត្វក្នុងទឹក ព្រមទាំងបានពង្រីកចំណេះដឹងក្រៅថ្នាក់រៀន បង្កើនជំនាញសង្កេត និងជំរុញស្មារតីស្រឡាញ់ធម្មជាតិ និងការអភិរក្សបរិស្ថាន។

សូមអរគុណដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងបុគ្គលិកទាំងអស់ដែលបានចូលរួមគាំទ្រ និងធ្វើឱ្យដំណើរកម្សាន្តនេះប្រព្រឹត្តទៅដោយជោគជ័យ និងសុវត្ថិភាព។

📸 សូមរីករាយទស្សនារូបភាពដ៏ស្រស់ស្អាតនៃអនុស្សាវរីយ៍របស់សិស្សានុសិស្សយើង!
————————————
🚌 Our recently enjoyed an exciting and meaningful educational trip to & Aquarium.

Through this enriching experience, students had the opportunity to explore wildlife, biodiversity, and aquatic life firsthand. The trip helped broaden their knowledge beyond the classroom, enhance their observation skills, and foster a deeper appreciation for nature and environmental conservation.

We would like to extend our sincere gratitude to our teachers, parents, and staff members for their support and contributions in making this educational trip both successful and safe.

📸 Enjoy these wonderful photos capturing the memorable moments of our students' learning journey!

18/06/2026

🌷🇰🇭 អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជបិតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៃ #សាលាវេសហ្គេតអន្តរជាតិ សូមក្រាបបង្គំថ្វាយព្រះពរជ័យសិរីមង្គល បវរមហាប្រសើរ ជូន សម្តេចព្រះមហាក្សត្រី សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាទីគោរពស្រឡាញ់របស់ប្រជានុរាស្ត្រខ្មែរជារៀងរហូត។

📅 ១៨ មិថុនា ២០២៦

💐 សូមព្រះអង្គទ្រង់ប្រកបដោយព្រះសិរីសួស្តីជ័យមង្គលគ្រប់ប្រការ។


————————————
Follow us!
👉 Telegram Channel: https://t.me/westgateinternationalschool
👉 YouTube Channel: https://youtube.com/?si=omFdpwyE70Sv0gOz
👉 TikTok Channel: https://www.tiktok.com/.is?_t=8nhueGlAxpg&_r=1
👉 Website: https://westgate.education/

17/06/2026

📚គណៈគ្រប់គ្រង #សាលាវេសហ្គេតអន្តរជាតិ សូមជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ អំពីការរៀបចំ #កម្មវិធីប្រឡងអំណាន ប្រចាំឆ្នាំសិក្សា ២០២៦ ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖

🧑‍🎓 កម្មវិធីភាសាអង់គ្លេស / ភាសាចិន
🗓 ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
⏰ វេលាម៉ោង ៧:០០ នាទីព្រឹក / ១:០០ នាទីរសៀល

🧑‍🎓 កម្មវិធីសិក្សាភាសាខ្មែរ
🗓 ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦
⏰ វេលាម៉ោង ៧:០០ នាទីព្រឹក / ១:០០ នាទីរសៀល

📍 ទីតាំង៖ សាលាវេសហ្គេតអន្តរជាតិ សាខាទី១ (ផ្សារញ៉ែ)
———————————
is pleased to announce our 2026, which will be held according to the following schedule:

🧑‍🎓 English / Chinese Programme
🗓 26 June 2026
🕗 8:00 AM / 12:00 PM

🧑‍🎓 Khmer Programme
🗓 27 June 2026
🕖 7:00 AM / 1:00 PM

🏫 Venue: Westgate International School, Campus I (Phsar Nhae)

For more information, please contact the school:

☎️ 011 981 919 / 015 904 455

☎️ 010 354 835 / 011 354 835

☎️ 010 645 364 / 011 645 364

Thank you

17/06/2026

Primary Field Trip 2026

Photos from Westgate International School-Cambodia's post 16/06/2026

📚✨ កម្មវិធីសិក្ខាសាលាស្ដីពី “ #ការប្រឹក្សាមុខជំនាញថ្នាក់ឧត្តមសិក្សានិងតម្រូវការទីផ្សារការងារ” បានរៀបចំឡើងដោយជោគជ័យ ក្នុងគោលបំណងផ្តល់ការណែនាំ និងព័ត៌មានសំខាន់ៗដល់សិស្សានុសិស្សសម្រាប់ការជ្រើសរើសមុខជំនាញសិក្សា និងទិសដៅអាជីពនាពេលអនាគត។

🎓 សិស្សានុសិស្សរបស់យើងបានចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងកម្មវិធីនេះ ដោយទទួលបានការចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃពីវាគ្មិនជំនាញ ដែលជួយបន្ថែមការយល់ដឹងអំពីតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

🙏 សូមថ្លែងអំណរគុណដល់វាគ្មិន និងអ្នកចូលរួមទាំងអស់ ដែលបានចូលរួមចែករំលែក និងគាំទ្រកម្មវិធីនេះ។
—————————————
📚The workshop on “Higher Education Major Guidance and Labor Market Needs” was successfully conducted to provide students with essential guidance and insights for selecting appropriate fields of study and preparing for their future careers.

🧑‍🎓 participated enthusiastically and engaged actively throughout the program. They gained valuable knowledge and practical insights from expert speakers, helping them better understand current and future labor market trends.

We sincerely thank all speakers, guests, and participants for their contribution and support in making this meaningful program a great success.
————————————
Follow us!
👉 Telegram Channel: https://t.me/westgateinternationalschool
👉 YouTube Channel: https://youtube.com/?si=omFdpwyE70Sv0gOz
👉 TikTok Channel: https://www.tiktok.com/.is?_t=8nhueGlAxpg&_r=1
👉 Website: https://westgate.education/

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


#Taksen Tbong Village, Sangkat Kok Chork, Siem Reap City
Siem Reap
171203

Opening Hours

Monday 07:30 - 19:30
Tuesday 07:30 - 19:30
Wednesday 07:30 - 19:30
Thursday 07:30 - 19:30
Friday 07:30 - 19:30
Saturday 07:30 - 18:30