30/04/2026
សកម្មភាពបង្រៀន និងរៀន របស់អ្នកគ្រូ អុឹម រឹត គ្រូបង្រៀនថ្នាក់ទី១ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង បានអនុវត្តការបង្រៀន និងរៀនតាមកញ្ចប់អំណាន និងកញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូងរបស់ក្រសួងអប់រំយុវជននិងកីឡា។ 🙏
សាលាបឋមសិក្សាពាក់ស្នែង ស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប
30/04/2026
សកម្មភាពបង្រៀន និងរៀន របស់អ្នកគ្រូ អុឹម រឹត គ្រូបង្រៀនថ្នាក់ទី១ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង បានអនុវត្តការបង្រៀន និងរៀនតាមកញ្ចប់អំណាន និងកញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូងរបស់ក្រសួងអប់រំយុវជននិងកីឡា។ 🙏
27/04/2026
សកម្មភាពបង្រៀន និងរៀន របស់អ្នកគ្រូ ទិត សាវឿត គ្រូបង្រៀនថ្នាក់ទី៣ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង 🙏
02/04/2026
ការរៀបចំកម្មវិធីវិស្សមកាលតូចរបស់ សាលាបឋមសិក្សាពាក់ស្នែង នៅថ្ងៃ សុក្រ ទី ០៣ ខែ មេសា ឆ្នាំ ២០២៦
សូមគោរពអញ្ជើញ លោកគ្រូ អ្នកគ្រូ ពុកម៉ែ បងប្អូន សិស្សានុសិស្ស ចូលរួមលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរទាំងអស់គ្នា
សូមអរគុណ!
02/04/2026
ថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ មេសា ឆ្នាំ ២០២៦ សកម្មភាពលោគ្រូ អ្នកគ្រូ ដឹកនាំសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង ចូលរួមសម្អាតបរិស្ថានតាមដងផ្លូវ
សូមអរគុណ!
26/03/2026
ថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦
ការប្រជុំបច្ចេកទេសលើកទី៣ ប្រចាំខែមីនា ឆ្នាំ ២០២៦ ក្នុងកម្រង ពាក់ស្នែង
របៀបវារៈ
១.មតិស្វាគមន៍ប្រាប់ពីគោលបំណង និងបើកអង្គប្រជុំ
២.មតិចូលរួមពីអ្នកពាក់ព័ន្ធ
៣.ការផ្សព្វផ្សាយស្ដីពីថ្នាលPLP& STS
៤.របាយការណ៍អធិការកិច្ចនាយកនិងទីប្រឹក្សាប្រចាំសាលារៀន
៥.ការផ្សព្វផ្សាយស្ដីពីការរងារបណ្ណារក្ស
៦.ការបង្រៀនបង្ហាញថ្នាក់និទស្សន៍
• ថ្នាក់ទី១ ភាសាខ្មែរ (បែបDIGITAL)
• ថ្នាក់ទី២ គណិតវិទ្យា (បែបសម្ភារៈសំបូរបែប)
• ថ្នាក់ទី៣ វិទ្យាសាស្រ្ត (បែបDIGITAL
• ថ្នាក់ទី៤ដល់ទី៦ អង់គ្លេស់ (បែបDIGITAL ការស្គាល់សម្លេង)
៧.ឆ្លុះបញ្ចាំងលទ្ធផលក្រុមតូចការបង្រៀនបង្ហាញថ្នាក់និទស្សន៍
៨.ឆ្លុះបញ្ចាំងលទ្ធផលក្រុមធំការបង្រៀនបង្ហាញថ្នាក់និទស្សន៍និងរង្វាយតម្លៃអង្គប្រជុំ
៩.បូកសរុបនិងបិទកម្មវិធី
សូមអរគុណ!
17/03/2026
សកម្មភាពគណគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពាក់ស្នែង បបានរៀបចំការប្រឡងឆមាសលើកទី១ ឆ្នាំសិក្សា ២០២៥ ២០២៦ សម្រាប់ថ្នាក់ទី ៤ ថ្នាក់ទី៥ និងថ្នាក់ទី៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ ចន្ទ ទី ១៦ ខែ មីនា ឆ្នាំ ២០២៦ ដល់ ថ្ងៃ អង្គារ ទី ១៧ ខែ មីនា ឆ្នាំ ២០២៦
សូមអរគុណ!
26/02/2026
ថ្ងៃ ព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៦ កម្រងពាក់ស្នែងបានបើកិច្ចប្រជុំបច្ចេកទេសលើកទី២ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាបឋមសិក្សាលៀបចាស់
របៀបវារៈ
១.មតិស្វាគមន៍ប្រាប់ពីគោលបំណង ប្រធានអង្គប្រជុំ
២.មតិចូលរួមពីអ្នកពាក់ព័ន្ធ
៣.បទបង្ហាញពីប្រសិទ្ធភាពការបង្រៀន និងរៀន
៤.ចែករំលែកលទ្ធផលការងារអនុវត្តផ្នែកអប់រំកន្លងមក
៥.របាយការណ៍អធិការកិច្ចនាយកMM
៦.បទបង្ហាញការកសាងតេស្ត
៧.ធ្វើបច្ចប្បន្នភាពវិញ្ញាសាប្រឡងឆមាសលើកទី១
៨.រង្វាយតម្លៃ និងបញ្ហាផ្សេងៗ
៩.បូកសរុបនិងបិទកម្មវិធី
សូមអរគុណ🙏
21/02/2026
19/02/2026
ការប្រកួតកីឡាសិស្សបឋមថ្នាក់ខេត្ត ឆ្នាំ២០២៦ 💪💪🎉
សាលាបឋមសិក្សាពាក់ស្នែង-Peak Sneng Primary School ទទួលបានចំណាត់ថ្នាក់លេខ៣ (បាល់ទះកុមារី)
ដឹកនាំដោយលោកគ្រូ: ប៊ុន វាសនា
សូមអរគុណសម្រាប់ការគាំទ្រ🙏🙏
09/02/2026
ថ្ងៃចន្ទ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនៅថ្ងៃទី ៩ ខែកុម្ភ: ឆ្នាំ២០២៦ កម្រងពាក់ស្នែងបានប្រឡងអត្ថបទអំណានជម្រុះក្នុងកម្រង នៅសាលាបឋមសិក្សាពាក់ស្នែង ។
+សមាសភាពចូលរួម:
-លោកគ្រូ អ្នកគ្រូ 6/1
-សិស្ស4/3
•សរុបទាំងអស់:10/4នាក់
សូមអរគុណ!