05/09/2025
ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាអប់រំ និងបណ្តុះបណ្តាលនៃសាកលវិទ្យាល័យអង្គរ និងការខិតខំប្រឹងប្រែងចងក្រង រៀបរៀង និពន្ធ និងស្រាវជ្រាវរបស់គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងការខិតខំដោយមិនសំចៃ ពីក្រុមការងារមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីឧត្តមភាព និងនវានុវត្តន៍ក្នុងការរៀបចំរចនាសម្ព័ន្ធ ផ្ទៀងផ្ទាត់ពិនិត្យអក្ខរាវិរុទ្ធ និងកែសម្រួលរហូតឈានដល់ការបោះពុម្ពជាសៀវភៅគោលដើម្បីបម្រើដល់ការសិក្សា និងការស្រាវជ្រាវដល់គណៈសាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យអង្គរ។
ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សៀវភៅគោលចំនួនមិនតិចជាង៣០ មុខវិជ្ជាត្រូវបានបោះពុម្ព។ សៀវភៅទាំងនេះ មាននៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យអង្គរដែលមានទាំងប្រភេទសម្រាប់ចំណាយ និងសម្រាប់អាន ស្រាវជ្រាវ។ ចំណែកទស្សនាវដ្តីស្រាវជ្រាវ ត្រូវបានដាក់ផ្សព្វផ្សាយនៅលើគេហទំព័ររបស់សាកលវិទ្យាល័យ និងនៅក្នុង Research Gate ក្នុងទម្រង់ Open Access។
11/01/2025
អបអរសាទរចំពោះសមិទ្ធផលថ្មីដែល Angkor University បានផលិតសម្រាប់កម្មវិធីសិក្សាភាសាអង់គ្លេស កម្រិតឌីប្លូម៉ា (កម្រិតI)។ និស្សិតរបស់សាកលវិទ្យាល័យអង្គរអាចជាវបាននៅ ហោត្រៃអង្គរ (បណ្ណាល័យ)។
និស្សិតដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអង្គរទទួលបានសិក្សាភាសាអង់គ្លេសកម្រិតឌីប្លូម៉ា ចំនួន ២ ឆ្នាំ ដោយឥតគិតថ្លៃក្នុងកម្មវិធី Double Degree។
.............................
👉ទទួលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់រៀងរាល់ថ្ងៃ
កាលបរិច្ឆេទចូលរៀនបរិញ្ញាបត្រ និងបរិញ្ញាបត្រ៖
- វគ្គទី៣ ថ្ងៃទី២៧ មករា ២០២៥
សូមទំនាក់ទំនងសួរព័ត៌មានសិក្សា ២០២៤-២០២៥ តាមរយៈ
អ៉ីមែល÷ [email protected]
តេឡេក្រាមផ្លូវការ៖ https://t.me/angkoruniversiti
វេបសាយ៖ https://www.angkor.edu.kh
លេខទូរស័ព្ទខាងក្រោម៖ 070 853 537 / 017 671 825
#សាកលវិទ្យាល័យអង្គរ
04/01/2025
អបអរសាទរចំពោះសមិទ្ធផលថ្មីដែល Angkor University បានផលិតសម្រាប់កម្មវិធីសិក្សាភាសាអង់គ្លេស កម្រិតឌីប្លូម៉ា (កម្រិតIV)។ និស្សិតរបស់សាកលវិទ្យាល័យអង្គរអាចជាវបាននៅ ហោត្រៃអង្គរ (បណ្ណាល័យ)។
និស្សិតដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអង្គរទទួលបានសិក្សាភាសាអង់គ្លេសកម្រិតឌីប្លូម៉ា ចំនួន ២ ឆ្នាំ ដោយឥតគិតថ្លៃក្នុងកម្មវិធី Double Degree។
.............................
👉ទទួលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់រៀងរាល់ថ្ងៃ
កាលបរិច្ឆេទចូលរៀនបរិញ្ញាបត្រ និងបរិញ្ញាបត្រ៖
- វគ្គទី៣ ថ្ងៃទី២៧ មករា ២០២៥
សូមទំនាក់ទំនងសួរព័ត៌មានសិក្សា ២០២៤-២០២៥ តាមរយៈ
អ៉ីមែល÷ [email protected]
តេឡេក្រាមផ្លូវការ៖ https://t.me/angkoruniversiti
វេបសាយ៖ https://www.angkor.edu.kh
លេខទូរស័ព្ទខាងក្រោម៖ 070 853 537 / 017 671 825
#សាកលវិទ្យាល័យអង្គរ
04/01/2025
អបអរសាទរចំពោះសមិទ្ធផលថ្មីដែល Angkor University បានផលិតសម្រាប់កម្មវិធីសិក្សាភាសាអង់គ្លេស កម្រិតឌីប្លូម៉ា (កម្រិតIII)។ និស្សិតរបស់សាកលវិទ្យាល័យអង្គរអាចជាវបាននៅ ហោត្រៃអង្គរ (បណ្ណាល័យ)។
និស្សិតដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យអង្គរទទួលបានសិក្សាភាសាអង់គ្លេសកម្រិតឌីប្លូម៉ា ចំនួន ២ ឆ្នាំ ដោយឥតគិតថ្លៃក្នុងកម្មវិធី Double Degree។
.............................
👉ទទួលចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់រៀងរាល់ថ្ងៃ
កាលបរិច្ឆេទចូលរៀនបរិញ្ញាបត្រ និងបរិញ្ញាបត្ររង៖
- វគ្គទី៣ ថ្ងៃទី២៧ មករា ២០២៥
សូមទំនាក់ទំនងសួរព័ត៌មានសិក្សា ២០២៤-២០២៥ តាមរយៈ
អ៉ីមែល÷ [email protected]
តេឡេក្រាមផ្លូវការ៖ https://t.me/angkoruniversiti
វេបសាយ៖ https://www.angkor.edu.kh
លេខទូរស័ព្ទខាងក្រោម៖ 070 853 537 / 017 671 825
#សាកលវិទ្យាល័យអង្គរ
28/12/2024
ក្រោមការខិតខំប្រឹងប្រែងពីគណ:គ្រប់គ្រង និងសាស្ត្រាចារ្យនៃ Angkor University ទីបំផុតយើងបានផលិតសៀវភៅគោល សម្រាប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ យើងនឹងបន្តប្រឹងសិក្សា ស្រាវជ្រាវ រៀបរៀង និពន្ធ ចងក្រង និងផលិតជាសៀវភៅដើម្បីបណ្តុះធនធានមនុស្សរបស់យើង។
30/10/2024
សមិទ្ធផលថ្មីរបស់ Angkor University " កម្មវិធីបណ្តុះបណ្តាលជាស៊េរីស្តីពីបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI)" សម្រាប់ប្អូននិស្សិត និងសិស្សានុសិស្សសិក្សាក្នុងរយ:ពេល៩០ម៉ោងដោយឥតគិតថ្លៃ។
សូមចុះឈ្លោះឥឡូវនេះ។
11/10/2024
ក្នុងនាមជាតំណាងនៃមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីឧត្តមភាព និងនវានុវត្តន៍ Angkor University សូមគោរពអរគុណចំពោះលោកសាស្ត្រាចារ្យបម្រុងបណ្ឌិត ហេង ប៊ុនសុង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ដែលបានប្រគល់ជូននូវសៀវភៅដ៏មានតម្លៃសម្រាប់ជាប្រយោជន៍ដល់ការរៀន ការបង្រៀន និងការស្រាវជ្រាវ។
លោកបានចំណាយពេលដ៏មានតម្លៃដើម្បីស្រាវជ្រាវ សរសេរ និងចងក្រងជាសៀវភៅទាំងនេះឡើង ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការសិក្សា ការស្រាវជ្រាវ និងបោះពុម្ពផ្សព្វផ្សាយ។ យើងខ្ញុំសូមគោរពនូវឆន្ទៈដ៏ផូរផង់នេះ និងសូមគោរពជូនពរលោកចម្រើនលូតលាស់គ្រប់ភារកិច្ចការងារ សុខភាពល្អ និងអាយុយឺនយូរ។
02/09/2024
ការបង្កើតទំនាក់ទំនង និងពង្រឹងគុណភាពទស្សនាវដ្តី
នាយករងនៃមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីឧត្តមភាព និងនវានុវត្តន៍ (ម.ស.ឧ.ន)នៃសាកលវិទ្យាល័យអង្គរ (ស.អ)បានជួបពិភាក្សាជាមួយអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកវប្បធម៌អាស៊ី និងកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត John Marston ។ លោកសាស្ត្រាចារ្យបានធ្វើដំណើរមកកាន់កម្ពុជាក្រោយរបបខ្មែរក្រហមត្រូវបានផ្តួលរំលំ ហើយបន្តធ្វើការសិក្សាស្រាវជ្រាវអំពីកម្ពុជាចាប់ពីពេលនោះ រហូតមកដល់បច្ចុប្បន្ន ជួនកាលលោកក៏ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា ផងដែរ។ លោកសាស្ត្រាចារ្យមានបំណងចង់ឱ្យវិស័យស្រាវជ្រាវជ្រាបចូលទៅក្នុងវិស័យអប់រំឱ្យបានច្រើនហើយស៊ីជម្រៅ ជាពិសេសគឺកម្រិតឧត្តមសិក្សា។ លោកសាស្ត្រាចារ្យមានប្រសាសន៍ថា ការស្រាវជ្រាវ ការបោះពុម្ពផ្សាយ និង គុណភាពនៅមានកម្រិត ដូច្នេះកម្ពុជាត្រូវបន្តសេចក្តីព្យាយាមបន្ថែមទៀត ដើម្បីពង្រីកនិងពង្រឹងពុទ្ធិឱ្យបានទូលំទូលាយ។
លោកសាស្ត្រាចារ្យបានអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់វិស័យអប់រំកន្លងមកជាពិសេសគឺការធ្វើកំណែទម្រង់ ទទឹមនឹងនោះ លោកក៏បានអបអរសាទរចំពោះសាកលវិទ្យាល័យអង្គរដែលបានផលិតទស្សនាវដ្តីស្រាវជ្រាវលើកដំបូងបានយ៉ាងជោគជ័យ ហើយសង្ឃឹមថានឹងមានជាបន្តបន្ទាប់។ លោកសាស្ត្រាចារ្យបានណែនាំបណ្តាញអ្នកស្រាវជ្រាវបរទេស ដែលធ្វើដំណើរមកខេត្តសៀមរាបដល់នាយករង ម.ស.ឧ.ន ដើម្បីផលប្រយោជន៍ផ្សេងៗ នាអនាគត។
13/08/2024
ក្រុមការងារនៃ Research Center For Excellence and Innovation,A.U. របស់ Angkor University ធ្វើការពិនិត្យឡើងវិញនូវការដាក់លេខកូដមុខវិជ្ជា ការធ្វើបច្ចុប្បន្នភាពនៃ CLOs , PLOs និង LLO តាមមហាវិទ្យាល័យនីមួយៗ។
12/08/2024
ក្រុមការងារនៃ Research Center For Excellence and Innovation,A.U. របស់ Angkor University ធ្វើការបណ្តុះបណ្តាលដល់បុគ្គលិក និងនិស្សិតអំពីវិធីសាស្ត្របញ្ចូលទិន្នន័យ វិភាគទិន្នន័យ និងការបង្កើតកម្រងសំណួរតាមរយ:Google Form។
07/08/2024
សូមអបអរសាទរ "ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រ ស.អ នៃសហគ្រិនភាព និងនវានុវត្តន៍បៃតង" នៃសាកលវិទ្យាល័យអង្គរ ទទួលបានលេខ ISSN ជាផ្លូវការ និងជាអចិន្ត្រៃយ៍។