LDP សង្កាត់ស្វាយដង្គំ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
16/06/2021
លក្ខណៈរបស់វិញ្ញាណ ត។
ដើម្បីអោយវិញ្ញាណក្មួយៗឆាប់គិតដឹងអំពីការបំភាន់ដែលវិញ្ញាណប្រើទ្វារទាំងប្រាំក្រៅពីទ្វារមនោសម្គាល់ដឹងច្រលំអំពីកម្លាំង តែទៅជាដឹងថាជាធាតុទៅវិញ ពូសូមនិយាយពីលក្ខណៈរបស់កម្លាំងសុទ្ធ និងលក្ខណៈរបស់កម្លាំងធាតុដែលបំភាន់វិញ្ញាណដឹងតាមទ្វារទាំងប្រាំទៅជាធាតុទៅវិញអោយវិញ្ញាណក្មួយៗសម្គាល់ដឹងពីការបំភាន់នេះ។ កលាបៈមួយវិល គឺវិលណាក្មួយ ចេញជាកម្លាំង ដែលកម្លាំងនោះវាមានសភាពជាកម្លាំងវិលដូច្នោះដែរ ប៉ុន្តែដោយកលាបៈដែលនៅឯស្នូលផែនដីវិលខ្លាំងពេកបង្កើតបានជាកម្លាំងដល់ទៅត្រៃភពឯនោះ ទើបខ្សែកម្លាំងដែលសត្វសម្គាល់ដឹងវាមិនមែនមានរាងកោងដូចសភាពពិតរបស់វាទេ វាសម្គាល់ដឹងថាជាខ្សែត្រង់ដូចជាភពទាំងអស់វាមានរាងមូល ប៉ុន្តែមនុស្សយើងដើរជាន់លើភពទាំងអស់នោះដឹងថាផ្ទៃរាប អញ្ចឹងពូសុំហៅខ្សែកម្លាំងដែលមានលក្ខណៈកោងថាជាខ្សែត្រង់ ដែលខ្សែត្រង់ទាំងអស់នោះ មិនមែនតែមួយខ្សែទេណាក្មួយ គឺរាប់លានកោដិៗៗៗៗខ្សែដល់រាប់មិនអស់ឯនោះណាក្មួយ។ សូមក្មួយមើលកាំរស្មីចេញពីអំពូលភ្លើងមួយ តើពន្លឺកាំរស្មីភ្លើងដែលចេញពីអំពូលនោះវាមានលក្ខណៈយ៉ាងម៉េច? គឺមានចំនួនច្រើនរាប់មិនអស់ ហើយមានលក្ខណៈធំនៅគល់ ស្ដួចរាវនៅខាងចុង។ ក្មួយស្រមៃគិតដល់សភាពអំពូលភ្លើងនោះវិល តើកាំរស្មីវាអាចនៅស្ងៀមបានទេ? ទេ កាំរស្មីវាត្រូវតែវិល តាមលក្ខណៈវិលរបស់អំពូលនោះដែរ។ នេះជាសភាពនៃកម្លាំងសុទ្ធដែលចេញពីកលាបៈវិល។ ឥលូវនិយាយពីកម្លាំងធាតុដីទឹកភ្លើងខ្យល់ដែលជះចេញតាមកម្លាំងសុទ្ធនោះដែរ តើវាមានសភាពបែបម៉េចទៅវិញ? ត្រូវចាំថាកម្លាំងសុទ្ធជូនកម្លាំងធាតុចេញពីកលាបៈវិល ធាតុដីទឹកភ្លើងខ្យល់មានតែនៅកលាបៈនោះឯង លុះកលាបៈវិលចេញជាកម្លាំងសុទ្ធ កម្លាំងធាតុបានចេញពីលើសភាពកម្លាំង។ ក្មួយគិតដល់សភាពធាតុនីមួយៗ វាមិនមានលក្ខណៈដូចគ្នាទេ? ធាតុដីវាធ្ងន់ខុសពីធាតុខ្យល់ ដូច្នេះកម្លាំងធាតុដីក៏មានលក្ខណៈធ្ងន់ខុសពីកម្លាំងធាតុខ្យល់ ដូចគ្នានឹងកម្លាំងធាតុទឹក និងកម្លាំងធាតុភ្លើង វាមានលក្ខណៈខុសៗគ្នាតាមសណ្ឋានធាតុនីមួយៗនោះដែរ ប៉ុន្តែត្រូវគិតអោយយល់ថា កម្លាំងសុទ្ធវាជូនកម្លាំងធាតុចេញមក ដូច្នេះបើកម្លាំងសុទ្ធវាមានលក្ខណៈធំនៅគល់កលាបៈ ហើយស្ដួចរាវចុងនៅខាងចុងកម្លាំង នោះកម្លាំងធាតុដែលនៅគ្របពីលើកម្លាំងសុទ្ធក៏មានលក្ខណៈធំនៅឯគល់ និងស្ដួចរាវទៅនៅខាងចុងដូចតែកម្លាំងសុទ្ធដែរ ហើយកម្លាំងធាតុណាដែលសភាពលក្ខណៈរបស់វាអាចចល័តផ្លាស់ទីពីខ្សែកម្លាំងមួយ ទៅខ្សែកម្លាំងមួយដោយខ្លួនវាបានដូចជាកម្លាំងធាតុខ្យល់ នោះវាផ្លាស់ទីពីខ្សែកម្លាំងមួយទៅខ្សែកម្លាំងមួយដោយខ្លួនវាទៅ ប៉ុន្តែសភាពលក្ខណៈនៃកម្លាំងធាតុដីវាពិបាកធ្វើបំលាស់ទីពីខ្សែកម្លាំងមួយទៅខ្សែកម្លាំងមួយទៀត នោះភាពបំលាស់ទីរបស់វាពឹងផ្អែកទៅលើបំលាស់ទីរបស់កម្លាំងធាតុខ្យល់ ជួយរុញអោយវាមានបំលាស់ទី ឬដោយសារសត្វអវិជ្ជាធ្វើបំលាស់ទីវា ប៉ុន្តែត្រូវគិតអោយឃើញថាកម្លាំងធាតុទាំងអស់វាអាចបំលាស់ទីបានតែនៅក្នុងដែនកម្លាំងសុទ្ធដែលជាទម្រប៉ុនៗគ្នាទេ ឧទាហរណ៍ដូចជាកម្លាំងធាតុដី ឬកម្លាំងធាតុទឹកនៅក្នុងដែន ឬហៅថាឋានមនុស្សលោកមិនអាចផ្លាស់ទីទៅដែនទេវតា ឬព្រហ្មទេ ព្រោះវាពុំមានកម្លាំងសុទ្ធដែលជាទម្រសមល្មមត្រូវនឹងកម្លាំងធាតុនាឋានមនុស្សលោកសូម្បីតែកម្លាំងធាតុនៅក្នុងឋានុមនុស្សលោកដូចគ្នា កម្លាំងធាតុដីទឹកនៅប្រទេសកម្ពុជា ខុសពីទំហំកម្លាំងធាតុដីទឹកនៃប្រទេសអាមេរិក។ នេះពូនិយាយសង្ខេបៗត្រួសៗអំពីសភាពលក្ខណៈនៃកម្លាំងសុទ្ធ និងកម្លាំងធាតុ។ ការពិតកម្លាំងធាតុ និងកម្លាំងសុទ្ធវាមានលក្ខណៈល្អិតល្អន់ជាងពូរៀបរាប់នេះរាប់លានដងឯនោះក្មួយ។ វានៅមានកម្លាំងធាតុភ្លើងចូលរួមដុត ហើយនិងកម្លាំងធាតុទឹកចូលរួមជ្រលក់អោយកើតជាសមាសកម្លាំងធាតុទៀតណាក្មួយ។ ក្មួយៗរៀនគិតតាមតម្រុយដែលពូអោយជាឧទាហរណ៍នេះទៅមើល ពេលនោះក្មួយនឹងគិតឃើញរាប់លានកោដិករណីនៃកម្លាំងធាតុទាំងបួននេះចូលរួមគ្នាបង្កើតអោយបានជាសមាសកម្លាំងធាតុផ្សេងៗដូចជាមាសពេជ្រ ស្ពាន់ សំណ ហើយនិងកម្លាំងធាតុដែលរុក្ខជាតិបឺតបានផ្សេងៗគ្នា ហើយផលិតចេញជាផ្លែឈើរាប់លានមុខ។ ពោះវៀនយើងស្រូបកម្លាំងធាតុដែលជាចំណីអាហារបំលាស់ទីពីខ្សែកម្លាំងមួយទៅខ្សែកម្លាំងមួយទៀតក្នុងរាងកាយរបស់យើងក៏ស្ថិតនៅក្នុងទម្រង់សណ្ឋាននេះដែរណាក្មួយ។ តាមពិតសភាពកម្លាំង និងកម្លាំងធាតុមិនបានប្រែប្រួលមកជាធាតុដូចវិញ្ញាណប្រើទ្វារភ្នែកដើម្បីដឹងនោះទេ គឺគ្រាន់តែសភាពលក្ខណៈរបស់កម្លាំងធាតុវាបន្លំវិញ្ញាណដឹងរបស់វិញ្ញាណដឹងតាមទ្វារភ្នែករបស់សត្វតែប៉ុណ្ណោះ។ ពូសូមរំលឹកក្មួយម្ដងទៀតណា កម្លាំងសុទ្ធ និងកម្លាំងធាតុគ្មានបានប្រែប្រួលមកជាធាតុ មកជាខោអាវ មកជាផ្ទះសម្បែង ឡានម៉ូតូរបស់របរប្រើប្រាស់សព្វសារពើដែលជាធាតុនោះទេ គឺសភាពកម្លាំងនៅតែជាសភាពកម្លាំង ឥតប្រែប្រួលមកជាធាតុស្អីទេ តែវិញ្ញាណដឹងតាមទ្វារភ្នែករបស់សត្វទេដែលច្រលំដឹងថាជាធាតុនោះ តាមពិតកម្លាំងធាតុនៅតែជាកម្លាំងធាតុជាដរាប ធាតុ និងកម្លាំងធាតុនៅក្នុងប្រភេទផ្សេងគ្នា មួយជាកម្លាំងធាតុ និងមួយទៀតជាធាតុគឺមិនអាចប្រែពីធាតុមកជាកម្លាំងធាតុ ឬពីកម្លាំងធាតុទៅជាធាតុបានទេ។ សូម្បីតែអ្នកវិទ្យាសាស្ត្រក៏វាឡប់ដែរ វានិយាយថានៅលើលោកនេះ គ្មានរបស់រឹងទេ គឺរបស់ទាំងអស់សុទ្ធតែញ័រៗ គួរអោយអស់សំណើចទេ តើញ័រៗជាអ្វី? កម្លាំងក៏មិនមែន ធាតុក៏មិនមែន តើវាជាចរន្តឬ? ស្អីគេញ័រៗ រកយល់មិនឃើញទេ។ បើថាកម្លាំង អោយច្បាស់ជាកម្លាំង យើងនឹងសួរថា តើកម្លាំងនោះចេញមកពីណា? តែគេអត់ថាកម្លាំងទេ គ្រាន់តែថា វាអត់មានរបស់រឹងទេ មានតែភាពញ័រៗ តើភាពញ័រៗហ្នុងជាស្អីគេ? មើលអ្នកផ្អែកទៅលើវិទ្យាសាស្រ្ត ស្អីគេភាពញ័រៗហ្នឹង? អ្នកវិទ្យាសាស្ត្រថានៅលើលោកនេះគ្មានរបស់រឹងទេ មានតែភាពញ័រៗ តើស្អីគេញ័រៗហ្នឹង? ចរន្ត ឬក៏ស្អីគេ? គួរអោយអស់សំណើចណាស់ គេគ្រាន់តែចំណាំថាញ័រៗបែបនេះបង្កើតបានជាយ៉ាងនោះ ហើយបង្កើតជារូបមន្តអោយយើងរៀនទៅ។ ពូឧទាហរណ៍ដូចជា គេឃើញមនុស្សស្រី និងមនុស្សប្រុសចូលបន្ទប់ជាមួយគ្នា ប្រាំបួនខែដប់ថ្ងៃ រូបមន្តគឺចេញកូន។ គេមិនដឹងថាប្រុស និងស្រីធ្វើស្អីគ្នានៅក្នុងបន្ទប់នោះទេ ប៉ុន្តែចំណាំ តែមនុស្សស្រីចូលបន្ទប់ជាមួយមនុស្សប្រុស គេសរសេររូបមន្តថាប្រាំបួនខែដប់ថ្ងៃគឺកើតកូន បានរូបមន្តមក ឯងឯនេះខំប្រឹងរៀនតាមបួនដប់ម្ភៃឆ្នាំទៅ។ តាមពិតយល់តែធម៌ ឬដំណើរធម្មជាតិ ដាំដំណាំ ចិញ្ចឹមសត្វ កាប់ឈើធ្វើផ្ទះពេលឈឺ ផឹកឫសឈើ សំបកឈើច្រើនមុខទៅ គឺវារស់ហើយ។ ដល់ឈឺ មើលលែងជាក៏បែកសំបកហ្នឹង ហើយងាប់ទៅ វិញ្ញាណទៅរកសំបកថ្មីទៅ ជីវិតតែប៉ុណ្ណឹង ចាំបាច់អីត្រូវវេទនារៀនដប់ម្ភៃឆ្នាំ លំបាកណាស់។ បើនិយាយអំពីដំណើរធម្មជាតិ យាយតាខ្លះ អ្នកស្រុកស្រែចម្ការខ្លះ រៀនបានតិចតួចក៏អាចយល់បានដែរ ប៉ុន្តែបើរៀនតាមអ្នកវិទ្យាសាស្ត្រ អោយយាយតា និងអ្នកស្រុករៀនសូត្របានតិចហ្នុងមកអង្គុយស្ដាប់អ្នកវិទ្យាសាស្ត្រនិយាយពន្យល់មើល តើពួកគាត់អាចយល់បានទេ? គឺមិនអាចទេ។ ពូពន្យល់ត្រួសៗអំពីកម្លាំង និងកម្លាំងធាតុបន្លំ បំភាន់វិញ្ញាណដឹងតាមទ្វារភ្នែករបស់មនុស្សយើងអោយមើលឃើញថាជាធាតុទៅវិញត្រឹមប៉ុណ្ណឹងចុះ ឥលូវពូពន្យល់អំពីលក្ខណៈរបស់វិញ្ញាណបន្តទៅទៀត។ អ្វីដែលពូពន្យល់ខាងក្រោមនេះ បើលោកយាយ លោកតាទៅសុំសីលតាមវត្តសព្វថ្ងៃនេះ គាត់ប្រឹងគិតអោយយល់តែចំណុចនេះ មិនដឹងថាគាត់ភ្ញាក់យ៉ាងណានោះទេ ហើយក្បាលគាត់ចាប់ផ្ដើមរវៃដំណើរចេះគិតហើយ។ ស្ដាប់ណាក្មួយ ពូនិយាយហើយ។
កលាបៈវិលវូ ចេញជាកម្លាំងសុទ្ធ និងកម្លាំងធាតុ។
ខ្សែកម្លាំងសុទ្ធនោះប្រែខុសទំនង តើវិញ្ញាណក្មួយចាប់អារម្មណ៍នឹងពាក្យថាប្រែខុសទំនងទេ គឺប្រែខុសដំណើរដើមទង គឺប្រែខុសដំណើរត្រូវ នេះគឺប្រែខុសទំនង។ ពូឧទាហរណ៍ថាខ្យល់យ៉ាងខ្លាំងបក់មកពីទិសខាងកើត ដែលត្រូវដំណើរដើមទង គឺដើមឈើ ដើមចេក ដើមខ្នុរត្រូវដួលរេលទៅទិសខាងលិច ខ្យល់បក់មកពីកើត ដើមឈើដួលទៅទិសខាងលិច ត្រូវដំណើរដើមទងទេក្មួយ? គឺត្រូវ តែបើខ្យល់បក់មកពីទិសខាងកើត ស្រាប់តែដើំមឈើទាំងអស់ដួលទៅទិសខាងកើត គឺដួលបញ្ច្រាសនឹងខ្យល់ តើវាត្រូវដំណើរទំនងរបស់វាទេ? គឺខុស។ នេះគឺដំណើរដើមឈើដួលខុសទំនង។ កលាបៈវិលចេញជាកម្លាំង និងកម្លាំងធាតុ នេះគឺត្រូវ។ ស្រាប់តែ ខ្សែកម្លាំងនោះប្រែទៅជាវិញ្ញាណ កម្លាំងដែលអត់វិញ្ញាណស្រាប់តែប្រែទៅជាមានវិញ្ញាណគឺប្រែខុសទំនងហើយ។ ព្រះពុទ្ធពិចារណាអំពីដំណើរប្រែប្រួលខុសទំនងនេះ កម្លាំងសុទ្ធចេញមកពីការវិលនៃកលាបៈ វាត្រូវតែជាកម្លាំង មិនត្រូវប្រែទៅជាវិញ្ញាណកើតទេ ប៉ុន្តែឥលូវសភាពពិតវាបានប្រែកើតទៅហើយ។ ក្មួយគិតទៅមើល ពាក្យអវិជ្ជាដែលព្រះពុទ្ធប្រើក្នុងការពន្យល់ដំណើរធម្មជាតិរបស់ព្រះអង្គ តើមានន័យថាម៉េចទៅវិញក្មួយ? ខ្សែកម្លាំងត្រូវនៅជាខ្សែកម្លាំង ប៉ុន្តែខ្សែកម្លាំងបានប្រែខុសទំនងទៅជាខ្សែដឹងហៅថាខ្សែវិញ្ញាណ។ ការពិតគឺខ្សែកម្លាំងច្រលំដឹងទៅជាខ្សែវិញ្ញាណ ហើយខ្សែវិញ្ញាណនេះដឹងច្រលំថាខ្លួនវាជាសត្វ។ សត្វប្រភេទនេះពូហៅថាសត្វអវិជ្ជា។ សត្វអវិជ្ជា គឺសត្វបែបហ្នុងណាក្មួយ។ ពូមិនថារបស់ដែលមិនដឹងប្រែទៅជាច្រលំដឹងទេ គឺពូថាខ្សែកម្លាំង មិនមែនរបស់ទេណា គឺខ្សែកម្លាំងច្រលំទៅជាដឹង នេះគឺអវិជ្ជា។ ដូចយើងកាន់កែវជារបស់មិនដឹង ហើយវារបូតពីដៃយើងធ្លាក់ទៅដី មិនបែកទេ វារមៀលហើយច្រលំដឹងទៅជាសត្វកែវ សត្វកែវវាស្រែកឡើងថា អូយ!ខ្ញុំច្រលំដឹងបាត់ទៅហើយ។ ខ្សែកម្លាំងដែលមិនត្រូវដឹង ច្រលំដឹងហើយរុំដោយកម្លាំងធាតុដែលមានទ្វារវិញ្ញាណប្រាំមួយដឹងទៅជាសត្វបាត់។ ខ្សែកម្លាំងរុំកម្លាំងធាតុដែលកម្លាំងធាតុនោះមានទ្វារវិញ្ញាណប្រាំមួយវាមិនត្រូវដឹងទេ ប៉ុន្តែ អូ! វាច្រលំដឹងទៅហើយ នេះគឺអវិជ្ជាដែលព្រះពុទ្ធប្រើពាក្យអវិជ្ជាក្នុងការពន្យល់អំពីដំណើរធម្មជាតិរបស់ព្រះអង្គនោះ។ វិញ្ញាណតាមទ្វារមនោរបស់ក្មួយតាមទាន់អ្វីដែលពូពន្យល់ក្មួយទេ? ខ្សែកម្លាំងរុំកម្លាំងធាតុ វាមិនត្រូវដឹងទេ ប៉ុន្តែវាប្រែខុសទំនងទៅជាខ្សែដឹងបាត់ទៅហើយ នេះគឺអវិជ្ជា អវិជ្ជាគឺច្រលំដឹង មិនមែនដឹងច្រលំទេ គឺច្រលំដឹងណាក្មួយ។ ខ្សែកម្លាំងដឹងនៅពីក្នុងរុំកម្លាំងធាតុច្រលំដឹងថាខ្លួនវាជាសត្វទៅហើយ។ ចេញពីច្រលំដឹងនេះ ចូលមកក្នុងលោករបស់វាដោយដឹងច្រលំទៅទៀត។ ដឹងច្រលំថាលោករបស់វាជាធាតុ ជាដើមឈើ ជារបស់របរ ជាភ្នំ ជាទឹក មិនមែនកម្លាំងធាតុទឹកទេ គឺធាតុទឹក ឃើញវាដឹងច្រលំទេក្មួយ? កម្លាំងធាតុទឹក ដឹងច្រលំទៅជាធាតុទឹក នេះគឺដឹងច្រលំ មិនមែនច្រលំដឹងទេ។ មុនដំបូងខ្សែកម្លាំងច្រលំដឹង អវិជ្ជា គឺច្រលំដឹងទៅជាសត្វ បន្ទាប់មកអាសត្វច្រលំដឹង ដឹងច្រលំថាពិភពលោករបស់វាជាធាតុ។ ព្រះពុទ្ធបង្រៀនអោយអាសត្វច្រលំដឹងអោយដឹងដំណើរដើមទងត្រឹមត្រូវ ហើយនិងរស់នៅតាមគន្លងធម៌ត្រឹមត្រូវ លែងអោយអាសត្វច្រលំដឹងដឹងខុស ឬដឹងច្រលំអោយវាដឹងត្រូវ ដឹងថាខ្លួនវាមិនមែនជាអត្តាទេ គឺអនត្តា គឺខ្សែកម្លាំងច្រលំដឹងទៅជាសត្វទេ ហើយអោយដឹងថាពិភពលោកនេះមិនមែនកើតអំពីធាតុទេ គឺកើតមកអំពីកម្លាំងទេ ជាកម្លាំងទេ។ សូមក្មួយៗសញ្ជឹងគិតដំណើរពូពន្យល់នេះអោយបានត្រឹមត្រូវ។ មុនដំបូងកម្លាំងច្រលំដឹងទៅជាសត្វ ហើយសត្វក៏ដឹងច្រលំថាខ្លួនវាជាសត្វ ហើយបន្ទាប់មកក៏ដឹងថាពិភពលោករបស់វាជាធាតុ។ ព្រះពុទ្ធចេញមកភ្លែត ប្រាប់ថានែសត្វ! សត្វឯងគឺជាកម្លាំងច្រលំដឹង ហើយពិភពលោកដែលសត្វឯងមើលឃើញថាជាធាតុនេះ គឺជាកម្លាំងទេ។ នេះគឺជាការបង្រៀនបរិយត្តិ គឺអោយវិញ្ញាណរបស់សត្វគិតដឹងដំណើរដើមទងត្រូវ បន្ទាប់មកវិបស្សនាហៅថាបដិបត្តិដើម្បីអោយពាល់ត្រូវសភាពកម្លាំងអស់ច្រលំថាខ្លួនឯងជាសត្វ គឺអស់ទាំងខ្លួនឯងហ្នុងទៀតផង។ ក្មួយគិតទៅមើល បើសត្វគឺជាខ្សែកម្លាំងច្រលំដឹងទេ អញ្ចឹងដំណោះស្រាយគឺធ្វើវាលែងអោយច្រលំដឹងហ្នឹងទៅ គឺវាចប់ហើយ អញ្ចឹង ឬមិនអញ្ចឹង? ដូច្នេះនិព្វានមិនមែនជាឋានដែលមានសត្វប្រជុំក្បាលគ្នារស់នៅនោះទេ គឺខ្សែកម្លាំងដែលច្រលំដឹងថាជាសត្វប្រែទៅជាខ្សែកម្លាំងវិញទៅ គឺវាជាដំណោះស្រាយបញ្ចប់រឿងអវិជ្ជា ឬច្រលំដឹងនោះហើយ។ ក្មួយៗគិតទៅមើលអញ្ចឹង ឬមិនអញ្ចឹង? ក្មួយគិតទៅដល់ការពន្យល់របស់ពូនៅក្នុងសំនេរកាលពីដើមអត្ថបទមកមើល ក្មួយនឹងដឹងថាកម្លាំងមិនបានបង្កើតពិភពលោករបស់សត្វ ដែលសត្វដឹងអ្វីៗទាំងអស់ជាធាតុនោះទេ គឺសត្វខ្លួនវាទេតើដែលដឹងច្រលំសេចក្ដីពិតជាកម្លាំង ហើយច្រលំដឹងជាធាតុគឺដោយខ្លួនវាទេ មិនមែនកលាបៈវិលមកបង្កើតជាធាតុអោយវានោះទេ គឺកម្លាំង និងកម្លាំងធាតុនៅតែជាកម្លាំង និងកម្លាំងធាតុតែដដែល ប៉ុន្តែមុនដំបូងសត្វច្រលំដឹង បន្ទាប់វាដឹងច្រលំដោយខ្លួនវាទេ មិនមែនកលាបៈវិលចេញជាកម្លាំងរួចកម្លាំងបង្កើតធាតុអោយវាទេ។ គិតយល់ទេក្មួយ? ពូពន្យល់ដោយសង្ខេបពីដំណើរប្រែប្រួល ត្រង់ណាខុស ត្រង់ណាត្រូវ ត្រង់ណាឆ្គង។ ព្រះពុទ្ធព្រះអង្គដឹងទាំងអស់ ក្មួយឃើញថាព្រះអង្គលើសអ្នកវិទ្យាសាស្រ្តដែរ ឬទេ? ហើយដំណើរធម្មជាតិនេះ បើមិនមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងទេ តើមានអ្នកណាអាចដឹងដំណើរដើមទង ឬដំណើរធម៌បែបនេះបានទេ? បើព្រះអង្គយល់ដំណើរហេតុផលល្អិតល្អន់យ៉ាងហ្នឹង តើព្រះអង្គទៅបង្រៀនអោយហែកឋិន អោយសង់ចេតិយ អោយសង់ព្រះវិហារ អោយធ្វើពិធីផ្សេងៗ ហើយបានឡើងឋានសួគ៌កើតដែរទេក្មួយ? ក្មួយគិតដល់ត្រង់នេះ ក្មួយឃើញមនុស្សហែកឋិន ធ្វើពិធីបុណ្យនេះ នោះដូចសភាពមនុស្សឆ្កួតដែរទេក្មួយ? នេះហើយសីលពត្តបរាមាសៈដែលព្រះពុទ្ធសម្ដែងនោះ។ ចិត្តយល់ធម៌អស់សីលពត្តបរាមាសៈ។ ឥលូវពូពន្យល់អំពីលក្ខណៈរបស់វិញ្ញាណបន្តទៅទៀត។ ដែលត្រឹមត្រូវ វិញ្ញាណប្រើទ្វារវិញ្ញាណទាំងប្រាំគឺភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយដើម្បីដឹងពិភពលោកធាតុរបស់វាចុះ ដើម្បីរស់នៅជាសត្វ គឺវិញ្ញាណរបស់សត្វត្រូវតែប្រើទ្វារវិញ្ញាណទាំងប្រាំរបស់វាដើម្បីដឹងពិភពលោកមិនពិត ហៅថាលោកិយរបស់វាអញ្ចឹងហើយ ប៉ុន្តែត្រូវតែទុកទ្វារមនោមួយអោយវិញ្ញាណបានគិតយល់ដំណើរធម្មជាតិក្នុងសភាពកម្លាំងដែលជាសភាពពិតរបស់ធម្មជាតិ។ វិញ្ញាណគឺយើង វិញ្ញាណត្រូវតែប្រើទ្វារទាំងប្រាំដើម្បីដឹង និងប្រាស្រ័យទាក់ទងនឹងសត្វដទៃក្នុងពិភពលោកច្រលំ ឬលោកិយរបស់វា ប៉ុន្តែ វិញ្ញាណគឺត្រូវតែប្រើទ្វារមនោដើម្បគិតយល់ការពិតនៃដំណើរធម្មជាតិថាវាមានដំណើរយ៉ាងណា ប៉ុន្តែសត្វច្រើនណាស់ដែលវិញ្ញាណរបស់វាប្រើទ្វារវិញ្ញាណទាំងប្រាំមួយក្នុងសភាពច្រលំរបស់វិញ្ញាណទាំងអស់ មិនដឹងជាអាណា ពន្យល់អាណា បើភ្លើ វាច្រលំស្រុះដៃគ្នាទាំងទ្វារប្រាំមួយទាំងអស់បែបនេះ។ ដែលត្រឹមត្រូវគឺទុកអោយទ្វារវិញ្ញាណទាំងប្រាំដឹងពិភពលោកច្រលំរបស់វាទៅ ប៉ុន្តែត្រូវទុកទ្វារមនោមួយដើម្បីអោយវិញ្ញាណវាដឹងដំណើរពិត។ នេះបានជាដំណើររស់នៅត្រូវ។ ប៉ុន្តែសត្វសព្វថ្ងៃ ទ្វារវិញ្ញាណរបស់វាទាំងប្រាំមួយស្រុះដៃគ្នាល្អណាស់ក្នុងរឿងវង្វេង នេះហើយសត្វ។ ទោះបីជាសត្វបានដឹងថាពិភពលោករបស់វាជាធាតុ ប៉ុន្តែសភាពពិតអ្វីៗទាំងអស់គឺជាកម្លាំង ឬហៅថាកម្មតែប៉ុណ្ណឹងគត់ ឥតមានប្រែប្រួលមកជាធាតុទេ ទោះបីក្នុងខណៈដែលសត្វដឹងពិភពលោករបស់វាជាធាតុ ប៉ុន្តែសភាពពិត កម្លាំងនៅតែជាកម្លាំងដដែលឥតប្រែប្រួលមកជាធាតុទេ។ បើវិញ្ញាណជាកម្លាំង ដូច្នេះវិញ្ញាណនៅតែវិលក្នុងសភាពកម្លាំងនៅឡើយទេ ទោះវាបានកើតចេញជាវិញ្ញាណមកមានទីតាំងនៅក្នុងបេះដូង យើងអាចដើរ ជិះឡាន ជិះម៉ូតូយួរបេះដូងយើងទៅនេះ ទៅនោះ ប៉ុន្តែខ្សែវិញ្ញាណនោះនៅតែវិលពីបេះដូងមកក្បាល ពីក្បាលទៅបេះដូងជាលក្ខណៈខ្សែកម្លាំងចេញពីពីកលាបៈវិល។ ពូរំលឹកក្មួយថា កលាបៈវិលលឿនណាស់ណា គ្មានកម្លាំងណានៅលើលោកនេះវិលលឿនជាងខ្សែកម្លាំងចេញពីកលាបៈនោះទេណាក្មួយ។ ដូច្នេះនៅពេលដែលសត្វមានអារម្មណ៍អញ ខ្សែកម្លាំងត្រូវជាប់គាំងនៅក្នុងបេះដូង ហើយខ្សែកម្លាំងដែលនៅក្នុងខួរក្បាលក៏ចេះតែគិតទៅ ប៉ុន្តែគិតឃើញតែនៅក្នុងខួរក្បាលទេ ប៉ុន្តេមិនហូរមកជាលំហូរអារម្មណ៍នៅក្នុងបេះដូងនោះទេណាក្មួយ អញ្ចឹងហើយបានជាមនុស្សនិយាយថាខ្ញុំជាកម្មកររោងចក្រ ខ្ញុំដឹងសុខទុក្ខកម្មកររោងចក្រជាងអ្នកមិនដែលធ្វើកម្មកររោងចក្រ ការពិតអារម្មណ៍នៅក្នុងបេះដូងជាប់គាំងនឹងអារម្មណ៍គិតអញ ហើយខួរក្បាលរបស់វាខ្សែកម្លាំងគិតដឹងសុខទុក្ខកម្មកររោងចក្រ ដឹងនេះមិនដឹងជាអារម្មណ៍ទេ គឺដឹងត្រឹមតែខួរក្បាលទេ មិនមែនអារម្មណ៍ទេ។ ឈប់ ហើយសញ្ជឹងគិតអំពីលក្ខណៈដឹងរបស់វិញ្ញាណបន្តិចណាក្មួយ អោយតែក្មួយមិនយល់ពីសភាពលក្ខណៈរបស់ខ្សែកម្លាំងដែលបង្កើតវិញ្ញាណថាវាវិប្បយុត្តិដោយអារម្មណ៍គិតអញ ហើយខ្សែកម្លាំងដឹងគិតនឹងខួរក្បាលមិនចេញជាអារម្មណ៍ នោះក្មួយនឹងជឿលើពាក្យសម្ដីរបស់វាដែលនិយាយថា វាធ្លាប់ធ្វើកម្មកររោងចក្រ ដូច្នេះវាដឹងសុខទុក្ខកម្មកររោងចក្រជាងអ្នកដែលមិនធ្លាប់ធ្វើកម្មកររោងចក្រ។ ទេ វាមិនដឹងទេ គិតដឹងនឹងខួរក្បាល មិនមែនអារម្មណ៍ទេ អារម្មណ៍គឺដឹងដោយបេះដូង ខ្សែកម្លាំងក្នុងបេះដូងជាប់គាំង ឬវិប្បយុត្តិដោយអារម្មណ៍អញហើយ ដែលវាថាដឹងគឺដឹងដោយវិញ្ញាណប្រើទ្វារខួរទេ មិនមែនលំហូរខ្សែដឹងពីក្នុងខួរក្បាលមកបេះដូង ពីបេះដូងទៅក្បាលនោះទេ។ ដើម្បីអោយខ្សែកម្លាំងមានលំហូរជាអារម្មណ៍ពីបេះដូងទៅក្បាល ពីក្បាលទៅបេះដូង លុះត្រាតែអង្គទីមួយនៃផ្លូវអារម្មណ៍ត្រូវគឺអដ្ឋង្គិកមគ្គគឺសម្មាទិដ្ឋិសិន គឺអារម្មណ៍អត់អញ ឬឧបេក្ខាក្នុងផ្លូវអារម្មណ៍សិន បើអារម្មណ៍ជាប់នឹងអញហើយ ខ្សែវិញ្ញាណដែលគិតនឹងខួរក្បាល មិនអាចគិតដឹង ឬគិតឃើញជាខុសត្រូវ ឬហៅថាបញ្ញានោះបានទេ។ ត្រង់នេះគឺជារូបមន្តតែម្ដង។ វត្ថុមួយរឹង វាមិនអាចរាវៗបានទេ ជារូបមន្ត វត្ថុរឹង មិនអាចរាវៗបានទេ មិនអាចរឹងផង រាវផងបានទេ។ ខ្សែកម្លាំងដែលជាអារម្មណ៍វិប្បយុត្តិដោយអារម្មណ៍អញ គាំងនៅក្នុងបេះដូងជាស្រេចទៅហើយ ដូច្នេះខ្សែកម្លាំងដែលនៅក្នុងខួរក្បាលមិនអាចគិតដឹងខុសត្រូវ គឺបញ្ញាបានទេ។ មនុស្សដែលមានអារម្មណ៍អញ មិនអាចមានបញ្ញាបានទេ ព្រោះបញ្ញាគឺខ្សែដឹងត្រូវតែវិលគិតចេញជាអារម្មណ៍ ចុះបើអារម្មណ៍ជាប់គាំងនឹងចិត្តអញទៅហើយ ម៉េចអាចខ្សែដឹងវិលគិតដឹងខុសត្រូវជាអារម្មណ៍ហៅថាបញ្ញាបានទៅ? នេះជារូបមន្តចេញដោយព្រះពុទ្ធ។ ស្ទង់យល់ចិត្តអ្នកដទៃដោយបញ្ញាគឺត្រង់ហ្នឹងហើយ។ អ្នកខ្លះនិយាយថា ខ្ញុំឃើញគាត់អញធំមែន ប៉ុន្តែគាត់មានបញ្ញាពន្យល់អប់រំអោយអ្នកដទៃអោយធ្វើល្អខ្លះដែរ។ ពូស្ដាប់លឺ ចង់ធាក់ចំកណ្ដាលមុខ វាមិនដែលវត្ថុរឹងៗមានលក្ខណៈរាវៗកើតទេ។ បើអារម្មណ៍ក្នុងបេះដូងជាប់គាំងដោយអារម្មណ៍អញ មិច្ឆាទិដ្ឋិខុសអង្គទីមួយហើយ តើមានសម្មាសង្កប្បៈយ៉ាងម៉េចទៅកើត។ សម្មាសង្កប្បៈគឺបញ្ញា ចុះបើមិច្ឆាទិដ្ឋិហើយហ្នឹង វាត្រូវតែមិច្ឆាសង្កប្បៈ។ យករូបមន្តទៅស្ទង់យល់ចិត្តគេតែម្ដង គឺស្ទង់យល់ចិត្តគេដោយបញ្ញា។ អារម្មណ៍ក្នុងបេះដូងខឹងគេ ហើយមាត់និយាយថាអត់ខឹង យើងត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមក អូ ពាក្យបែបហ្នឹងគឺបញ្ញា? ជាពាក្យគិតឃើញនឹងខួរក្បាលផ្ទុយពីអារម្មណ៍ហ្នឹង។ សត្វតិរច្ឆានស្គាល់ណាស់អារម្មណ៍ខ្លាចងាប់ វាខ្លាចងាប់ខ្លាំងណាស់ អារម្មណ៍ខ្លាចងាប់របស់សត្វទុគ្គតិភពតិរច្ឆានគឺព្រួយៗៗៗ គឺព្រួយខ្លាចងាប់ រងទុក្ខនឹងខ្លាចងាប់ ចុះបើវាដឹងរឿងខ្លាចងាប់យ៉ាងហ្នឹង ម៉េចទៅចាប់សត្វដទៃ តម្រង់ទៅតែកន្លែងងាប់ ដូចជាតម្រង់ទៅបំពង់ដង្ហើម។ វាគិតដឹងនឹងខួរក្បាលទេ ថាសត្វដទៃខ្លាចងាប់ពេលគេខាំចំបំពង់ខ្យល់ តែអារម្មណ៍វាសប្បាយនឹងខាំគេត្រង់បំពង់ខ្យល់ បើអារម្មណ៍អត់អញ វានឹងដឹងអារម្មណ៍ភ័យរបស់សត្វដទៃ វាទន់ដៃទន់ជើងរកខាំគេមិនកើតទេ ព្រោះដឹងថាគេភ័យ។ នេះជាលក្ខណៈដឹងរបស់វិញ្ញាណ។ គិតនឹងខួរក្បាលគឺដឹងត្រឹមគិតឃើញតែប៉ុណ្ណឹង ប៉ុន្តែបើដឹងជាអារម្មណ៍ក្នុងបេះដូង គឺដឹងជាលំហូរអារម្មណ៍ ដឹងជាអារម្មណ៍គឺខុសពីការដឹងដោយគិតដឹងនឹងខួរក្បាល ប៉ុន្តែបើអារម្មណ៍អត់អញសម្មាទិដ្ឋិ គិតដឹងនឹងខួរក្បាលហូរមកជាអារម្មណ៍ក្នុងបេះដូង ហើយហូរទៅក្នុងខួរក្បាលគិតទៀត រួចហូរមកជាអារម្មណ៍ទៀត ដឹងនេះគឺដឹងខុសត្រូវ ដឹងគេ ដឹងឯង នេះគឺបញ្ញា។ លក្ខណៈរបស់វិញ្ញាណគឺអញ្ចឹងណាក្មួយ។ អ្នកខ្លះនិយាយថា ខ្ញុំជាកូនអ្នកស្រែ ដូច្នេះបើធ្វើអ្នកធំ ខ្ញុំដឹងសុខទុក្ខអ្នកស្រែជាងកូនអ្នកមាន។ ពូស្ដាប់លឺហើយ ពូដឹងលក្ខណៈរបស់វិញ្ញាណថាបើក្នុងបេះដូងមានអារម្មណ៍អញទៅហើយ វាគ្មានទៅដឹងសុខទុក្ខអ្នកស្រែជាអារម្មណ៍អីទេ ពូចង់តែនិយាយតបទៅវិញថា អូព្រះពុទ្ធក៏មិនកើតជាកូនអ្នកស្រែដែរ អញ្ចឹងព្រះពុទ្ធក៏មិនដឹងសុខទុក្ខអ្នកស្រែដល់អ្នកឯងដែរមែនទេ? ពូស្គាល់ច្បាស់ណាស់អារម្មណ៍ដែលវិប្បយុត្តិដោយអារម្មណ៍អញ គ្មានអារម្មណ៍ឯណាទៅគិតដឹងជាអារម្មណ៍អំពីសុខទុក្ខអ្នកដទៃនោះទេ។ ក្មួយត្រូវរៀនស្រមៃដល់កង់គោយន្តដែលជាប់ផុង ខួរក្បាលកំពុងតែគិតពីរឿងសុខទុក្ខអ្នកដទៃ វាប្រៀបដូចជាកង់គោយន្តដែលជាប់ផុងអញ្ចឹងដែរ វាវិលជាប់ប៉ុន្តែវាអត់ទៅមុខទេ។ អារម្មណ៍ក្នុងបេះដូងរបស់វាជាប់នឹងចិត្តអញទៅហើយ តើអោយកង់គោយន្តកំពុងតែខៃគិតនឹងក្បាល វាចេញជាលំហូរដឹងក្នុងបេះដូងយ៉ាងម៉េចទៅកើត? នេះជារូបមន្តណាក្មួយ។ អញ្ចឹងហើយបានជាផ្លូវអារម្មណ៍ត្រូវ ឬអដ្ឋង្គិកមគ្គ គ្រប់អង្គទាំងអស់ដែលហៅថាត្រូវ ត្រូវចូលតាមអង្គទីមួយគឺសម្មាទិដ្ឋិគឺអារម្មយអត់អញ ឬអារម្មណ៍ឧបេក្ខា។ តើសម័យនេះ ចិត្តអ្នកណាមានឧបេក្ខាជាងអាកនិដ្ឋព្រហ្ម? ព្រហ្មវិហារធម៌ ឬធម៌របស់ចិត្តព្រហ្មគឺមេត្តា ករុណា មុទិតា និងឧកបេក្ខា។ ឧបេក្ខា ឬសម្មាទិដ្ឋិ មានសម្មាទិដ្ឋិខ្ពស់បានខ្សែកម្លាំងដែលកើតជាវិញ្ញាណវិលគិតដឹងខុសត្រូវទៅកើតគ្រប់រឿងណាក្មួយ។ អាសវៈកម្លាំងធាតុទឹកខ្ពស់ពិតណាស់ត្រូវតែទៅកើតតាមកម្រិតកម្លាំងធាតុទឹកនោះ ប៉ុន្តែវិញ្ញាណយើងពិបាកសម្គាល់ថាចិត្តសត្វនេះជាចិត្តសត្វសុគតិភពខ្ពស់ៗខ្លាំងបន្តិចណាក្មួយ តែបើសង្កេតឃើញសភាពចិត្តអត់អញ គឺច្បាស់មួយរយភាគរយថាជាចិត្តសត្វសួគ៌ថ្នាក់ខ្ពស់មួយរយភាគរយហើយ។ នឹកដល់ចិត្តអត់អញនេះភ្លាម ក្មួយត្រូវគិតដឹងភ្លាមថារកមិនបានទេក្នុងចំណោមសត្វតិរច្ឆាន ព្រោះចិត្តតិរច្ឆានមួយណាក៏អញដែរ។ ក្មួយត្រូវនឹកឃើញដល់សភាពចាប់គ្នាស៊ីនៃសត្វតិរច្ឆានទាំងឡាយ សូម្បីតែមិនមែនសត្វឆ្អឹងកងដូចជាកំពឹស ត្រីគ្រប់ប្រភេទ បង្កងជាដើម ខ្លួនវាខ្លាចងាប់ ប៉ុន្តែមួយណាក៏ចាប់សត្វអន់ជាងវាស៊ីដែរ។ នេះភ្នែកមនោយើងដឹងថាវិញ្ញាណវាដឹងតែអារម្មណ៍អញ គ្មានឧបេក្ខាទេ គ្មានចិត្តអត់អញទេ។ បើតិរច្ឆានជាសត្វទុគ្គតិភពខ្ពស់ជាងគេ ចិត្តរបស់វាគ្មានចិត្តសត្វមួយណាស្ដើងអញសោះបែបនេះ អញ្ចឹងចិត្តសត្វប្រេត នរករឹតតែអញក្រាស់ទៅទៀតហើយ ដូច្នេះបើសម្គាល់ថាអ្នកណាមួយសភាពឧបេក្ខានៃចិត្តបុគ្គលនោះខ្ពស់ហើយ គឺចិត្តអ្នកនោះជាចិត្តសត្វសួគ៌ខ្ពស់ហើយ។ ឧបេក្ខាបារមីជាបារមីពិបាកបំពេញបាននៃចិត្តព្រះពុទ្ធ ដូច្នេះត្រូវដឹងថាឧបេក្ខាខ្ពស់នេះមិនមែនជាចិត្តសត្វសួគ៌ទាបទេ ច្បាស់ណាស់ថាគឺជាចិត្តសត្វសួគ៌ថ្នាក់ខ្ពស់ហើយ។ បើសម្លឹងទៅអាសវៈកម្លាំងធាតុទឹកមេត្តា និងករុណាពិបាកសម្គាល់អោយដាច់ណាត់ណាស់ ប៉ុន្តែបើសម្គាល់ពីរឿងចិត្តឧបេក្ខាវិញគឺសម្គាល់ដឹងថាជាចិត្តសត្វសួគ៌ថ្នាក់ខ្ពស់តែម្ដង។ ពូសូមបញ្ចប់ដោយសង្ខេបអំពីលក្ខណៈរបស់វិញ្ញាណត្រឹមប៉ុណ្ណេះចុះក្មួយ៕
15/06/2021
នៅថ្ងៃ២៦ខែមិថុនាឆ្នាំ២០២១ខាងមុខនេះ គឺសល់ពេលតែ១១ថ្ងៃទៀតទេ ជាបុណ្យខួបគំរប់១៥ឆ្នាំនៃបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់យើង។ ពូនឹងរៀបចំពិធីខួបបក្សយើងនៅចំការខេត្តសៀមរាប តែមិនមានមនុស្សចូលរួមច្រើនទេ ព្រោះស្ថានភាពចំលងនៃជំងឺCOVID 19 ។ ពូនឹងធ្វើការ Live អំពីពិធីខួបនោះ សូមក្មួយៗរីករាយប្រារព្ធពិធីខួបបក្សយើងតាមទីកន្លែងដែលសមគួរនិងចំនួនមនុស្សសមទំនងនឹងស្ថានភាពជំងឺដែលមិនទាន់ផុតរលត់នេះ៕
13/06/2021
តើចំណុចខ្សោយរបស់ប្រជាពលរដ្ឋខ្មែរមានអ្វីខ្លះ? សូមស្ដាប់ដោយយកចិត្តទុកដាក់ និងពិចារណាទាំងអស់គ្នា ៕
09/06/2021
មុនដំបូង កំលាំងច្រឡំដឹង ទៅជាវិញ្ញាណ។ វិញ្ញាណគឺជាខ្សែកំលាំង ប្រែខុសដំណើរ ប្រែមិនទំនងសោះ ទៅជាខ្សែដឹង ហៅថាវិញ្ញាណ។ វិញ្ញាណគឺកើតមានឡើងរបៀបហ្នឹង។ ខ្សែកំលាំងដែលកើតចេញពីការវិលនៃកលាបៈ វាមិនត្រូវដឹងទេ បានត្រូវ តែជារឿងពិតវាបានប្រែខុសទំនងហើយទៅជាខ្សែដឹងហើយ។ ខ្សែកំលាំងសោះប្រែទៅជាដឹង វាមិនត្រូវទេ តែជាការពិតមិនអាចបដិសេធបាន វាបានប្រែមកជាខ្សែដឹងទៅហើយ។ អីចឹងហើយបានព្រះពុទ្ធប្រើពាក្យអវិជ្ជា សំគាល់ដំណើរប្រែប្រួលខុសទំនងរបស់ខ្សែកំលាំងនេះ។ ក្រោយពីអវិជ្ជា គឺខ្សែកំលាំងបានប្រែទៅជាខ្សែរដឹង ហើយខ្សែដឹងបានរុំដោយកំលាំងធាតុ ដែលមានទ្វារវិញ្ញាណប្រាំមួយមក ខ្សែវិញ្ញាណនោះក៏ដឹងច្រឡំមួយជាន់ទៀតថាខ្លួនវាជាសត្វដែលមានខ្លួន គឺអត្តា ហើយសំគាលដឹងច្រឡំថាពិភពលោកជុំវិញវាជាធាតុ មិនមែនដឹងត្រូវថាពិភពលោករបស់វាជាកំលាំងធាតុទេ ហើយវាក៏រស់នៅជាសត្វមិនយល់ការពិតបែបនេះលិចអណ្តែតៗ រាប់លានកោដិផែនដីនេះទៅ។ នេះហើយជីវិតសត្វរស់លិចអណ្តែតក្នុងវាលវដ្តសង្សានេះនោះ។ ព្រះពុទ្ធជាអ្នកដឹងយល់រឿងនេះ ព្រះអង្គពន្យល់សត្វអោយសត្វយល់ដំណើរធម្មជាតិនេះ ហៅថាប្រោសសត្វ។ មុនដំបូងខ្សែកំលាំងច្រឡំទៅជាខ្សែដឹង ហើយខ្សែរដឹងនេះរុំកំលាំងធាតុដែលមានទ្វារវិញ្ញាណទាំងប្រាំមួយ សំគាល់ខុសថាខ្លួនវាជាសត្វទៅ។ បន្ទាប់ពីច្រឡំដឹងរួចមក ចូលដល់ដំណាក់កាលនៃការដឹងច្រឡំវិញម្តង គឺដឹងច្រឡំថាពិភពលោកដែលវាជាសត្វរស់នៅក្នុង ជាធាតុ ការពិតជាកំលាំងធាតុទេតើ។ ធាតុនិងកំលាំងធាតុ ខុសគ្នាដូចមេឃនិងដី។ មនុស្សច្រើនយល់ថា ពិភពលោកកើតពីធាតុក៏ដោយ កើតពីកំលាំងក៏ដោយ តើវាមានអីខុសគ្នា? អញគិតតែពីខំរកសុី អោយមានបានទៅ ហើយធ្វើបុណ្យសំរាប់ជាតិក្រោយទៅវាចប់ហើយ។ ឱ សត្វអើយសត្វធាតុ សត្វឯងនេះ គ្មានដឹងខ្យល់អីសោះហើយនេះ! ព្រះពុទ្ធព្រះអង្គល្ងង់ជាងសត្វឯងឬបានជាព្រះអង្គប្រឹងពន្យល់ប្រោសសត្វឯង ដោយប្រាប់សត្វថា ធម្មទានឈ្នះអស់ទានទាំងពួង ធម្មទានមានតំលៃលើស ទានជាលុយ ជារបស់ ជាសេវាផ្សេងៗ ទានស្អីក៏មិនមានតម្លៃស្មើនឹងធម្មទានដែរ តើសត្វឯងយល់ថាព្រះពុទ្ធព្រះអង្គប្រាប់សត្វឯងពីរឿងអីទេសត្វ? ស្តាប់ការពន្យល់ដំណើរធម្មជាតិ វិញ្ញាណសត្វឯងមានបញ្ញា។ បញ្ញា គឺវិញ្ញាណកត្តញ្ញូ កត្តញ្ញូ ជាធម៌មេហ្វូង នាំកុសលទាំងអស់មកអោយវិញ្ញាណសត្វឯង ហើយបញ្ញានាំសត្វឯង អោយយោងកំណើតនៅសុខគតិភពណាសត្វ។ ព្រះពុទ្ធប្រាប់សត្វឯងអីចឹង ម៉េចសត្វឯងមិនចាប់អារម្មណ៍នឹងពាក្យរបស់ព្រះអង្គអីចឹងសត្វ? តើសត្វឯងយល់ថាព្រះពុទ្ធល្ងង់ជាងសត្វឯងឬ? សត្វឯងនឹងឆ្លើយថា ទេៗៗៗ!សត្វឯងមិនបានគិតអីចឹងទេ។ សត្វឯងឆ្លើយថាទេ សត្វឯងមិនបានគិតអីចឹងទេ តែទង្វើមិនអើពើនឹងពាក្យព្រះអង្គប្រាប់ដល់សត្វឯងហ្នឹងហើយ ដែលបង្ហាញថា សត្វឯងមិនចាត់ទុកពាក្យសំដីរបស់ព្រះអង្គថាសំខាន់នោះណាសត្វ។ នែសត្វ! គិតយល់ពីដំណើរកំលាំងបង្កើតលោក ប្រសើរជាងសត្វឯងបានលុយរយលានដុល្លាទៀតណាសត្វ៕
06/06/2021
នេះជាទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំពោះវិស័យកសិកម្ម សូមស្ដាប់ដោយយកចិត្តទុកដាក់ពិសេសប្រជាកសិករខ្មែរទាំងឡាយ!!!
---------------------------------------------------------------
🟢ចុច“Join”ឆានែលTelegram ផ្លូវការរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)👇
http://T.me/LDPTelegram
https://t.me/joinchat/XtTxiT0WaqZjNWM1
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Siem Reap