សាលាបឋមសិក្សាខ្ទីង-Khting Primary School

សាលាបឋមសិក្សាខ្ទីង-Khting Primary School

Share

សាលារៀនជាថ្នាលបណ្ដុះនូវចំណេះដឹង📚

16/02/2026
Photos from ក្រុមបាល់ទាត់សណ្ដាន់/SanDan FT's post 16/02/2026
Photos from សាលាបឋមសិក្សាខ្ទីង-Khting Primary School's post 12/12/2025

ថ្ងៃ សុក្រ ទី១២ ខែធ្នូឆ្នាំ២០២៥​
សាលាបឋមសិក្សាខ្ទីង សូមថ្លែងអំណរអរគុណដល់ក្រុមសម្បុរសធម៌ដែលមកពីរាជធានីភ្នំពេញ លោកស្រី AVA បានឧបត្ថម្ភកញ្ចប់សម្ភារ:អំណានភាសាខ្មែរ-គណិតវិទ្យា បម្រើដល់សិស្សថ្នាក់ទី១-៣ មានអង្ករ និង ទឹកដោះគោ ដល់សិស្សក្នុងសាលាបឋមសិក្សាខ្ទីង សូមគោរពជូនពរដល់ក្រុមសម្បុរសធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និង ជួបប្រទះនូវពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ!!!❤️🙏🏻

Photos from សាលាបឋមសិក្សាខ្ទីង-Khting Primary School's post 01/11/2025

🎉អបអរសាទរ ពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-​២០២៦🎉
សាលាបឋមសិក្សាខ្ទីង👨‍🏫👩‍🏫
ថ្ងៃ សៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥
#បវេសនកាលថ្មី

Photos from សាលាបឋមសិក្សាខ្ទីង-Khting Primary School's post 30/10/2025

#សូមអរគុណដល់បងស្រី ថាវ​ស្រី​ងុី នឹងស្វាមីបានចូលរួមថវិកា​8០០០០៛ សម្រាប់អភិវឌ្ឍន៍សាលារៀន🙏
#សូមជូនពរអោយក្រុមគ្រួសារជួបតែពុទ្ធពរទាំង៤ប្រការគឺ​អាយុ​វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ🙏🙏🙏

Photos from សាលាបឋមសិក្សាខ្ទីង-Khting Primary School's post 30/10/2025

#សូមអរគុណដល់បងស្រី អុិត សំផន នឹងស្វាមីបានចូលរួមថវិកា​២០០០០៛ សម្រាប់អភិវឌ្ឍន៍សាលារៀន🙏
#សូមជូនពរអោយក្រុមគ្រួសារជួបតែពុទ្ធពរទាំង៤ប្រការគឺ​អាយុ​វណ្ណ:​ សុខ:​ ពល:​ កុំបីឃ្លៀងឃ្លាតឡេីយ🙏🙏🙏

Photos from សាលាបឋមសិក្សាខ្ទីង-Khting Primary School's post 24/10/2025

ការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន របស់ សាលាបឋមសិក្សាខ្ទីង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ❤️🙏

🎉សេច ក្តីជូនដំណឹង📢
គណៈគ្រប់គ្រងសាលាបឋមសិក្សាខ្ទីង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថា៖
សាលានឹងចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មីចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃសុក្រ ទី៣១ ខែ តុលា ឆ្នាំ២០២៥។
កុមារដែលអាចចុះឈ្មោះចូលរៀនបានចាប់ពី៖
- អាយុ ៤៦ ខែ ឬ ៤ឆ្នាំត្រូវចុះឈ្មោះនៅថ្នាក់មត្តេយ្យកម្រិតមធ្យម
- អាយុ ៥៨ ខែ ឬ ៥ ឆ្នាំត្រូវចុះឈ្មោះនៅថ្នាក់មត្តេយ្យកម្រិតខ្ពស់
- អាយុ ៧០ ខែ ឬ ៦ឆ្នាំត្រូវចុះឈ្មោះនៅបឋមសិក្សា(ថ្នាក់ទី១)
ចំពោះសិស្សចាស់ត្រូវមកសាលារៀនវិញនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ។
អាស្រ័យដូចបានជម្រាបខាងលើសូមមាតាបិតា អ្នកអាណាព្យាបាលសិស្សនាំកូនៗមកចុះឈ្មោះចូលរៀនឱ្យបាន គ្រប់ៗគ្នាកុំបីអាក់ខានឡើយ។
បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នឹងចាប់ផ្តើមនៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
🎉បញ្ជាក់៖
ឯកសារដែលត្រូវភ្ជាប់មកជាមួយពេលចុះឈ្មោះចូលរៀន៖
• ពេលមកចុះឈ្មោះចូលរៀនត្រូវភ្ជាប់មកជាមួយនូវ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត១ច្បាប់។
• សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬសំបុត្របញ្ជាក់ទីលំនៅ ១ច្បាប់
ប័ណ្ណក្រីក្រ ថតចម្លង១ច្បាប់
• លេខទូរស័ព្ទ គណនី បណ្តាញសង្គម Facebook(បើមាន)។
💕🙏មាតាបិតា អ្នកអាណាព្យាបាលត្រូវយកកូនមកចុះឈ្មោះដោយផ្ទាល់ការចុះឈ្មោះចូលរៀនពុំមានបង់ប្រាក់ ប្រកាន់ វណ្ណៈភូមិ ឃុំ ឡើយ។🙏🙏

Photos from សាលាបឋមសិក្សាខ្ទីង-Khting Primary School's post 25/09/2025

ថ្ងៃព្រ.ហ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៥ សាលាបឋមសិក្សាខ្ទីងបានទទួលក្រុមសប្បុរសធម៌ H.O.P.E មកពីប្រទេសសិង្ហបុរីនិងប្រទេសម៉ាឡេស៊ី បានយកសម្ភារសិក្សានិងសម្លៀកបំពាក់ចែកដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាខ្ទីង
#សាលាបឋមសិក្សាខ្ទីង📚

Photos from សាលាបឋមសិក្សាខ្ទីង-Khting Primary School's post 11/08/2025

សូមជូនពរប្អូនៗទទួលបានលទ្ធផលល្អ👍

Photos from សាលាបឋមសិក្សាខ្ទីង-Khting Primary School's post 11/08/2025

សកម្មភាពសិស្សានុសិស្សថ្នាក់ទី6កម្រងពាក់ស្នែង ប្រឡងឆមាសលើកទី2 បញ្ចប់ឆ្នាំសិក្សា2024-2025

#ចប់ជំហានបឋម ឆ្ពោះទៅមធ្យមសិក្សា!👩‍🎓🧑‍🎓👨‍🏫

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Khting Village
Siem Reap