17/11/2020
#សេចក្តីស្រលាញ់ដែលមានលក្ខណះជាការផ្តល់អោយ គា្មនសម្លឹងមេីលឃេីញអ្វីក្រៅពីតម្លៃខ្លួននៃមនុស្សដែល ខ្លួនចង់ផ្តល់សេចក្តីស្រលាញ់ទៅអោយទាល់តែសោះ វាគឺជាការសម្លឹងមេីលឃេីញតម្លៃដ៏ពិតប្រាកដ៏ ដែលខ្លួនបានមេីលឃេីញរួចហេីយចង់ផ្តល់ជូននូវ សេចក្តីស្រលាញ់ដ៏ស្មោះត្រង់មួយ។បន្ទាប់ពីការមេីលឃេីញអំពីតម្លៃនៃ ភាពស្មោះត្រង់ សេចក្តីខ្វល់ខ្វាយពីចិត្តអ្នកផ្តល់អោយ អារម្មណ៍ដឹងគុណចំពោះសេចក្តីស្រលាញ់ក៏បានរុញច្រានជាការឆ្លេីយតបគុណដល់មនុស្សដែលផ្តល់សេចក្តីសុខសាន្ត ដែលជាជម្រកជីវិតដ៏កក់ក្តៅ មានលក្ខណះសម្បត្តិប៉ុណ្ណឹង មនុស្សដែលចូលខ្លួនទៅផ្តល់សេចក្តីសុខ នឹងផ្តល់ជូនពេញមួយជីវិត ។
#ក៏ប៉ុន្តែបេីថ្ងៃណាមួយមនុស្សដែលជាអ្នកផ្តល់នូវសេចក្តីស្រលាញ់ដ៏បរិសុទ្ធ មេីលឃេីញថាមនុស្សដែលខ្លួនផ្តល់សេចក្តីស្រលាញ់ទៅអោយ បានធ្វេីរឿងបំពានភាពស្អាតស្អំ បំពានទំនុកចិត្ត ឬចិត្តដែលមិន ចេះឆ្លេីយតបគុណ មនុស្សដែលផ្តល់នូវសេចក្តីស្រលាញ់ដ៏ស្មោះត្រង់នឹងធ្វេីដំណេីរចាកឆ្ងាយពីអ្នក ការចាកចេញនេះវាមិនទាក់ទងនឹងការអស់ចិត្តស្រលាញ់សោះឡេីយ តែដោយសារអ្នកបានធ្វេីអោយបាត់បង់តម្លៃដ៏សក្តិសមដែលគេបានមេីលឃេីញតាំងពីដំបូងដៃមុនពេលគេចូលខ្លួនទៅផ្តល់សេចក្តីស្រលាញ់ជូនអ្នក___!
21/10/2020
មនុស្សសម័យនេះ ច្រេីនបំផុត គឺប្រាថ្នាត្រឹមមានអ្នកសំដែងបានហេីយ៖ សម្តែងធ្វេីជួយ សម្តែងធ្វេីស្រលាញ់គ្នា សម្តែងធ្វេីសហការណ៍គ្នា សម្តែងធ្វេីអាណិតគ្នាគឺគ្រប់គ្រាន់ហេីយ....!
#អញ្ចឹងហេីយទេីបក្នុងជីវិតត្រូវបានគេបោកប្រាស់ច្រេីនបំផុត គ្រប់រូបភាព ព្រោះតែបញ្ញា ព្រោះតែដួងចិត្តប្រាថ្នាត្រឹមអ្នកសម្តែង ព្រោះតែចិត្តស្រេកឃ្លានចំណី ស្រេកឃ្លានកាមតណ្ហា"ឱសត្វមនុស្សអុឺយ"__|$|
04/10/2020
ពីរ លក្ខណះនៃមនុស្សល្អដែលមានដួងចិត្តទូលាយ៖
១.មនុស្សមានដួងចិត្តទូលាយតែល្ងង់ ចិត្តបបូរហូរហៀរ ឃេីញគេអត់គេឃ្លានចេះតែសង្វេគចេះតែអាណិតអាសូរ មានអី្វក៏ចេះតែចង់ចែករំលែក..។ក៏ប៉ុន្តែមនុស្សល្អប្រភេទនេះមានការរងគ្រោះច្រេីន ដោយសារចិត្តល្អតែខ្វះបញ្ញា នៅអមជាមួយ ជាបច្ច័យរុញច្រានអោយមនុស្សចេះសម្តែងធ្វេីខ្លួនគួរអោយអាណិត លួងលោមមនោសញ្ជេតនា ទៅកាន់មនុស្សល្អប្រភេទនេះអោយញាប់ញ័រ សង្វេគចង់ជួយ ញុឹកញាប់ណាស់ដែលមនុស្សល្អប្រភេទនេះរងគ្រោះ រងគ្រោះធំបំផុតមិនមែនមកពីអ្នកដ៏ទៃដែលបោកប្រាស់សោះឡេីយ រងគ្រោះព្រោះតែបញ្ញាខ្លួនគ្មានតែមានតែមនោសញ្ជេតនាទៅវិញ គេចង់បោកប្រាស់ជារឿងគេតែបេីយេីងមានបញ្ញា គេមិនអាចបោកយេីងបានគឺជារឿងសំខាន់ណាស់..។
២.មនុស្សល្អមានបេះដូងទូលាយ តែឆ្លាត (បេះដូងទូលាយ+បញ្ញា+គោលការណ៍មនុស្សល្អ)ធ្វេីអោយមនុស្សល្អប្រភេទនេះភ្លឺរស្វាងខ្លាំងណាស់ក្នុងដំណេីរការអនុវត្តន៍សេចក្តីល្អរបស់ខ្លួន គេកត់សម្គាល់ដឹងមនុស្សដែលចូលមកក្នុងជីវិតគេទាំងអស់ ហេីយគេនឹងគូសវាសខ្សែរ សីម៉ាអោយមនុស្សចូលមក្នុងជីវិតគេប៉ុណ្ណា ត្រឹមណាៗទៅតាមសភាពមនុស្សមួយៗដែលគេកំណត់ទុក្ខទោស នឹងសេចក្តីល្អបានរួចរាល់ ។គេដឹងមនុស្សមាន តម្លៃត្រូវជួយគឺជួយមនុស្សគ្មានតម្លៃគួរជួយគឺមិនជួយដាច់ខាត កាលណាមនុស្សមានដួងចិត្តទូលាយ ភ្ជាប់ជាមួយបញ្ញា នឹងគោលការណ៍ជាមនុស្សល្អ ដូចច្នេះ គេអនុវត្តន៍សេចក្តីល្អនៅក្នុងសង្គមមុតមាុំ ដោយភាពជឿជាក់បំផុត..។By: N.g
29/09/2020
សង្គមមួយ គឺជាផ្ទះរបស់មនុស្សគ្រប់រូបដែល រស់នៅក្នុងសង្គមនោះ សមាជិកនៃសង្គមទាំងអស់ មានកាតព្វកិច្ច មេីលថែរក្សា ការពារផ្ទះហ្នឹង។
#គ្មាននរណាម្នាក់មានកាតព្វកិច្ចដេកមេីល នឹងមានមនុស្សណាម្នាក់ឬក្រុមណាមួយមានកាតព្វកិច្ចថែរក្សាការពារសោះឡេីយ វាគឺរឿងដែលសមាជិកទាំងអស់នៃសង្គមត្រូវទាញយកមកដាក់ចំកណ្តាលបេះដូងខ្លួនដេីម្បីរួមចំណែកគ្នាដោះស្រាយ..។
#បេីអ្នកប្រេីពាក្យថា ខ្ញុំមិនខ្វល់នឹងផ្ទះហ្នឹងទេ អញ្ចឹងអ្នកក៏មិនសក្តិសមមានឈ្មោះ ថាជាសមាជិកនៃសង្គមនោះដែរ ដាច់ខាតសង្គមមួយរីកចម្រេីន ជឿនលឿនថ្លៃថ្នូរមិនត្រូវការសមាជិកចោរម្សៀត ដែលជាប្រភេទឈ្លេីងសង្គម ចាំតែតោងទាមបឺតជញ្ជក់ ដោយមិនខ្ចីរវុីរវល់នឹងកាតព្វកិច្ច ចូលរួមទទួលខុសត្រូវការពារផ្ទះដែរខ្លួនរស់នៅសោះឡេីយ..។
28/09/2020
បេីសួរថាលុយសំខាន់ទេ ?អូខេលុយពិតជាសំខាន់ណាស់ គ្មានលុយមិនអាចរៀបចំអោយជីវិតរស់ក្នុងភាពថ្លៃថ្នូរបានសោះឡេីយ។..។
• ដូចបាយអញ្ចឹងអត់ញាុំបាយអាចស្លាប់បាន អញ្ចឹងការរកលុយ ដេីម្បីទិញបាយញាុំ គ្រឿងបរិក្ខាទ្រទ្រង់ជីវិតអោយបានសុខសប្បាយ មានសុីវីល័យ គឺសំខាន់ណាស់ តែបេីរស់នៅ បូជាដេីម្បីតែបាយនឹងលុយ ស្លាប់ថ្ងៃនេះឬស្អែកលែងសំខាន់ទៅហេីយ..។
• តែបេីរស់នៅដេីម្បីឧត្តគតិមួយគឺទៅហួសពី រកលុយរកបាយញាុំ គឺយកជីវិតទៅបម្រេីបុព្វហេតុមួយ នោះ ជីវិតលែងត្រូវបានបូជាដេីម្បីតែរឿងកំបុិកកំប៉ុកនោះទៀតហេីយ តែវាមានការងារមួយទៀតដែរមានតម្លៃ ទៅហួសពីខ្លួនឯង នឹងគ្រួសារខ្លួន តែវានឹងទៅបានជាទីពឹងដល់ជនទន់ខ្សោយ តាមគ្រប់រូបភាពដែលយេីងផ្ទាល់ អាចមានលទ្ធភាពជួយបាន...។
27/09/2020
#លេសនៃជីវិត
អោយតែអ្នក ឧស្សាហ៍ព្យាយាម បង្កេីតលេសដាក់អោយជីវិត គឺពិបាកហីេយ អសកម្មហេីយ...។ទម្លាប់អាក្រក់ដែលអ្នកបង្កេីតអោយជីវិតលេីកទីមួយ ប្រសិនបេីអ្នកមិនឆាប់ត្រួតពិនិត្យ រួចហេីយអូសទាញខ្លួន អោយចូលក្នុងគន្លងល្អវិញ ទម្លាប់អាក្រក់នោះនឹងរីកធំធាត់ ពង្រឹងជាអំណាចក្នុងសតិអារម្មណ៍របស់អ្នក បន្ទាប់មកវានឹងមានលទ្ធភាពពង្វក់អ្នក អូសទាញអ្នកអោយចូលក្នុងគន្លងអាក្រក់ៗទីទៃៗទៀត..។កាលណាទម្លាប់អាក្រក់នេះមានការកេីនឡេីងជាលំដាប់ក្នុងខ្លួនអ្នក អ្នកកាន់តែទៅឆ្ងាយហួសពីការ សម្គាល់ដឹងថាអ្នកខុសទៅហេីយ អ្នកគឺស្ទិកជាប់នៅក្នុងបរិបទ ខុសឆ្គងនោះតែម្តង..។
• ឧទាហរណ៍៖ ដូចសង្គមជាតិយេីងសព្វថ្ងៃ កាលណាភាគរយនៃមនុស្សក្នុងសង្គមនោះយ៉ាងច្រេីនលេីសលប់ បេីកបរបញ្ច្រាសផ្លូវ ក្លាយទៅជាទម្លាប់ហេីយ សង្គមនោះគឺអាក្រក់ហេីយ លែងមានមនសិការះដឹងខុសត្រូវដឹកនាំមុខដឹកនាំនាវាជីវិត នឹង លែងរវល់នឹងការកសាងភាពជាគំរូសម្រាប់ក្មេងជំនាន់ក្រោយៗពួគគេបន្តទៀត...។
• មនុស្សដែរខ្លាំង គឺជាមនុស្សដែលមានសមត្ថភាពធ្វេីការ វះកាត់កែទម្រង់ភាពអសកម្មក្នុងជីវិតខ្លួន សម្អាតវាដាក់ថ្នាំវា ជួសជុល ធ្វេីអនាម័យវាជាប្រចាំ ដេីម្បីកសាងគុណភាពសតិអារម្មណ៍ដ៏ស្អាតស្អំ មាុំមួនក្នុងមនសិការះ ជាមនុស្សពិចារណាទៅថាជាគុណសម្បត្តិដ៏ប្រសេីរ...។
• By: N.g 28 12 09
26/09/2020
ក៏សាងសេចក្តីល្អ បណ្តុះសេចក្តីល្អបំពាក់អោយជីវិត មិនមែនដេីម្បីអោយគេសសេីរនោះទេ ព្រោះតែបានស្គាល់នូវគុណតម្លៃនៃសេចក្តីល្អប៉ុណ្ណោះ។
• ចំណាំមេីលចុះ មនុស្សអោយតែធ្វេីល្អព្រោះចង់អោយគេសសេីរហេីយ តែគេមិនសសេីរស្ទុះមកខឹងភ្លាម។
ជាការពិតមនុស្សល្អ មានចិត្តស្រលាញ់អំពេីល្អនឹងចិត្ត ការពារតទល់នឹងអំពេីអាក្រក់ តែផ្ទុយទៅវិញបេីអ្នកចាប់ផ្តេីមកសាងដោយចិត្តចង់អោយគេសសេីរ គឺសេចក្តីល្អចាប់ផ្តេីមពីចិត្តបែបហ្នឹង ច្បាស់ណាស់គឺមិនយូរឡេីយ អ្នកនឹងហត់នឿយហេីយទម្លាក់ចោលសេចក្តីល្អ ហ្នឹងចោលមិនខាន,,។
• តែបេីកសាងសេចក្តី ល្អព្រោះតែមីលឃេីញ ថាសេចក្តីល្អជាគុណតម្លៃដ៏ថ្លៃថ្លាដែរមនុស្សត្រូវ មាន ដោយមិនផ្អែកលេីពាក្យសសេីរឬបង្អាប់ សេចក្តីល្អនេះមានលក្ខណះ មុតមាុំណាស់។បេីមានចិត្តបែបនេះហេីយនរណាដែរមេីលឃេីញថាសេចក្តីល្អជារឿង មិនត្រឹមត្រូវ មិនមានតម្លៃ យេីងច្បាស់ជាចាត់ទុកបុគ្គលទាំងនោះថាជាមនុស្សដែរគ្មានតម្លៃ សក្តិសមនឹងស្គាល់មនុស្សល្អប៉ុណ្ណោះ រួចហេីយ បន្តឈរមាុំនៅលេីសេចក្តីល្អនេះមិនទម្លាក់ដាច់ខាត។By N.g
14/09/2020
#បេីថ្ងៃណាមួយប៉ាសម្រេចថាបង្កេីតគ្រួសារ ឈានទៅបង្កេីតរូបកាយកូនមក ប៉ាធានា ប៉ានឹងបណ្តុះកូនៗប៉ា អោយប្លែកដាច់ពីគេ អោយកូនក្លាយជាមនុស្ស មានសភាពរុឹងបុឹងផ្នែកចិត្តគំនិត អោយកូនមានសមត្ថភាពជួយខ្លួនឯងដេីម្បីរស់,បណ្តុះកូនអោយក្លាយទៅជាសសរទ្រូងជាតិ ,បានជាបង្អែក ដល់មនុស្សទន់ខ្សោយដែលគ្នា គ្មានសមត្ថភាពជួយខ្លួនឯងដេីម្បីរស់,,!
#បណ្តុះកូនអោយក្លាយជាមនុស្សដ៏ល្អហេីយ បណ្តុះភាពឆ្លាតខាងចិត្តសាស្ត្រមនុស្ស ដេីម្បីសម្គាល់មនុស្សល្អឬខូច មិនបណ្តុះអោយកូនល្អហេីយ ស្រាប់តែភ្នែកបញ្ញាកូនអន់ៗ ក្លាយទៅជាចំណីមនុស្សខូចជាដាច់ខាត បេីប៉ាបណ្តុះកូនអោយល្អហេីយស្រាប់តែកូនស្រីប្រុស ប៉ាល្ងង់ សួរថា ដួងចិត្តកូនៗប៉ាច្បាស់ជាឯកោរកម្រិតណាទៅ ប៉ាច្បាស់ជាបន្ទោសខ្លួនប៉ាខ្លាំងណាស់ ប៉ាឆ្គាំឆ្គងមិនគប្បីចំពោះកូន ប៉ាច្បាស់ជាបិទភ្នែកមិនជិតសោះឡេីយ ។ព្រោះកូនមិនអាចកែសណ្តានជាមនុស្សល្អ ទៅខូចបាននោះទេ ។ បែបនេះហេីយទេីបប៉ារបស់កូនៗត្រូវតែបន្ថែម ភ្នែកបញ្ញាបន្ថែមលេីភាពល្អកូនៗដេីម្បីបានជាលំនឹង ចិត្តគំនិត ទេីបសក្តិសមហៅថា មនុស្សល្អហេីយឆ្លាតមានបញ្ញា ញ្ញាណ ណាកូន,,,។by: N.g
14/09/2020
រៀនសិក្សាអំពីក្របខ័ណ្ឌទឹកចិត្តនៃមនុស្សពីរក្រុម៖
១.ចិត្តមនុស្សដែរស្រលាញ់តែខ្លួនឯងនឹងរង្វង់គ្រួសារខ្លួន
២.ចិត្ត មនុស្សដែរក្តីស្រលាញ់ ទៅហួសពីស្រលាញ់ខ្លួនឯងនឹងវង្វង់គ្រួសារខ្លួន គឺទៅក្នុងទំហំហ្វូងមនុស្ស ធំៗៗ,,,
• ក្របខ័ណ្ឌចិត្តមនុស្សក្រុមទី១. អាចជាប្រភេទមនុស្សអាត្មានិយម,ឬអាចជាមនុស្សល្អដែលកម្រិតចិត្តល្មមៗ មិនជាអាក្រក់ទេ មិនផ្តល់ទុក្ខទោសដល់សង្គមទេ តែគឺស្ថិតក្នុងរង្វង់គ្រួសារខ្លួនប៉ុណ្ណោះ ។ជំពូកនេះ ប្រឹងរកសម្រាប់អោយខ្លួននឹងគ្រួសារខ្លួន រីកចម្រីេនធំធាត់ ។ពេលខ្លះឃេីញមនុស្សក្នុងគ្រួសារខ្លួនខុស,ខូច បុគ្គលដែរមានកម្រិតចិត្តប៉ុននេះ អាចណែនាំ ស្តីបន្ទោស ត្មិះដៀលជាដេីម។ល។បុគ្គលប្រភេទេនះ អាចឈានទៅដល់ការ ការពារកំហុសខ្លួន ឬកំហុសគ្រួសារខ្លួន ដោយសារភាពជាមនុស្សអាត្មានិយម ឬកម្ពស់ទឹកចិត្តល្អ ក្នុងរង្វង់គ្រួសារខ្លួន,,។
• ក្របខ័ណ្ឌចិត្តមនុស្សក្រុមទី២ បុគ្គលប្រភេទនេះក្របខ័ណ្ឌចិត្តខ្លួនធំណាស់គឺទៅហួសពីខ្លួនឯង គ្រួសារខ្លួន តែឈានទៅដល់ស្រលាញ់មនុស្ស ចេញផុតពីរង្វង់គ្រួសារខ្លួនឯង ទៅដល់មនុស្សផងគ្នា សង្គម ឬពិភពលោក,,ដោយសារកម្រិតចិត្តខ្ពស់បែបនេះហេីយ ជាហេតុនាំអោយសេចក្តីខ្វល់ខ្វាយខ្លួន លោតផុតទៅខាងក្រៅ ពេលខ្លះបុគ្គលប្រភេទនេះឈានទៅស្តីអោយសង្គមទៅទៀត។ជាទូួទៅសុទ្ធសឹងតែបុគ្គលប្រេី មនសិការះ ឧត្តមគតិខ្លាំង ទៅហួសពីចិត្តខ្លាចមនុស្សក្នុងទំហំច្រេីន ស្អប់ឬស្រលាញ់ ។តែនិយាយ ដោយឈរលេីគោលចិត្តឥតលំអៀង ជាមនុស្សមានយុត្តិធម៌ក្នុងចិត្ត កុំថាឡេីយតែអ្នកដ៏ទៃធ្វេីខុសលេីខ្លួន ដែលត្រូវ ទៅជជែកតវ៉ារកយុត្តិធម៌ សូម្បីតែ ខ្លួនឯងឬគ្រួសារខ្លួនទៅធ្វេីខុសលេីអ្នកដ៏ទៃ ក៏បុគ្គលប្រភេទនេះ គ្មានភាពលំអៀងដាក់ពិន្ទុកអោយខ្លួនឯងនឹងគ្រួសារខ្លួនដែរធ្វេីខុសលេីគេ រួចខ្លួន ជាដាច់ខាត (តម្លៃមនសិការះ),,។By: N.g