សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School

សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School

Share

សាលាបឋមសិក្សាវត្តស្វាយ ស្ថិតនៅភូមិ វត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ខេត្ត សៀមរាប។​

Operating as usual

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 04/04/2024

សួស្តីឆ្នាំថ្មី ឆ្នាំរោង ឆ្នាំ 2024 ខាងមុខនេះ
🙏🙏🙏 សូមសុខសួស្តី សិរីប្រសើរសព្វគ្រប់ប្រការសព្វកាលសព្វវេលា កើតមានដល់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាវត្តស្វាយ សិស្សានុសិស្សទាំងអស់ មាតាបិតា អ្នកអាណាព្យាបាលសិស្ស ក៏ដូចជាប្រជាជនខ្មែរ ទាំងអស់ផងដែរ 🙏🙏🙏។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 04/04/2024

ថ្ងៃព្រហស្បតិ៍ ទី 04 ខែ មេសា ឆ្នាំ 2024
# # រីករាយសាទរ កម្មវិធីជប់លៀង វិស្សមកាលតូចនៃសាលាបឋមសិក្សា វត្តស្វាយ
# # តាំងបង្ហាញសម្បត្តិវប្បធម៌ជាតិ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ក្រមាខ្មែរ គោមខ្មែរ ស្លឹកត្នោត ក្អម ល្អី កញ្ចែង មួកស្លឹក បន្លែ នំខ្មែរ ...។
# # សិស្សានុសិស្សរីករាយកម្សាន្ត ល្បែងប្រជាប្រិយខ្មែរ ដូចជា ទាយឈ្មោះបន្លែ ដំណាំ ឈ្មោះល្បែងប្រជាប្រិយខ្មែរ លេងល្បែងពាំពងមាន់ ទាញព្រ័ត្រ វាយក្អម ...។
# # # ចូលរួមលើកកម្ពស់វប្បធម៌ជាតិ តាមរយៈសិក្សា ស្គាល់ ចូលរួមក្នុងសកម្មភាពនានា ទាក់ទងនឹង អ្វីៗជាវប្បធម៌ជាតិ សបញ្ជាក់ថា យើងស្រឡាញ់ និងថែរក្សា វប្បធម៌ជាតិ ឱ្យបានគង់វង្ស ។
# # # យើងជាខ្មែរ ត្រូវថែវប្បធម៌ជាតិ ។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 02/04/2024

អបអរសាទរសិស្សកម្រិតថ្នាក់ទី ១ ដល់ទី ៣ ដែលបានប្រឡងជាប់ជាសិស្សពូកែប្រចាំខែ មីនា ឆ្នាំ ២០២៤
#កុមាររៀនកុមារចេះ

Everyone

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 30/03/2024

ថ្ងៃ សៅរ៍ ៦ រោច ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤
ព្រះសង្ឃ គណៈកម្មការទ្រទ្រង់សាលា សប្បុរសជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នាក្នុងសាលាបឋមសិក្សាវត្តស្វាយ បានរៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីគៀរគរថវិកាសម្រាប់ធ្វើការអភិវឌ្ឍសាលាក្នុងឆ្នាំសិក្សា ២០២៣-២០២៤។
សូមថ្វាយព្រះពរ គោរពជូនពរ និងប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរ ចូរកើតមានដល់លោក ព្រះតេជគុណ លោកស្រី និងក្រុមគ្រួសារ ឱ្យជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 21/03/2024

សកម្មភាព នៃការប្រឡងប្រចាំខែ មីនា ឆ្នាំ ២០២៤

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 17/03/2024

# ថ្ងៃអាទិត្យ ទី17 ខែ មីនា ឆ្នាំ 2024
# សិស្សានុសិស្ស6 រូប នៃសាលាបឋមសិក្សាវត្តស្វាយ នៃសាលាកម្រងវត្តបូព៌បានចូលរួមក្នុងកម្មវិធីប្រឡងប្រជែងអានអត្ថបទដើម្បីអបអរបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» រៀបចំដោយ: មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 14/03/2024

# # សូមជូនដំណឹងដល់ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ អំពីកម្មវិធីប្រឡងខែ មីនា ដែលនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី 18-19-20 ខែ មីនា ឆ្នាំ 2024 ខាងមុខនេះ ។
# # សូមពិនិត្យមើលកម្មវិធីប្រឡងខាងក្រោម ។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 11/03/2024

អបអរសាទរ ទិវាជាតិអំណានលើកទី ៩ ក្រោមប្រធានបទ « អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត »
១១ មីនា ២០១៥ - ១១ មីនា ២០២៤

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 09/03/2024

ថ្ងៃ សៅរ៍ ១៤ រោច ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៤

លោកគ្រូអ្នកគ្រូ បានដឹកនាំសិស្សធ្វើការសម្អាតបរិស្ថានតាមមាត់ស្ទឹងសៀមរាបចាប់ពីចំនុចស្ពានអាងក្រពើរហូតដល់ស្ពានវត្តគង់ម៉ុច។

#ការសម្អាតបរិស្ថានជាកាព្វកិច្ចរបស់យើងទាំងអស់គ្នា
#បរិស្ថានស្អាត

08/03/2024

អបអសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី ១១៣ ក្រោមប្រធានបទ " ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល "

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 04/03/2024

អបអរសាទរសិស្សកម្រិតថ្នាក់ទី ៤ ដល់ទី ៦ ដែលបានប្រឡងជាប់ជាសិស្សពូកែប្រចាំខែ កុម្ភៈ ឆ្នាំ ២០២៤
#កុមាររៀនកុមារចេះ

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 22/02/2024

សកម្មភាពរៀនធម៌នៅថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 21/02/2024

សកម្មភាព នៃការប្រឡងប្រចាំខែ កុម្ភៈ ឆ្នាំ ២០២៤ របស់សិស្សានុសិស្សសាលាបឋមសិក្សាវត្តស្វាយ

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 15/02/2024

# # សូមជូនដំណឹងដល់ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ អំពីកម្មវិធីប្រឡងខែ កុម្ភៈ ដែលនឹងប្រព្រឹត្តទៅរយៈពេល3ថ្ងៃ ចាប់ពីថ្ងៃទី 19-20-21 ខែ កុម្ភៈ ឆ្នាំ 2024 ខាងមុខនេះ ។
# # សូមពិនិត្យមើលកម្មវិធីប្រឡងខាងក្រោម ។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 14/02/2024

# ដំណើរការប្រជុំគណៈកម្មការអភិវឌ្ឍន៍សាលា និងប្រជុំមាតាបិតាសិស្សដើមឆ្នាំសិក្សា 2023-2024 កាលពី ថ្ងៃចន្ទ ទី5 ខែកុម្ភៈ ឆ្នាំ 2024 រហូតដល់ ថ្ងៃទី13ខែកុម្ភៈ ឆ្នាំ 2024 ស្តីពី៖
1)-ផែនការអភិវឌ្ឍសាលា
2)-ការងារលើកកម្ពស់គុណភាពអប់រំ ស្របតាមចតុស្តម្ភទាំង4នៃវិស័យអប់រំ
3)-ការងារផ្សេងៗ ។
# សូមអរព្រះគុណនិងថ្លែងអំណរគុណ ដល់គណៈកម្មការអភិវឌ្ឍសាលាទាំង អស់ លោកគ្រូអ្នកគ្រូ ព្រមទាំងមាតាបិតាសិស្សទាំងអស់ ដែលបានចូលរួមប្រជុំ និងចូលរួមឧបត្ថម្ភ នានា ក្នុងស្មារតី រួមសាមគ្គីគ្នាក្នុងការអភិវឌ្ឍសាលាបឋមសិក្សាវត្តស្វាយ ក៏ដូចជាចូលរួមលើកម្ពស់វិស័យអប់រំផងដែរ ។
# ការអប់រំ គឺដើម្បីទាំងអស់គ្នា ទាំងអស់គ្នា រួមគ្នាដើម្បីការអប់រំ។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 31/01/2024

អបអរសាទរសិស្សកម្រិតថ្នាក់ទី ១ ដល់ទី ៣ ដែលបានប្រឡងជាប់ជាសិស្សពូកែប្រចាំខែ មករា ឆ្នាំ ២០២៤

#កុមាររៀនកុមារចេះ

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 22/01/2024

ថ្ងៃ ចន្ទ ១២ កើត ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤

សកម្មភាព នៃការប្រឡងប្រចាំខែ មករា របស់សិស្សានុសិស្សសាលាបឋមសិក្សាវត្តស្វាយ

21/01/2024

មាតាបិតា អ្នកអាណាព្យាបាល អាចចុចចូលលីង និងព្រីនលំហាត់ភាសាខ្មែរ និង គណិតវិទ្យា ឱ្យកូនៗរៀនបាន ។
# # #
សន្លឹកស្វ័យសិក្សាខ្លឹមសារមេរៀន (សិស្ស) ០២ មុខវិជ្ជាគោល ចាប់ពី ថ្នាក់ទី ១ ដល់ ៦៖ https://docs.google.com/spreadsheets/d/1oNdOJglbhGxehAkjKrxG17h-I6fhNWIukSW0JRPd2hU/edit =0

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 17/01/2024

ការប្រឡងប្រចាំខែ មករា ប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៤ ខែ មករា ឆ្នាំ ២០២៤ នៅក្នុងសាលាបឋមសិក្សាវត្តស្វាយ

សូមជ្រាបជាព័ត៌មាន

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 15/01/2024

*** អបអរ កុមារី យស់ ពិសី រៀនថ្នាក់ទី 4គ នៃសាលាបឋមសិក្សា វត្តស្វាយ ប្រកួតអំណានកម្រិតសាលាកាលពីថ្ងៃទី13/01/2024 បានជាប់ចំណាត់ ថ្នាក់លេខ1 និង ប្រកួតថ្នាក់កម្រងវត្តបូព៌ ព្រឹកថ្ងៃទី15/01/2024 បានជាប់ចំណាត់ថ្នាក់លេខ4 ។
*** ហើយក៏សូមអបអរកូនៗដទៃទៀត នៃសាលាបឋមសិក្សា វត្តបូព៍ វត្តស្វាយ វត្តដំណាក់ ជន្លង់ ដែលបានជាប់ចំណាត់ថ្នាក់ល្អក្នុងការប្រកួតអំណាន ទាំងការប្រកួតផ្ទៃក្នុងសាលាវគ្គ1 វគ្គ2 និង ការប្រកួតថ្នាក់កម្រង ។
*** សូមកូនៗប្រឹងប្រែងបន្តទៀត នាពេលអនាគត ។ កូនត្រូវចាំថា អំណានជាមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍ លើគ្រប់វិស័យ ។***ជាពិសេស ការអភិវឌ្ឍការអានបែបឌីជីថល ដែលអាចឱ្យមនុស្សគ្រប់រូបអាចអានបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈសម្ភារៈឌីជីថល។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 03/01/2024

កាលពីថ្ងៃទី 02 ខែ មករា ឆ្នាំ 2024 សាលាបឋមសិក្សា វត្តស្វាយ បានរៀបចំកម្មវិធី រំឭកវិញ្ញាណក្ខន្ធ ចំពោះ មរណភាព អ្នកគ្រូ ហម សោភ័ណ្ឌ ហៅអ្នកគ្រូ ផល្លីន ដែលបានស្ម័គ្រចិត្តជួយបណ្តុះបណ្តាលសីលធម៌មនុស្សល្អសកលដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា វត្តស្វាយ ក្នុងរយៈពេល4ឆ្នាំ ។ យើងខ្ញុំគណៈគ្រប់គ្រង អ្នកគ្រូលោកគ្រូ សិស្សានុសិស្ស រៀបចំកម្មវិធីនេះ ដើម្បីរំឭកដល់គុណូបក្ការៈ របស់អ្នកគ្រូ ដែលបានលះបង់ ដើម្បីអប់រំយើងទាំងអស់គ្នា ក៏ដូចជាកូនខ្មែរក្នុងទឹកដីសុវណ្ណភូមិ ។ យើងទាំងអស់គ្នានឹងបន្តមាគ៌ាអប់រំរបស់អ្នកគ្រូ រហូតតទៅ ប្រកបដោយ ខន្តី សច្ចៈ កតញ្ញូ ។

Photos from បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន's post 01/01/2024
30/12/2023

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សនិងសិស្សានុសិស្ស សាលាបឋមសិក្សាវត្តស្វាយ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់ អ្នកគ្រូ ហម សោភ័ណ្ឌ (អ្នកគ្រូ ផល្លីន) ។
អ្នកគ្រូបានទទួលមរណៈភាពនាម៉ោង ៦ ល្ងាច ថ្ងៃ សុក្រ ២ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ដោយរោគាពាធ ។

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 13/11/2023

សូមអបអរសាទរចំពោះសិស្សថ្នាក់ទី ៣ និងសិស្សថ្នាក់ទី ៦ ដែលបានប្រឡងជាប់សិស្សពូកែផ្នែក គណិតវិទ្យា និងផ្នែកភាសាខ្មែរ ប្រចាំឆ្នាំសិក្សា ២០២២-២០២៣។
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 13/11/2023

សូមអបអរសាទរចំពោះសិស្សថ្នាក់ទី ៣ និងសិស្សថ្នាក់ទី ៦ ដែលបានប្រឡងជាប់សិស្សពូកែផ្នែក គណិតវិទ្យា និងផ្នែកភាសាខ្មែរ ប្រចាំខែ តុលា ឆ្នាំ ២០២៣។
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰

Photos from សាលាបឋមសិក្សាវត្តស្វាយ Watsvay Primary School's post 10/11/2023

ថ្ងៃព្រហស្បតិ៍ ទី 09 ខែ វិច្ឆិកា ឆ្នាំ 2023
លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា វត្តស្វាយ ចូលរួមក្នុងកម្មវិធីបុណ្យកឋិនសាមគ្គី វត្តសុវណ្ណផលារង្សី ហៅវត្តស្វាយ។
🙏🙏🙏 យើងខ្ញុំគណៈគ្រប់គ្រងសាលាបឋមសិក្សា វត្តស្វាយ សូមអរព្រះគុណ ដល់ព្រះតេជៈព្រះគុណនៃវត្តធម្មកាយ សមាគមសន្តិភាពពិភពលោក និងថ្លែងអំណរគុណដល់ អ្នកគ្រូ ហម សោភ័ណ្ឌ លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាវត្តស្វាយទាំងអស់ និងសិស្សានុសិស្ស ដែលបានផ្តួចផ្តើម ដឹកនាំ ចូលសទ្ធាទ្រទ្រង់ព្រះពុទ្ធសាសនា ព្រមទាំង ចូលរួមដង្ហែអង្គកឋិនសាមគ្គីនេះ និងសូមអរគុណដល់កល្យាណមិត្តនៃសាលាវត្តបូព៌ ដែលមានសទ្ធាចូលរួមផងដែរ។
🙏🙏🙏សូមប្រគេនពរ ថ្វាយព្រះពរដល់ព្រះតេជៈគុណគ្រប់ព្រះអង្គ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងលោកអ្នកសប្បុរសទាំងអស់ បានបុណ្យកុសលបរិបូណ៌សព្វគ្រប់ប្រការ🙏🙏🙏

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Watsvay Primary School
Siem Reap
Other Public Schools in Siem Reap (show all)
សាលាបឋមសិក្សាបន្ទាយចាស់ ខេត្តសៀមរាប សាលាបឋមសិក្សាបន្ទាយចាស់ ខេត្តសៀមរាប
Siem Reap, 17251

Educating kindergarten to primary students in Siem Reap Cambodia

玄德佛堂 暹粒 玄德佛堂 暹粒
Psar Dam Krolanh Road East
Siem Reap, 17259

大家来学习中文吧! តោះរៀនភាសាចិន ព្រះវិហារសៀនទ័រទទួលបង្រៀនភាសាចិនគ្រប់កម្រិត📖✏👩‍🎓🀄តេឡេក្រាម060948223🀄

វិទ្យាល័យស្រីវិបុលកេរ្តិ៍ -Srei VibolKer High School វិទ្យាល័យស្រីវិបុលកេរ្តិ៍ -Srei VibolKer High School
Trach Village, Balang Commune Siem Reap District, Siem Reap Town
Siem Reap, 17653

Just a place where we want to share the outsiders and our kids what our kids are doing at school.

វិទ្យាល័យហ៊ុនសែនប្រាសាទបាគង វិទ្យាល័យហ៊ុនសែនប្រាសាទបាគង
Prasat Bakong
Siem Reap, 1710

ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប https://web.facebook.com/hsbakong

Khmer Mekong Law Research Club Khmer Mekong Law Research Club
Bakheng Road
Siem Reap

KMK Law Research Club is a group of law student come to learn and research about laws in Cambodia. T

P.THA THA P.THA THA
SiemReap
Siem Reap, 1710

Cambodia

វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង
Ouv Loak, Bakong, Prasat Bakong
Siem Reap, 17123

ទំព័រព័ត៌មាន វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

អនុ.ខ្នារក្រៅ-Khnar Krao Secondary School អនុ.ខ្នារក្រៅ-Khnar Krao Secondary School
64
Siem Reap, 17102

Khar Krao Secondary School is located in Kantout village, Kantout commune, Svay Leu district, Siem R

សាលាបឋមសិក្សាជប់ប្រាសាទ សាលាបឋមសិក្សាជប់ប្រាសាទ
JRG6+7RR, Chub
Siem Reap, 1701

សាលាបឋមសិក្សាជប់ប្រាសាទ គឺស្ថិតនៅភូមិជប់ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

School jobsសាខាខេត្តសៀមរាប School jobsសាខាខេត្តសៀមរាប
#P18, បូរីប្រិមប្រិយ៍ ភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប កម្ពុជា
Siem Reap, 171203

សាលាកាកេហាសុិគឺជាសាលាដ៏ធំមួយដែលមានអជ្ញាប័ណ្ណបញ្ជូនសិក្ខាកាមអោយទៅបម្រើការងារនៅជប៉ុន070733086/078783361

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុន រាជ សំណាង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាជប៉ុន រាជ សំណាង
ផ្ទះលេខT62 ផ្លូវតាព្រហ្ម បុរីប្រិមប្រិយ ខេត្តសៀមរាប
Siem Reap, 17000

ផ្ទះលេខT62 ផ្លូវតាព្រហ្ម បុរីប្រិមប្រិយ ខេត្តសៀមរាប ☎️ 071 71 03 288/096 63 55 023

អនុវិទ្យាល័យចុងឃ្នៀស អនុវិទ្យាល័យចុងឃ្នៀស
63
Siem Reap, 17257

Chong Khneas Secondary is the public school where located in Chong Khneas District, Siem Reap City, Siem Reap Province.