Betta - ត្រីក្រឹម

Betta - ត្រីក្រឹម

Share

Everything about betta. Also, sale provider.

15/11/2024

រីករាយបុណ្យអុំទូក 😂

Lori 26/07/2024

ស្តាប់ចម្រៀងលេង បន្ទាប់ពីដាក់ចំណីត្រីហើយ 😂

Lori It's a song about me.Artist: Lori

19/10/2023

ទឹកខ្មៅ

នេះជាប្រភេទទឹក ដែលត្រីក្រឹមចូលចិត្តរស់នៅ។ នៅធម្មជាតិ ត្រីក្រឹមចូលចិត្តរស់នៅទឹកនឹង ដូចជាថ្លុក បឹង ស្រះ ត្រពាំង។ មូលហេតុដែលទឹកមានព័ណ៌នេះ បណ្តាលមកពីស្លឹកឈើទុំ ដែលជ្រុះទៅក្នុងទឹក បានរលាយចូលជាមួយទឹក បង្កទឹកឱ្យឡើងក្រហម ឬខ្មៅ។

សូមអរគុណដល់ អ្នកលក់ត្រី ក្រឹមព្រៃ ដែលបានផ្គត់ផ្គង់ ប្រុសស្អាតដែលបញ្ចេញស្រមោលនៅ Background ពិតជាព្រៃពិតប្រាកដរបស់គេមែន 🥰។

13/10/2023

ត្រីក្រឹម

ត្រីក្រឹមជាប្រភេទត្រីមាឌតូច ដែលមានប្រវែងចាប់ពី ៤សម ដល់ ៧សម។ ត្រីប្រភេទនេះ ច្រើនរស់នៅក្នុងទឹកនឹង មានដូចជាទឹកបឹង ឬស្រែជាដើម។ នៅក្នុងឯកសារផ្លូវការ ត្រីក្រឹមដែលមាននៅក្នុងប្រទេសកម្ពុជាមាន៣ប្រភេទដូចជា ត្រីក្រឹមមាស ត្រីក្រឹមក្តារ និងត្រីក្រឹមទន្សាយ ដែលត្រីទាំងបីនេះមានលក្ខណៈដូចជា៖
- ត្រីក្រឹមក្តារ៖ ត្រីក្រឹមនេះមានទំហំធំដែលអាចមានប្រវែងដល់ ៧សម ត្រីក្រឹមនេះមិនចេះជល់ទេ តែច្រើនបន្លឺសំឡេងក្តក់ នៅពេលដោយមេម្តងៗ។
- ត្រីក្រឹមទន្សាយ៖ ជាអម្បូរតែមួយ ជាមួយត្រីក្រឹមក្តារ តែតូចជាង មិនចេះក្តក់ទេ តែមានព័ណ៌ផ្លេកជាងត្រីក្រឹមក្តារ និងមិនចេះជល់ដូចត្រីក្រឹមក្តារដែរ។
បញ្ជាក់៖ យោងតាមឯកសារអម្បូរវិទ្យាសាស្រ្តរបស់បរទេស ត្រីក្រឹមទាំង២ប្រភេទនេះស្ថិតក្នុងអម្បូរ ត្រីកំផ្លៀញ (Gourami)
- ត្រីក្រឹមមាស៖ ជាប្រភេទត្រីក្រឹមដែលសំបូរ និងពេញនិយមណាស់សម្រាប់អ្នកស្រឡាញ់ត្រីក្រឹម ដោយវាមានព័ណ៌ស្រស់ស្អាត ជាពិសេសនៅពេលដែលឈ្មោល និងឈ្មោលប្រយុទ្ធគ្នា។ ត្រីក្រឹមនេះកាច ហើយច្រើនជល់គ្នានៅពេលដែលមានឈ្មោល ណាវាតទីមកចំទឹកដីខ្លួន។ ប្រជាជនទូទៅច្រើនហៅថាត្រីក្រឹមព្រៃ។
បញ្ជាក់៖ ដោយហេតុថាអ្នកបង្កាត់ បានព្យាយាមយកត្រីក្រឹមមាសនេះ មកបង្កាត់ទៅតាមចំណង់ចំណូលចិត្ត យកព័ណ៌ និងភាពខ្លាំង ធ្វើឱ្យមានការបែងចែកជាច្រើនពូជ ដែលខ្ញុំបាទនឹងបន្តស្រាវជ្រាវ និងបង្ហាញជូន។ ត្រីក្រឹមមាសស្ថិតក្នុង អម្បូរដោយឡែកពី ក្រឹមក្តារ និងទន្សាយ គឺអម្បូរបេតា (Betta)។

ខាងក្រោមជារូបភាពយកពីឯកសារជលផលបឹងទន្លេសាប៖

Photos from Betta - ត្រីក្រឹម's post 09/09/2023

ពូជល្អ ជិតចាប់ផ្តើមបន្តឡើងវិញហើយ ☺️

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Psar Krom Street
Siem Reap