19/10/2024
សូមព្រះគ្រូទៅកាន់ទីបរមសុខ
ព្រហ្មវិហារធម៌របស់ព្រះគ្រូចំពោះសិស្សគណ គឺមិនអាចគណនាបាន។
Searching for true
19/10/2024
សូមព្រះគ្រូទៅកាន់ទីបរមសុខ
ព្រហ្មវិហារធម៌របស់ព្រះគ្រូចំពោះសិស្សគណ គឺមិនអាចគណនាបាន។
19/10/2024
នៅជាន់អាកាសនៃសណ្ឋាគារមានដាំបន្លែច្រើនប្រភេទ។
ថ្ងៃនេះ ទិវាប្រកាសរដ្ឋធម្មនុញ្ញ។ សូមរំលឹកប្រវត្តិសាស្ត្រ « រដ្ឋធម្មនុញ្ញដំបូងរបស់កម្ពុជាត្រូវបានលាយព្រះហស្ថលេខានៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ ដោយសម្តេចព្រះនរោត្តម សីហនុ ព្រះចៅក្រុងកម្ពុជា»។
27/08/2024
សួស្តីពី Research Center For Excellence and Innovation,A.U. នៃ Angkor University
*** ហ្វេសប៊ុកបានធ្វើការព្រមាន មិនអនុញ្ញាតឲ្យដំណើរការមួយរយ: ពេលនេះអាចចូលហ្វេសប៊ុកបានវិញហើយ។ សូមក្រុមហ៊ុនហ្វេសប៊ុកទៅចាប់កំហុសនៅ Reel ផង ព្រោះមានករណីអសីលធម៌ជាច្រើននៅទីនោះ។
នៅពេលផ្នែកអប់រំ ការបង់ពន្ធ និងកសិកម្ម ជាដើម ត្រូវវិមជ្ឈការឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ពេលនោះ ទាមទារឱ្យមានធនធានមនុស្សដែលឆ្លងកាត់ការបណ្តុះបណ្តាលថ្នាក់កម្រិតឧត្តមសិក្សាទៅបំពេញកិច្ចការទាំងនោះ។
និស្សិតជំនាន់ថ្មី នឹងត្រូវជំនួសមេឃុំ ចៅសង្កាត់ ឬជំទប់់ចាស់ៗ ។ ដូច្នេះ មុខវិជ្ជាផ្នែករដ្ឋបាលសាធារណៈក្តី នីតិសាស្ត្រក្តី ផ្នែកគណនេយ្យក្តី ផ្នែកអភិវឌ្ឍជនបទក្តី និងផ្នែកកសិកម្មក្តី នៅមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន។
ស្អប់គ្រូ យកប្រៀបគ្រូ ដើរគេចពីគ្រូ ទីបំផុតនៅតែជូបគ្នា។
គ្រូនៅគ្រប់ទិសទី សូមជ្រើសរើសយកគ្រូជាកល្យាណមិត្ត។
20/04/2024
សូមលោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទៅកាន់សុគតិភព។
ជាង៤០ ឆ្នាំមកនេះ លោកបានបណ្តុះធនធានជាច្រើនដែលធនធានខ្លះ ជាគ្រាប់ពូជបន្តវេនដ៏មានគុណភាព។
17/03/2024
ច្រឡំ និងបន្លំ
- ជាមេ
- ជាថៅកែ
- ជាបណ្ឌិត
- ជាអ្នកគាំទ្រ
- ជាអ្នកផ្តល់សេវា
- ជាអ្នកមានតួនាទីខ្ពស់
- ជាអ្វីៗ ។ល។
ទោះជាច្រឡំ ឬបន្លំ តែកុំភ្លេចអភិវឌ្ឍសមត្ថភាពចំណេះដឹង "រៀនពេញមួយជីវិត"។
06/03/2024
រង់ចាំ World Bank បើកទ្វារ ដើម្បីខ្ចីលុយ
@អាហារពេលព្រឹកនៅ Square
05/02/2024
លោកសាស្ត្រាចារ្យបណ្ឌិត យន់ សុធា បានចូលបរិចាគឈាមក្នុងកម្មវិធី "ឈាមរបស់ខ្ញុំជារបស់អ្នក ឈាមរបស់អ្នកជារបស់ខ្ញុំ" របស់មូលនិធិមុនីនាថ។
នេះជាការបរិចាគលើកទី 44 ហើយរបស់លោកសាស្ត្រាចារ្យ ដោយលោកមានក្តីប្រាថ្នាចូលរួមបរិចាគរហូតដល់អាយុ 60 ឆ្នាំ បើសិនជាសុខភាពល្អ។
05/02/2024
លោកសាស្ត្រាចារ្យបណ្ឌិត យន់ សុធា ដឹកនាំនិស្សិត ចុះប្រមូលទិន្នន័យក្នុងកម្មវិធី "អង្គរ និងវិទ្យាសាស្ត្រ" ក្រោមការផ្តល់អនុសាសន៍ពីលោកសាស្ត្រាចារ្យបណ្ឌិត ញិល រដ្ធា សាកលវិទ្យាធិការ សាកលវិទ្យាល័យអង្គរ។