ហ៊ីង សីហា

ហ៊ីង សីហា

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ហ៊ីង សីហា, Education, Siem Reap Town, Siem Reap.

01/06/2026

តួនាទីលោកឪពុកអ្នកម្ដាយក្នុងការរកគូស្រករឲកូន..!
សម្ដែងដោយសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ🙏❤️
ធម្មទានដោយលោកម្ចាស់ យ៉ាត ឡាវ
#ធម្មទេសនា

29/05/2026

ជីវិតអ្នកប្រតិបត្តិត្រូវពិចារណាទុកក្នុងចិត្តថា:
ជីវិតនេះមកម្នាក់ឯង រៀនរស់នៅម្នាក់ឯង ត្រលប់ទៅវិញម្នាក់ឯង៕

____ភិក្ខុធម្មត្ថេរោ ហ៊ឹម ប៊ុនធឿន

29/05/2026

ប្រាសាទក្រវ៉ាន់ 🪷

29/05/2026

ក្បិតតែដុះចេញពីភក់ ក៏ប៉ុន្តែមានតម្លៃហើយបរិសុទ្ធស្អាត🪷

Photos from ហ៊ីង សីហា's post 30/04/2026

🌹_សូមអនុមោទនា ពិធីបុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ពុទ្ធិកវិទ្យាល័យរាជបូណ៌ (លើកទី១២)

#ក្រោមព្រះគំនិតផ្ដួចផ្ដើម ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ក្រុងស្រុក និងប្រជាពុទ្ធបរិស័ទជាម្ចាស់ទានគ្រប់រូប ដែលមានមេគណខេត្ត និងព្រះបាឡាត់គណខេត្តសៀមរាប ជាព្រះ
ប្រធាន បានព្រមព្រៀងគ្នាជាធ្លុងមួយ នឹងរៀបចំប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីដើម្បីរកថវិកាមកទ្រទ្រង់ កិច្ចការងារនានាក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌របស់យើងទាំងអស់គ្នា ។

#ហេតុនាំឱ្យមានការប្រារព្ធកម្មវិធីបុណ្យ
🔸 ជាសាររឭកគ្នានិងគ្នា ការជ្រោមជ្រែងលើទឹកចិត្ត ការឈ្វេងយល់ពីភាពលំបាកខ្វះខាត ភាពត្រូវការជាចាំបាច់ ការរួបរួមសាមគ្គីគ្នា និងបង្កើនភាពជិតស្និទ្ធគ្នារវាងប្រជាបរិសទ្យ និងវិស័យពុទ្ធិកសិក្សា ។
🔸 ដើម្បីរកការឧបត្ថម្ភជាថវិកាពីគ្រប់មជ្ឈដ្ឋាន មានព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ប្រជាបរិសទ្យគ្រប់ទីកន្លែង យកមកសាបព្រោះបណ្ដុះធនធានមនុស្សក្នុងវិស័យពុទ្ធិកសិក្សា នឹងបានផ្លែផ្កាក្នុងសង្គមជាតិ ។
🔸 ដើម្បីការដោះស្រាយបញ្ហាហិរញ្ញវត្ថុ កិច្ចការងាររដ្ឋបាលក្នុងពុទ្ធិកវិទ្យាល័យរាជបូណ៌ដែលកំពុងជួបប្រទះមួយចំនួន មានដូចជា ៖
🟢 រៀបចំចំណាយ ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ បម្រើសេវាបង្រៀនប្រចាំខែ ហេតុថាសាលាមិនមានគ្រូក្របខណ្ឌច្រើន ដើម្បីឱ្យកម្មវិធីសិក្សាប្រកបដោយវឌ្ឍនភាព គុណភាពរឹងមាំ គណៈគ្របគ្រងបានស្នើសុំអញ្ជើញគ្រូមកពីបណ្ដាសាលាចំណេះទូទៅផ្នែកអាណាចក្រក្នុងខេត្តសៀមរាប ជួយជាសេវាបង្ហាត់បង្រៀនតាមឯកទេសរៀងៗខ្លួន ។
🟢 រៀបចំចំណាយ ការបំពេញបន្ថែមលើរបបប្រាក់ម៉ោងបង្រៀនប្រចាំខែ ហេតុថាប្រាក់ម៉ោងសេវាបង្រៀនដែលទទួលបានពីរដ្ឋនៅមានកម្រិត ហេតុនេះសាលាត្រូវបន្ថែមប្រាក់មួយចំនួនជូនលោកគ្រូ អ្នកគ្រូឱ្យសមនឹងសេដ្ឋកិច្ច និងចំណាយប្រចាំថ្ងៃ ។
🟢 រៀបចំចំណាយ លើកម្មវិធីសិក្សាបន្ថែមលើម៉ោងរដ្ឋ មានបញ្ចូល ម៉ោងស្វ័យសិក្សា ម៉ោងបំប៉ន និងថ្នាក់បច្ចេកវិទ្យា (វគ្គសិក្សាកុំព្យូទ័រដំណើរការបាន៣ឆ្នាំមកហើយ) ជាហេតុញ៉ាំងការចំណាយកើនឡើង ។
🟢 រៀបចំចំណាយ លើកម្មវិធីសិក្សា និងប្រកួតប្រជែងឧបត្ថម្ភលើសិស្សពូកែលើមុខវិជ្ជា ភាសាបាលី សំស្ក្រឹត តាមសមត្ថភាព និងការប្រឹងប្រែងរបស់សិស្ស
🟢 រៀបចំចំណាយ សម្រួលកិច្ចការងារដ្ឋបាលសាលាទូទៅ មានដូចជាសៀវភៅកិច្ចការសិស្ស សៀវភៅកិច្ចការគ្រូ លិខិតរដ្ឋបាល ផ្លាស់ប្ដូរទឹកថ្នាំម៉ាស៊ីព្រីន ហ្វឺត ប៊ិក ទឹកហ្វឺត គ្រឿងប្រើប្រាស់ក្នុងការិយាល័យ និងតាមថ្នាក់ និងសម្ភារ:ប្រើ
ប្រាស់របស់លោកគ្រូ អ្នកគ្រូប្រចាំថ្ងៃនិងខែ និងប្រចាំឆ្នាំ ។
🟢 រៀបចំចំណាយ ការប្រឡងឆមាសទូទៅគ្រប់កម្រិតថ្នាក់ត្រូវចំណាយច្រើនដោយត្រូវរៀបចំវិញ្ញាសា សន្លឹកកិច្ចការ ឧបត្ថម្ភគណៈកម្មការគ្រប់ផ្នែកជួយសម្រួលកិច្ចការសមណសិស្សតាមថ្នាក់ និងចាត់ចែងលើសកម្មភាពបន្ទាន់នានា ។
🟢 រៀបចំចំណាយ ថ្លៃទឹកភ្លើងប្រចាំខែ ដោយក្នុងមួយខែសាលាធ្វើការចំណាយមិនក្រោម ៦០-៧០ ម៉ឺន ដើម្បីបង់ថ្លៃសេវាភ្លើងមួយខែៗ ព្រោះតាមបន្ទប់ថ្នាក់មានកង្ហារ មានភ្លើង ជាតម្រូវការរបស់សមណសិស្ស ។
🟢 រៀបចំចំណាយម៉ោងបំប៉នសមណសិស្ស ក្នុងរដូវវិស្សមកាលលើមុខវិជ្ជាមួយចំនួនចំពោះសិស្សខ្សោយ ឱ្យមានកម្រិតចំណេះនឹងបន្តឡើងថ្នាក់បាន ។
🟢 មានការចំណាយជាច្រើនទៀត ដែលសាលាចាំបាច់រកចំណូលថវិកាពីការធ្វើបុណ្យផ្កាប្រាក់ ដើម្បីយកមកទប់ទល់រាល់ការចំណាយរបស់សាលា.... ។

ហេតុដូចបានប្រគេន ជូនសេចក្ដីខាងលើនេះ យើងខ្ញុំព្រះករុណាទាំងហ្លាយ សូមនិមន្ត អញ្ជើញព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ក្រុងស្រុក ព្រះថេរានុត្ថេរ: ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពុទ្ធបរិសទ្យ លោកតា លោកយាយ អ៊ុំ ពូមីង អាចារ្យ គណ:កម្មការ អតីតសមណសិស្ស សិស្សគ្រប់រូប ទាំងឆ្ងាយជិត ព្រះមេត្តា មេត្តាចូលរួមកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ពុទ្ធិកវិទ្យាល័យរាជបូណ៌នៅថ្ងៃខាងមុខឱ្យបានច្រើនកុះករ តាមកម្លាំងសទ្ធា និងសេចក្ដីជ្រះថ្លារៀងៗខ្លួន ។

⏰ កម្មវិធីបុណ្យប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៦ ។

🌐 ទីតាំងប្រារព្ធកម្មវិធី នៅឧបដ្ឋានសាលាវត្តរាជបូណ៌

☎️ ព័ត៌មានបន្ថែម
#ទំនាក់ទំនងលេខទូរស័ព្ទគណៈកម្មការបុណ្យ
-លោកម្ចាស់ កឹស ចង់ ០៩៦ ២១៨ ១០៤១
-លោកម្ចាស់ ធី ណារ៉ាយុ ០៩៧ ៣២៧ ៥៩២៩
-លោកអគ្គានុរក្ស ហ៊ុន ពិសេស ០១៧ ៧៦៩ ៤៤៩
-លោកគ្រូ សេង សុវណ្ណរ័ត្ន ០១២ ២២៥ ៣៣៩

#រចនាដោយ
@ ក្រុមបច្ចេកទេសសមណសិស្ស
#ខ្លឹមសារដោយ
@ S_RBHS-SR

🙏_សូមអរព្រះគុណ-អរគុណ

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Siem Reap Town
Siem Reap
160108