11/12/2025
សាលាបឋមសិក្សាធ្លកអណ្តូង សូមជម្រាបជូនដំណឹងដល់សាធារណៈជន និង សិស្សនិស្សិតឲ្យបានជ្រាបថា ក្នុងឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នេះសាលាត្រូវការជ្រើសរើសគ្រូស្ម័គចិត្ត ដូចខាងក្រោម
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សា ធ្លកអណ្តូង, School, Siem Reap district , Siem Reap Province, Siem Reap.
11/12/2025
សាលាបឋមសិក្សាធ្លកអណ្តូង សូមជម្រាបជូនដំណឹងដល់សាធារណៈជន និង សិស្សនិស្សិតឲ្យបានជ្រាបថា ក្នុងឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នេះសាលាត្រូវការជ្រើសរើសគ្រូស្ម័គចិត្ត ដូចខាងក្រោម
19/09/2025
ខ្ញុំបាទជាគណ:គ្រប់គ្រងសាលាបឋមសិក្សា ធ្លកអណ្តូង ក្រុងសៀមរាប សូមគោរពថ្លែងអំណរគុណដល់លោកគ្រូសុខ ដារ៉ា និងអ្នកគ្រូមាស រីដា បានជួយឧបត្ថម្ភសម្ភារសិក្សាក្នុងកម្មវិធីចែករង្វាន់សិស្សពូកែ។សូមគោរពជូនពរឲ្យលោកគ្រូនិងក្រុមគ្រួសារមានសុខភាពល្អ រកស៊ីមានបានចម្រុងចម្រើនក្នុងក្រុមគ្រួសារជានិរន្តរ៍។🙏🙏🙏❤️
18/09/2025
បិណ្ឌ១១ នៅវត្តប្រាសាទត្រាំនាគ និងវត្តគោកតាឡុង ជាមួយក្រុមគ្រួសារសាលាបឋមសិក្សា ធ្លកអណ្តូង ក្រុងសៀមរាប ប្រកបដោយសេចក្តីជ្រះថ្លា និងសោមនស្សរីករាយក្រៃលែង។សូមជូនបុណ្យស្មើៗគ្នាផង🙏🙏🙏❤️(18.09.2025)
04/09/2025
07/08/2025
ថ្ងៃនេះខ្ញុំបាទសូមអរគុណដល់គ្រួសារសាលាបឋមសិក្សា ធ្លកអណ្តូង ពិសេសមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាអាណាព្យាបាលសិស្ស បានចូលរួមថវិកា និងគ្រឿងឧបភោគបរិភោគ ក្នុងស្មារតីសាមគ្គីភាពជាមួយគ្នាដើម្បីជួយដល់ជនភៀសសឹក និងគ្រួសារវីរ:កងទ័ពដែលបានស្នាក់អាស្រ័យនៅវត្តប្រាសាទត្រាំនាគ តាមរយ:ព្រះចៅអធិការវត្ត។ខ្ញុំព្រះករុណា ខ្ញុំបាទសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកតាមបីបាច់ថែរក្សា និងជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ៗគ្នាជានិរន្តរ៍។(07.08.2025)
21/04/2025
សាលាបឋមសិក្សាធ្លកអណ្តូង សូមជម្រាបជូនដំណឹងដល់សាធារណៈជន និង សិស្សនិស្សិតឲ្យបានជ្រាបថា ក្នុងឆ្នាំសិក្សាថ្មី ២០២៤ - ២០២៥ ឆមាសទី២ នេះ សាលាត្រូវការជ្រើសរើសគ្រូគ្រូស្ម័គចិត្ត បង្រៀនកុំព្យូទ័រ ដូចខាងក្រោម ៖
សូមជូនដំណឹងដល់មាតាបិតាអាណាព្យាបាលសិស្សានុសិស្សនៃសាលាបឋមសិក្សាធ្លកអណ្តូងទំាងអស់ឲ្យបានជ្រាបថា កូនៗត្រូវចូលរៀនវិញនៅថ្ងៃចន្ទ ទី២១ ខែ មេសា ឆ្នំា ២០២៥ ស្អែកនេះ ដូច្នេះសូមមាតាបិតាអាណាព្យាបាលជួយរៀបចំរបៀបរៀបរយកូនៗដូចជា ឯកសណ្ឋាន សម្ភារ:សិក្សាឲ្យបានគ្រប់គ្រាន់ សូមអរគុណ!!!
04/04/2025
លោកគ្រូ និង សិស្សានុសិស្ស លេងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ❤️😍
17/03/2025
សូមគោរពអញ្ជើញចូលរួមចាប់មគ្គផលបុណ្យ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនដើម្បីកូនៗរបស់យើង និងដើម្បីជួយគាំទ្រដល់វិស័យអប់រំនៅសាលាបឋមសិក្សា ធ្លកអណ្តូងយើងផងដែរ។
11/03/2025
អបអរសាទរទិវាអំណានជាតិលើកទីដប់ថ្ងៃទី11.03.2025 នៅសាលាបឋមសិក្សា ធ្លកអណ្តូង ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ (ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម)
03/01/2025
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូពេទ្យមកពីមណ្ឌលសុខភាពក្រុងសៀមរាប និង មន្ទីរសុខាភិបាលក្រុងសៀមរាបដែលបានជួយផ្សព្វផ្សាយ អំពីជំងឺគ្រុនឈាមដល់ប្អូនៗសិស្សានុសិស្ស ដើម្បីការពារជៀសផុតពីជំងឺគ្រុនឈាម!
22/08/2024
ដំណើរការប្រជុំមាតាបិតាសិស្សនៅសាលាបឋមសិក្សា ធ្លកអណ្តូង ក្រុងសៀមរាបត្រូវបានបញ្ចប់ជាលើកទី៣សម្រាប់ឆ្នាំសិក្សា២០២៣_២០២៤នេះ កាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤ ប្រកបដោយភាពរលូន។សូមអរគុណដល់មាតាបិតាទាំងអស់ដែលបានចូលរួមសហការជាមួយវិស័យអប់រំនៅសាលារៀនរបស់យើង។