We Love ស្រុកស្វាយលើ

We Love ស្រុកស្វាយលើ

Share

ទំព័រដែលនឹងបង្ហាញពីទិដ្ឋភាពទូទៅ នៃវិស័យទេសចរណ៍ក្នុង ស្រុកស្វាយលើ ទឹកដីមាសបៃតង🙏

17/10/2025

ល្អខ្លំាងណាស់បើគ្រប់គ្នាយល់ដឹងពីបរិស្ថាន និងចូលរួមកាត់បន្ថយប្រើប្រាស់ផ្លាស្ទិច និងចូលរួមមិនបោះចោលពាសវាលពាសកាល ជាពិសេសក្នុងតំបន់ទេសចរណ៍ 🙏🏻
#ទេសចរណ៍ដើម្បីទំាងអស់គ្នា
#ទំាងអស់គ្នាដើម្បីទេសចរណ៍

17/10/2025

កម្លំាងសាមគ្គីរបស់យុវជន ពិតណាស់នឹងចូលរួមចំណែកមួយយ៉ាងសំខាន់ធ្វើឱ្យរម្មណីយដ្ឋានឧទ្យានជាតិ ព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន គ្មានសំរាម ❤️
#ចូលរួម_ដើម្បីឧទ្យានជាតិយើងទំាងអស់គ្នា
#ផ្លាស្ទិចជាសត្រូវរបស់យើង

16/10/2025

សកម្មភាពប្អូនៗថ្នាក់ទី១១ នៃវិទ្យាល័យស្វាយលើ ចូលរួមរើសសំរាម(ផ្លាស្ទិច)តាមដងផ្លូវឡើងភ្នំគូលែន ❤️
#សំរាមជាសត្រូវរបស់យើងទំាងអស់គ្នា
#សំរាមមិនគួរឲ្យស្អប់ដូចអ្នកបោះចោលសំរាម
❤️_ស្រុកស្វាយលើ

30/04/2024

អាកាសធាតុក្ដៅខ្លាំង
សូមញ៉ាំទឹកឲ្យបានច្រើន

28/08/2023

អប់រំខ្លី៖ បណ្ណាល័យបៃតង video មួយនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការអាន ដើម្បីឲ្យប្អូនទទួលបាននូវចំណេះដឹងថ្មីៗ ធ្វើឲ្យការចងចាំបានល្អ អាចបង្កើតបាននូវអ្វីដែលថ្មី និងងាកមកស្រឡាញ់ការសិក្សា ៚
សូមកុំភ្លេចជួយ #ចែករំលែកvideoនេះម្នាក់មួយ #ជួយlikepageនេះផង #ជួយFollowម្នាក់មួយផង

22/08/2023

អបអរសាទរ! ឯកឧត្ដបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ត្រូវបានបោះឆ្នោតផ្តល់សេចក្ដីទុកចិត្ត និងត្រាស់បង្គាប់ជា «ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ»

Photos from We Love ស្រុកស្វាយលើ's post 29/06/2020

កាលពីថ្ងៃទី 27 ខែមិថុនា ឆ្នំា2020 ក្រុមការងារ "មូលនិធិមិត្តយើង" បាននាំយកថវិការចំនួន ៣០០.០០០រៀល មី ០១កេស ត្រីខ ០១យួរ និងទឹកសុទ្ធ ០៣យួរ ជូនដល់បងស្រី ឆន តៃ មានអាយុ ៣០ឆ្នាំ មានសមាជិកគ្រួសារ ០៥នាក់ ស្រី ០២នាក់ ដែលបងស្រីបានកើតជម្ងឺរអាលែកស៊ីស្បែក ពេញខ្លួន នៅពេលរដូវក្តៅស្ថានភាពជម្ងឺររើឡើងបើទោះបីជាមានថ្នាំក៏ដោយ ។ បងស្រីមានទីលំនៅនៅ ភូមិខ្លាឃ្មុំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ៚
☑️ក្នុងឱកាសនេះផងដែរយើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវ ដល់សប្បុរសជនមេត្តាជួយដល់បងស្រី ឆន តៃ ដែលកំពុងតែស្ថិតក្នុងស្ថានភាពលំបាកទាំងសុខភាព និងជីវភាព ៚ សូមអរគុណ!

Photos from We Love ស្រុកស្វាយលើ's post 27/06/2020

រសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ "មូលនិធិមិត្តយើង"បាន ទៅដល់ផ្ទះក្មេងប្រុសមានឈ្មោះ ម៉ុល សុភាក់ អាយុ ០៥ ឆ្នាំមានទីលំនៅភូមិខ្លាឃ្មុំ ឃុំខ្នងភ្នំ(ភ្នំគូលែន) ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវភ្លើងឆេះកន្លងមកជាងមួយឆ្នាំ មកទល់ពេលនេះមិនទាន់ជាសះស្បើយនៅឡើយ ។ ស្ថានភាពជាក់ស្ដែងពិតជាគួរអោយអាណិតដល់ក្មួយប្រុសណាស់ ត្រូវភ្លើងឆេះរោលសព្វសារពាង្គកាយ ថែមទាំងធ្វើឲ្យគាត់ពិការជើងទាំងពីរ ដៃទាំងពីរ និងពិបាកក្នុងការហារមាត់និយាយ។
"មូលនិធិមិត្តយើង" ក៏បានផ្តល់ជូនថវិការចំនួន ៣០០.០០០រៀល មី ០១កេស ត្រីខ ០១យួរ និងទឹកសុទ្ធ ០៣ យួរ៚
☑️ក្នុងឱកាសនេះផងដែរយើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវ ដល់សប្បុរសជនមេត្តាជួយដល់ក្មួយប្រុស ម៉ុល សុភាក់ ដែលកំពុងតែស្ថិតក្នុងស្ថានភាពលំបាកទាំងសុខភាព និងជីវភាព ៚ សូមអរគុណ!

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Svay Leu, Svay Leu, Siem Reap
Siem Reap