20/06/2022
កំណើតព្រះពុទ្ធជាកំណើតបំភ្លឺដល់វិញ្ញាណសត្វ ដូច្នេះថ្ងៃកំណើតព្រះពុទ្ធ វាត្រូវតែជាថ្ងៃដែលព្រះអង្គត្រាស់ដឹងដំណើរធម្មជាតិ។ ក្មួយៗទាំងអស់គិតមើល សមហេតុសមផលទេ? ថ្ងៃកំណើតរបស់ព្រះអង្គក៏ជាថ្ងៃខែដែលព្រះអង្គត្រាស់ដឹងដែរ ព្រោះកំណើតរបស់ព្រះអង្គជាកំណើតនៃបុគ្គលត្រាស់ដឹងនាំយកការបំភ្លឺលោក ដូច្នេះថ្ងៃខែត្រាស់ដឹងក៏គួរតែចំថ្ងៃកំណើតរបស់ព្រះអង្គដែរ។ LDPជាចលនាបំភ្លឺមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមឡើងវិញ ដូច្នេះថ្ងៃខួបកំណើតបក្សLDP ក៏គួរតែជាថ្ងៃដែលពូសម្រេចឈានដែរ។ ហេតុផលពូគិតទៅវាគួរតែបែបហ្នឹង ប៉ុន្តែដំណើររឿងពិតរបស់កម្មដែលរៀបចំលោកិយ មិនដឹងជារៀបចំយ៉ាងម៉េចទេ មានតែចាំមើលទាំងអស់គ្នាទេ សូម្បីព្រះពុទ្ធមុនត្រាស់ដឹងជាព្រះពុទ្ធក៏មិនបានដឹងថាព្រះអង្គសម្រេចការត្រាស់ដឹង ឬអត់ទេ ហើយបើសម្រេចការត្រាស់ដឹង ក៏មិនដឹងសម្រេចនៅពេលណាទេ? ព្រះអង្គបានផ្សងដោយយកភាជន៍បណ្ដែតតាមខ្សែទឹកហូរ ហើយផ្សងថា បើព្រះអង្គពិតជាបានសម្រេចការត្រាស់ដឹងមែន សូមអោយភាជន៍នេះហូរឡើងបញ្ច្រាសទឹក មានន័យថាជាតួអង្គព្រះពុទ្ធទៅហើយ ក៏មុនការត្រាស់ដឹង ព្រះអង្គនៅជាមនុស្សសាមញ្ញដូចមនុស្សទូទៅដែរ ប៉ុន្តែក្រោយការត្រាស់ដឹង ព្រះអង្គទទួលបានញាណថ្មីបី គឺ បុព្វេនិវាសានុស្សតិញ្ញាណ ចុតូប្បាតិញ្ញាណ និងអាសវខយញ្ញាណ។ ដំណើរដូចគ្នាសម្រាប់ពូ ពូមិនច្បាស់ពីថ្ងៃខែដែលពូសម្រេចឈានទេ តែពូចេះតែគិតថា បែបដូចពូពន្យល់ខាងលើនេះហើយ។ អ្នកដែលមិនយល់ពីសភាពលក្ខណៈនៃកម្លាំង រឿងព្រះពុទ្ធផ្សងអំពីការត្រាស់ដឹងរបស់ព្រះអង្គ គឺភាជន៍អាចអណ្ដែតបញ្ច្រាសទឹកហូរបាន មនុស្សដែលជាប់ភវតណ្ហា គឺតណ្ហាដែលជាប់នឹងភពវាគឺធាតុគឺវារកយល់មិនឃើញទេ ប៉ុន្តែបើយល់ពីសភាពកម្ម នោះគេនឹងគិតដឹងថា ចិត្តរបស់ព្រះពុទ្ធកើតពីកម្លាំង ហើយចិត្តនោះជាអ្នកផ្សង កម្លាំងផ្លូវចិត្តរបស់តួអង្គដែលនឹងត្រូវសម្រេចការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ មិនមែនជាចិត្តដែលកើតពីកម្មដូចមនុស្សធម្មតាទេ។ កម្មដែលបង្កើតចិត្តព្រះពុទ្ធមានភាពអស្ចារ្យជាងមនុស្សទូទៅឆ្ងាយណាស់ វិស័យរបស់ព្រះពុទ្ធ គឺជាវិស័យឆ្ងាយហួសពីការគិតយល់បានរបស់មនុស្សទូទៅ ដូចជាហេតុអីព្រះអង្គអាចដឹងរឿងរ៉ាវដែលកើតក្នុងអតីតកាលរាប់លានកោដិផែនដីមុន រឿងអីដែលអាចប្រមើលដឹងរឿងរ៉ាវដែលនឹងកើតក្នុងផែនដីក្រោយៗ ដូចជាឈ្មោះព្រះពុទ្ធនៃកប្បនេះ ឬកប្បបន្ទាប់ៗមានព្រះពុទ្ធ ឬអត់ គឺព្រះអង្គដឹងទាំងអស់ សព្វញ្ញុត្តញ្ញាណ។ នេះគឺវិស័យកម្មបង្កើតចិត្តព្រះពុទ្ធដែលមនុស្សធម្មតារកយល់មិនបាន ប៉ុន្តែវានៅតែក្នុងវិស័យកម្មផល មិនមែនរឿងមន្តអាគមក្នុងជំនឿសាសនាទេ។ ថ្ងៃនេះថ្ងៃទី២០ខែ០៦ហើយ នៅសល់រយៈពេលតែប្រាំមួយថ្ងៃទៀតទេ ទាំងក្មួយៗទាំងពូ យើងចាំមើលទាំងអស់គ្នាទៅ តើរឿងរ៉ាវ វានឹងកើតទៅជាយ៉ាងម៉េច? ពូដឹងដំណើររឿងច្រើនជាងក្មួយៗខ្លះដែរ ពូគិតថាវានឹងមានដំណើរបែបពន្យល់ខាងលើនោះហើយណាក្មួយ។ កម្មវាដឹងតែវិលបង្កើ្តតលោកិយហើយ សត្វអនត្តាណាចង់ធ្វើអ្វី ធ្វើតាមចិត្តចង់របស់ខ្លួនទៅ ទោះចិត្តចង់នោះជាតណ្ហា ទោះអារម្មណ៍ចង់នោះជាអារម្មណ៍យល់ហៅថាបញ្ញាក៏ដោយចុះ ធ្វើតាមបញ្ញា ឬធ្វើតាមតណ្ហាក៏ធ្វើទៅ កម្មអត់ថាអីទេ អត់មានផលរមាស់អីទេ ថាធ្វើអីក៏ធ្វើទៅ សល់ប៉ុន្មាន កលាបៈវិលបង្កើតកម្មរៀបចំលោកិយហើយ។ ស្ដាប់ទាន់ទេក្មួយ? នេះហើយកម្មបង្កើតលោកិយនោះ៕
24/05/2022