12/10/2023
#វិទ្យាល័យហ៊ុនសែនប្រាសាទបាគង
លោកគ្រូ អ្នកគ្រូ វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង បានចូលរួម ពិធីបុណ្យកាន់បិណ្ឌ វត្តប្រាសាទលលៃ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បច្ច័យដែល លោកគ្រូ អ្នកគ្រូ ចូលរួមបានចំនួន 780,000រៀល
ប្រគេនព្រះសង្ឃ ២៣អង្គ ១អង្គ 10,000រៀល ជូនចាស់ៗម្នាក់ 5,000រៀល អស់បច្ច័យ 100,000រៀល ប្រគេនបច្ច័យកសាង 450,000រៀល
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ថ្ងៃទី១៣, ១៤, ១៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ គណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង សូមជូនពរ លោកគ្រូ អ្នកគ្រូ ទាំងអស់ ជួបប្រទះតែសេចក្តីសុខ និងចម្រើន ដំណើរជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព🙏
11/10/2023
#វិទ្យាល័យហ៊ុនសែនប្រាសាទបាគង
អបអរសាទរពិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ "កូនល្អ សិស្សល្អ មិត្តល្អ" ថ្នាក់ខេត្ត
11/10/2023
#វិទ្យាល័យហ៊ុនសែនប្រាសាទបាគង
គណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្ស
និងសិស្សថ្នាក់ទី៩ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលបានឧបត្ថម្ភការ៉ូឡាចំនួន៥០ការ៉េសម្រាប់ក្រាលក្នុងទីធ្លាសាលារៀន
សូមគោរពជូនពរបវរប្រសើរ សិរីមង្គល វិបុលសុខ ចំពោះអាណាព្យាបាលសិស្ស និងសិស្សថ្នាក់ទី៩ទាំងអស់គ្នាជួបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ
11/10/2023
#វិទ្យាល័យហ៊ុនសែនប្រាសាទបាគង
គណៈគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាណាព្យាបាលសិស្ស
និងអាជីវករនៅក្នុងសាលាដែលបានឧបត្ថម្ភថវិកាសម្រាប់ក្រាលការ៉ូឡាក្នុងទីធ្លាសាលារៀន
សូមគោរពជូនពរបវរប្រសើរ សិរីមង្គល វិបុលសុខ ចំពោះអាណាព្យាបាលសិស្ស និងអាជីវករទាំងអស់គ្នា ជួបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ
09/10/2023
#ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ០២ តុលា ២០២៣
08/10/2023
ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
សម័យប្រឡង: ០២ តុលា ២០២៣
ប្រកាសលទ្ធផល
នាព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣
05/10/2023
#វិទ្យាល័យហ៊ុនសែនប្រាសាទបាគង
ពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព"
០៥ តុលា ២០២៣ | វិទ្យាល័យ ហ៊ុនសែន ប្រាសាទបាគង