13/05/2026
នៅថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សាលាបឋមសិក្សានិងអនុវិទ្យាល័យជ្រាវបានរៀបចំចាក់បេតុងផ្លូវចូលសាលាដើម្បីទុកសម្រាប់កូនៗសិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូមានភាពងាយស្រួលក្នុងការធ្វើដំណើរ។គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះគណ:កម្មការគ្រប់គ្រងសាលាដែលបានចូលរូមគៀងគរថវិកាដើម្បីអភិវឌ្ឍសាលារៀន។
05/04/2026
ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ធ្វេីបុណ្យផ្កាប្រាក់សាមគ្គីនៅសាលាបឋមសិក្សានិងអនុវិទ្យល័យជ្រាវ ដេីម្បីកសាងផ្លូវបេតុងចូលសាលា.
29/03/2026
គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាជ្រាវ សូមថ្លែងអំណរគុណចំពោះអ្នកគ្រូពេទ្យមណ្ឌលសុខភាពជ្រាវ ដែលបានចុះចាក់ វ៉ក់សាំងការពារជំងឺមហារីកមាត់ស្បូនដល់សិស្សស្រីនៅសាលាបឋមសិក្សាជ្រាវ៕
29/03/2026
អរគុណលោកគ្រូអ្នកគ្រូ មកពីប្រទេសអូស្រ្តាលីសម្រាប់ការចែករំលែកចំណេះដឹងដល់សិស្សានុសិស្សសាលាបឋមសិក្សាជ្រាវ
29/03/2026
គណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ សិក្សានុសិស្សនៃសាលាបឋមសិក្សាជ្រាវ សូមថ្លែងអំណរគុណដល់លោកប្រធានសហគ្រាសហ្គូដហៀលកម្ពុជាGOODHILL ENTERORISE (CAMBODIA) LTD .ដែលបានឧបត្ថម្ភកាហ្វេ និង ទឹកដោះគោជូនដល់សាលាបឋមសិក្សាយេីងខ្ញុំ.អំណោយដ៏ថ្លៃថ្លានេះជាការចែករំលែកនូវក្តីស្រឡាញ់ចំពោះកុមារក្នុងសហគមន៍.
យេីងខ្ញុំទាំងអស់គ្នា សូមគោរពអរគុណ ថ្នាក់ដឹកនាំនិងបុគ្គលិកសហគ្រាសហ្គូដហៀលកម្ពុជាជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡេីយ៕