04/04/2026
🎉 សូមអបអរសាទរ ជយលាភីចំណាត់ថ្នាក់លេខ៣ ប្រចាំរដូវកាលទី១ បានទៅលើក្រុម វិទ្យាល័យ ហ៊ុនសែន ស្វាយធំ ឆ្នាំ២០៣០🏆💝។
ចំណុចពិសេសនៃស្នាដៃក្រុម៖
១. ការរៀបចំរចនាសម្ព័ន្ធសាលា សម្រាប់គោលដៅថ្ងៃអណាគតឆ្លើយតបនឹងប្រព័ន្ធអប់រំទំនើប។
២. ប្រើប្រាស់រូបវិទ្យា ដើម្បីធ្វើការភ្ជាប់ប្រព័ន្ធភ្លើងតាមអគារនីមួយៗ ប្រកបដោយប្រសិទ្ធភាព។
៣. ប្រព័ន្ធបើកទ្វារ ស្វ័យប្រវត្តិនៅពេលមនុស្សឆ្លងកាត់ខ្លោងទ្វារសាលា។ ប្រព័ន្ធបង្តើតឡើងដោយប្រើប្រាស់ភាសា C Programming Language ជាមួយនឹងឧបករណ៍ដូចជា Arduino, Ultrasonic Sensor, Breadboard និង Pump Motor។
៤. ប្រព័ន្ធគ្រប់គ្រងភ្លើងបំភ្លឺតាមអគារនីមួយ ដោយប្រើប្រាស់ការបញ្ជាពីទូរស័ព្ទដៃ ឬ Computer ដោយប្រើប្រាស់ WiFi ។ គោលគំនិតនៅក្នុង Project នេះ គឺដើម្បីបង្ករភាពងាយស្រួលក្នុងការគ្រប់គ្រងភ្លើងតាមអគារនីមួយៗ ដោយមិនចាំបាច់ដើរបិទដោយផ្ទាល់ ដោយគ្រាន់តែមានទូរស័ព្ទមួយអាចបញ្ជាពីចម្ងាយបាន ក្នុងករណីភ្លេចបិទភ្លើង ឬក៏ត្រូវការបើកភ្លើងអគារណាមួយ ឬក៏បិទបើកទាំងអស់ក៏បាន។
04/04/2026
🎉 សូមអបអរសាទរ ជយលាភីចំណាត់ថ្នាក់លេខ២ ប្រចាំរដូវកាលទី១ បានទៅលើក្រុម Smart City and Farm🏆💝។
ចំណុចពិសេសនៃស្នាដៃក្រុម៖
១. ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ នៅពេលដីស្ងួត។ ប្រព័ន្ធបង្តើតឡើងដោយប្រើប្រាស់ភាសា C Programming Language ជាមួយនឹងឧបករណ៍ដូចជា Arduino, Soil Moisture Sensor, Breadboard និង Pump Motor។
២. ប្រព័ន្ធបំភ្លឺផ្លូវស្វ័យប្រវត្តិនៅពេលមានរថយន្តឆ្លងកាត់ និងបិទភ្លើងស្វ័យប្រវត្តិនៅពេលដែលមិនមានអ្វីឆ្លងកាត់ ដើម្បីជួយសន្សំសំចៃការប្រើប្រាស់ថាមពល ។
៣. ការរៀបចំរចនាសម្ព័ន្ធទីក្រុងដែលមានលក្ខណៈស្មុគស្មាញ។
៤. ប្រើប្រាស់រូបវិទ្យា ដើម្បីធ្វើការភ្ជាប់ប្រព័ន្ធភ្លើងតាមអគារនីមួយៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីអាច អោយបានដំណើរការបានល្អជាមួយនឹងការបញ្ជាបើកបិទស្វ័យប្រវត្តិ។
04/04/2026
🎉 សូមអបអរសាទរ ជយលាភីចំណាត់ថ្នាក់លេខ១ ប្រចាំរដូវកាលទី១ បានទៅលើក្រុម យុគសម័យទីផ្សារ 🥇 🏆💝។
ចំណុចពិសេសនៃស្នាដៃក្រុម៖
១. ប្រព័ន្ធបើកទ្វារស្វ័យប្រវត្តិ នៅពេលមានមនុស្សឆ្លងកាត់ និងជណ្តើរយោង។ ប្រព័ន្ធបង្តើតឡើងដោយប្រើប្រាស់ភាសា C Programming Language ជាមួយនឹងឧបករណ៍ដូចជា Arduino, Ultrasonic, Breadboard និង Motor។
២. ទូរ ATM ប្រើប្រាស់ភាសា Python Programming Language ជាមួយនឹង Raspberry Pi Pico, Ultrasonic, និង Motor ។
៣. ការរៀបចំបនរព័ន្ធដែលមានលក្ខណៈស្មុគស្មាញប្រកបដោយបច្ចេកទេស ប្រើប្រាស់ទាំង រូបវិទ្យា គណិតវិទ្យា Programming ដើម្បីធ្វើឱ្យស្នាដៃមួយនេះកើតឡើងបាន។
03/04/2026
សូមជូនដំណឹងដល់បងប្អូនៗ សិស្សានុសិស្សឲ្យបានជ្រាបថា នៅថ្ងៃស្អែកវេលាម៉ោង ៨:៣០ នាទីព្រឹក នឹងមានការប្រកាសលទ្ធផលជយលាភីស្នាដៃក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ចំណែកឯក្រុមដទៃទៀតដែលមិនទទួលបានជយលាភី ក៏ទទួលបាននូវរង្វាន់លើកទឹកចិត្តគ្រប់ក្រុមទាំងអស់ដែលបានចូលរួម។
សូមអរគុណ🙏
03/04/2026
កម្រងរូបភាពខ្លះៗអំពីស្នាដៃរបស់ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនស្វាយធំ 💝
03/04/2026
របាំភួងនារី សម្ដែងដោយប្អូនៗជាសិស្សនៃវិទ្យាល័យហ៊ុន សែនស្វាយធំ🙏😍
03/04/2026
សកម្មភាពខ្លះៗនៃការធ្វើបទបង្ហាញរបស់ប្អូនៗដែលជាម្ចាស់ស្នាដៃពិព័រណ៍ និងស្ទែមអប់រំនៃវិទ្យាល័យហ៊ុន សែនស្វាយធំ😍
03/04/2026
សកម្មភាពពិព័រណ៍ស្នាដៃសិស្សនៃវិទ្យាល័យហ៊ុន សែនស្វាយធំ😍
03/04/2026
សូមគោរពអញ្ជើញពុកម៉ែបងប្អូនទស្សនាការសម្តែងល្ខោនបាសាក់ នៅវេលាម៉ោង5ល្ងាចនេះ។
03/04/2026
កម្រងរូបភាពការដាក់តាំងបង្ហាញស្នាដៃរបស់ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន ស្វាយធំក្រោមប្រធានបទការពិព័រណ៍វិទ្យាសាស្ត្រអប់រំ និងស្ទែម ប្រព្រឹត្ត ទៅ នៅ ថ្ងៃទី៣ខែមេសាឆ្នាំ2026
03/04/2026
ការតាំងពិព័រណ៍ស្នាដៃវិទ្យាសាស្រ្ត អប់រំ និងការធ្វើស្ទែម របស់ប្អូន សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែនស្វាយធំ🙏
03/04/2026
ការសម្ដែងរបាំជូនពររបស់ប្អូនៗនៃវិទ្យាល័យហ៊ុន សែនស្វាយធំ ដែលដឹកនាំដោយអ្នកគ្រូ លៀម សិលា🙏
ពិព័រណ៍ស្នាដៃសិស្ស💕