សាលាបឋមសិក្សាអំពិល-Ampil Primary School

សាលាបឋមសិក្សាអំពិល-Ampil Primary School

Share

សូមស្វាគមន៍ចំពោះការតាមដាន ផេគសាលាបឋមសិក្សាអំពិល

Photos from សាលាបឋមសិក្សាអំពិល-Ampil Primary School's post 19/06/2026

សកម្មភាពប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ថ្នាល PLP ទៅកាន់សិក្ខាបនធារី និងបណ្ណារក្ស ដែលដឹកនាំដោយលោកនាយកសាលា ហេង ជួរ, សម្របសម្រួលដោយលោកគ្រូ ចូច នី (ICT សាលា) និងលោកគ្រូ ចូច វណ្ណេត (ICT កម្រង) ។ ការប្រជុំប្រព្រឹត្តទៅកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១:៣០ នាទីរសៀល ទីកន្លែងនៅបណ្ណាល័យសាលាបឋមសិក្សាអំពិល ដែលមានវត្តមានសរុប ២៧នាក់ ស្រី ២៣នាក់។ ការប្រជុំផ្សព្វផ្សាយផ្ដោតសំខាន់ទៅលើ:
១. ការចូលគណនីថ្នាល PLP
» វាយឈ្មោះអ្នកប្រើប្រាស់បញ្ចូល និងលេខសម្ងាត់
» ស្កេន qr តាមកាមេរ៉ា
» បង្ហាញ QR យកទូរសព្ទមួយទៀតស្កេន(ប្ដូរ Device)
» បង្ហាញ QR គ្រូស្កេនចូលគណនីសិស្ស (ជំនួយពីគ្រូ)
២. ប្រព័ន្ធអ្នកប្រើប្រាស់
» សម្រាប់នាយកសាលា: ការគ្រប់គ្រងគណនីគ្រូបង្រៀន ការចុះវត្តមានគ្រូ សិស្ស និងខ្លួនឯង ការទាញយករបាយការណ៍ផ្សេងៗ។
» សម្រាប់គ្រូ: ការគ្រប់គ្រងគណនីសិស្ស ការចុះវត្តមានសិស្ស និងខ្លួនឯង ការទាញយករបាយការណ៍ផ្សេងៗសម្រាប់ថ្នាក់រៀន។
៣. ប្រព័ន្ធបណ្ណាល័យ(ថ្មី)
» សម្រាប់បណ្ណារក្ស: ការចុះបញ្ជីសៀវភៅ ការចុះបញ្ជីខ្ចីសង ការចុះវត្តមានចេញចូលបណ្ណាល័យ និងការគ្រប់គ្រងទិន្នន័យផ្សេងៗក្នុងបណ្ណាល័យ។
» សម្រាប់គ្រូ និងសិស្ស: ចូលទៅអាន និងស្រាវជ្រាវតាមរយៈ
-ចូលតាមរយៈ QR code
- តាមរយៈគណនី PLP
- តាមរយៈបង្កើតគណនីថ្មីដោយខ្លួនឯង
៤. ប្រព័ន្ធថ្នាលអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន: ណែនាំះពីផលប្រយោជន៍ និងរបៀបប្រើប្រាស់។
ចូលប្រើប្រាស់ដោយប្រើគណនី PLP
» Link ចូលប្រព័ន្ធ: https://kru.openplp.org
ការប្រជុំបានចប់សព្វគ្រប់នៅវាលាម៉ោង ៤:៣០នាទីល្ងាចក្រោមបរិយាកាសរីករាយ និងស្មារតីប្រឹងប្រឹងខិតខំក្នុងការក្រេបយកចំណេះដឹងដើម្បីអភិវឌ្ឍខ្លួនឯងឲ្យដើរតាមសម័យឌីជីថល។

» ប្រឹងរៀនទើបយល់ ប្រឹងអនុវត្តទើបចេះ រីឯចំណេះមិនមែនកើតឡើងដោយមិនបានរៀន មិនបានអនុវត្តនោះទេ។ សូមព្យាយាមឲ្យអស់ពីបេះដូង ពីចិត្ត និងឆ្លៀតធ្វើវាជាប្រចាំទើបយើងអាចទទួលបានជោគជ័យ។ 🙏❤️
#សាលាបឋមសោក្សាអំពិល #ថ្នាលPLP #ថ្នាលបណ្ណាល័យ #ថ្នាលអភិវឌ្ឍសម្ថភាព

18/06/2026

អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ✨👑

សូមក្រាបបង្គំថ្វាយព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុ
#ព្រះវររាជមាតាជាតិខ្មែរ #សាលាបឋមសិក្សាអំពិល #រូបភាពពីIT168

Photos from Somphors - សម្ផស្ស's post 15/06/2026
Photos from សាលាបឋមសិក្សាអំពិល-Ampil Primary School's post 08/06/2026

ស្លឹកឈើលាស់ខ្ចីនារដូវវស្សាមានពណ៌ខៀវស្រងាត់គួរជាទីទាក់ទាញដល់អ្នកសិក្សា និងសហគមន៍។ 🌴🍀
សូមកូនសង្វាតសិក្សាព្រោះការរៀនសូត្រក្រេបយកចំណេះដឹងគឺជាដើមទុនសម្រាប់ជីវិតរស់នៅ។ ម្ដាយឪពុកជាអ្នកជំរុញនិងផ្គត់ផ្គង់ដល់កូនៗជាប្រចាំព្រោះគាត់បានយល់ថាមានតែការអប់រំកូនទេដែលកូនៗរបស់គាត់អាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងឈានទៅរកភាពរួចផុតពីជីវភាពលំបាក។ រីឯគ្រូបង្រៀន គឺជាឪពុកម្ដាយទី២ និងជាគំរូដល់កូនៗប្រឹងប្រែងបង្ហាត់បង្រៀនដឹកនាំកូនៗទៅរកផ្លូវល្អ ទាំងវិន័យ ទាំងសីលធម៌ បំណិនជីវិត មើលថែ និងលើកទឹកចិត្ត។ សូមប្រកាន់ខ្ជាប់នៅភាពយុត្តិធម៌ សច្ចភាព និងភាពសណ្ដោសប្រណី ស្រឡាញ់ដូចកូនបង្កើត។ ទោះបីជីវភាពគ្រូមិនល្អ ប៉ុន្តែសូមប្រឹងប្រែងដើម្បីធនធានប្រទេសជាតិ។🩷
សាលារៀន សហគមន៍ អង្គការដៃគូ និងសិក្ខាបនធារី មិនអាចខ្វះមួយណាបានឡើយដើម្បីជំរុញធនធានមនុស្ស និងលើកកម្ពស់ដល់វិស័យអប់រំឲ្យមានភាពល្អប្រសើរ។ 🤝🩷
#សាលាបឋមសិក្សាអំពិល

01/06/2026

ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
June 1, 2026
ទិវា​កុមារ​អន្តរ​ជាតិ ខួបលើកទី៧៧ (International Children's Day)🌸🌸🤲🏻
#សាលាបឋមសិក្សាអំពិល

13/05/2026

ក្នុងព្រះរាជវរោកាសជយាភិរម្យ នៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប៕

10/05/2026

អ្នកម្ដាយជាព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន។🌸🌸❤️

អបអរសាទរ ទិវាអ្នកម្ដាយ “អ្នកម្ដាយ ជាព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន”

១០ ឧសភា ២០២៦

09/05/2026

តើនរណាខ្លះដែលដុះលូតលាស់ចេញពីទីនេះខ្លះ? ☝🏿
សាលារៀន ជាថ្នាលបណ្ដុះនៅចំណេះដឹង វិន័យ និងសីលធម៌ ដែលជាគ្រឹះសម្រាប់ឈោងចាប់នូវមុខរបរនាថ្ងៃអនាគត។ មត្តេយ្យសិក្សា ជាថ្នាលដំបូងនេះជីវិតចាប់ផ្ដើមរបស់កុមារ(បទពិសោធន៍រស់នៅបែកពីឪពុលម្ដាយ) រីឯបឋមសិក្សាជាគ្រឹះចាប់ផ្ដើមនៃការចេះអក្សរ (អាន និងសរសេរ) និងផ្នែកគណិតវិទ្យា (វិភាគ និងគណនា)។ ម្ដាយឪពុកតែងតែបញ្ជូនកូនមកសាលាដើម្បីក្រេបយកចំណេះដឹង វិន័យ និងសីលធម៌ សម្រាប់ជាដើមទុននៃជីវិត។
គ្រូបង្រៀន ដើរតួយ៉ាងសំខាន់ក្នុងការសាងសង់សមត្ថភាពរបស់ពួកគេ។ គ្រូជាគំរូបណ្ដុះនូវវិន័យ សីលធម៌ និងទម្លាប់ល្អៗសម្រាប់ពួកគេ និងជួយពួកគេឲ្យឆ្ពោះទៅគោលដៅនៃអនាគ។🌸

Photos from សាលាបឋមសិក្សាអំពិល-Ampil Primary School's post 06/05/2026

សកម្មភាពសង្គម!!🪷🪷
សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូចូលរួមពិធីដង្ហែរសពលោកគ្រូ ស៊ូ សារ៉ាត់ អតីតអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក។ 🙏
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឲ្យវិញ្ញាណក្ខន្ធលោកគ្រូបានទៅដល់ទីស្ងប់សុខ។ រូបំ អនិច្ចំ ទុក្ខ អនត្តា ។ 🙏
#សាលាបឋមសិក្សាអំពិល 🌸

04/05/2026

សេចក្ដីជូនដំណឹង📢📢
នាឱកាសអបអរព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល។ កូនៗសិស្សានុសិស្សត្រូវបានសម្រាកមួយថ្ងៃ ប៉ុន្តែអាវស្វ័យសិក្សានៅផ្ទះខ្លួនឯងបានតាមរយៈប្រព័ន្ធ PLP។ សូមមាតាបិតាជ្រាបជាពត៌មាន។
» សូមអានខិតបណ្ណខាងក្រោម 👇👇

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Pouk District , Siem Reap Province
Siem Reap