19/06/2026
សាលាបឋមសិក្សាវត្តរុន
សូមថ្លែងអំណរគុណលោកស្រី ជន់ សុភាព ជាអាណាព្យាបាលសិស្សអ៊ិន វិនយូថ្នាក់ទី4 បានចូលរួមថវិកា 20,000រៀល សម្រាប់ទូទាត់សងចាក់ដីសាលារៀន ។
សូមជូនពរលោកស្រី និងគ្រួសារ សូមជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពានៈ កុំប្បីឃៀងឃ្លាតឡើយ ។ សូមអរគុណ🙏🙏🙏🥰🥰
សូមជម្រាបគិតត្រឹមជំនួយលោកស្រី ជន់ សុភាព សាលាបឋមសិក្សាវត្តរុន វត្តរុន នៅជំពាក់ថវិកាចាក់ដីចំនួន 1,614,000៛បន្តទៀត។
19/06/2026
សាលាបឋមសិក្សាវត្តរុន
សូមថ្លែងអំណរគុណលោកស្រី ចែម សាលីន ជាអាណាព្យាបាលសិស្សថ្នាក់ទី 6បានចូលរួមថវិកា 50,000រៀល សម្រាប់ទូទាត់សងចាក់ដីសាលារៀន ។
សូមជូនពរលោកស្រី និងគ្រួសារ សូមជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពានៈ កុំប្បីឃៀងឃ្លាតឡើយ ។ សូមអរគុណ🙏🙏🙏🥰🥰
សូមជម្រាបគិតត្រឹមជំនូយលោកស្រី ចែម សាលីន សាលាបឋមសិក្សា វត្តរុន នៅជំពាក់ថវិកាចាក់ដីចំនួន 1,634,000៛បន្តទៀត។
14/06/2026
អរគុណសម្រាប់ការលះបង់នូវពេលវេលាបានចូលរួមវគ្គដោយរលូន សង្ឃឹមថាយើងនិងបន្តកិច្ចសហការនេះបន្តទៀតប្រកបដោយស្នាមញញឹម🥰🥰🥰
12/06/2026
សាលាបឋមសិក្សាវត្តរុន
សកម្មភាពសៀលថ្ងៃទី11/06/2026
អង្កការហែលទឹកកម្ពុជាចុះអប់រំអំពីសុវត្ថិភាពក្នុងទឹក ជុំវិញទឹក និងជំនាញសង្គ្រោះបឋមប្រកបដោយសុវត្ថិភាពដល់សិស្សថ្នាក់ទី1-3 នៅសាលាបឋមសិក្សា វត្តរុន
11/06/2026
#សាលាបឋមសិក្សាវត្តរុន
សូមថ្លែងអំណរគុណប្អូនស្រី You Daren បានទិញអំពូលសូឡាសម្រាប់បំពាក់បំភ្លឺនៅខ្លោងទ្វាសាលារៀន និងបានចូលរួមថវិកាចំនួន10$ តាមរយៈនាយិការងសាលា ដើម្បីទូទាត់សងការចំណាយចាក់ដីបំពេញស្រះ កាលពីអំឡុងខែឧសភា កន្លងទៅហើយ។ សូមជូនពរប្អូន សូមទទួលបានជោគជ័យគ្រប់ភសរកិច្ចការងារ និងសូមប្រាថ្នាអ្វីសូមសម្រេចបានតាមបំណងប្រាថ្នា។ សូមអរគុណ!🙏🙏🙏🥰🥰🥰
11/06/2026
#សាលាបឋមសិក្សាវត្តរុន
សូមគោរពថ្លែងអំណរគុណ ប្អូនប្រុស វ៉ៃ វៀន អតីតសិស្សសាលាបឋមសិក្សាវត្តរុន។ បច្ចុប្បន្នជាអធិការងនៃអធិការដ្ឋានស្រុកបន្ទាយស្រី បានចូលរួមថវិកាចំនួន 200,000៛ សម្រាប់ទូទាត់សងការចំណាយចាក់ដីបំពេញស្រះសាលារៀនកាលពីអំឡុងខែឧសភា កន្លងមកនេះ។
សូមជូនពរប្អូនប្រុស ជោគជ័យក្នុងភារកិច្ចការងារ និងសូមសមប្រកបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈពាលៈ កុំប្បីឃ្លៀងឃ្លាតឡើយ។
សូមទោសប្អូនផង ដែលមិនបានគោរពតាមសំណូមពរ ដែលប្អូនសុំមិនឲ្យផុសលើបណ្តាញសង្គម តែទឹកចិត្តប្អូនច្រើនពេកហើយ។ ដូចនេះ សាលាមិនមានអ្វីក្រៅពីសារថ្លែងអំណរគុណពីចម្ងាយ និងចង់បង្ហាញថាសាលាដែលយើងធ្លាប់រៀនបានជួយបណ្តុះធនធានល្អៗច្រើនណាស់ដែលជួយដល់សង្គមជាតិយើង ហើយយើងក៏មិនទុក និងមិនភ្លេចកន្លែងមួយនេះឡើយ ។
11/06/2026
#សាលាបឋមសិក្សាវត្តរុន
សូមថ្លែងអំណរគុណអង្គការត្រចៀកកម្ពុជាបាននាំយកសម្ភារ:សិក្សាមួយចំនួននិងបានចុះពិនិត្យត្រចៀកព្រមទាំងផ្សព្វផ្សាយពីផល់ប៉ះពាល់ដែលបណ្តាលខូចត្រចៀកក្នុងនោះដែរសិស្សានុសិស្សបានពិនិត្យមានចំនួន421នាក់ស្រី200នាក់។
#លទ្ធផលនៃការពិនិត្យរកឃើញ៖
-កុមារមានបញ្ហាត្រចៀកកម្រិតធ្ងន់សរុបចំនួន5នាក់ស្រី2នាក់
-កុមារមានបញ្ហាត្រចៀកកម្រិតស្រាលចំនួន32នាក់ស្រី13នាក់។ ក្នុងនោះមានកុមារភៀសសឹកមានបញ្ហាត្រចៀកកម្រិតធ្ងន់1នាក់ស្រី1នាក់។ សូមគោរពជូនពរលោកប្រធានអង្គការ និងបុគ្គលិកសូមទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ។
#សូមបញ្ជាក់៖ ចំពោះកុមារដែលបានពិនិត្យរកឃើញមានបញ្ហាខាងលើដូចនេះ សូមអាណាព្យាបាលមកជួបនាយិកាសាលាដើម្បីស្នើសុំទម្រង់ស្នើសុំព្យាបាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ។ សូមអរគុណ!
22/05/2026
សាលាបឋមសិក្សាវត្តរុន
សូមថ្លែងអំណរគុណលោកស្រី #បូយសាលំ និងស្វាមី ជាជំនួយការសង្កាត់រុនតាឯក បានចូលរួមថវិកាចំនួន10$ សម្រាប់ចាក់ដីលុបស្រះ ដើម្បីរក្សានូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ លើកកម្ពស់សោភ័ណ្ឌភាពសាលារៀនស្របតាមស្តង់ដាសាលារៀនគំរូ និងជាប្រយោជន៍ដល់ការសិក្សារបស់កូនៗសិស្សានុសិស្សនាពេលបច្ចុប្បន្ន និងអនាគត ។
យើងខ្ញុំទាំងអស់គ្នាសូមអរគុណ និងសូមជូនពរប្អូនស្រីព្រមទាំងគ្រួសារសូមជួបតែសំណាងល្អ សុខភាពល្អ ប្រាថ្នាអ្វីសម្រេចតាមបំណងប្រាថ្នា ។🥰🥰🥰🙏🙏🙏
22/05/2026
សាលាបឋមសិក្សាវត្តរុន
សូមថ្លែងអំណរគុណលោកស្រី #គ្រឿនសុឃា និងលោក #កយគិន ភូមិស្រែចង្ហូតបានចូលរួមថវិកាចំនួន40,000៛ តាមរយៈអ្នកគ្រូ ព្រំ សាមី សម្រាប់ចាក់ដីលុបស្រះ ដើម្បីរក្សានូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ លើកកម្ពស់សោភ័ណ្ឌភាពសាលារៀនស្របតាមស្តង់ដាសាលារៀនគំរូ និងជាប្រយោជន៍ដល់ការសិក្សារបស់កូនៗសិស្សានុសិស្សនាពេលបច្ចុប្បន្ន និងអនាគត ។
យើងខ្ញុំទាំងអស់គ្នាសូមអរគុណ និងសូមជូនពរប្អូនស្រីព្រមទាំងគ្រួសារសូមជួបតែសំណាងល្អ សុខភាពល្អ ប្រាថ្នាអ្វីសម្រេចតាមបំណងប្រាថ្នា ។🥰🥰🥰🙏🙏🙏
19/05/2026
សាលាបឋមសិក្សាវត្តរុន
សូមថ្លែងអំណរគុណលោកស្រី #ថៅស្រីឡាន់ និងស្វាមី បានចូលរួមថវិកាចំនួន20,000៛ សម្រាប់ចាក់ដីលុបស្រះ ដើម្បីរក្សានូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ លើកកម្ពស់សោភ័ណ្ឌភាពសាលារៀនស្របតាមស្តង់ដាសាលារៀនគំរូ និងជាប្រយោជន៍ដល់ការសិក្សារបស់កូនៗសិស្សានុសិស្សនាពេលបច្ចុប្បន្ន និងអនាគត ។
យើងខ្ញុំទាំងអស់គ្នាសូមអរគុណ និងសូមជូនពរលោកស្រីព្រមទាំងគ្រួសារសូមជួបតែសំណាងល្អ សុខភាពល្អ ប្រាថ្នាអ្វីសម្រេចតាមបំណងប្រាថ្នា ។🥰🥰🥰🙏🙏🙏