បណ្ណាល័យនៃវិទ្យាល័យហ៊ុនសែនស្វាយធំ
បណ្ណាល័យនៃវិទ្យាល័យហ៊ិនសែនស្វាយធំ?
16/08/2024
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្រុស ងឿម សុផារ៉ា ដែលបានឧបត្ថម្ភសៀវភៅដ៏ល្អ ចំនួន២ក្បាលមកកាន់បណ្ណាល័យនៃវិទ្យាល័យហ៊ុនសែនស្វាយធំ។ សូមជូនពរបងប្រុស ឱ្យចួបតែសេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ🙏🙏🙏🙏🙏។
#ភាពជាអ្នកមានកំពូល
#ភាពជាCEO
05/06/2024
សៀវភៅ #កូនប្រុសច្បងដ៏មានឥទ្ធិពល បានមកដល់បណ្ណាល័យនិង អនុញ្ញាតឱ្យខ្ចីចាប់ពីពេលនេះតទៅ😊😊😊
09/02/2024
ពេលនេះសៀវភៅទាំង 17ចំណងជើង ស្មើនឹង 52ក្បាល ដែលទទួលបានពីផេក មនុស្សខ្មៅ បានមកដល់ បណ្ណាល័យនៃវិទ្យាល័យហ៊ុនសែនស្វាយធំ ហើយ។ សៀវភៅទាំងអស់បានចុះបញ្ចី ដាក់ក្របថង់ និងបោះត្រាបណ្ណាល័យរួចរាល់។ ដូចច្នេះ លោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សអាច ខ្ចីនិងអានបានចាប់ពីថ្ងៃស្អែកនេះតទៅ។ សូមអរគុណ!
🙏អរគុណ #មនុស្សខ្មៅ ដែលផលឱកាសដល់សាលាខ្ញុំ
🙏អរគុណ #អ្នកទាំងអស់គ្នា ដែលជួយជ្រោមជ្រែងរហូតទទួលបានលទ្ធផលមួយនេះ
09/01/2024
រៀបចំរួចរាល់អាចអានបានហើយ!!! ចំពោះសៀវភៅថ្មីចំនួន៥ចំណងជើង (៩ក្បាល) ដែលជាការឧបត្ថម្ភរបស់លោកគ្រូ 𝐓𝐡𝐨𝐞𝐮𝐧 𝐕𝐮𝐓𝐡𝐲 - ធឿន វុទ្ធី ។ សូមជូនពរលោកគ្រូមានសុខភាពល្អ មានសេចក្តីសុខ សុវត្ថិភាពគ្រប់ពេលវេលា🙏🙏🙏
09/12/2023
ថ្ងៃសៅរ៍ ៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បណ្ណាល័យនៃវិទ្យាល័យហ៊ុនសែនស្វាយធំបាន ទទួលទូរសម្រាប់ដាក់សម្ភារៈសិស្សចូលអាន ចំនួនពីរ ពីសប្បុរសជននៃប្រទេសកូរ៉េ តាមរយៈ Little Library Project ។
ជាមួយគ្នានេះដែរ ខាងបណ្ណាល័យក៏បានផ្ញើគំនូរចំនួនពីរផ្ទាំងដែលជាស្នាដៃរបស់សិស្សថ្នាក់ទី១១ ទៅកាន់ម្ចាស់ជំនួយវិញទុកជាអនុស្សាវរីយ៍។
ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជន និង ដែលតែងតែឧបត្ថម្ភសៀវភៅនិងសម្ភារៈផ្សេងៗ មកកាន់បណ្ណាល័យយើងខ្ញុំ។ សូមអរគុណ🙏🙏🙏
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
National Road N. 60, Brasat Bakong District
Siem Reap