31/12/2025
ពេលនេះពួកយេីងនៅងងឹតនៅឡេីយ!ប៉ុន្តែមិនថ្វីទេ🙏ខ្ញុំនឹងប្រឹងប្រែងបបួលគ្នាកែប្រែពួកយេីងឲ្យបានភ្លឺ 💕ហេីយភ្លឺច្បាស់ជារៀងរហូត។ my second home!
ផេកផ្លូវការតែមួយគត់របស់វិទ្យាល័យសំរោង មានទីតាំងភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
31/12/2025
ពេលនេះពួកយេីងនៅងងឹតនៅឡេីយ!ប៉ុន្តែមិនថ្វីទេ🙏ខ្ញុំនឹងប្រឹងប្រែងបបួលគ្នាកែប្រែពួកយេីងឲ្យបានភ្លឺ 💕ហេីយភ្លឺច្បាស់ជារៀងរហូត។ my second home!
22/12/2025
ថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាល័យសំរោងមានការប្រជុំពិភាក្សាស្តីពី: ការស្នើសុំកុំព្យូទ័រពីអង្គការសម្រេចសុបិនកុមារកម្ពុជា
ក្រោមអធិបតីភាព លោក គិម វណ្ណ: អភិបាលនៃគណ:អភិបាលស្រុកសូទ្រនិគម។
17/12/2025
គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យសំរោង សូមថ្លែងអំណរគុណដល់លោកស្រី សិញ សីត្រូវជាម្តាយ សិស្ស មាស រចនា (ថ្នាក់ទី៧C) និង មាស លីហ្សា (ថ្នាក់ទី១០D) ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល សម្រាប់កសាងផ្លូវទៅបន្ទប់ទឹក សូមជូនពរលោក និង ក្រុមគ្រួសារជួបប្រទះនូវពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
12/12/2025
គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យសំរោង សូមអរគុណដល់ (យុវជន ស. ស. យ .ក) ប្រចាំវិទ្យាល័យសំរោងដែលបានរៃអង្គាសថវិកាជួយដល់ជនភៀសសឹកបានចំនួន ១,៤៥៥,០០០រៀលគត់។ អរគុណដល់ប្អូនៗទាំងអស់គ្នាសម្រាប់ទឹកចិត្ត និងចេះសហការណ៍គ្នា នេះជាកត្តាជម្រុញទឹកចិត្តឱ្យយុវជនបានចូលរួមកាន់តែច្រើន។ អរគុណសម្រាប់ការងារមួយនេះ។
11/12/2025
ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរសៀលនៅវិទ្យាល័យសំរោងបានរៀបចំការប្រជុំមាតាបិតាថ្នាក់ទី១០លេីកទី១ ដោយមានមាតាបិតា អាណាព្យាបាលចូលរួមចំនួន ១៨២នាក់ ស្មេីនឹង63% ធៀបនឹងចំនួនសិស្សថ្នាក់ទី១០ចំនួន ២៨៩នាក់។
11/12/2025
គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យសំរោង សូមថ្លែងអំណរគុណដល់លោកគ្រូ ហុង ប៉េងលាប និងអ្នកគ្រូ ជន ភារុំ ដែលបានជួយឧបត្ថម្ភជាសម្ភារៈជូនសិស្សភៀសសឹកចំនួន៥នាក់ មានដូចជា៖
-សៀវភៅ១៥០ទំព័រ ៥០ក្បាល សៀវភៅធំ ៥ក្បាល
-ក្រប ១០០សន្លឹក ខ្មៅដៃ០១ប្រអប់ បន្ទាត់កោង១០
-ប៊ិចចំនួន២កំប៉ុង
សូមជូនពរលោកគ្រូ និងភរិយា ជួបប្រទះនូវពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
11/12/2025
គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យសំរោង សូមថ្លែងអំណរគុណដល់លោកស្រី ប៉ក់ ស្រីលាក់ត្រូវជាម្តាយ សិស្ស ខំ ម៉េងឃាង(ថ្នាក់ទី៧C)ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៥០,០០០រៀល សម្រាប់កសាងផ្លូវទៅបន្ទប់ទឹក សូមជូនពរលោក និង ក្រុមគ្រួសារជួបប្រទះនូវពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
11/12/2025
ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅវិទ្យាល័យសំរោងបានរៀបចំការប្រជុំមាតាបិតាថ្នាក់ទី៧ លេីកទី១ ដោយមានមាតាបិតា អាណាព្យាបាលចូលរួមចំនួន ២២៦នាក់ ស្មេីនឹង78% ធៀបនឹងចំនួនសិស្សថ្នាក់ទី៧ចំនួន ២៨៨នាក់ ស្រី ១៥០នាក់។
ពិធីទទួលក្បួនដង្ហែរ អដ្ឋធាតុ វរសេនីយ៍ត្រី ហេង កំសាន្ត
ដែលបានពលីជូនជាតិមាតុភូមិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
ស្ថិតនៅក្នុងភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
10/12/2025
គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យសំរោង សូមថ្លែងអំណរគុណដល់លោកគ្រូ សរ វ៉ាន់ណៃនិង ភរិយា ដែលបានជួយឧបត្ថម្ភថវិកាចំនួន 57$ សម្រាប់កសាងផ្លូវទៅបន្ទប់ទឹក សូមជូនពរលោក និង ក្រុមគ្រួសារជួបប្រទះនូវពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
វិទ្យាល័យសំរោង សូមទទួលស្វាគមន៍សិស្សានុសិស្សដែលជាជនភៀសសឹក ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ បានចូលសិក្សារៀនសូត្រ។ សូមអរគុណ។
| Monday | 07:00 - 17:00 |
| Tuesday | 07:00 - 17:00 |
| Wednesday | 07:00 - 17:00 |
| Thursday | 07:00 - 17:00 |
| Friday | 07:00 - 17:00 |
| Saturday | 07:00 - 17:00 |