ផែនទីផ្លូវចិត្ត - mind map

ផែនទីផ្លូវចិត្ត - mind map

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ផែនទីផ្លូវចិត្ត - mind map, Education, Siem Reap.

a safe space and a platform in which aspires to raise more awareness and shed light on one of the very important topics in our society which is Mental Health and Mental illness. We aim to make this platform a place for mental health knowledge sharing and any other important mental health topics that should be addressed, including body-shaming or school bullying, etc. Our mission is to encourage mo

25/09/2022

✨សូមអនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ✨

សូមឲ្យបងប្អូនធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព និងជួបប្រទះតែរឿងល្អៗ សុខភាពល្អ និងរកទទួលទានមានបាន🙏🏼

30/06/2022

💡វិបត្តកូវីត១៩ បានធ្វើឲ្យតម្លៃរបស់ផ្ទះជួល សាំង ម្ហូបអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ មានតម្លៃអតិផរណា ហើយបញ្ហាជម្លោះរវាងប្រទេសមហាអំណាចនៅអុយក្រែន ក៏ជាកត្តាមួយជំរុញឲ្យអតិផរណាកាន់តែកើនឡើងផងដែរ។

ជាហេតុធ្វើឲ្យប្រជាជនភាគច្រើន ដែលទើបតែចេញផុតពីការភាពគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូល ត្រូវជួបប្រទះនឹងវិបត្តិថ្មីមួយ នាំឲ្យពួកគេមានការព្រួយបារម្ភ គិតច្រើន និងបំពេញការងារមិនបានល្អ។

📈អតិផរណាប៉ះពាល់សុខភាពផ្លូវចិត្តដូចម្ដេចខ្លះ?
នៅឆ្នាំ២០២២ ក្នុងប្រទេសកម្ពុជា ប្រជាជនមានប្រាក់ចំណូលជាមធ្យមត្រឹមតែ ២១០ ដុល្លាក្នុងមួយខែតែប៉ុណ្ណោះ ហើយបើយើងធ្វើការប្រៀបធៀបជាមួយប្រទេសដទៃក្នុងពិភពលោកគឺ ស្ថិតក្នុងចំណោមប្រទេសដែលមានប្រាក់ខែតិចជាងគេបំផុត។
អាស្រ័យដូច្នេះហើយប្រសិនបើប្រជាជនខ្មែរត្រូវចំណាយលើសពី២១០ដុល្លាទៀតនោះពួកគេនឹងជួបវិបត្តិសេដ្ឋកិច្ច ដែលអាចនាំទៅរកការបវិបត្តិផ្លូវចិត្តដូចជា
- ការស្មុញស្មាញក្នុងចិត្ត
- បញ្ហាស្រ្ដេសដោយសារលុយ
- ការបាក់ទឹកចិត្ត

📎 ផលប៉ះពាល់ទៅលើសុខភាពផ្លូវកាយ
ក្នុងសង្គមខ្មែរបច្ចុប្បន្ន តម្លៃសាំងមានការកើនឡើងខ្ពស់ ធ្វើឲ្យប្រជាជនមានការលំបាកក្នុងការចាត់ចែងប្រាក់ចំណូល។ នៅពេលខ្លះពួកគេត្រូវរកការងារធ្វើបន្ថែមឬរហូតដល់កាត់បន្ថយអាហារូបត្ថម្ភរបស់ខ្លួន ដើម្បីទុកថវិកាទៅប្រើប្រាស់ចំពោះបញ្ហាសំខាន់ផ្សេងៗ ឬទុកសម្រាប់គ្រាមានអាសន្ន។

ដែលនេះជាការគិតដ៏ខុសធ្ងន់និងមិនគួរប្រព្រឹត្តតាម ព្រោះសុខភាពមានសារៈសំខាន់ជាងអ្វីទាំងអស់សូម្បីតែលុយ។កាលណាយើងមានបញ្ហាសុខភាព នោះសុខភាបផ្លូវចិត្តក៏កាន់តែរងផលប៉ះពាល់ដែរ និងការចំណាយកាន់តែច្រើនទៅលើពេទ្យទៀតផង។

📎តើគួរកាត់បន្ថយឥទ្ធិពលនៃការកើនឡើងអតិផរណាលើសុខភាពផ្លូវកាយ និងចិត្តរបស់យើងដោយវិធីណា?
អាចថាយើងមិនអាចធ្វើឲ្យតម្លៃអាហារ ឬប្រេងសាំងចុះថោកបាន ប៉ុន្ដែមានរឿងខ្លះដែលយើងអាចធ្វើដើម្បីឆ្លងកាត់ដំណាក់កាលនេះ

1/ ពិនិត្យមើលចំណូលចំនាយរបស់អ្នក
ការពិនិត្យមើលពីការចាយវាយអាចឲ្យអ្នកធ្វើការកាត់បន្ថយចំពោះចំនាយដែលមិនចាំបាច់ ដូចជាការ មើលកុន ញ៉ាំបាយក្រៅ ឬទិញរបស់របផ្សេងៗ។

2/ សុំជំនួយពីមិត្តភិក្ត ឬក្រុមគ្រួសារ
ប្រសិនបើអ្នកកំពុងតែជួបប្រទះនឹងការខ្វះខាតលុយកាក ជម្រើសមួយនេះអាចជាជម្រើសល្អបំផុត។

3/ មើលថែខ្លួនឯង
ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ មិនថាកំពុងតែជួបនឹងបញ្ហាអ្វីនោះទេ កុំភ្លេចញ៉ាំ និងគេងឲ្យបានគ្រប់គ្រាន់ ព្រោះថាបើអ្នកមានសុខភាពល្អ នោះការប្រឈមមុខជាមួយរឿងលំបាក នឹងមានភាពងាយស្រួលក្នុងការដោះស្រាយ។ 🙌

_______


Photos from ផែនទីផ្លូវចិត្ត - mind map's post 12/06/2022

📌ជំងឺអាហារ ឬភាសាអង់គ្លេសហៅថា Eating Disorder ស្ថិតក្នុងចំណោមជំងឺផ្លូវចិត្ត ដែលប៉ះពាល់មនុស្សជាច្រើនលើពិភពលោក ហើយវាទាមទារឲ្យមានការយល់ដឹង និងយកចិត្តទុកដាក់បន្ថែម

📌មានកត្តាជាច្រើនដែលជំរុញឲ្យកើតមានEating Disorder ដោយក្នុងនោះកត្តាសង្គមក៏ចូលរួមចំណែកផងដែរ។

តោះមកស្វែងយល់បន្ថែមពី Eating Disorder ក្នុងរូបខាងក្រោម👇🏻
________


01/06/2022

[English Below]

✨រីករាយទិវាកុមារអន្តរជាតិ✨

👧កុមារភាពគឺជាពេលវេលាដែលពរពេញទៅដោយ ក្ដីសង្ឈឹម ភាពរីករាយ និងក្ដីស្រមៃ ហើយវាក៏ជាពេលវេលាសំខាន់បំផុតនៅក្នុងជីវិតរបស់យើងម្នាក់ៗ

🧒ដូច្នេះហើយ យើងគួរមើលថែការពារ និងបីបាច់ថែរក្សាកុមារគ្រប់រូប ដើម្បីជួយឲ្យពួកគេក្លាយទៅជាបុគ្គលល្អ រឹងមាំ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង

✨Happy Children's Day to Every Child in the World✨

Childhood is an important time of our lives, as it's full of hope, dream, and good memories.

Let's us protect, love, and nurture all the children, so they can flourish beautifully as an individual and become a valuable part of our society
________

26/05/2022

បច្ចុប្បន្នមនុស្សភាគច្រើន ជាពិសេសក្មេងៗជំនាន់ក្រោយ ហាក់មិនសូវយកចិត្តទុកដាក់ក្នុងគេងឲ្យបានគ្រប់គ្រាន់នោះទេ។ ដោយអ្នកខ្លះផ្តោតទៅលើការកម្សាន្ដផ្សេងៗ ហើយអ្នកខ្លះទៀតរវល់ជាមួយការងាររហូតដល់ភ្លេចរឿងគេង ទោះបីជាហត់នឿយពេញមួយថ្ងៃហើយក៏ដោយ។​

ជាទូទៅ យើងតែងលេងទូរស័ព្ទ មើលបណ្ដាញសង្គម មើលរឿងភាគ ឬលេងហ្គេមដាច់យប់ដល់ភ្លឺ ហើយពេលព្រឹកមកដល់ក៏មានអារម្មណ៍ថា មិនស្រឡះខ្លួន ងើបទៅរៀន ឬទៅធ្វើការទាំងមមីមមើ ទាល់តែបានកាហ្វេមួយកែវ ទើបស្វាង​អាចធ្វើកិច្ចការបាន។​​

ឥឡូវយើងមកមើលពីអត្ថប្រយោជន៍ ពីការគេងត្រឹមត្រូវ ថាតើវាផ្តល់ផលល្អ និងអាក្រក់អ្វីខ្លះ ហើយធ្វើដូចម្ដេចទើបអាចគេងឲ្យបានគ្រប់គ្រាន់។

🌿ការគេងបានគ្រប់គ្រាន់ផ្ដល់អត្ថប្រយោជន៏អ្វីខ្លះ?

នៅពេលដែលអ្នកគេងបានគ្រប់គ្រាន់ វាផ្ដល់ផលល្អដល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ចំពោះផ្លូវកាយ ការគេងគ្រប់គ្រាន់ជំរុញឲ្យឱ្យរាងកាយយើងមានប្រព័ន្ធភាពស៊ាំរឹងមាំ ដែលការពារយើងពីការឆ្លងជម្ងឺផ្សេងៗរួមមាន៖
- ការកើតជម្ងឺទឺកនោមផ្អែម
- ជម្ងឺបេះដូង
- ជំងឺដាច់សរសៃឈាម
- ជំងឺលើសឈាម

- រក្សាទម្ងន់យើងឲ្យនៅស្ថេរ ព្រោះប្រព័ន្ធរំលាយ អាហារមានពេលគ្រប់គ្រាន់ក្នុងការរំលាយអាហារ
- អនុញ្ញាត្តឲ្យខួរក្បាលយើងបានសម្រាក ដើម្បីរៀបចំព័ត៌មានដែលប្រមូលបានជារៀងរាល់ថ្ងៃ និងបែងចែកព័ត៌មានណាគួរទុក ព័ត៌មានណាខ្លះគួរបំភ្លេចចោល
- ជួយឱ្យការចងចាំរបស់យើងប្រសើរជាងមុនផងដែរ។
- កាត់បន្ថយ ការធុញថប់អារម្មណ៍ ឬស្ត្រេសដែលកើតចេញពីការគិតរបស់យើង ឬឥទ្ធិពលនៃអ្នកជុំវិញខ្លួនយើង
- មានអារម្មណ៏ស្រស់ស្រាយ
- គិតបានស៊ីជម្រៅ និងពោរពេញដោយភាពច្នៃ ប្រឌិត។

🌿មានអ្វីកើតឡើងប្រសិនបើគេងមិនបានគ្រប់គ្រាន់?

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ទេ អ្នកអាចប្រឈមនឹងបញ្ហាមួយចំនួនរួមមាន ការប៉ះពាល់លើរូបរាងខាងក្រៅរបស់យើង គឺការមានដកភ្នែកខ្មៅ ដែលយើងតែងតែនិយាយថា ភ្នែកដូចភែនដា (Panda eyes) ហើយវាក៏ធ្វើឱ្យមុខយើងងាយមានស្នាមជ្រីវជ្រួញ។

មួយវិញទៀត ពេលដែលអ្នកគេងមិនគ្រប់ក៏អាចបណ្ដាលឱ្យយើងឡើង ទម្ងន់ ឬស្រកទម្ងន់ផងដែរ ដោយសារយើងញ៉ាំមិនទៀងពេលវេលា ដោយការញ៉ាំច្រើនមុនគេង ឬខ្ជិលញ៉ាំតែម្ដង។ កត្តានេះ អាចនឹងធ្វើឱ្យយើងឈឺផងដែរ។ នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ វាអាចបង្ករឲ្យអ្នកមានអារម្មណ៍មួរម៉ៅ ធុញថប់ និងគិតអ្វីមិនចេញ។ ពេលខ្លះវាអាចវិវត្តន៏ទៅជា ជំងឺគេងមិនលក់ (Sleep Disorder)ទៀតផង។

🌿ធ្វើដូម្ដេចដើម្បីឲ្យគេងលក់ស្រួល និងស្កប់ស្កល់?

ការគេងឲ្យបានគ្រប់គ្រាន់ពិតជាសំខាន់ណាស់សំរាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់យើង ព្រមទាំងការរស់នៅប្រចាំថ្ងៃផងដែរ ចឹងហើយអ្នរគួរព្យាយាមចូលគេងពីព្រលប់។
- គេងឱ្យបាន ពី ៦ម៉ោងទៅ ៨ម៉ោងក្នុងមួយថ្ងៃ។
- បង្កើតទម្លាប់ទៀងទាត់មួយ ចាប់ផ្ដើមគេងនៅម៉ោង ១១យប់ និងក្រោកនៅម៉ោង ៦:៣០ ព្រឹក
- គេងនៅកន្លែងដែលងងឹង និងគ្មានសម្លេងរំខាន ព្រោះពន្លឺ និងសម្លេង ប៉ះពាល់ដល់ប្រសិទ្ធភាពនៃការគេង
- កន្លែងគេងរបស់អ្នកគួរតែមានភាពត្រជាក់
- មិនគួរញ៉ាំស្រា ឬផឹកកាហ្វេ ៦ម៉ោងមុនអ្នកចូលគេង។

នេះបង្ហាញឲ្យឃើញថា ពួកយើងមិនសូវចាប់អារម្មណ៍ទៅលើការគេងឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់នោះទេ។ ហេតុនេះហើយអ្នកគួរតែក្រឡេក មើលជីវិតប្រចាំថ្ងៃបន្តិចទៅមើល ថាតើអ្នកបានធ្វើ រឿងទាំងនេះញឹកញយដែរឬទេ? ត្រូវចាំថា​ ដើម្បីចាប់ផ្ដើមថ្ងៃថ្មីដែលស្រស់បំព្រង ត្រូវគេងឱ្យបានគ្រប់គ្រាន់ណា៎!!🥰

🖋️Article : Thy Kakroney
🪄Artwork by: Thy Kakroney

17/05/2022

«បើស្គមជាងហ្នឹងតិចស្អាត»
«​ឥឡូវកាម៉ាប់ម៉េស?»
«បើមានសាច់ជាងហ្នឹងដឹងតែស្អាតហ្មង»

ពាក្យទាំងអស់នេះសុទ្ធតែមានឥទ្ធិពលបំបាក់ទឹកចិត្តមនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលកំពុងទទួលរងនៅពាក្យសម្ដីទាំងអស់នោះ។

មានដែរដឹងអត់ថាហេតុអ្វីអ្នកមិនគួរផ្ដល់ជាមតិពីរូបរាងកាយ និងរូបសម្បត្តិរបស់នរណាម្នាក់?

១. គ្មានអ្វីទាក់ទងនឹងអ្នកឡើយ
ទោះបីជាគេកំពុងតែឡើងគីឡូ ឬមានគីឡូបែបនោះស្រាប់ក៏គ្មានអ្វីពាក់ព័ន្ធនឹងអ្នកនោះដែរ។ ចឹងហើយគួររកពាក្យអ្វីផ្សេងមកនិយាយជាជាងពាក្យដែលប្រហារផ្លូវចិត្តទាំងអស់នោះ។ ជំនួសមកវិញអ្នកអាចសួរនាំពីរឿងអ្វីផ្សេងដែលមិនទាក់ទង និងរូបសម្រស់ និងសំបកខាងក្រៅរបស់គេ។ មានរឿងច្រើនណាស់ដែលអាចលើកយកមកសន្ទនាបាន។

២. ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត
អ្នកប្រហែលជាមិនដែរដឹង ឬក៏ដឹងហើយតែធ្វើមិនដឹង ប៉ុន្ដែការដែលនិយាយរិះគន់ពីរាងកាយរបស់នរណាម្នាក់ចាត់ទុកជាការមាកងាយលើរូបរាងកាយ (Body-Shaming) ។ ការមាកងាយនេះ អាចជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តដូចជា ការស្អប់ និងខ្វះភាពជឿជាក់លើរាងកាយខ្លួនឯង ដែលអាចបណ្ដាលដល់ការបង្អត់អាហារ ដើម្បីសម្រកគីឡូ ឬញ៊ាំឲ្យកាន់តែច្រើនដើម្បីឡើងគីឡូ ដែលកត្តានេះអាចវិរត្តទៅរកជំងឺអាហារ ( Eating Disorder) ។ ការបាក់ទឹកចិត្ត(Depression) និងការថប់អារម្មណ៍ (Anxiety) ក៏ជាកត្តាប្រឈមផងដែរ។

៣. អ្នកមិនដឹងថាពួកគេកំពុងតែជួបប្រទះរឿងអ្វីខ្លះក្នុងជីវិត
ភាគច្រើនការនិយាយរិះគន់ពីរូបសម្បត្តិខាងក្រៅរបស់នរណាម្នាក់គឺរមែងកើតចេញពីពាក្យសម្ដីដែលនិយាយដោយអចេតនា ហើយពេលខ្លះអាចនឹងមិនមានបំណងអាក្រក់អ្វីឡើយ។ ប៉ុន្ដែសម្ដីរបស់អ្នកគឺជាអាវុទ្ធមុខ២ ហើយអ្នកក៏មិនដឹងឡើយថាបុគ្គលនោះកំពុងតែជួបប្រទះវិបត្តិអ្វីក្នុងជីវិតរបស់គេ។ ប្រហែលជាគេទើបតែបាត់បង់ការងារ ? បែកបាក់ស្នេហា? ស្រ្ដេសរឿង
ការសិក្សារ ?​ ឬក៏គេជាមនុស្សម្នាក់ដែលស្រលាញ់រាងរ៉ូវរបស់ខ្លួន ដោយមិនខ្វល់ពីស្ដង់ដារនៃសង្គម?

មានមូលហេតុជាច្រើនដែលអ្នកមិនគួរធ្វើការរិះគន់ ឬផ្តល់ជាមតិទៅលើរូបសម្បតិ្តរបស់នរណាម្នាក់ ហើយនេះគ្រាន់តែជាហេតុផលខ្លះតែប៉ុនណោះ។​

“If you don’t have something nice to say, say nothing at all.”
________

13/04/2022

[English Below]

សិរីសួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង 🥳✨
ក្នុងឱកាសនេះដែរ ក្រុមការងារ Mindmap សូមជូនពរ ឲ្យបងប្អូន ធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព និងរកទទួលទានមានបាន 💸
___
Happy Khmer New Year!
Our team wish you a year full of luck, fortune, and prosperity this year and the years ahead. And May it be filled with adventure and opportunities.
___

19/03/2022

We'll send out email to successful candidates within one-week timeframe.

Thanks for your interest in becoming a part of Mindmap. We appreciate your response.🥳
____

07/03/2022

WE WANT YOU🔈

Are you looking to embark on your content writing journey but don't know where to start? 🤗

Here at Mindmap, we gather together young people with diverse skills and we help each other grow. Come be a part of our team 🤩

◾️Requirements:
- Interest in learning and exploring mental health and revolving topics
- Able to write 2 articles per month

◾️Benefits:
- Be a part of a growing, young, and enthusiastic team
- Get to learn the process of content creation
- Learn how to bring your brilliant ideas to life
- Improve your writing and researching skills

Deadline of submission: March 15th, 2022.

Join us here: https://forms.gle/xJU9V637cKhwLbbTA

24/12/2021

ភ្លេចៗក៏ជិតដាច់ឆ្នាំបាត់ទៅហើយ មានរឿងជាច្រើនដែលមិនបានធ្វើ និងមានកន្លែងជាច្រើនដែលចង់ទៅ។​
សម្រាប់អេដមិនវិញ វាមិនមែនជាឆ្នាំដែរល្អប៉ុន្មាននោះទេ ប៉ុន្ដែវាបានបង្រៀនមេរៀនជាច្រើន ដែលមិនធ្លាប់ជួបពីមុនមក។​ តែទោះជាយ៉ាងណាក៏ដោយ ជីវិតរបស់យើងនៅតែត្រូវដើរទៅមុខ។
ចុះអ្នកទាំងអស់គ្នាវិញរៀនបានអ្វីខ្លះ??✨🥰
____________

18/11/2021

តោះយើងទៅលេងអុំទូក​☺
អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អបអំបុកនិងសំពះព្រះខែ ហើយសូមឲ្យជួបប្រទះតែសំណាងល្អ និងរកទទួលទានមានបាន 🥰

Thanks Hea Thaa for this beautiful artwork
💕

Photos from ផែនទីផ្លូវចិត្ត - mind map's post 01/11/2021

មោះណាគេរៀនបានអីខ្លះក្នុងខែតុលាហ្នឹង? ខមមិនប្រាប់អេដមិនផង​😬📝
_______
Join តេលេក្រាម Mindmap ផងណា៎ https://t.me/mindmapkh

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Category

Address


Siem Reap