08/11/2023
សូមអរគុណ Dr. HAS SOTHEA និងសមាគមប៉ូលីតិចនិកស៊្យាងខ្មែរ(AXK) ព្រមទាំងលោកអ្នកសប្បុរសទាំងឡាយ ដែលបានជួយឧបត្ថម្ភទឹកប្រាក់ជួនដល់គ្រួសារ សាលា SOS អង្គរសៀមរាប ដែលកំពុងជួបការលំបាក និងសូមជូនពរសមាគម ព្រមទាំងលោកអ្នកសប្បុរសទាំងឡាយមានសុខភាពល្អ បវរសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ
04/10/2023
នៅថ្ងៃទី៤ ខែតុលាឆ្នាំ២០២៣ មានសកម្មភាពបំណិនជីវិតពិសេសមួយ ដែលដឹកនាំបង្រៀនដោយអ្នគ្រូជនជាតិជប៉ុន តាមរយ:លោកគ្រូនាង សុភាព បង្រៀននៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ មកចូលរួមបង្ហាត់បង្ហាញពីបំណិន(ចងខ្សែរ៉ត)ដល់លោកគ្រូ អ្នកគ្រូព្រមទាំងសិស្សានុសិស្ស នៃសាលាSOS អង្គរសៀមរាប។ជួសមុខឱ្យសាលាទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរឱ្យលោកគ្រូ អ្នកគ្រូមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមឱ្យអ្នកគ្រូមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ
20/09/2023
នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣ សាលាSOS ហែម៉ាន ម៉ៃន័រអង្គរសៀមរាប បានដឹកនាំបុគ្គលិក ព្រមទាំងសិស្សានុសិស្សទាំងអស់ចូលរួមអបអរសាទរនៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
15/09/2023
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សិស្សានុសិស្សនៃសាលាSOS ហែម៉ាន ម៉ៃន័រអង្គរសៀមរាប បានចូលរួមជិះម៉ូតូពាក់មួកសុវត្ថិភាព និងវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួ៥០នាក់ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាបប្រកបដោយទឹកចិត្តសប្បាយរីករាយ និងសូមអរគុណគណ:គ្រប់គ្រងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្រសៀមរាបព្រមទាំងមន្រ្តីជំនាញនគរបាលខេត្ត ដែលបានគិតគូរដល់សុខសុវត្ថិភាពក្នុងការធ្វើដំណើរ របស់សិស្សានុសិស្សយើងទាំងអស់ក្នុងខេត្ត។ដូចនេះជួសមុខឱ្យសាលា ខ្ញុំសូមជូនពរលោក/លោកស្រីទាំងអស់មានសុខភាពល្អ បវរសួស្តីជ័យមង្គល វិបុលសុខគ្រប់ទិវារាត្រី
30/08/2023
អរគុណ! លោកនាយប៉ុស្តិស្លក្រាម ក្រុង/ខេត្តសៀមរាប និងសហការី ព្រមទាំងលោកចៅសង្កាត់ដែលបានផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ពីការសេពគ្រឿងញៀនដល់សិស្សានុសិស្ស នៃសាលា SOS អង្គរសៀមរាប។