មត្តេយ្យហ៊ុនសែនរលួស

មត្តេយ្យហ៊ុនសែនរលួស

Share

សាលាមត្តេយ្យសិក្សា ហ៊ុន សែនរលួស មានទីតាំងស្ថិតនៅក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប

Photos from មត្តេយ្យហ៊ុនសែនរលួស's post 13/11/2025

ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាមត្តេយ្យសិក្សាហ៊ុនសែន រលួស មានការប្រជុំជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស ស្តីពីវិន័យសាលា និងបរិស្ថាន សណ្តាប់ធ្នាប់ក្នុងនិង ក្រៅសាលា ។

29/10/2025

ទូលព្រះ​បង្គំ​ ខ្ញុំ​ម្ចាស់​ ថ្នាក់ដឹកនាំ​ បុគ្គលិក​អប់រំ​នៃ​ ក្រសួងអប់រំ​ យុវជន​ និង​​កីឡា​ សូម​ក្រាបបង្គំ​ទូល​ថ្វាយព្រះពរ​ ក្នុង​ព្រះ​វរោកាស​ដ៏​មហា​នក្ខត្តឫក្ស​ នៃព្រះរាជពិធីខួបលើកទី២១​ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់​មាន​ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ។

Photos from មត្តេយ្យហ៊ុនសែនរលួស's post 06/10/2025

នាងខ្ញុំជានាយិកា សាលាមត្តេយ្យសិក្សាហ៊ុនសែន រលួស សូមថ្លែងអំណរគុណចំពោះលោកស្រី អ៊ុក នួន និងស្វាមី ទាំងបុត្រ ដែលបានជួយជាថវិការ ជួយដល់ការសាងសងក្លោងទ្វាររបង សាលាមត្តេយ្យយើងខ្ញុំ សូមជូនពរលោកស្រី និងក្រុមគ្រួសារ មានសុខភាពល្អ សុភមង្គល រកទទួលទានមានបាន និងសុខសុវត្ថិភាពល្អគ្រប់ពេលវេលា 🙏🏻🙏🏻🙏🏻

15/09/2025

សេចក្តីជូនដំណឹង
👉🏻សាលាមត្តេយ្យសិក្សាហ៊ុនសែនរលួសសូមជម្រាបជូនលោក,លោកស្រីជាអាណាព្យាបាលសិស្សដែលមានកូន
បានរៀននៅសាលាមត្តេយ្យសិក្សាហ៊ុនសែនរលួស ថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ សូមយកកូនមកចុះឈ្មោះចូលរៀនថ្នាក់ទី១នៅសាលាបឋមសិក្សាហ៊ុនសែនរលួស រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី01/10/2025នេះតទៅ។
👉🏻ម្យ៉ាងទៀត សាលាមត្តេយ្យសិក្សាហ៊ុនសែនសូមជ្រាបជូនលោក,លោកស្រីជាអាណាព្យាបាលសិស្សដែលមានកូនអាយុ ៣ឆ្នាំ ៤ឆ្នាំ ៥ ឆ្នាំ មកចុះឈ្មោះចូលរៀននៅឆ្នាំសិក្សាថ្មី នៅមត្តេយ្យសិក្សាហ៊ុនសែនរលួស
នៅថ្ងៃទី 01/10/2025នេះតទៅ។
👉🏻 បញ្ជាក់: សូមភ្ជាប់មកជាមួុយ
១.សំបុត្រកំណើត copy ចំនួន ១ សន្លឹក
២.រូបថត ៣គុណ៤ ចំនួន ៣សន្លឹក( អាវស)
សូមអរគុណ🙏🏻

Photos from មត្តេយ្យហ៊ុនសែនរលួស's post 14/08/2025

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
អបអរសាទរ!
#ពិធីចែកបណ្ណសរសើរ_ដល់កូនៗ_ដែលទទួលបាននិទ្ទេសA នៅដំណាច់ឆ្នាំសិក្សា២០២៤-២០២៥

កម្មវិធីនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្តកូនៗ ដែលខិតខំសិក្សាអស់រយៈពេល១ឆ្នាំកន្លងមក ក៏ដូចជាការជួយជំរុញឱ្យកូនៗបន្តខិតខំរៀននៅថ្នាក់បន្តបន្ទាប់ទៀត។
សាលាមត្តេយ្យសិក្សាមត្តេយ្យហ៊ុនសែន រលួស

Photos from មត្តេយ្យហ៊ុនសែនរលួស's post 16/07/2025

នេះគឺជាសម្មភាពខ្លះៗរបស់កុមារមត្តេយ្យសិក្សា នៅក្នុងមុខវិជ្ជា ចិត្តចលភាព
១ លោតតាមរាងធរណីមាត្រ
២ ដើរលើដុំឥដ្ឋ
៣ លោតចូលកង
៤ បោះបាល់ចូលក្នុងកន្ត្រក
៥ ដើរចន្លោះកៅអី
៦ លោតមឹក
៧ លូនចូលក្នុងកង
៨ ផ្ទាត់កៅស៊ូចូលក្នុងរង្វង់មូល
👉🏻ការលេង គឺជាការរៀនរបស់កុមារ
#សាលាមត្តេយ្យសិក្សាហ៊ុនសែនរលួស

Photos from មត្តេយ្យហ៊ុនសែនរលួស's post 13/05/2025

យើងខ្ញុំជាគណគ្រប់គ្រងនិងគ្រូបង្រៀននៅសាលាមត្តេយ្យសិក្សាហ៊ុនសែនរលួសសូម ថ្លែងអំណរគុណដល់ អង្គការសមាគមសហគមន៏សុភមង្គល ដែលបានឧបត្ថម្ភសម្ភារៈសម្រាប់រៀបចំបន្ទប់ថ្នាក់រៀន ដើម្បីបង្កភាពងាយស្រួលក្នុងការបង្រៀននិងរៀនរបស់សិស្សានុសិស្សនៃសាលាយើងខ្ញុំ។
សូមគោរពជូនពរ សមាគមសហគមន៍សុភមង្គល ជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🏻

Photos from មត្តេយ្យហ៊ុនសែនរលួស's post 21/01/2025

យើងខ្ញុំជានាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃ #សាលាមត្តេយ្យសិក្សាហ៊ុនសែនរលួស សូមអរគុណដល់ លោក/លោកស្រី ដែលមានរាយនាម ទាំងអស់ដែលបានចូលរួមជាថរិកាដល់សាលា ដើម្បីក្រាលការ៉ូឡានៅខាងមុខបរិវេណសាលា។
សូមគោរពជូនពរ ឱ្យមានសុខភាពល្អមាំមួន អាយុយឺនយូរ ត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ❤️🙏🏼❤️ សូមអរគុណ!!🙏🏼🙏🏼

21/01/2025

យើងខ្ញុំជានាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃ #សាលាមត្តេយ្យសិក្សាហ៊ុនសែនរលួស សូមអរគុណដល់ លោក ពុំ និង ភិរិយា ម្ចាស់ក្រាលការ៉ូឡា ដែលបានឧបត្ថម្ភចំទឹកប្រាក់ចំនួន ១៤ម៉ឺនរៀលដល់សាលា ដើម្បីក្រាលការ៉ូឡានៅខាងមុខបរិវេណសាលា។
សូមគោរពជូនពរ ឱ្យមានសុខភាពល្អមាំមួន អាយុយឺនយូរ ត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ❤️🙏🏼❤️ សូមអរគុណ!!🙏🏼🙏🏼

21/01/2025

យើងខ្ញុំជានាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃ #សាលាមត្តេយ្យសិក្សាហ៊ុនសែនរលួស សូមអរគុណដល់ អ្នកស្រី ណុក នៅត្រពាំងដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន ៥ម៉ឺនរៀលដល់សាលា ដើម្បីក្រាលការ៉ូឡានៅខាងមុខបរិវេណសាលា។
សូមគោរពជូនពរ ឱ្យមានសុខភាពល្អមាំមួន អាយុយឺនយូរ ត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ❤️🙏🏼❤️ សូមអរគុណ!!🙏🏼🙏🏼

21/01/2025

យើងខ្ញុំជានាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃ #សាលាមត្តេយ្យសិក្សាហ៊ុនសែនរលួស សូមអរគុណដល់ អ្នកគ្រូ សេង ម៉ារ៉ាទី និងស្វាមី បានឧបត្ថម្ភទឹកប្រាក់ចំនួន ៤ម៉ឺនរៀលដល់សាលា ដើម្បីក្រាលការ៉ូឡានៅខាងមុខបរិវេណសាលា។
សូមគោរពជូនពរ ឱ្យមានសុខភាពល្អមាំមួន អាយុយឺនយូរ ត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ❤️🙏🏼❤️ សូមអរគុណ!!🙏🏼🙏🏼

21/01/2025

យើងខ្ញុំជានាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃ #សាលាមត្តេយ្យសិក្សាហ៊ុនសែនរលួស សូមអរគុណដល់ បងស្រី Eom Sreyneang ទឹកប្រាក់ចំនួន 6 ម៉ឺនរៀល
ដល់សាលា ដើម្បីក្រាលការ៉ូឡានៅខាងមុខបរិវេណសាលា។
សូមគោរពជូនពរ ឱ្យមានសុខភាពល្អមាំមួន អាយុយឺនយូរ ត្រជាក់ត្រជុំក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ❤️🙏🏼❤️ សូមអរគុណ!!🙏🏼🙏🏼

Want your school to be the top-listed School/college in Siem Reap?

Click here to claim your Sponsored Listing.

Location

Website

Address


Siem Reap