24/05/2026
សាលាបឋមសិក្សាតាអុង ពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបយ៉ាងក្រៃលែង ដែលបានខាង #មូលនិធិអតីតសិស្សវិទ្យាល័យកំពង់ក្ដី និងសម្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់សិស្សានុសិស្សមានជីវភាពខ្វះខាត សម្ភារៈដល់មត្តេយ្យសិក្សា សៀវភៅបន្ថែមសម្រាប់ដាក់បណ្ណាល័យ ចំណីអាហារ ព្រមទាំងចែកជូនសម្ភារៈមួយចំនួនទៀតដល់អាណាព្យាបាលសិស្សក្នុងសហគមន៍ ក៏ដូចជាក្នុងសាលាបឋមសិក្សាតាអុងផងដែរ ។
តាំងនាមខ្ញុំតំណាងលោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ទាំងអស់ក្នុងសាលា និងសហគមន៍ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះទឹកចិត្តដ៏ធំធេងរបស់ #មូលនិធិអតីតសិស្សវិទ្យាល័យកំពង់ក្ដី និងសប្បុរសជនទាំងអស់ 🙏🙏🙏 ។
🙏សូមប្រសិទ្ធិពរ បវរសួស្តីមហាប្រសើរ នឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕🙏💕
10/04/2026
បរិស្ថានសាលាបឋមសិក្សាតាអុង នារដូវកាលវិសម្សកាលតូច 💕
#សាលាបឋមសិក្សាតាអុង 💕
14/03/2026
ខ្ញុំបាទ តំណាងលោកគ្រូនាយក នឹងលោកគ្រូអ្នកគ្រូទំាងអស់ សូមសម្តែងនូវសេចក្តីត្រេកអរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក/លោកស្រី/ឯកឧត្តម🙏 ជាម្ចាស់ជំនួយ ពី(ខាងភ្នំពេញ) ដែលបានផ្តល់នូវ ថវិកាមួយចំនួននិងសម្ភារៈសិក្សា ដល់ សិស្សានុសិស្សនៃសាលាបឋមសិក្សាតាអុង។
ជាចុងក្រោយខ្ញុំបាទ សូមជូនពរដល់ លោក/លោកស្រី និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃទី១៤ខែ០៣ឆ្នាំ ២០២៦
04/01/2026
ជាកិត្តិយសដែលមានវត្តមានរបស់ឯកឧត្តម ជា ដែន អញ្ជើញមកចែកសម្ភារៈសិក្សា ថវិកា ចំណីអាហារ សម្ភារៈកីឡា នៅសាលាបឋមសិក្សាតាអុង ទទួលបានដូចជា :
_ផ្ដល់នំចំណីជូនសិស្សទឹកសុទ្ធ
_សៀវភៅជំនួយសិស្សថ្នាក់ទី 1 ទី 2 និងទី3ផ្ដល់ថវិកាជូន 450 ដុល្លារ។
_សម្ភារៈសិក្សាជូនដល់សិស្សនិងថវិកាម្នាក់ 5000 ៛
_ជូនប្រាក់លោកគ្រូអ្នកគ្រូម្នាក់ 5 ម៉ឺនរៀលលោកនាយក 10 ម៉ឺនរៀល។
_បាល់ទាត់មួយគូកូនយាមទីពីរគូ។
តាងនាមខ្ញុំបាទជំនួសឲ្យសាលាបឋមសិក្សាតាអុង ពិតជាមានក្ដីរំភើបនិងត្រេកអរយ៉ាងខ្លាំង ខ្ញុំបាទសូមជូនពរលោកឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏។
CCADA Cambodia Commercial Alliance Development Association - CCADA 🙏💕
01/11/2025
អបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦
#សាលាបឋមសិក្សាតាអុង
23/10/2025
ការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន របសសាលាបឋមសិក្សាតាអុង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ❤️🙏
🎉សេច ក្តីជូនដំណឹង📢
គណៈគ្រប់គ្រងសាលាបឋមសិក្សាតាអុងមានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថា៖
សាលានឹងចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មីចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃសុក្រ ទី៣១ ខែ តុលា ឆ្នាំ២០២៥។
កុមារដែលអាចចុះឈ្មោះចូលរៀនបានចាប់ពី៖
- អាយុ ៣៦ ខែ ឬ ៣ឆ្នាំត្រូវចុះឈ្មោះនៅថ្នាក់មត្តេយ្យកម្រិតទាប
- អាយុ ៤៦ ខែ ឬ ៤ឆ្នាំត្រូវចុះឈ្មោះនៅថ្នាក់មត្តេយ្យកម្រិតមធ្យម
- អាយុ ៥៨ ខែ ឬ ៥ ឆ្នាំត្រូវចុះឈ្មោះនៅថ្នាក់មត្តេយ្យកម្រិតខ្ពស់
- អាយុ ៧០ ខែ ឬ ៦ឆ្នាំត្រូវចុះឈ្មោះនៅបឋមសិក្សា(ថ្នាក់ទី១)
ចំពោះសិស្សចាស់ត្រូវមកសាលារៀនវិញនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ។
អាស្រ័យដូចបានជម្រាបខាងលើសូមមាតាបិតា អ្នកអាណាព្យាបាលសិស្សនាំកូនៗមកចុះឈ្មោះចូលរៀនឱ្យបាន គ្រប់ៗគ្នាកុំបីអាក់ខានឡើយ។
បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នឹងចាប់ផ្តើមនៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
🎉បញ្ជាក់៖
ឯកសារដែលត្រូវភ្ជាប់មកជាមួយពេលចុះឈ្មោះចូលរៀន៖
• ពេលមកចុះឈ្មោះចូលរៀនត្រូវភ្ជាប់មកជាមួយនូវ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត១ច្បាប់។
• សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬសំបុត្របញ្ជាក់ទីលំនៅ(ក្នុងករណីគ្មានឯកសារទី១)
• លេខទូរស័ព្ទ គណនី បណ្តាញសង្គម Facebook(បើមាន)។
💕🙏មាតាបិតា អ្នកអាណាព្យាបាលត្រូវយកកូនមកចុះឈ្មោះដោយផ្ទាល់ការចុះឈ្មោះចូលរៀនពុំមានបង់ប្រាក់ ប្រកាន់ វណ្ណៈភូមិ ឃុំ ឡើយ។🙏🙏