KIIC SiemReap

Directions

KIIC SiemReap Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KIIC SiemReap, School, Siem Reap.

23/09/2026
22/09/2026
04/09/2026
04/09/2026

សេចក្តីជូនដំណឹង

សូមជូនដំណឹងដល់សិស្សានុសិស្ស និងមន្ត្រីរាជការមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា
ឱ្យបានជ្រាបថា៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងារ
រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់ជូនអាហារូបករណ៍100% សម្រាប់និស្សិត មានជីវភាពខ្វះខាត ដើម្បីបានសិក្សាបន្តថ្នាក់បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្ររង ឯកឧត្តមជួយចំនួន ៨០កន្លែង សិក្សានៅវិទ្យាស្ថានខេអាយអាយស៊ី សាខាខេត្តប៉ៃលិន (KIIC)

សូមបញ្ជាក់ថា៖
វិទ្យាស្ថានខេអាយអាយស៊ី (KIIC) គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលបានទទួលស្គាល់ ដោយ
រាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យលេខ ៨៦ អន ក្រ.បក ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើការបណ្តុះបណ្តាលកម្រិតសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយមាន ៦មហាវិទ្យាល័យ
រួមមាន៖
១-មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
២-មហាវិទ្យាល័យ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ,
៣-មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកទេស
៤-មហាវិទ្យាល័យ កសិកម្ម និងកែច្នៃ
៥-មហាវិទ្យាល័យ សិល្បៈមនុស្សសាស្ត្រ និងភាសា និង ៦-មហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងនវានុវត្តន៍។

អាស្រ័យដូចបានជម្រាបជូន ខាងលើ សូមអាណាព្យាបាល សិស្សានុសិស្ស អញ្ចើញមកចុះឈ្មោះនៅ សាលាខេត្ត ទីចាត់ការគ្រប់គ្រងធនធានមនុស្ស និង ទំនាក់ទំនង សាកសួរពត៌មាន តាមរយៈលេខ ០៩៧ ២៧ ០២ ៨៨៨ ០៩៧ ៧៦ ៥៣ ១២៧
ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

សូមអរគុណ!

03/09/2026

Address

Siem Reap

Website

Alerts

Be the first to know and let us send you an email when KIIC SiemReap posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category