18/06/2026
#មហាសតិបដ្ឋានសូត្រមានទាំងសមថៈនិងវិបស្សនា
នឹងលើកយកសាធកៈ១មកបញ្ជាក់ត្រង់ថាជាសមថៈ
#សេកចម្រើនសតិបដ្ឋានដែលជាសមថៈមានបញ្ញត្តិជាអារម្មណ៍
ន កេវលញ្ចេត្ថ មនុស្សជាតិកាវ សតិបដ្ឋានមនសិការយុត្តា, តេ និស្សាយ វិហរន្តា តិរច្ឆានគតាបិ។
ប្រែ ៖ ច = បន្តទៀត, ឯត្ថ = ក្នុងកម្មាសទម្មនិគមនោះ, មនុស្សជាតិកា ឯវ = រីអ្នកមានជាតិជាមនុស្សតែប៉ុណ្ណោះ, កេវលំ = ដ៏សុទ្ធចាកសត្វតិរច្ឆាន, សតិបដ្ឋានមនសិការយុត្តា = ជាអ្នកប្រកបនូវការធ្វើទុកក្នុងចិត្តនូវសតិបដ្ឋាន, ន = មិនមែនទេ, តិរច្ឆានគតាបិ = សូម្បីរីសត្វតិរច្ឆានទាំងឡាយ, និស្សាយ = អាស្រ័យហើយ, តេ = នូវមនុស្សទាំងឡាយនោះ, សតិបដ្ឋានមនសិការយុត្តា ហោន្តិ = ក៏ជាអ្នកប្រកបនូវការធ្វើទុកក្នុងចិត្តនូវសតិបដ្ឋានដែរ។
(មហាវគ្គអដ្ឋកថា)
ឯវំ តត្ថ តិរច្ឆានគតាបិ សតិបដ្ឋានមនសិការយុត្តា។ តស្មា នេសំ ភគវា សតិបដ្ឋានពុទ្ធិមេវ ជនេន្តោ ឥទំ សុត្តមភាសិ។
ប្រែ ៖ តត្ថ = ក្នុងកម្មាសទម្មនិគមនោះ, តិរច្ឆានគតាបិ = សូម្បីរីសត្វតិរច្ឆានទាំងឡាយ, សតិបដ្ឋានមនសិការយុត្តា ហោន្តិ = ក៏ជាអ្នកប្រកបនូវការធ្វើទុកក្នុងចិត្តនូវសតិបដ្ឋានដែរ, ឯវំ = ដោយប្រការដូច្នេះ។ តស្មា = ព្រោះហេតុនោះ, ភគវា = រីព្រះមានព្រះភាគ, សតិបដ្ឋានពុទ្ធឹ ឯវ ជនេន្តោ ហុត្វា = ទ្រង់ជាអ្នកកាលញ៊ាំងការយល់ដឹងក្នុងសតិបដ្ឋានតែម្យ៉ាង, អភាសិ = បានត្រាស់សម្ដែងហើយ, ឥទំ សុត្តំ = នូវមហាសតិបដ្ឋានសូត្រនេះ ។(មហាវគ្គអដ្ឋកថា)